ផ្តើមពីការប្រកួតបាល់ទាត់សម្រាប់ U១៥ ស្មារតីហ្វឹកហាត់កីឡាអប់រំកាយបានរីកសាយភាយក្នុងយុវវ័យឃុំលិតហូយធឿង ទីក្រុងកឹងធើ។ មិនត្រឹមតែនាំមកការប្រកួតយ៉ាងផុលផុសប៉ុណ្ណោះទេ ការប្រកួតបាល់ទាត់សម្រាប់ U១៥ ដណ្តើមពាន BIDV ឆ្នាំ២០២៦ នៅទាំងបង្កបរិស្ថានដើម្បីប្អូនៗដោះដូរ លត់ដំសុខភាព ពង្រីកស្មារតីសាមគ្គីនិងចិញ្ចឹមក្តីស្រឡាញ់ចូលចិត្តកីឡា។
មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ រួមជាមួយសហព័ន្ធប៊ីយ៉ានិងSnookerវៀតណាម (VBSF) ទើបតែចាត់តាំងសន្និសីទ សារព័ត៌មានប្រកាសការប្រកួតជើងឯកក្លឹបកីឡាប៊ីយ៉ា និងSnooker ថ្នាក់ជាតិ (ខ្លឹមសារការ៉ុម) ឆ្នាំ២០២៦ គួបផ្សំនឹងការប្រកួតការ៉ុមយុវវ័យថ្នាក់ជាតិ ឆ្នាំ២០២៦។
ពង្រីកស្មារតីម្ចាស់ការ ច្នៃប្រតិដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ នារីទីក្រុងកឹងធើ កំពុងសកម្មចូលរួមក្នុងទម្រង់ទេសចរណ៍អេកូឡូស៊ី ទេសចរណ៍សហគមន៍ ផ្សារភ្ជាប់ជាមួយការពារបរិស្ថាន ហើយសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ ជាជំហានលើកកម្ពស់ជីវភាព និងអភិរក្សអត្តសញ្ញាណវប្បធម៌ភូមិស្រុក។
រង្វាន់ជើងឯកកីឡាប្រដាល់គុនខ្មែរអាស៊ីលើកទី១ ឆ្នាំ២០២៦ បានបិទវគ្គនៅទីក្រុងកឹងធើ ក្រុមកីឡាករជម្រើសវៀតណាមដណ្តើមបានចំណាត់ថ្នាក់លេខ១ទូទាំងក្រុម។
(អ.ឡ) - អ្នកគាំទ្រពេលទៅទស្សនាលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់ថែបកឹងធើក្នុងការប្រកួតលើកដំបូងនៅទីលាន នឹងបានបើកទ្វារឱ្យចូលទស្សនាដោយសេរី ព្រមទាំងមិនបង់ថ្លៃផ្ញើយានយន្តឡើយ។
នៅល្ងាចថ្ងៃទី ៧ ខែកញ្ញា រង្វាន់ជើងឯកកីឡាប្រដាល់គុនខ្មែរអាស៊ី លើកទី១ ឆ្នាំ ២០២៦ បានបិទវគ្គក្រោយពី ៥ ថ្ងៃប្រកួតដណ្តើមយ៉ាងពុះពោរនៅពហុកីឡដ្ឋានមជ្ឈមណ្ឌលហ្វឺកហ្វឺន និងប្រកួតកីឡាទីក្រុងកឹងធើ (សង្កាត់កាយខេ)។
ជាមួយបរិយាកាសស្ថាបត្យកម្មដែលមានលក្ខណៈបែបបុរាណ ទេសភាពស្រះទឹកខៀវស្រងាត់ រួមជាមួយសកម្មភាពទស្សនា កម្សាន្ត ភ្លក់រសជាតិម្ហូបអាហារ និងសម្រាកលម្ហែកាយជាច្រើន រមណីយដ្ឋានទេសចរណ៍ផ្ទះបុរាណនៅឃុំដាយអាង ខេត្តវិញឡុង នាំមកជូនភ្ញៀវទេសចរឆ្លងកាត់ពិសោធន៍គួរជាទីរីករាយជាច្រើន ក្នុងបរិយាកាស ប្រកបដិតដាមដោយអតីតកាល។
(អ.ឡ) កាលពីយប់ថ្ងៃទី៣ ខែកញ្ញា នៅពហុកីឡាដ្ឋានមជ្ឈមណ្ឌលហ្វឹកហាត់និងប្រកួតកីឡាទីក្រុងកឹងធើ (សង្កាត់កៃខេ) មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ បានសហការជាមួយនាយកដ្ឋានកីឡាអប់រំកាយវៀតណាម ចាត់តាំងពិធីបើកវគ្គប្រដាលគុនខ្មែរជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៦។
ដោយមានទិដ្ឋភាពព្រែកទន្លេប្រកបដោយលក្ខណៈពិសេសដោយឡែក ទីតាំងទេសចរណ៍ជីវស្ថានបៃតងត្រជាក់ ផ្សារអណ្តែតកៃរុាំង មានភាពអ៊ូអរជាមួយនឹងបរិយាកាសពិធីបុណ្យ និងបរិយាកាសវប្បធម៌ខ្មែរដែលសម្បូរដោយអត្តសញ្ញាណ ទីក្រុងកឹងធើ កំពុងផ្ដល់ជូនភ្ញៀវទេសចរនូវដំណើរឆ្លងបទពិសោធន៍ គួរឱ្យចាប់អារម្មណ៍។
- យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ ការប្រកួតបាល់ទាត់អ្នករដ្ឋការ បុគ្គលិកទីក្រុងកឹងធើ ឆ្នាំ ២០២៦ គ្រោង នឹងចាត់តាំងចាប់ពីថ្ងៃ ២៦ ខែកញ្ញា ដល់ថ្ងៃ ១៧ ខែតុលា ដើម្បីអបអរសាទរទិវាវប្បធម៌វៀតណាម (ថ្ងៃ ២៤ ខែវិច្ឆិកា) និងជំរុញចលនា “ទូទាំងប្រជាជនលត់ដំកាយសម្បទាតាមគំរូអ៊ំហូ”។
ក្នុងជីវភាពកីឡារបស់ជនរួមជាតិខ្មែរនៅទីក្រុងកឹងធើ ប្រណាំងទូក-ងនិងប៉េតង់គឺជាកីឡាពីរប្រភេទកំពុងពេញនិយម ត្រូវបានរក្សានិងអភិវឌ្ឍតាំងពីយូរលង់មក។
តំបន់ទេសចរណ៍សហគមន៍កូងជីម មានទីតាំងនៅភូមិកូងជីម ឃុំហ្វាមិញ ខេត្តវិញឡុង ជាកន្លែងទេសចរណ៍ស្ថិតនៅកណ្តាលព្រែកទន្លេ ភ្ញៀវទេសចរអាចធ្វើបទពិសោធន៍ជិតដិតជាមួយជីវភាពជនបទនៅណាមបូ។ ជាមួយនឹងទេសភាពសាមញ្ញ និងសកម្មភាពប្រជាប្រិយ ព្រមទាំងម្ហូបអាហារមានលក្ខណៈបែបស្រុកស្រែ កូងជីមកំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី។
ដើម្បីបង្កសួនកម្សាន្តវិជ្ជមាន មានប្រយោជន៍និងបំពាក់បំណិនបង្ការ ទប់ស្កាត់ការលង់ទឹកលើកុមារ សមាជិកសម្ព័ន្ធយុវជនសង្កាត់មីស្វៀង ទីក្រុងកឹងធើ បានចាត់តាំងបើកថ្នាក់បង្រៀនហែលទឹកដោយឥតគិតថ្លៃដល់ប្អូនៗកុមារលើភូមិឋានសង្កាត់។
- មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ សហការជាមួយសហព័ន្ធប៊ីយ៉ានិងស្នូកឃ័រវៀតណាមបើកកិច្ចប្រជុំចាត់ភារកិច្ច និងត្រួតពិនិត្យការងារត្រៀមបម្រុងរង្វាន់ជើងឯកបណ្តាក្លឹបជាតិ ពាន VBSF ឆ្នាំ ២០២៦ (ខ្លឹមសារការ៉ុម) និងរង្វាន់ជើងឯកការ៉ុមវ័យក្មេងថ្នាក់ជាតិ ឆ្នាំ ២០២៦។
ខេត្តកាម៉ាវខិតខំប្រឹងប្រែងដល់ឆ្នាំ២០៣០ ទទួលភ្ញៀវទេសចរឱ្យបានជាង ១១,៥ លាននាក់ (ក្នុងនោះ មានភ្ញៀវអន្តរជាតិ ១៥៥.០០០ នាក់) ចំណូលសរុបពីវិស័យទេសចរណ៍សម្រេចបានប្រមាណ ១៤.៧០០ ពាន់លានដុង រួមចំណែកផ្ទាល់ពី ៤,៥% ដល់ ៥% នៃ GRDP របស់ខេត្ត ។
ធ្លាប់ចង់បោះបង់ការហ្វឹកហាត់ ដោយសារការឈឺចាប់ក្នុងអំឡុងពេលចាប់ផ្តើមហ្វឹកហាត់ក្បាច់គុន តែយុវតី ថាច់ធីថាញស្វឹង អាយុ ១៧ ឆ្នាំ នៅភូមិអូរត្រាវ ឃុំតឹបង៉ាយ ខេត្តវិញឡុង បានយកឈ្នះលើខ្លួនឯង ដើម្បីបន្តការហ្វឹកហាត់តៃក្វាន់ដូ។
រៀងរាល់ពេលរសៀលទីលានបាល់ទះនៅឃុំតឹបស៊ើង ខេត្តវិញឡុង តែងមានភាពអ៊ូអរដោយសំឡេង និយាយសើចសប្បាយរបស់យុវជន។ ជិត ១៥ ឆ្នាំកន្លង ទីលានបាល់ទះដែលគ្រួសារបងស្រី គឹមង៉ុកអាញ (កើតឆ្នាំ ១៩៧០) បានបង្កើតឡើងនោះ បានក្លាយជាកន្លែងលេងកីឡា រួមចំណែកបង្កទីលានកម្សាន្តមានប្រយោជន៍ លើកកម្ពស់សុខភាពដល់សិស្សានុសិស្ស និងយុវជនភូមិភាគជាច្រើនជំនាន់។
ជាមួយនឹងបរិយាកាសបៃតងខៀវស្រងាត់ ទំពាំងបាយជូរផ្លែទន់ទ្រើង និងឆ្លងកាត់ពិសោធន៍បេះផ្លែទំពាំងបាយជូរដោយខ្លួនឯង នោះគឺនៅចម្ការទំពាំងបាយជូរនិញថាយ នៅភូមិតាដែក សង្កាត់ង្វៀតហ្វា ខេត្តវិញឡុង កំពុងក្លាយជាគោលដៅថ្មីមួយ បានទាក់ទាញភ្ញៀវទេសចរមកទស្សនា ថតរូប និងឆ្លងកាត់ពិសោធន៍បរិយាកាសស្រែចម្ការ។
នៅរសៀលថ្ងៃទី៩ ខែសីហា នៅមណ្ឌលកីឡាចម្រុះខេត្តកាម៉ាវ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ សហការជាមួយនាយកដ្ឋានអប់រំកាយវៀតណាមនិងសហព័ន្ធអត្តពលកម្មវៀតណាម បានចាត់តាំងពិធីបើកវគ្គប្រកួតពាន រង្វាន់ជើងឯកកីឡាអត្តពលកម្មថ្នាក់ជាតិ U២០និងU២៣ ឆ្នាំ២០២៦។
ដោយមានឧត្តមភាពខាងលក្ខណៈធម្មជាតិនិងធនធានទេសចរណ៍ ឃុំគៀងលឿង ខេត្តអាងយ៉ាង កំពុងអនុវត្តដំណោះស្រាយជាច្រើន សំដៅទាញយកសក្ដានុភាពប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចសំខាន់ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។