ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/07/2026 - 14:03

ការ​ចែក​រំលែក​របស់​កម្មា​ភិបាល​មូល​ដ្ឋាន​ក្រោយ​ការ​រួម​បញ្ចូល​ភូមិ​ និង​មណ្ឌល​ 

ក្រោយ​ការ​រៀប​ចំ​ និង​ចាត់​តាំង​ឡើង​វិញ​ ទី​ក្រុង​កឹង​ធើបាន​កាត់​បន្ថយ​ ៦៤៤ អង្គ​ភាព​ ចាប់​ពី​មាន​ ១.៨៩៦ ភូមិ​ និង​មណ្ឌល​ (១.៤០៥ ភូមិ​ និង​ ៤៩១ មណ្ឌល​) នៅ​ត្រឹម​ ១.២៥២ អង្គ​ភាព​ (៨៥២ ភូមិ​ និង​ ៤០០ មណ្ឌល​)។ ក្រោយ​ការ​រួម​បញ្ចូល​ កម្មា​ភិបាល​មូល​ដ្ឋាន​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថា​ ភូមិ​ឋាន​គ្រប់​គ្រង​ទូ​លំ​ទូ​លាយ​ បរិមាណ​ការ​ងារ​កើន​ឡើង​ ទាម​ទារ​កម្មា​ភិបាល​ត្រូវ​អស់​ពី​ចិត្ត​ពី​ថ្លើម​ និង​ជិត​ដិត​ជាង​ជា​មួយ​ប្រ​ជា​ជន​។

ក្រោយ​ការ​រៀប​ចំ​ឡើង​វិញ​ ឃុំ​ង៉ុកតូ ទី​ក្រុង​កឹង​ធើ បាន​បន្ថយ​ពី​ ៣០ ភូមិ​ នៅ​ត្រឹម​ ១៥ ភូមិ​។ ការ​ងារ​សម្រិត​សម្រាំង​បាន​រួម​ចំ​ណែក​លើក​កម្ពស់​សុពល​ភាព​និង​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​របស់​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ក្នុង​ការ​ដឹក​នាំ​ ចាត់​ចែង​ បង្កើន​គុណ​ភាព​បម្រើ​ប្រ​ជា​ជន​ ព្រម​ទាំង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ការ​ពារ​ប្រ​ទេស​ និង​សន្តិ​សុខ​របស់​ភូមិ​ភាគ​។

លោ​កថា​ច់ស៊ី​ក្វឹង​ (អ្នក​ទី​៤ រាប់​ពី​ស្តាំ) ទទួល​សេច​ក្តី​សម្រេច​កាន់​តំ​ណែង​ជា​លេខា​សាខា​បក្ស​ភូមិ​បឹង​ជុំ​ ឃុំ​ង៉ុកតូ។

ចែក​រំលែក​អំ​ពី​ការ​បញ្ចូល​ភូមិ​ លោ​កថា​ច់ស៊ី​ក្វឹង​ លេខា​សាខា​បក្ស​ភូមិ​បឹង​ជុំ​ បាន​ឱ្យ​ដឹង​៖ “ការ​រួម​បញ្ចូល​ភូមិ​ គឺ​បាន​ប្រ​ជា​ជន​ឯក​ភាព​គាំ​ទ្រ​យ៉ាង​ខ្ពស់​។ ក្រោយ​ពេល​រួម​បញ្ចូល​ ប្រ​ជា​ជន​រស់​នៅ​ប្រ​មូល​ផ្តុំ​ជាង​មុន​ បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ងារ​ឃោស​នា​ និង​ចលនា​ប្រ​ជា​ជន​អំ​ពី​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ដោយ​សារ​ផ្ទៃ​ដី​ធម្ម​ជាតិ​មាន​រហូត​ដល់​ ៣៨៦,៧៦ ហិក​តា​ និង​មាន​ប្រ​ជា​ជន​ ៧២៩ គ្រួ​សារ​ ទាម​ទារ​កម្មា​ភិបាល​ត្រូវ​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ រវៀស​រវៃ​ និង​ខិត​ខំ​ប្រឹង​ប្រែង​ច្រើន​ថែម​ទៀត​។ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​ក៏​មាន​បំ​ណង​ឱ្យ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ និង​បង្ក​លក្ខ​ណៈងាយ​ស្រួល​ជាង​ទៀត​ ដើម្បី​ឱ្យ​យើង​ខ្ញុំ​បំ​ពេញ​បាន​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​”។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ថា​ញ់ ប្រ​គល់​សេច​ក្តី​សម្រេច​ដល់​ប្រ​ធាន​គណះ​ប្រ​ជា​ជន​ភូមិ​នា​នា​ក្រោយ​ការ​រួម​បញ្ចូល​។

ដូច​គ្នា​ដែរ​ លោក​គឹមសាយ​ អនុ​លេខា​សាខា​បក្ស​និង​ជា​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​កកូរ​ ឃុំ​តឹង​ថា​ញ់ បាន​ចែក​រំលែក​៖ “ក្រោយ​ការ​រៀប​ចំ​ឡើង​វិញ​ ទ្រង់​ទ្រាយ​ប្រ​ជា​ជន​បាន​កើន​ឡើង​ តម្រូវ​ការ​ការ​ងារ​គ្រប់​គ្រង​ និង​បម្រើ​ប្រ​ជា​ជន​កាន់​តែ​ខ្ពស់​ជាង​មុន​។ ប៉ុន្តែ​ ជា​មួយ​នឹង​ការ​ជឿ​ទុក​ចិត្ត​របស់​រដ្ឋ​អំ​ណាច​និង​ការ​ទំនុក​ចិត្ត​ពី​សំ​ណាក់​ប្រ​ជា​ជន​ ខ្ញុំ​នឹង​ខិត​ខំ​ពង្រីក​ស្មារតី​សាមគ្គី​ភាព​ ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន​; ព្រម​ទាំង​ស្តាប់​មតិ​យោបល់​របស់​ប្រ​ជា​ជន​។ ជា​មួយ​គ្នា​នោះ​ ខ្ញុំ​នឹង​សហ​ការ​យ៉ាង​ជិត​ដិត​ជា​មួយ​អង្គ​ការ​មហា​ជន​ ដើម្បី​ធ្វើ​ជា​ស្ពាន​ចម្លង​ដ៏​ល្អ​រវាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ រួម​ចំ​ណែក​កសាង​ភូមិ​ឱ្យ​មាន​សាមគ្គី​ភាព​ ស៊ី​វិល័យ​និង​អភិវឌ្ឍ​”។

តាម​ប្រ​ភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ ក្រោយ​ការ​រៀប​ចំ​ឡើង​វិញ​ ឃុំ​តឹង​ថា​ញ់ នៅ​ត្រឹម​ ១២ ភូមិ​ គឺ​ថយ​ចុះ​ ៤ ភូមិ​ បើ​ប្រៀប​នឹង​ពេល​មុន​។ ការ​រៀប​ចំ​នេះ​បាន​អនុ​វត្ត​ទៅ​តាម​លក្ខ​ឋាន​ស្តី​ពី​ចំ​នួន​ប្រ​ជា​ជន​ ចំ​នួន​គ្រួ​សារ​ លក្ខ​ខណ្ឌ​ភូមិ​សាស្ត្រ​ កត្តា​វប្ប​ធម៌​-ប្រ​វត្តិ​សាស្ត្រ​ និង​តម្រូវ​ការ​គ្រប់​គ្រង​ក្នុង​ស្ថាន​ភាព​ថ្មី​។ តាម​លោក​ស្រី​ ង្វៀង​ធី​កេវ​លិញ​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​តឹង​ថា​ញ់ បាន​ឱ្យ​ដឹង​ថា​ ការ​រៀប​ចំ​ភូមិ​នេះ​ គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ សំ​ដៅ​សម្រិត​សម្រាំង​ប្រ​ព័ន្ធ​គ្រប់​គ្រង​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​ និង​សកម្ម​ភាព​របស់​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​។ សង្ឃឹម​ថា​ បណ្តា​អង្គ​ភាព​ និង​កម្មា​ភិបាល​ភូមិ​នឹង​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​ប្រ​គល់​-ទទួល​ និង​ធ្វើ​ឱ្យ​សុក្រឹត​អង្គ​ការ​ ដើម្បី​ជួយ​ឱ្យ​បណ្តា​ភូមិ​ថ្មី​ៗនៅ​ក្នុង​ឃុំ​ឆាប់​មាន​ស្ថិរ​ភាព​ និង​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។

ដើម្បី​គោល​ការណ៍​ថ្មី​នេះ​បាន​ទៅ​ក្នុង​ជីវ​ភាព​ គឺ​ចាំ​បាច់​ត្រូវ​ពង្រីក​កម្លាំង​ចម្រុះ​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ ដែល​ក្នុង​នោះ​ កម្មា​ភិបាល​មូល​ដ្ឋាន​ត្រូវ​ធ្វើ​ជា​គំ​រូ​ ជិត​ដិត​ប្រ​ជា​ជន​ មាន​មុខ​ផ្ទាល់​ដើម្បី​ពន្យល់​បក​ស្រាយ​ ជជែក​ពិភាក្សា​ និង​ធ្វើ​បាន​ល្អ​នូវ​ការ​ងារ​សេ​នា​ធិ​ការ​ជូន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​។ ទន្ទឹម​នឹង​នោះ​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ត្រូវ​មាន​របប​ឧបត្ថម្ភ​ជាក់​ស្តែង​ បញ្ចប់​ការ​ងារ​ប្រ​គល់​-ទទួល​ និង​បើក​វគ្គ​បំប៉ន​វិជ្ជា​ជី​វៈ​ជា​ប្រ​ចាំ​ ដើម្បី​ឱ្យ​ក្បាល​ម៉ាស៊ីន​ដំ​ណើរ​ការ​បាន​រលូន​ មិន​ឱ្យ​មាន​ភាព​ខ្វះ​ចន្លោះ​ក្នុង​កិច្ច​ការ​ងារ​ បង្កើត​មូល​ដ្ឋាន​គ្រឹះ​យ៉ាង​រឹង​មាំ​ក្នុង​ការក​សាង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ដ៏​ទំនើប​ សុពល​ភាព​ ជិត​ដិត​ប្រ​ជា​ជន​និង​បម្រើ​ប្រ​ជា​ជន​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត៕

ថាញ​វ៉ាង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ