គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ចាត់តាំងកិច្ចប្រជុំគណៈប្រតិបត្តិការបក្ខភាគទីក្រុង លើកទី ៩ នីតិកាលទី ១ (បើកទូលាយ) បូកសរុបបណ្តោះអាសន្នការអនុវត្តនូវសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់មជ្ឈិម។
គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំដើម្បីជួបជុំ និងលើកទឹកចិត្តអាជីវកម្មផលិតនៅលើភូមិសាស្ត្រក្រុងកឹងធើ ឆ្នាំ២០២៦។
នារសៀលថ្ងៃទី៩ ខែកក្កដា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ សហការជាមួយគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ រួមជាមួយរដ្ឋអំណាចភូមិភាគឃុំឡាយហ្វានិងឃុំវិញហាយ បានចាត់តាំងពិធីប្រគល់ផ្ទះ"មហាសាមគ្គី"៣០ខ្នង ដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានស្ថានភាពលំបាកខ្លាំងលើភូមិឋានតំបន់ព្រំដែនសមុទ្រ។
បន្ទាប់ពីដំណើរការអស់រយៈពេលជាងមួយឆ្នាំ មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋឃុំតឹងថាញ់ ទីក្រុងកឹងធើ បានដំណើរការតាមទិសដៅឌីជីថល ប្រកបដោយតម្លាភាព និងកាន់តែជិតដិតប្រជាជន។ រាល់បែបបទរដ្ឋបាលបានដោះស្រាយយ៉ាងឆាប់រហ័ស សាមញ្ញ តាមប្រព័ន្ធអេឡិចត្រូនិក មិនចាំបាច់រង់ចាំយូរ ធ្វើឱ្យប្រជាជនមានការពេញចិត្តយ៉ាងខ្លាំង។
បញ្ជ្រាបមាគ៌ារបស់បក្ស និងរដ្ឋ ទីក្រុងកឹងធើ បន្តជំរុញសមារហរណកម្មអន្តរជាតិ តាមទិសដៅម្ចាស់ការ រវៀសរវៃ និងជាក់ស្តែង។ កិច្ចសហការព្រមៗគ្នារវាងកិច្ចការបរទេសបក្ស ការទូតរដ្ឋ និងកិច្ចការបរទេសប្រជាជន មិនត្រឹមតែរឹតបន្តឹងចំណងមិត្តភាពប៉ុណ្ណោះទេ ថែមទាំងទាក់ទាញប្រភពកម្លាំង អភិវឌ្ឍសេដ្ឋកិច្ច - សង្គម រួមចំណែកផ្សព្វផ្សាយរូបភាព និងលើកកម្ពស់ឋានៈរបស់ទីក្រុងទៀតផង។
អនុវត្តផែនការលេខ ២៥០/KH-UBND របស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អំពីការផ្សព្វផ្សាយអនុវត្តរៀបចំនិងចាត់តាំងភូមិ មណ្ឌលឡើងវិញ ឆ្នាំ២០២៦ រយៈពេលកន្លង មានភូមិភាគជាច្រើនលើភូមិឋានទីក្រុងកឹងធើ សកម្មផ្សព្វផ្សាយនិងអនុវត្តការរៀបចំសម្រេចរួចរាល់ រួមបញ្ចូលភូមិនានាត្រូវតាមសេចក្តីកំណត់។
(អ.ឡ) - នាព្រឹកថ្ងៃទី៨ ខែកក្កដា លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ និងលោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានធ្វើការជាមួយការិយាល័យសម្របសម្រួលបណ្តាកម្មវិធីទិសដៅជាតិទីក្រុង និងបណ្តាមន្ទីរ គណៈ ផ្នែកពាក់ព័ន្ធ អំពីស្ថានភាពអនុវត្តបណ្តាកម្មវិធីទិសដៅជាតិក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងទិសដៅ ភារកិច្ចក្នុងពេលខាងមុខ។
នៅព្រឹកថ្ងៃទី ៨ ខែកក្កដា គណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ បានចាត់តាំងសន្និសីទហ្វឹកហាត់បំណិនឌីជីថលដល់សមាជិកនៃក្រុមឌីជីថលសហគមន៍ចំនួន ១៤ ក្រុមនៅលើភូមិឋានឃុំ ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងបំណិនផ្លាស់ប្តូរឌីជីថលនៅមូលដ្ឋាន។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានផ្សព្វផ្សាយចលនាប្រឡងប្រណាំងស្នេហាជាតិជាច្រើន ផ្សារភ្ជាប់ការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ សន្តិសុខ និងកសាងប្រព័ន្ធនយោបាយ។
(អ.ឡ) - ឧបនាយករដ្ឋមន្ត្រី ហូក្វឹកយ៉ុង បានសំណូមពរឱ្យបណ្តាភូមិភាគម្ចាស់ការផ្សព្វផ្សាយនិងប្រកាសឱ្យប្រើនូវបណ្តាគោលការណ៍ លក្ខឋាន យន្តការគោលនយោបាយទៅតាមសមត្ថកិច្ច ដើម្បីផ្តល់ផ្ទេរប្រភពទុននៃកម្មវិធីឆ្នាំ២០២៦ និងយន្តការដឹកនាំ។
នារសៀលថ្ងៃទី ៦ ខែកក្កដា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ក្រុងកឹងធើ បានរៀបចំកិច្ចប្រជុំ និងពិភាក្សាអំពីការអភិវឌ្ឍវិស័យទេសចរណ៍ក្រុងកឹងធើក្នុងស្ថានភាពថ្មី; អំណរអនុស្សាវរីយ៍ ៦៦ ឆ្នាំ ទិវាទេសចរណ៍វៀតណាម (៩/៧/១៩៦០ - ៩/៧/២០២៦)។
នារសៀលថ្ងៃទី ៦ ខែកក្កដា នៅវត្តអង្គររាជបូរី (វត្តអង្គ) សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង មន្ទីរជនជាតិនិងសាសនាខេត្ត សហការជាមួយគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ចាត់តាំងកិច្ចប្រជុំណែនាំបណ្តាព្រះចៅអធិការ និងគណៈកម្មការវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរនានា ចំណុះបណ្តុំទី ១ អនុវត្តបែបបទរៀបចំ ពង្រឹងអង្គការគណៈកម្មការវត្តតាមបទប្បញ្ញត្តិ។
ក្រោយការរៀបចំ និងចាត់តាំងឡើងវិញ ទីក្រុងកឹងធើបានកាត់បន្ថយ ៦៤៤ អង្គភាព ចាប់ពីមាន ១.៨៩៦ ភូមិ និងមណ្ឌល (១.៤០៥ ភូមិ និង ៤៩១ មណ្ឌល) នៅត្រឹម ១.២៥២ អង្គភាព (៨៥២ ភូមិ និង ៤០០ មណ្ឌល)។ ក្រោយការរួមបញ្ចូល កម្មាភិបាលមូលដ្ឋានជាច្រើនបានឱ្យដឹងថា ភូមិឋានគ្រប់គ្រងទូលំទូលាយ បរិមាណការងារកើនឡើង ទាមទារកម្មាភិបាលត្រូវអស់ពីចិត្តពីថ្លើម និងជិតដិតជាងជាមួយប្រជាជន។
ក្រោយរយៈពេលមួយឆ្នាំនៃការរួមបញ្ចូលអង្គភាពរដ្ឋបាល មិនត្រឹមតែមានការផ្លាស់ប្តូរអំពីប្រព័ន្ធចាត់តាំងប៉ុណ្ណោះទេ កិច្ចការបម្រើសេវាដោះស្រាយបែបបទរដ្ឋបាលរបស់មជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋនៅឃុំថាញ់ថើយអាង ទីក្រុងកឹងធើ ក៏កាន់តែជំនាញ ទំនើប ជិតដិតនឹងប្រជាជនជាងមុន។ បែបបទរដ្ឋបាលជាច្រើនបានអនុវត្តតាមរយៈអត្តសញ្ញាណអេឡិចត្រូនិក ជួយកាត់បន្ថយពេលវេលាផងនិងបង្កការពេញចិត្តសម្រាប់ប្រជាជនផង។
គណៈចង្អុលការមជ្ឈិមអំពីការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល បានចាត់តាំងកិច្ចប្រជុំទូទាំងប្រទេស បូកសរុបបណ្តោះអាសន្នរយៈពេល ១ ឆ្នាំ ៦ ខែនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ អំពីភាពលោតផ្លោះនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ថ្មីច្នៃប្រតិដ្ឋ ការផ្លាស់ប្តូរឌីជីថលជាតិ (សេចក្តីសម្រេចចិត្តលេខ ៥៧)។
គណៈចង្អុលការ ៥១៥ របស់ទីក្រុងកឹងធើ បានចាត់តាំងបញ្ជូនអដ្ឋិធាតុយុទ្ធជនពលីចំនួន ៦៧០ ទៅពិនិត្យវាយតម្លៃ ADN នៅវិទ្យាស្ថានកោសល្យវិច្ច័យយោធានៃនាយកដ្ឋានពេទ្យយោធាក្រសួងការពារប្រទេស។
យោងតាមមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ការងារចង្អុលការនិងផ្សព្វផ្សាយកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច បានអនុវត្តដោយព្រមៗគ្នាយ៉ាងប្ដូរផ្ដាច់។
(CTO) - នាថ្ងៃទី ៣ ខែកក្កដា លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ និងលោក ត្រឹន វ៉ាន់ហ្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង មានកិច្ចប្រជុំធ្វើការជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក និងក្រុមហ៊ុនភាគហ៊ុនវិនិយោគ អាស៊ាន អំពីទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ក្រុងកឹងធើក្នុងដំណាក់កាលថ្មី។
នៅថ្ងៃទី ៣ ខែកក្កដា អគ្គសេនាធិការយោធភូមិភាគ ៩ បានចាត់តាំងពិធីអនុស្សាវរីយ៍ ៨០ ឆ្នាំ ទិវាប្រវេណីអគ្គសេនាធិការ និងផ្នែកសេនាធិការនៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ៩ (៥/៧/១៩៤៦ - ៥/៧/២០២៦) និងទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិចំណាត់ថ្នាក់លេខ១។
(កឹងធើ) - ថ្ងៃទី៣ ខែកក្កដា គណៈប្រតិភូនៃគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តថាញហ្វា ដឹកនាំដោយលោក ង្វៀង ហ្វាយអាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត