ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/07/2026 - 18:43

គោល​ដៅ​កំ​ណើន​តួ​លេខ​ ២ ខ្ទង់​ អាច​សម្រេច​ទៅ​បាន​ លុះ​ត្រា​តែ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ និង​សហ​គម​ន៍អា​ជីវ​កម្ម​រួម​គ្នា​ធ្វើ​សកម្ម​ភាព​ 

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ដើម្បី​ជួប​ជុំ​ និង​លើក​ទឹក​ចិត្ត​អា​ជីវ​កម្ម​ផលិត​នៅ​លើ​ភូមិ​សាស្ត្រ​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦។

កិច្ច​ប្រ​ជុំ​ដើម្បី​ជួប​ជុំ​ និង​លើក​ទឹក​ចិត្ត​អា​ជីវ​កម្ម​ផលិត​នៅ​លើ​ភូមិ​ឋាន​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦។

លោក​ ឡេក្វាង​ទុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ក្រុង​កឹង​ធើ; លោក​ ដុង​វ៉ាំង​ថា​ញ់ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​; លោក​ ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ រួម​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។ តំ​ណាង​បណ្តា​មន្ទីរ​ ផ្នែក​ពាក់​ព័ន្ធ​ និង​អា​ជីវ​កម្ម​ជាង​ ៥០ នៅ​លើ​ភូមិ​ឋាន​ក្រុង​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​។

លោក​ ដុង​វ៉ាំង​ថា​ញ់ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ ថ្លែង​មតិ​បញ្ជ្រាប​តាម​ស្មារតី​នៃ​កិច្ច​ប្រ​ជុំ​។

ថ្លែង​មតិ​បញ្ជ្រាប​តាម​ស្មារតី​នៃ​កិច្ច​ប្រ​ជុំ​ លោក​ ដុង​វ៉ាំង​ថា​ញ់ បាន​សង្កត់​ធ្ងន់​ថា​៖ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​កំ​ណើន​ខ្ពស់​ ក្រុង​ត្រូវ​តែ​បើក​ចំ​ហរ​នូវ​រាល់​ប្រ​ភព​ធន​ធាន​ បង្ក​កម្លាំង​ចលករ​កំ​ណើន​ថ្មី​ និង​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​ នូវ​រាល់​ចំ​ណុច​ស្ទះ​ ដែល​កំ​ពុង​រា​រាំង​ដល់​សកម្ម​ភាព​ផលិត​ និង​អា​ជីវ​កម្ម​។ ក្នុង​នោះ​ សហ​គម​ន៍អា​ជីវ​កម្ម​ ជា​ពិ​សេស​គឺ​វិស័យ​សេដ្ឋ​កិច្ច​ឯ​កជន​ ត្រូវ​បាន​កំ​ណត់​ថា​ជា​កម្លាំង​ចលករ​ដ៏​សំ​ខាន់​នៃ​ខឿន​សេដ្ឋ​កិច្ច​ តាម​ស្មារតី​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៦៨-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឯ​កជន​។

លោក​ ដុង​វ៉ាំង​ថា​ញ់ បាន​មាន​ប្រ​សាសន៍​ កិច្ច​ប្រ​ជុំ​នេះ​មិន​ត្រឹម​តែ​ដើម្បី​ស្តាប់​នូវ​ការ​លំ​បាក​ និង​បញ្ហា​ប្រ​ឈម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ដើម្បី​កំ​ណត់​អត្ត​សញ្ញា​ណ​នូវ​របាំង​នៅ​ក្នុង​បរិយាកាស​វិនិយោគ​ និង​អា​ជីវ​កម្ម​ ផ្តើម​ពី​នោះ​ដាក់​ចេញ​នូវ​ដំ​ណោះ​ស្រាយ​ និង​សេច​ក្តី​សម្រេច​ឱ្យ​បាន​សម​ស្រប​ និង​ទាន់​ពេល​វេលា​។ ថ្នាក់​ដឹក​នាំ​ក្រុង​មាន​បំ​ណង​ចង់​ឱ្យ​អា​ជីវ​កម្ម​ឆ្លុះ​បញ្ចាំង​ដោយ​ស្មោះ​ត្រង់​នូវ​ភាព​ខ្វះ​ចន្លោះ​ក្នុង​នីតិ​វិធី​រដ្ឋ​បាល​ យន្ត​ការ​ គោ​លន​យោ​បាយ​ ការ​ងារ​សហ​ការ​ រវាង​ស្ថា​ប័ន​នា​នា​ ក៏​ដូច​ជា​ចែក​រំលែក​នូវ​រាល់​អនុ​សាសន៍​រយៈ​ពេល​យូរ​អំ​ពី​បរិយាកាស​វិនិយោគ​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ ការ​ផ្លាស់​ថ្មី​បច្ចេក​វិទ្យា​ និង​ទិស​ដៅ​ពង្រីក​ការ​ផលិត​។

អា​ជីវ​កម្ម​លើក​ឡើង​នូវ​អនុ​សាសន៍​ និង​សំណើ​ដល់​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​។

តំ​ណាង​មន្ទីរ​កសិ​កម្ម​ និង​បរិស្ថាន​ក្រុង​កឹង​ធើ ឆ្លើយ​តប​នូវ​រាល់​ចម្ងល់របស់​អា​ជីវ​កម្ម​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ អា​ជីវ​កម្ម​ទាំង​ឡាយ​បាន​ផ្តល់​ព័ត៌​មាន​សង្ខេប​អំ​ពី​ស្ថាន​ភាព​ផលិត​ និង​ពាណិជ្ជ​កម្ម​ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦; ទន្ទឹម​នឹង​នោះ​ បាន​លើក​ឡើង​ដោយ​ត្រង់​ៗនូវ​ការ​លំ​បាក​ និង​បញ្ហា​ប្រ​ឈម​ពាក់​ព័ន្ធ​នឹង​នីតិ​វិធី​ដី​ធ្លី​ និង​ការវិ​និយោគ​នៅ​អូស​បន្លាយ​ពេល​យូរ​។ ការ​ប្រ​គល់​ដី​ ការ​ផ្លាស់​ប្តូរ​គោល​បំ​ណង​ប្រើ​ប្រាស់​ដី​ធ្លី​ ការ​កែ​សម្រួល​ផែន​ការ​រៀប​ចំ​ក្រុង​ និង​ការ​កំ​ណត់​តម្លៃ​ដី​ធ្លី​ គឺ​មិន​ទាន់​សម​ស្រប​ជា​មួយ​ភាព​ជាក់​ស្តែង​ ជះ​ឥទ្ធិ​ពល​ដល់​ល្បឿន​អនុ​វត្ត​ គម្រោង​ពង្រីក​ការ​ផលិត​។

អា​ជីវ​កម្ម​បាន​ស្នើ​ឱ្យ​ក្រុង​បន្ត​ជំ​រុញ​ការ​កែ​ទម្រង់​នីតិ​វិធី​រដ្ឋ​បាល​ ដោះ​ស្រាយ​ឱ្យ​បាន​ឆាប់​នូវ​បញ្ហា​ស្មុគ​ស្មាញ​ខាង​នីតិ​វិធី​ច្បាប់​ក្នុង​សកម្ម​ភាព​វិនិយោគ​ និង​ការ​នាំ​ចេញ​-នាំ​ចូល​; យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​បើក​ទូ​លាយ​តំ​បន់​វត្ថុ​ធា​តុ​ដើម​, បង្ក​លក្ខ​ណៈខិត​ជិត​ប្រ​ភព​ទុន​អាទិ​ភាព​ បង្កើន​ការ​ជំ​រុញ​ពាណិជ្ជ​កម្ម​ និង​ពង្រីក​ទី​ផ្សារ​នាំ​ចេញ​។ ទន្ទឹម​នឹង​នោះ​ វិនិយោគ​អភិវឌ្ឍ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ ឡូ​ជី​ស្ទីក​ លើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស​ និង​មាន​គោ​លន​យោ​បាយ​គាំ​ទ្រ​អា​ជីវ​កម្ម​ ក្នុង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ និង​ផ្លាស់​ប្តូរ​ឌីជី​ថល​...

លោក​ ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ថ្លែង​មតិ​បូក​សរុប​កិច្ច​ប្រ​ជុំ​។

ថ្លែង​មតិ​បូក​សរុប​កិច្ច​ប្រ​ជុំ​ លោក​ ត្រឿង​កាញ់​ត្វៀង​ បាន​សង្កត់​ធ្ងន់​ថា​៖ តាម​រយៈ​មតិ​យោបល់​នា​នា​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ជំនឿ​ទុក​ចិត្ត​ និង​ការ​ប្តេជ្ញា​ចិត្ត​រួម​ដំ​ណើរ​របស់​សហ​គម​ន៍អា​ជីវ​កម្ម​ចំ​ពោះ​ការ​អភិវឌ្ឍ​របស់​ក្រុង​ក្រោយ​ពី​រួម​បញ្ចូល​។ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​បាន​អះ​អាង​ថា​ គោល​ដៅ​កំ​ណើន​សេដ្ឋ​កិច្ច​តួ​លេខ​ ២ ខ្ទង់​ គឺ​អាច​សម្រេច​ទៅ​បាន​ លុះ​ត្រា​តែ​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ និង​សហ​គម​ន៍អា​ជីវ​កម្ម​រួម​គ្នា​ប្តេជ្ញា​ចិត្ត​ធ្វើ​សកម្ម​ភាព​។

ចំ​ពោះ​អនុ​សាសន៍​ដែល​អា​ជីវ​កម្ម​ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​បាន​ប្រ​គល់​ភារ​កិច្ច​ឱ្យ​ការិយា​ល័យ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ ប្រ​ញឹក​ធ្វើ​សេ​នា​ធិ​ការ​ក្នុង​ការ​ចេញ​លិខិត​ណែ​នាំ​ បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់​ដល់​មន្ទីរ​ ផ្នែក​ និង​ភូមិ​ភាគ​នីមួយៗ​ និង​ពេល​វេលា​ដោះ​ស្រាយ​ជាក់​លាក់​។ រាល់​ខ្លឹម​សារ​ដែល​ហួស​ពី​សមត្ថ​កិច្ច​ ត្រូវ​តែ​ពិ​និត្យ​ និង​បូក​សរុប​ដើម្បី​ឱ្យ​ក្រុង​មាន​សំណើ​ជូន​ស្ថា​ប័ន​មជ្ឈិម​ពិ​និត្យ​ និង​ដោះ​ស្រាយ​បាន​ទាន់​ពេល​ ។ បណ្តា​ស្ថា​ប័ន​ជំ​នាញ​ បន្ត​កែ​ទម្រង់​នីតិ​វិធី​រដ្ឋ​បាល​យ៉ាង​ខ្លាំង​ក្លា​ កាត់​បន្ថយ​តិច​បំ​ផុត​ ៣០% ពេល​វេលា​ដោះ​ស្រាយ​សំណុំ​ឯក​សារ​តាម​កិច្ច​ចង្អុល​ការ​របស់​មជ្ឈិម​; លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន​ និង​អា​ជីវ​កម្ម​; ជំ​រុញ​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ និង​បង្កើន​ការ​ផ្សារ​ភ្ជាប់​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​សង្ឃឹម​ថា​ សហ​គម​ន៍អា​ជីវ​កម្ម​នឹង​បន្ត​កសាង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ន៍រយៈ​ពេល​យូរ​ បង្កើន​ការ​ចង​សម្ព័ន្ធ​ ពង្រីក​ទី​ផ្សារ​ វិនិយោគ​លើ​ការ​ផ្លាស់​ថ្មី​បច្ចេក​វិទ្យា​ ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ លើក​កម្ពស់​ទិន្ន​ផល​ គុណ​ភាព​ សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ និង​កសាង​ម៉ាកសញ្ញា​ប្រ​កប​ដោយ​ចីរ​ភាព​។

មី​ថាញ​-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ