ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/07/2026 - 12:45

អគ្គ​សេ​នា​ធិ​ការ​យោធ​ភូមិ​ភាគ​៩ ចាត់​តាំង​អនុ​ស្សាវ​រីយ៍ ៨០ ឆ្នាំ​ ទិវា​ប្រវេ​ណី និង​ទទួល​គ្រឿង​ឥស្ស​រិយ​យស​ការ​ពារ​មាតុ​ភូមិ​ចំ​ណាត់​ថ្នាក់​លេខ​១ 

នៅ​ថ្ងៃ​ទី ៣ ខែក​ក្កដា​ អគ្គ​សេ​នា​ធិ​ការ​យោធ​ភូមិ​ភាគ ៩ បាន​ចាត់​តាំង​ពិ​ធី​អនុ​ស្សាវ​រីយ៍ ៨០ ឆ្នាំ ទិវា​ប្រវេ​ណី​អគ្គ​សេ​នា​ធិ​ការ និង​ផ្នែក​សេ​នា​ធិ​ការ​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ ៩ (៥/​៧/​១៩៤៦ - ៥​/៧/​២០២៦) និង​ទទួល​គ្រឿង​ឥស្ស​រិយ​យស​ការ​ពារ​មាតុ​ភូមិ​ចំ​ណាត់​ថ្នាក់​លេខ១។

ឧត្តម​សេនីយ៍​ឯក ផាម​វុាំង​ត្រា​ អតីត​សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ អតីត​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ពារ​ប្រ​ទេស; មួយ​អន្លើ​ដោយ​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស អគ្គ​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ ៩ និង​អគ្គ​សេ​នា​ធិ​ការ​គ្រប់​អា​ណត្តិ​កាល; ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​ខេត្ត​នា​នា​ក្នុង​តំ​បន់​យោធ​ភូមិ​ភាគ ៩… បាន​ចូល​រួម​ក្នុង​ពិ​ធី​អនុ​ស្សាវ​រី​យ៍​នេះ។

អ្នក​តំ​ណាង​ចូល​រួម​ពិ​ធី​អនុ​ស្សាវ​រីយ៍ ៨០ ឆ្នាំ​ទិវា​ប្រវេ​ណី​អគ្គ​សេ​នា​ធិ​ការ និង​ផ្នែក​សេ​នា​ធិ​ការ​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ ៩ (៥​/៧/​១៩៤៦ - ៥​/៧/​២០២៦)។

 ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ និង​អ្នក​តំ​ណាង​ចូល​រួម​ក្នុង​ពិ​ធី​អនុ​ស្សាវ​រីយ៍។

ក្នុង​ពិ​ធី​នេះ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​រំលឹក​ឡើង​វិញ​នូវ​ប្រវេ​ណី ៨០ ឆ្នាំ​កសាង តស៊ូ និង​វឌ្ឍន​ភាព​របស់​អគ្គ​សេ​នា​ធិ​ការ និង​ផ្នែក​សេ​នា​ធិ​ការ​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​ទី ៩។

កន្លង​មក ៨០ ឆ្នាំ​ បន្ទាប់​ពី​មជ្ឈិម​បក្ស​ចេញ​បទ​បញ្ជា "តស៊ូ​កសាង​ជាតិ" ចាត់​តាំង​ទូ​ទាំង​ប្រ​ទេស​ឱ្យ​ទៅ​ជា​មូល​ដ្ឋាន​សឹក​ចំ​នួន ៩ នៅ​មូល​ដ្ឋាម​សឹក​ទី ៨ បាន​ចង្អុល​ការក​សាង​ក្រ​សួង​យោ​ធា និង​កសាង​គណៈ​កម្មា​ធិ​ការ​សេ​នា​ធិ​ការ​នៅ​មូល​ដ្ឋាន​សឹក​ទី​៩។ នៅ​ថ្ងៃ​ទី ៥ ខែក​ក្កដា ឆ្នាំ​១៩៤៦ ស្ថា​ប័ន​សេ​នា​ធិ​ការ​មូល​ដ្ឋាន​សឹក​ទី ៩ បាន​បង្កើត​ឡើង ជំ​នួស​ឱ្យ​គណៈ​កម្មា​ធិ​ការ​សេ​នា​ធិ​ការ។ ការ​កើត​ឡើង​របស់​ស្ថា​ប័ន​សេ​នា​ធិ​ការ​ដំ​បូង​នៅ​តំ​បន់​តីណាម​បូ គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រ​វត្តិ​សាស្ត្រ បង្ហាញ​ពីភាព​វិវឌ្ឍន៍​លោត​ផ្លោះ​ដ៏​សំ​ខាន់​អំ​ពី​ចាត់​តាំង​កង​កម្លាំង និង​សិល្បៈ​យោ​ធា​របស់​កង​ទ័ព និង​ប្រ​ជា​ជន​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

ឧត្តម​សេនីយ៍​ទោ ហូ​វុាំង​ថាយ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ស្នង​ការ​នយោ​បាយ​យោធ​ភូមិ​ភាគ ៩ ប្រតិ​បត្តិ​តាម​ការ​ប្រ​គល់​សិទ្ធ​របស់​ប្រ​ធាន​រដ្ឋ ជូន​គ្រឿង​ឥស្សរិយ​យស​ការ​ពារ​មាតុ​ភូមិ​ចំ​ណាត់​ថ្នាក់​លេខ ១ ដល់​អគ្គ​សេ​នា​ធិ​ការ​យោធ​ភូមិ​ភាគ៩។

អស់​រយៈ​ពេល ៨០ ឆ្នាំ​កន្លង អគ្គ​សេ​នា​ធិ​ការ​យោធ​ភូមិ​ភាគ​៩ និង​ស្ថា​ប័ន​នា​នា​ក្រោម​ឱ​វាទ​ក្លាយ​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ធ្វើ​សេ​នា​ធិ​ការ សំ​ណើ​ដល់​គណៈ​កម្មា​ធិ​ការ​បក្ស អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ ៩ គណៈ​កម្មា​ធិ​ការ​បក្ស បញ្ជា​ឱ្យ​ភូមិ​ភាគ​នា​នា​ក្តោ​បក្តាប់​ស្ថាន​ភាព ចាត់​តាំង​ហ្វឹក​ហ្វឺន កសាង​កង​កម្លាំង បង្កើត​ផែន​ការ​ប្រតិ​បត្តិ​ការ​សឹក ធ្វើ​សហ​ប្រតិ​បត្តិ​ការ​ស្អិត​ល្មូត បញ្ជា​ការ​រលូន សម្ងាត់ និង​ដោយ​ចៃ​ដន្យ។ អគ្គ​សេ​នា​ធិ​ការ និង​ផ្នែក​សេ​នា​ធិ​ការ​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ ៩ បាន​បង្ហាញ​ច្បាស់​នូវ​តួ​នា​ទី​ជា "ស្ថា​ប័ន​ក្បាល​ម៉ាស៊ីន" ជា​មជ្ឈ​មណ្ឌល​ធ្វើ​សហ​ប្រតិ​បត្តិ​ការ បញ្ជា​ការ​ រួម​ចំ​ណែក​បង្កើត​យុទ្ធ​ជ័យ​មាន​អត្ថ​ន័យ​ប្រ​វត្តិ​សាស្ត្រ​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​៩។

ឧត្តម​សេនីយ៍​ទោ​ហូ​វុាំង​ថាយ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ស្នង​ការ​នយោ​បាយ​យោធ​ភូមិ​ភាគ ៩ ប្រតិ​បត្តិ​តាម​ការ​ប្រ​គល់​សិទ្ធ​របស់​ប្រ​ធាន​រដ្ឋ ជូន​គ្រឿង​ឥស្សរិយ​យស​ការ​ពារ​មាតុ​ភូមិ​ចំ​ណាត់​ថ្នាក់​លេខ ១ ដល់​អគ្គ​សេ​នា​ធិ​ការ​យោធ​ភូមិ​ភាគ៩។

ជំ​នួស​មុខ​គណៈ​កម្មា​ធិ​ការ​បក្ស អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ ៩ ឧត្តម​សេនីយ៍​ទោ ហូ​វុាំង​ថាយ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ស្នង​ការ​នយោ​បាយ​យោធ​ភូមិ​ភាគ ៩ បាន​ស្ងើច​សរ​សើរ​និង​អប​អរ​សា​ទរ​ចំ​ពោះ​ស្នា​ដៃ និង​រង្វាន់​ដ៏​ថ្លៃ​ថ្នូរ​ដែល​កម្មា​ភិបាល យុទ្ធ​ជន​អគ្គ​សេ​នា​ធិ​ការ​សម្រេច​បាន​ក្នុង​អំ​ឡុង ៨០ ឆ្នាំ​កន្លង​។ សំ​ណូម​ពរ​បក្ខ​ភាគ បញ្ជា​ការ​នៃ​អគ្គ​សេ​នា​ធិ​ការ និង​ផ្នែក​សេ​នា​ធិ​ការ​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ ៩ បន្ត​បញ្ជ្រាប​ឱ្យ​បាន​ជ្រាល​ជ្រៅ ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​ចិត្ត បទ​បញ្ជា​របស់​បក្ស រដ្ឋ គណៈ​កម្មា​ធិ​ការ​យោ​ធា​មជ្ឈិម និង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​អំ​ពី​ភារ​កិច្ច​យោ​ធា ការ​ពារ​ប្រ​ទេស​; ម្ចាស់​ការ​ស្រាវ​ជ្រាវ ក្តោប​ក្តាប់ ព្យា​ករណ៍​ស្ថាន​ភាព​បាន​ប្រា​កដ​ច្បាស់ ធ្វើ​សេ​នា​ធិ​ការ​ត្រូ​ ចំ​ទាន់​ពេល​វេលា និង​មាន​ប្រ​សិទ្ធ​ភាព មិន​ទុក​ឱ្យ​បាត់​ម្ចាស់​ការ​ចៃ​ដន្យ​ក្នុង​រាល់​ស្ថាន​ការណ៍​ទេ។ យក​ចិត្ត​ទុក​ដាក់​គិត​គូ​រក​សាង​បក្ខ​ភាគ​ស្អាត​ស្អំ រឹង​មាំ គំ​រូ​ ស្ថា​ប័ន​សេ​នា​ធិ​ការ​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ "គំ​រូ ឆ្នើម​"; កសាង​កង​ជួរ​កម្មា​ភិបាល​មាន​ភាព​អង់​អាច​ខាង​នយោ​បាយ​រឹង​ប៉ឹង ចរិ​យា​សម្បត្តិ​ល្អ កម្រិត​វិជ្ជា​ឯក​ទេស​ស៊ី​ជម្រៅ របៀប​ធ្វើ​ការ​ប្រ​កប​ដោយ​វិទ្យា​សាស្ត្រ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី។

ឧត្តម​សេនីយ៍​ទោ ហូ​វុាំង​ថាយ ជូន​ទង់​ប្រ​ឡង​ប្រ​ណាំង​របស់​គណៈ​កម្មា​ធិ​ការ​បក្ស អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ ៩ ដល់​អគ្គ​សេ​នា​ធិ​ការ។

អគ្គ​សេ​នា​ធិ​ការ​យោ​ធា​ភូមិ​ភាគ ៩ តែង​ផ្លាស់​ថ្មី លើក​កម្ពស់​គុណ​ភាព​ហ្វឹក​ហ្វឺន ហ្វឹក​ហាត់ ត្រៀម​ប្រ​យុទ្ធ កសាង​កង​កម្លាំង​រៀប​រយ ជំ​រុញ​អនុ​វត្ត​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​គ្រប់​គ្រង បញ្ជា​ការ និង​ចាត់​ការ; កសាង​ប្រ​ព័ន្ធ​ស្វ័យ​ប្រ​វត្តិ​កម្ម​បញ្ជា​ការ​មាន​ភាព​ស៊ី​សង្វាក់​គ្នា ទំ​នើប មាន​សុពល​ភាព ប្រ​សិទ្ធ​ភាព ឆ្លើយ​បតប​នឹង​តម្រូវ​ការស​ង្គ្រាម​បច្ចេក​វិទ្យា​ខ្ពស់។ សហ​ការ​ស្អិត​ល្មួត​ជា​មួយ​កង​កម្លាំង និង​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ កសាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន ក្បួន​យុទ្ធ​សាស្រ្ត​សង្គ្រាម​ប្រ​ជា​ជន​រឹង​មាំ; ពង្រីក​កម្លាំង​ចម្រុះ​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ក្នុង​ការក​សាង​តំ​បន់​ការ​ពារ រក្សា​ស្ថិរ​ភា​ពន​យោ​បាយ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​ឋាន​តំ​បន់​យោធ​ភូមិ​ភាគ​៩។

ឧត្តម​សេនីយ៍​ទោ ហូ​វុាំង​ថាយ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ស្នង​ការ​នយោ​បាយ​យោធ​ភូមិ​ភាគ ៩ ប្រតិ​បត្ត​តាម​ការ​ប្រ​គល់​សិទ្ធ​របស់​ប្រ​ធាន​រដ្ឋ ជូន​គ្រឿង​ឥស្សរិយ​យស​ការ​ពារ​មា​តុ​ភូមិ​ចំ​ណាត់​ថ្នាក់​លេខ ៣ ដល់​ឧត្តម​សេនីយ៍​ត្រី ជីម​ថុងញឹក សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស  មេ​បញ្ជា​ការ​រង  នាយ​សេ​នា​ធិ​ការ​យោធ​ភូមិ​ភាគ៩។

ក្នុង​ឱ​កាស​នេះ ឧត្តម​សេនីយ៍​ត្រី ជីម​ថុង​ញឹក​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស មេ​បញ្ជា​ការ​រង នាយ​សេ​នា​ធិ​ការ​យោធ​ភូមិ​ភាគ ៩ មាន​កិត្តិ​យស​បាន​ប្រ​ធាន​រដ្ឋ​ជូន​គ្រឿង​ឥស្សរិយ​យស​ការ​ពារ​មា​តុ​ភូមិ​ចំ​ណាត់​ថ្នាក់​លេខ​៣៕

ផាម​ទ្រុង​ - វិមាន​

ចែករំលែកអត្ថបទ