ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/07/2026 - 16:32

លោក​អគ្គ​លេខា​បក្ស ប្រ​ធាន​រដ្ឋ តូឡឹម៖

អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧ ត្រូវ​ប្តេជ្ញា​ចិត្ត​ជាង​ទៀត រឹង​មាំ​ជាង​ទៀត​និង​ជាក់​ស្ដែង​ជាង​ទៀត​ 

គណៈ​ចង្អុល​ការ​មជ្ឈិម​អំ​ពី​ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ទូ​ទាំង​ប្រ​ទេស បូក​សរុប​បណ្តោះ​អា​សន្ន​រយៈ​ពេល ១ ឆ្នាំ ៦ ខែ​នៃ​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧​-NQ/​TW ចុះ​ថ្ងៃ​ទី ២២ ខែ​ធ្នូ ឆ្នាំ ២០២៤ របស់​ការិ​យា​ល័យ​នយោ​បាយ អំ​ពី​ភាព​លោត​ផ្លោះ​នៃ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ (សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧)។ លោក​អគ្គ​លេខា​បក្ស ប្រ​ធាន​រដ្ឋ តូ​ឡឹម​ ប្រ​ធាន​គណៈ​ចង្អុល​ការ​មជ្ឈិម បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​នេះ។

ទិដ្ឋភាព​ទី​តាំង​តភ្ជាប់​បណ្តា​ញនៅ​ទី​ក្រុង​កឹង​ធើ។

នៅ​ទី​តាំង​តភ្ជាប់​បណ្តា​ញទី​ក្រុង​កឹង​ធើ លោក​ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង និង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ជា​មួយ​នឹង មន្ទីរ គណៈ ផ្នែក​អញ្ជើញ​ចូល​រួម។

ក្រោយ​ពី ១ ឆ្នាំ​ ៦ ខែ សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧ បង្ក​បាន​ភាព​វិវឌ្ឍន៍​យ៉ាង​សំ​ខាន់​អំ​ពី​ការ​យល់​ដឹង ការ​ប្តេជ្ញា​ចិត្ត​នយោ​បាយ និង​វិធី​សាស្រ្ត​ចាត់​តាំង​អនុ​វត្ត; ជា​ជំ​ហានៗ​បាន​ក្លាយ​ជា​យន្ត​ការ​ដឹក​នាំ ចង្អុល​ការ និង​សម្រប​សម្រួល​ប្រ​មូល​ផ្តុំ ផ្សារ​ភ្ជាប់​នឹង​ការ​ទទួល​ខុស​ត្រូវ​ភាព ជា​អ្នក​ដឹក​នាំ​ជា​មួយ​នឹង​ផលិត​ផល​ច្រក​ចេញ។ របប​មាន​ជំ​ហាន​វិវត្តន៍ អំ​ពី​គំ​និត​គ្រប់​គ្រង បង្កើន​ស្វ័យ​ភាព ជំ​រុញ​ពាណិជ្ជ​កម្ម​ និង​កៀរ​គរ​ប្រ​ ភព​ធន​ធាន​សង្គម​។ ថវិកា​បែង​ចែក​សម្រាប់​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​សម្រេច​បាន​ ៣% នៃ​ការ​ចំ​ណាយ​ថវិកា​រដ្ឋ​សរុប ជា​កម្រិត​ខ្ពស់​បំ​ផុត​ក្នុង​រយៈ​ពេល ១០ ឆ្នាំ; គំ​និត​គ្រប់​គ្រង​ផ្លាស់​ប្តូរ​ពី​គ្រប់​គ្រង​ច្រក​ចូល បែប​បទ​មក​ស្វ័យ​ភាព​គ្រប់​គ្រង​តាម​គោល​ដៅ​និង​លទ្ធ​ផល​ច្រក​ចេញ។

វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា និង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ បាន​កំ​ណត់​ជា រូប​រាង​នូវ​ភារ​កិច្ច​សំ​ខាន់​ៗ​តាម​រយៈ​ការ​កំ​ណត់​ច្បាស់​បច្ចេក​វិទ្យា​យុទ្ធ​សាស្ត្រ​ចំ​នួន​ ១០ ក្រុម ផលិត​ផល​ចំ​នួន ៣០ ក្រុម និង​បញ្ហា​សំ​ខាន់ៗ របស់​ប្រ​ទេស​ជាតិ​ចំ​នួន ២០។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំ​នួន​បច្ចេក​វិទ្យា​ដែល​បាន​ធ្វើ​ម្ចាស់ ផលិត​ផល​ពាណិជ្ជ​ភា​វូប​នីយ​កម្ម និង​បង្ក​ផល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​នៅ​ទាប ភាគ​ច្រើន​ភារ​កិច្ច​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល  រចនា​ប្លង់​យន្ត​ការ ត្រៀម​បម្រុង​វិនិ​យោគ ឬ​សាក​ល្បង។

អ្នក​តំ​ណាង​ចូល​រួម​នៅ​ទី​តាំង​តភ្ជាប់​បណ្តាញ​ទី​ក្រុង​កឹង​ធើ។

ទន្ទឹម​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន កិច្ច​ប្រ​ជុំ​ក៏​បាន​ទទួល​ស្គាល់​ដោយ​ស្មោះ​នូវ​ចំ​ណុច​រាំង ស្ទះ​ធំ​បំ​ផុត​ក្នុង​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧ ស្ថិត​នៅ​ផ្នែក​ចាត់​តាំង​អនុ​វត្ត។ ទិន្ន​ន័យ​មិន​សម្រេច​តាម​តម្រូវ​ការ​ត្រឹម​ត្រូវ មិន​ពេញ​លេញ មិន​រៀប​រយ និង​មិន​ទាន់​ហេតុ​ការណ៍​; អត្រា​រំ​សាយ​ទុន​សរុប​ថ្មី​សម្រេច ២៣,៣៥%; មាន​ភារ​កិច្ច​ជា​ច្រើន​បាន​រាយ​ការណ៍​ថា​សម្រេច រួច​រាល់ ប៉ុន្តែ​មិន​ទាន់​មាន​ផលិត​ផល​ដំ​ណើរ​ការ អ្នក​ប្រើ​ប្រាស់​និង​ផល​ប៉ះ​ពាល់​បាន​ពិ​និត្យ​ផ្ទៀង​ផ្ទាត់។

ផ្តើម​ពី​ភាព​ជាក់​ស្តែង​ខាង​លើ តម្រូវ​ការ​ដាក់​ចេញ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧ ក្នុង​ដំ​ណាក់​កាល​ខាង​មុខ​គឺ​ពន្លឿន​ល្បឿន​និង​ជាក់​ស្តែង។ មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​ពី​ការ​ដាក់ ឱ្យ​ប្រើ​ឯក​សារ កសាង​ផែន​ការ និង​អនុ​វត្ត​ភារ​កិច្ច​ច្នៃ​ប្រ​តិដ្ឋ​ចេញ​ផលិត​ផល​អាច​ប្រើ​ប្រាស់​បាន លទ្ធ​ផល​នោះ​អាច​វាស់​វែង​បាន; យក​ប្រ​សិទ្ធ​ភាព​បម្រើ​ប្រ​ជា​ជន អា​ជីវ​កម្ម ទិន្ន​ផល​ពល​កម្ម និង​រួម​ចំ​ណែក​សម្រាប់​កំ​ណើន​ធ្វើ​ជា​បន្ទាត់​វាស់​វែង។

ថ្លែង​បូក​សរុប​ក្នុង​កិច្ច​ប្រ​ជុំ លោក​អគ្គ​លេខា​បក្ស ប្រ​ធាន​រដ្ឋ តូ​ឡឹម ប្រ​ធាន​គណៈ​ចង្អុល​ការ​មជ្ឈិម បញ្ជាក់៖ អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧ ត្រូវ​ប្តេជ្ញា​ចិត្ត​ជាង​ទៀត រឹង​មាំ​ជាង​ទៀត ប៉ុន្តែ​សំ​ខាន់​ជាង​ទៀត​នោះ គឺ​ត្រូវ​ជាក់​ស្តែង និង​ប្រ​សិទ្ធ​ភាព​ជាង​ទៀត។ ក្រោយ​ពី​កិច្ច ប្រ​ជុំ​នេះ សមា​ជិក​គណៈ​ចង្អុល​ការ គណៈ​កម្មា​ធិ​ការ​អង្គ​ការ​បក្ស​គ្រប់​ថ្នាក់ ក្រ​សួង គណៈ ផ្នែក និង​ភូមិ​ភាគ​ចង្អុល​ការ និង​ត្រួត​ពិ​និត្យ​ដោយ​ផ្ទាល់ កំ​ណត់​ច្បាស់​នូវ​ចំ​ណុច​រាំង​ស្ទះ មូល​ហេតុ ការ​ទទួល​ខុស​ត្រូវ ផលិត​ផល​និង​ពេល​វេលា​សម្រេច។ ប្រ​ញឹក​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​ការណ៍ ផែន​ការ​កំ​ណត់​ពេល​វេលា និង​ការ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់។ ប្តេជ្ញា​នាំ​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល ក្លាយ​ជា​កម្លាំង​ចលករ​អភិវឌ្ឍ​ខ្លាំង ក្លា​របស់​ប្រ​ទេស​ជាតិ រួម​ចំ​ណែក​នាំ​ប្រ​ទេស​វៀត​ណាម​អភិវឌ្ឍ​ឆាប់​រហ័ស ចីរ​ភាព ខ្លាំង​ពូ​កែ និង​សម្បូរ​រុង​រឿង។

លោក​អគ្គ​លេខា​បក្ស ប្រ​ធា​នា​រដ្ឋ តូឡឹម បាន​ បញ្ជាក់​ក្នុង​ពេល​ខាង​មុខ ការ​អនុ​វត្ត​សេច​ក្តី សម្រេច​ចិត្ត​លេខ ៥៧ ប្រ​មូល​ផ្តុំ​លើ​តម្រូវ​ការ ៤ យ៉ាង៖

ទី​មួយ ត្រូវ​បន្ត​បញ្ជ្រាប​ឱ្យ​ទូ​លំ​ទូ​លាយ​នូវ​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧ ផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត លើក​ទី ១៤ របស់​បក្ស។ ប្រ​សិន​បើ​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទី ១៤ ជា​គម្រោង រចនា​ប្លង់​យុទ្ធ​សាស្ត្រ​ដល់​ដំ​ណាក់​កាល​អភិវឌ្ឍ​ថ្មី របស់​ប្រ​ទេស​ជាតិ គឺ​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧ ជា​កម្លាំង​ជំ​រុញ​មួយ​ក្នុង​ចំ​ណោម​កម្លាំង​ជំ រុញ​សំ​ខាន់ៗ ដើម្បី​អនុ​វត្ត​ឱ្យ​ជាក់​ស្តែង​នូវ​គម្រោង រចនា​ប្លង់​នេះ។

ទី​ពីរ ត្រូវ​បង្វែរ​ពេញ​ទំ​ហឹង​បង្កើត​ចេញ​ផលិត​ផល លទ្ធ​ផល​និង​តម្លៃ​ជាក់​ស្តែង រួម​ចំ​ណែក​ដោយ​ផ្ទាល់​ដល់​គោល​ដៅ​កំ​ណើន​តួ​លេខ​ពីរ​ខ្ទង់។ ចាប់​ពី​ពេល​នេះ ភារ​កិច្ច​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧ បាន​ចាត់​ទុក​សម្រេច​រួច​រាល់ លុះ​ត្រា​តែ​មាន​ផលិត​ផល​ដំ​ណើរ​ការ ទិន្ន​ន័យ​មាន​ការ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់ និង​មាន​អ្នក​ប្រើ​ប្រាស់​ជាក់​ស្តែង មាន​ប្រ​សិទ្ធ​ភាព​ដែល​អាច​វាស់​វែង​បាន។

ទី​បី​ ត្រូវ​បង្ក​បាន​ភាព​វិវត្តន៍​ព្រមៗ​ចាប់​ពី​មជ្ឈិម​ដល់​ភូមិ​ភាគ ពី​ស្ថា​ប័ន​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​ដល់​សង្គម​ទាំង​មូល។

ទី​បួន ត្រូវ​មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​ដឹក​នាំ ចង្អុល​ការ ត្រួត​ពិ​និត្យ ឃ្លាំ​មើល និង​វាយ​តម្លៃ​លទ្ធ​ផល​ជាក់​ស្តែង៕

                                   មី​ថាញ​ - វិមាន​

ចែករំលែកអត្ថបទ