មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/07/2026 - 22:23

អតីត​យុទ្ធ​ជន​អស់​ពី​ចិត្ត​ដើម្បី​សហ​គម​ន៍ 

បន្ត​លើក​កម្ពស់​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្នូរ​របស់​ "កង​ទ័ព​អ៊ំ​ហូ" បន្ទាប់​ពី​ចាក​ចេញ​ពី​ជួរ​កង​ទ័ព​ និង​វិល​ត្រ​ឡប់​មក​រស់​នៅ​ភូមិ​ភាគ​វិញ​ លោក​យ័ញហ្វាង​អឹង​ អាយុ​ ៥៨ ឆ្នាំ​ រស់​នៅ​ភូមិ​សួ​ដួរ ឃុំ​ប៊ិញអាង​ ខេត្ត​អាង​យ៉ាង​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ រហូត​ក្លាយ​ជា​គ្រួ​សារ​មាន​ជីវ​ភាព​ធូរ​ធារ​នៅ​ភូមិ​ភាគ​។ ទន្ទឹម​នឹង​នោះ​ ក្នុង​តួ​នា​ទី​ជា​អ្នក​មាន​ប្រិយ​ភាព​  លោក​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​រាល់​សកម្ម​ភាព​សង្គម​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​រីក​ចម្រើន​ សម្បូរ​សប្បាយ​។

លោក​យ័ញហ្វាង​អឹង​  ជា​គំ​រូ​ដ៏​ល្អ​នៃ​ "កង​ទ័ព​អ៊ំ​ហូ" ក្នុង​សម័យ​សន្តិ​ភាព​។

លោក​យ័ញហ្វាង​អឹង​ បាន​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ដំ​ណាក់​កាល​ចាប់​ពី​ឆ្នាំ​ ១៩៨៧ - ១៩៩០។ បន្ទាប់​ពី​បំ​ពេញ​កាតព្វ​កិច្ច​ដ៏​ឧត្តុ​ង្គឧត្តម​ចំ​ពោះ​មា​តុ​ភូមិ​ ចូល​រួម​ជួយ​ប្រ​ទេស​មិត្ត​កម្ពុជា​រំ​ដោះ​ជាតិ​ លោក​បាន​វិល​ត្រ​ឡប់​មក​ភូមិ​ភាគ​វិញ​ ដោយ​នាំ​មក​ទាំង​វិន័យ​ ភាព​អត់​ធ្មត់​ ឆន្ទៈ​តស៊ូ​និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​កង​ទ័ព​។ បន្ទាប់​ពី​ចាក​ចេញ​ពី​ជួរ​កង​ទ័ព​ លោក​មិន​ព្រម​ទទួល​យក​វាស​នា​នៃ​ភាព​ក្រី​ក្រ​ឡើយ​ គឺ​លោក​បាន​ស្វែង​រក​ទិស​ដៅ​ថ្មី​សម្រាប់​អនាគត​។ ក្នុង​នាម​ជា​អតីត​យុទ្ធ​ជន​ លោក​ទទួល​បាន​ការ​ឧបត្ថម្ភ​រៀន​វិជ្ជា​ជី​វៈ​ដោយ​ឥត​គិត​ថ្លៃ​ ហើយ​លោក​បាន​ជ្រើស​រើស​ ចាប់​យក​ជំ​នាញ​ជួស​ជុល​រថ​យន្ត​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​។ ក្នុង​អំ​ឡុង​ពេល​នោះ​ រៀន​បណ្ដើរ​ ធ្វើ​ការ​នៅ​ហាង​ជួស​ជុល​រថ​យន្ត​បណ្ដើរ​ ដើម្បី​សន្សំ​បទ​ពិសោធន៍​ ពង្រឹង​ជំ​នាញ​និង​បង្កើន​ចំ​ណេះ​ដឹង​វិជ្ជា​ជី​វៈ​។ នៅ​ឆ្នាំ​ ១៩៩៣ បន្ទាប់​ពី​មាន​ជំ​នាញ​រឹង​មាំ​និង​មាន​ទុន​មួយ​ចំ​នួន​ រួម​ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​និង​ឆន្ទៈ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ លោក​បាន​សម្រេច​ចិត្ត​បើក​ហាង​ជួស​ជុល​និង​លក់​គ្រឿង​បន្លាស់​រថ​យន្ត​ដោយ​ខ្លួន​ឯង​។ ក្នុង​ដំ​ណាក់​កាល​ចាប់​ផ្តើម​ដំ​បូង​ ទោះ​ប្រ​ឈម​នឹង​ការ​លំ​បាក​ជា​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​ស្មារតី​មិន​បោះ​បង់​របស់​កង​ទ័ព​អ៊ំ​ហូ បាន​ជួយ​ឱ្យ​លោក​ឆ្លង​កាត់​គ្រប់​ឧប​សគ្គ​ រហូត​ទទួល​បាន​ជោគ​ជ័យ​។ លោក​យ័ញហ្វាង​អឹង​ រៀប​រាប់​៖  "កាល​នោះ​ មាន​អ្នក​ខ្លះ​រៀន​ជំ​នាញ​រួច​ក៏​ទៅ​ធ្វើ​ការ​ឈ្នួល​ឱ្យ​ហាង​ជួស​ជុល​រថ​យន្ត​ប៉ុណ្ណោះ​ ព្រោះ​ការ​បើក​ហាង​ជួស​ជុល​និង​លក់​គ្រឿង​បន្លាស់​រថ​យន្ត​ត្រូវ​ការ​ដើម​ទុន​ច្រើន​។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ នៅ​ពេល​អនាគត​ ចំ​នួន​អ្នក​ប្រើ​ប្រាស់​រថ​យន្ត​នឹង​កើន​ឡើង​ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​ថវិកា​ដែល​សន្សំ​បាន​ទាំង​អស់​ និង​បុល​បន្ថែម​ពី​ធនាគារ​ដើម្បី​វិនិយោគ​។ ខ្ញុំ​មិន​ធ្លាក់​ទឹក​ចិត្ត​ ទោះ​បី​ដំ​បូង​ការ​ងារ​មិន​ទាន់​រីក​ចម្រើន​និង​មាន​ការ​លំ​បាក​ក៏​ដោយ​ ហើយ​ក្នុង​ការ​ជួស​ជុល​ខ្ញុំ​តែង​យក​ កេរ្តិ៍​ឈ្មោះ​និង​គុណ​ភាព​ជា​ចម្បង​។ គ្រឿង​បន្លាស់​និង​ថ្នាំ​លាប​រថ​យន្ត​ធា​នា​គុណ​ភាព​ ដូច្នេះ​ អតិថិ​ជន​កាន់​តែ​ជឿ​ទុក​ចិត្ត​។ ឥ​ឡូវ​នេះ​ ខ្ញុំ​អាច​និយាយ​ដោយ​មោទ​នភាព​ថា​ មុខ​របរ​នេះ​ពិត​ជា​បាន​ផ្លាស់​ប្តូរ​ជីវិត​ខ្ញុំ​"។

ជា​មួយ​ឆន្ទៈ​និង​ភាព​រឹង​មាំ​របស់​អតីត​យុទ្ធ​ជន​ បាន​ជួយ​លោក​អឹង​ជម្នះ​គ្រប់​ឧប​សគ្គ​ ដល់​សព្វ​ថ្ងៃ​ មូល​ដ្ឋាន​របស់​លោក​បាន​អភិវឌ្ឍ​ស្ថិរ​ភាព​ មិន​ត្រឹម​តែ​ផ្តល់​ប្រាក់​ចំ​ណូល​លំ​នឹង​ដល់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ដល់​កម្ម​ករ​ក្នុង​ភូមិ​ភាគ​ប្រ​មា​ណ​ ១០ នាក់​ ដោយ​មាន​ប្រាក់​ចំ​ណូល​ជា​មធ្យម​ពី​ ៦-៧ លាន​ដុង​ក្នុង​មួយ​ខែ​។ ក្រៅ​ពី​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​គ្រួ​សារ​ លោក​ក៏​បាន​វិនិយោគ​សាង​សង់​ទី​លាន​បាល់​ទាត់​ខ្នាត​តូច​ ដើម្បី​បង្កើត​កន្លែង​កី​ឡា​និង​កម្សាន្ត​មាន​ប្រ​យោជន៍​សម្រាប់​យុវ​ជន​ រួម​ចំ​ណែក​កាត់​បន្ថយ​អំ​ពើ​អបាយ​មុខ​សង្គម​ និង​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។ ទោះ​ជា​ការ​ងារ​នេះ​មើល​ទៅ​សាមញ្ញ​ក៏​ដោយ​ ប៉ុន្តែ​ផ្ដល់​អត្ថ​ប្រ​យោជន៍​ជាក់​ស្តែង​ និង​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​ប្រ​ជា​ជន​។

មិន​ត្រឹម​តែ​ជា​អ្នក​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លោក​យ័ញហ្វាង​អឹង​ ក៏​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​សង្គម​ និង​បាន​ប្រ​ជា​ជន​ទំនុក​ចិត្ត​បោះ​ឆ្នោត​ជា​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ និង​ជា​សមា​ជិក​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ប៊ិញអាង​ ៣ អា​ណត្តិ​កាល​ជាប់​ៗគ្នា​។ ក្រៅ​ពី​នេះ​ លោក​ក៏​ជា​អ្នក​មាន​ប្រិយ​ភាព​ ជា​គំ​រូ​ឈាន​មុខ​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ សកម្ម​ផ្សព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ព្រម​ទាំង​រួម​គ្នា​កសាង​ជន​បទ​ថ្មី​។ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ លោក​បាន​ចលនា​ប្រ​ជា​ជន​និង​សប្បុរស​ជន​ រួម​វិភាគ​ទា​នក​សាង​ស្ពាន​ជន​បទ​បាន​ចំ​នួន​ ៧  ស្ពាន​នីមួយៗ​មាន​តម្លៃ​ប្រ​មា​ណ​ ២០០ លាន​ដុង​។ លោក​ក៏​បាន​ចលនា​ឱ្យ​ប្រ​ជា​ជន​បរិច្ចាគ​ដី​សម្រាប់​កសាង​ផ្លូវ​ ដាំ​ផ្កា​ និង​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​តាម​ដង​ផ្លូវ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លូវ​ជន​បទ​ក្នុង​ភូមិ​សួ​ដួរ កាន់​តែ​ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​។ ពូ​យ័ញថាញ​ហ្វាង​ ប្រ​ជា​ជន​នៅ​ឃុំ​ប៊ិញអាង​ បាន​ឱ្យ​ដឹង​៖ "លោក​អឹង​ ជា​អ្នក​ស្មោះ​ត្រង់​ រួស​រាយ​រាក់​ទាក់​ និង​តែង​ស្ម័គ្រ​ចិត្ត​ជួយ​មា​មីង​ដែល​មាន​ជីវ​ភា​ពលំ​បាក​នៅ​ភូមិ​ស្រុក​។ ការ​ងារ​របស់​លោក​ ដូច​ជា​ការ​ចលនា​កសាង​ស្ពាន​ ធ្វើ​ផ្លូវ​ ឬ​ជួយ​អ្នក​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ដោយ​សុទ្ធ​ចិត្ត​ ហេ​តុ​ដូច្នេះ​ហើយ​ មា​មីង​គ្រប់​គ្នា​តែង​គោរព​ស្រ​ឡាញ់​និង​ជឿ​ទុក​ចិត្ត​លើ​គាត់​"។

ទន្ទឹម​នឹង​នោះ​ លោក​អឹង​ ថែម​ទាំង​ខ្នះ​ខ្នែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ចំ​ពោះ​ការ​ងារ​សុខុមាល​ភាព​សង្គម​។ រៀង​រាល់​ឆ្នាំ​ លោក​បាន​ចលនា​សប្បុរស​ជន​ និង​ចាត់​ចែង​អំ​ណោយ​ប្រ​មា​ណ​ពី​ ៣០០ ដល់​ ៤០០ ចំ​ណែក​ជូន​គ្រួ​សារ​ក្រី​ក្រ​ អ្នក​ដែល​មាន​ជីវ​ភា​ពលំ​បាក​នៅ​ភូមិ​ភាគ​។ ជា​មួយ​គ្នា​នេះ​ លោក​អឹង​ ក៏​បាន​ឧបត្ថម្ភ​ជា​ថវិកា​និង​នំ​អា​ហារ​ជូន​អ្នក​វ័យ​ចាស់​ ក្នុង​ឱ​កាស​ពិ​និត្យ​សុខ​ភាព​ជា​ប្រ​ចាំ​; គាត់​ក៏​បាន​ប្រគេន​រថ​យន្ត​ដឹក​សព​ដល់​វត្ត​ឧត្តម​សុរិយា​កំ​ពង់​ចិន​ថ្មី​ ដើម្បី​បម្រើ​ដល់​សហ​គម​ន៍។ ជា​រៀង​រាល់​ឆ្នាំ​ លោក​តែង​ជួយ​ឧបត្ថម្ភ​មណ្ឌល​ថែ​ទាំ​អ្នក​វ័យ​ចាស់​នៅ​ទី​ក្រុង​រ៉ា​ច់យ៉ាប្រ​មា​ណ​ ២០ លាន​ដុង​។ ក្រៅ​ពី​នេះ​ លោក​អឹង​ក៏​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ ៥ ខ្នង​ជូន​គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​នៅ​ភូមិ​ភាគ​ ជួយ​ដល់​ពួក​គាត់​មាន​លំ​នៅ​ឋាន​លំ​នឹង​ ឈាន​ឡើង​ក្នុង​ជីវិត​។

គិត​គូរ​ការ​ងារ​សុខុមាល​ភាព​សង្គម​សម្រាប់​អ្នក​ក្រ​និង​អ្នក​ដែល​ងាយ​រង​គ្រោះ​។

លោក​ហ្វិញ​ថាញ​ស៊ើង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ប៊ិញអាង​ វាយ​តម្លៃ​៖ "លោក​យ័ញហ្វាង​អឹង​ គឺ​ជា​អ្នក​មាន​ប្រិយ​ភាព​ឆ្នើម​ម្នាក់​នៅ​ភូមិ​ភាគ​។ មិន​ត្រឹម​តែ​ជា​គំ​រូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ចលនា​ធន​ធាន​ក្នុង​សង្គម​ជួយ​គិត​គូរ​ដល់​អ្នក​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​និង​អ្នក​ដែល​ងាយ​រង​គ្រោះ​។ ចំ​ពោះ​ការ​រួម​ចំ​ណែក​របស់​លោក​អឹង​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការក​សាង​ជន​បទ​ថ្មី​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។ លោក​យ័ញហ្វាង​អឹង​ សក្តិ​សម​ជា​បុគ្គល​គំ​រូ​ឆ្នើម​របស់​អ្នក​មាន​ប្រិយ​ភាព​ ជា​កង​ទ័ព​អ៊ំ​ហូក្នុង​សម័យ​សន្តិ​ភាព​ ដែល​តែង​លះ​បង់​អស់​ពី​ចិត្ត​ដើម្បី​ការ​អភិវឌ្ឍ​របស់​ភូមិ​ស្រុក​"។

ជា​មួយ​នឹង​សកម្ម​ភាព​ជាក់​ស្តែង​និង​ពោរ​ពេញ​ដោយ​អត្ថ​ន័យ​ដើម្បី​សហ​គម​ន៍ លោក​យ័ញហ្វាង​អឹង​ បាន​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ទទួល​ស្គាល់​ ស្ងើច​សរសើរ​ និង​ជូន​ប័ណ្ណ​សរសើរ​ជា​ច្រើន​។ នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​ដ៏​ស័ក្តិសម​ ចំ​ពោះ​ការ​លះ​បង់​និង​ការ​រួម​ចំ​ណែក​ដោយ​មិន​ចេះ​នឿយ​ហត់​របស់​លោក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​ការ​ងារ​សុខុមាល​ភាព​សង្គម​នៅ​ភូមិ​ភាគ​៕ 

ហុង​ទើ-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ