ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/07/2026 - 21:50

រដ្ឋ​អំ​ណាច​ឌីជី​ថល​ យក​ប្រ​ជា​ជន​ជា​ស្នូល​ក្នុង​ការ​បម្រើ​ការ​ងារ​ 

បន្ទាប់​ពី​ដំ​ណើរ​ការ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ បាន​ដំ​ណើរ​ការ​តាម​ទិស​ដៅ​ឌីជី​ថល​ ប្រ​កប​ដោយ​តម្លា​ភាព​ និង​កាន់​តែ​ជិត​ដិត​ប្រ​ជា​ជន​។ រាល់​បែប​បទ​រដ្ឋ​បាល​បាន​ដោះ​ស្រាយ​យ៉ាង​ឆាប់​រហ័ស​ សាមញ្ញ​ តាម​ប្រ​ព័ន្ធ​អេឡិច​ត្រូ​និក មិន​ចាំ​បាច់​រង់​ចាំ​យូរ​ ធ្វើ​ឱ្យ​ប្រ​ជា​ជន​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​។

កម្មា​ភិបាល​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ឃុំ​តឹង​ថា​ញ់ ណែ​នាំ​ប្រ​ជា​ជន​ពិ​និត្យ​លទ្ធ​ផល​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​លើ​ទូរស័ព្ទ​ឆ្លាត​វៃ​។

ក្រោយ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ដំ​ណើរ​ការ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ២ ថ្នាក់​ អត្ថ​ន័យ​ដ៏​ធំ​ធេង​នៃ​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ឡើង​វិញ​ មិន​ត្រឹម​តែ​ជា​រូប​មន្ត​នៃ​ការ​កាត់​បន្ថយ​រចនា​សម្ព័ន្ធ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ប៉ុណ្ណោះ​ទេ​ សំ​ខាន់​ជាង​ទៀត​ គឺ​បង្ក​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​អំ​ពី​គុណ​ភាព​នៃ​ការ​បម្រើ​ប្រ​ជា​ជន​។ ដំ​ណើរ​ការ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ថ្មី​ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ឃុំ​តឹង​ថា​ញ់ បាន​កំ​ណត់​ច្បាស់​ទិស​ស្លោក​៖ “យក​ប្រ​ជា​ជន​ជា​ស្នូល​ និង​យក​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​ជា​ការ​វាស់​វែង​ពី​ប្រ​សិទ្ធ​ភាព​”។ ជា​រៀង​រាល់​ថ្ងៃ​ ពេល​ទៅ​កាន់​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ឃុំ​តឹង​ថា​ញ់ ទើប​ឃើញ​ច្បាស់​ពី​បរិយាកាស​បំ​ពេញ​ការ​ងារ​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​មមាញឹក​ មាន​របៀប​រៀប​រយ​។ ប្រ​ជា​ជន​មក​ធ្វើ​បែប​បទ​រដ្ឋ​បាល​ មិន​ចាំ​បាច់​យក​ឯក​សារ​ច្រើន​ ហើយ​ដើរ​ច្រើន​កន្លែង​ដូច​មុន​ទៀត​។ ពេល​ចូល​ដល់​មជ្ឈ​មណ្ឌល​ កម្មា​ភិបាល​ទទួល​បន្ទុក​ណែ​នាំ​យ៉ាង​លម្អិត​ពី​របៀប​ដាក់​ពាក្យ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ជួយ​សន្សំ​ពេល​វេលា​និង​កាត់​បន្ថយ​ការ​ធ្វើ​ដំ​ណើរ​របស់​ប្រ​ជា​ជន​។ អ្នក​មីង​ លី​ធី​សួន​ នៅ​ភូមិ​កគោ​ ឱ្យ​ដឹង​៖ “ពី​មុន​ ពេល​ទៅ​ធ្វើ​លិខិត​ស្នាម​ម្ដង​ៗ ខ្ញុំ​ត្រូវ​យក​ឯក​សារ​ជា​ច្រើន​ និង​ចំ​ណាយ​ពេល​រង់​ចាំ​យូរ​; ឥ​ឡូវ​នេះ​ គ្រប់​បែប​បទ​អាច​ធ្វើ​បាន​នៅ​ឃុំ​ ដូច្នេះ​ងាយ​ស្រួល​ជាង​មុន​ច្រើន​។ ថ្ងៃ​នេះ​ ខ្ញុំ​មក​ធ្វើ​សំ​បុត្រ​កំ​ណើត​ឱ្យ​កូន​និង​បញ្ជាក់​ឯក​សារ​ ចូល​ដល់​ភ្លាម​ កម្មា​ភិបាល​ឃុំ​បាន​ណែ​នាំ​ឱ្យ​ខ្ញុំ​បំ​ពេញ​បែប​បទ​ដោយ​ផ្ទាល់​លើ​ទូរស័ព្ទ​ឆ្លាត​វៃ​ ចំ​ណាយ​ពេល​តែ​បន្តិច​ប៉ុណ្ណោះ​ក៏​រួច​រាល់​។ កម្មា​ភិបាល​បម្រើ​ការ​ងារ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ស្និទ្ធ​ស្នាល​នឹង​ប្រ​ជា​ជន​ ធ្វើ​ឱ្យ​ខ្ញុំ​មាន​អា​រម្មណ៍​រីក​រាយ​និង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​”។

តឹង​ថា​ញ់ ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​ ២៨% នៃ​ចំ​នួន​ប្រ​ជា​ជន​សរុប​។ ប្រ​ជា​ជន​ភាគ​ច្រើន​ប្រ​កប​របរ​កសិ​កម្ម​ ហើយ​សមត្ថ​ភាព​ខាង​បំ​ណិន​ឌីជី​ថល​នៅ​មាន​កម្រិត​។ ដើម្បី​ជួយ​ប្រ​ជា​ជន​ងាយ​ស្រួល​បង្ខិត​ជិត​បច្ចេក​វិទ្យា​ឌីជី​ថល​ មជ្ឈ​មណ្ឌល​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដំ​ណោះ​ស្រាយ​ជា​ច្រើន​។ លោក​ង្វៀង​ហ៊ឺវតាយ​ នា​យក​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ឃុំ​តឹង​ថា​ញ់ ឱ្យ​ដឹង​៖ “ជា​មួយ​ទិស​ស្លោក​ “មក​តែ​ម្តង​ អាច​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​បាន​គ្រប់​ពេល​វេលា​និង​គ្រប់​ទី​កន្លែង​” មជ្ឈ​មណ្ឌល​បាន​ចាត់​ឱ្យ​កម្មា​ភិបាល​ ២ រូប​ ប្រ​ចាំ​ការ​ជួយ​ប្រ​ជា​ជន​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​ បង្កើត​គណ​នី​សេ​វា​រដ្ឋ​ ដាក់​ពាក្យ​ដោយ​ខ្លួន​ឯង​ ទូ​ទាត់​តាម​ប្រ​ព័ន្ធ​អេឡិច​ត្រូ​និក និង​តាម​ដាន​លទ្ធ​ផល​លើ​ទូរស័ព្ទ​ឆ្លាត​វៃ​។ ប្រ​សិន​បើ​ប្រ​ជា​ជន​មិន​ទាន់​ដំ​ឡើង​កម្ម​វិធី​ VNeID កម្រិត​ទី​២ កម្មា​ភិបាល​នឹង​ជួយ​ដំ​ឡើង​ ព្រម​ទាំង​ណែ​នាំ​ពី​របៀប​ប្រើ​ប្រាស់​ និង​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ស្រប​តាម​តម្រូវ​ការ​របស់​ពួក​គាត់​។ ទន្ទឹម​នឹង​នោះ​ មជ្ឈ​មណ្ឌល​ក៏​បាន​អនុ​វត្ត​ទម្រង់​ “បណ្ណាគារ​អាទិ​ភាព​ - បម្រើ​ដោយ​យក​ចិត្ត​ទុក​ដាក់​” សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ អ្នក​ពិ​ការ​ និង​អ្នក​វ័យ​ចាស់​ចាប់​ពី​អាយុ​ ៦០ ឆ្នាំ​ឡើង​ទៅ​ ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ប្រ​ជា​ជន​។ អា​ស្រ័យ​ហេ​តុ​នោះ​ ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​បាន​អនុ​វត្ត​យ៉ាង​ឆាប់​រហ័ស​ ទទួល​បាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ពី​ប្រ​ជា​ជន​”។

កម្មា​ភិបាល​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ កំ​ពុង​ណែ​នាំ​ប្រ​ជា​ជន​ដាក់​ពាក្យ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។

រហូត​មក​ដល់​ពេល​នេះ​ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ឃុំ​តឹង​ថា​ញ់ បាន​ទទួល​និង​ដោះ​ស្រាយ​សំណុំ​ឯក​សារ​រដ្ឋ​បាល​ជាង​ ៤.៤០០ ច្បាប់​ (ដោះ​ស្រាយ​ទាន់​ពេល​វេលា​ និង​មុន​កាល​កំ​ណត់​១០០%); អត្រា​ទទួល​ឯក​សារ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​សម្រេច​ ៩៩,៨៨%; អត្រា​ទូ​ទាត់​តាម​ប្រ​ព័ន្ធ​អេឡិច​ត្រូ​និកសម្រេច​ ១០០%; អត្រា​ធ្វើ​ឌីជី​ថល​ភា​វូប​នីយ​កម្ម​សំណុំ​ឯក​សារ​ សម្រេច​៩៦,៣២% ហើយ​ប្រ​ជា​ជន​បាន​វាយ​តម្លៃ​ពី​ការ​ពេញ​ចិត្ត​ចំ​ពោះ​គុណ​ភាព​ផ្តល់​សេ​វា​ ១០០%។ សន្ទស្សន៍​វាយ​តម្លៃ​គុណ​ភាព​បម្រើ​សេ​វា​នៅ​លើ​ច្រក​ទ្វារ​អេឡិច​ត្រូ​និកជាតិ​ សម្រេច​ ៩៧,៦១/១០០ ពិន្ទុ​ (វាយ​តម្លៃ​ឆ្នើម​ និង​ជាប់​ចំ​ណាត់​ថ្នាក់​ ១៤/១០៣ ឃុំ​ សង្កាត់​លើ​ភូមិ​ឋាន​ទី​ក្រុង​)។ លោក​ង្វៀង​ហ៊ឺវតាយ​ នា​យក​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ឃុំ​តឹង​ថា​ញ់ ចែក​រំលែក​៖ “តួ​លេខ​ទាំង​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​កំ​ពុង​នាំ​មក​នូវ​ការ​ផ្លាស់​ថ្មី​យ៉ាង​ជាក់​ស្តែង​ក្នុង​របៀប​បម្រើ​ប្រ​ជា​ជន​។ ក្រៅ​ពី​អនុ​វត្ត​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ក្នុង​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ គឺ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​របស់​ឃុំ​ តែង​ធា​នា​បាន​តម្រូវ​ការ​ដោះ​ស្រាយ​ការ​ងារ​។ ក្រៅ​ពី​នេះ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ បាន​ប្រ​គល់​សិទ្ធិ​ឱ្យ​នា​យក​មជ្ឈ​មណ្ឌល​ដោះ​ស្រាយ​ដោយ​ផ្ទាល់​នូវ​បែប​បទ​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​ ទើប​លទ្ធ​ផល​ដោះ​ស្រាយ​ជូន​ប្រ​ជា​ជន​ក៏​បាន​ឆាប់​រហ័ស​និង​មាន​ភាព​ងាយ​ស្រួល​។ នៅ​ពេល​ខាង​មុខ​ មជ្ឈ​មណ្ឌល​នឹង​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​និង​ពង្រីក​ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព​ ព្រម​ទាំង​បន្ត​យក​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​សម្រាប់​វាស់​វែង​ពី​គុណ​ភាព​បម្រើ​ការ​ងារ​”។

បន្ទាប់​ពី​ដំ​ណើរ​ការ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ឃុំ​តឹង​ថា​ញ់ បាន​បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​ក្នុង​ការ​បម្រើ​ប្រ​ជា​ជន​ បែប​បទ​និង​សំណុំ​ឯក​សារ​ជា​ច្រើន​ត្រូវ​បាន​ដោះ​ស្រាយ​ឆាប់​រហ័ស​ ងាយ​ស្រួល​ បង្ក​ការ​ពេញ​ចិត្ត​យ៉ាង​ខ្ពស់​ក្នុង​ប្រ​ជា​ជន​។ ប្រ​ការ​នេះ​ បាន​បញ្ជាក់​កាន់​តែ​ច្បាស់​ រដ្ឋ​អំ​ណាច​ឌីជី​ថល​កំ​ពុង​លេច​ចេញ​ជា​រូប​រាង​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​រដ្ឋ​អំ​ណាច​ឌីជី​ថល​បន្ត​ខិត​ជិត​ប្រ​ជា​ជន​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​បម្រើ​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​៕ 

យ៉ីអាញ​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ