ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/07/2026 - 16:32

បញ្ជូន​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ចំ​នួន ៦៧០ ទៅ​ពិ​និត្យ​វាយ​តម្លៃ ADN នៅ​វិទ្យា​ស្ថាន​កោ​សល្យ​វិច្ច័យយោ​ធា​ 

គណៈ​ចង្អុល​ការ ៥១៥ របស់​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​បញ្ជូន​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ចំ​នួន ៦៧០ ទៅ​ពិ​និត្យ​វាយ​តម្លៃ ADN នៅ​វិទ្យា​ស្ថាន​កោ​សល្យ​វិច្ច័យ​យោ​ធា​នៃ​នា​យក​ដ្ឋាន​ពេទ្យ​យោ​ធា​ក្រ​សួង​ការ​ពារ​ប្រ​ទេស។

អ្នក​តំ​ណាង​អុជ​ធូប​នៅ​បន្ទប់​រក្សា​ទុក​សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី។

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក និង​កម្មា​ភិបាល យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទី​ក្រុង​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ។

មុន​នោះ នៅ​ថ្ងៃ​ទី ៨ ខែ​មិថុនា គណៈ​ចង្អុល​ការ ៥១៥ របស់​ទី​ក្រុង បាន​ប្រារព្ធ​ពិ​ធី​ដាក់​កម្រង​ផ្កា​ អុជ​ធូប និង​ដំ​ណើរ​ការ​យក​សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ដែល​ខ្វះ​ព័ត៌​មាន​នៅ​ទី​បញ្ចុះ សព​យុទ្ធ​ជន​ពលី​ទី​ក្រុង​កឹង​ធើ។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​មន្ទីរ គណៈ ផ្នែក​ទី​ក្រុង គោ​រព​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​នៅ​ទី​ក្រុង​កឹង​ធើ។

នេះ​គឺ​ជា​សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ដើម្បី​អនុ​វត្ត “យុទ្ធ​នា​ការ ៥០០ ថ្ងៃ​យប់ ជំ​រុញ​ការ​ស្វែង​រក ប្រ​មូល​និង​កំ​ណត់​អត្ត​សញ្ញាណ​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី” អា​ស្រ័យ គណៈ​ចង្អុល​ការ​ជាតិ ៥១៥ បំ​ផុស​ចល​នា។ ក្រោយ​រយៈ ពេល​ជិត ១ ខែ ក្រុម​យក​សំ​ណាក​បាន​ជីក​ផ្នូរ​យុទ្ធ​ជន​ដែល​ ខ្វះ​ព័ត៌​មាន​ចំ​នួន ៨០៧ នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ទី​ក្រុង​កឹង​ធើ; ក្នុង​នោះ សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ចំ​នួន ៦៧០ គ្រប់​លក្ខណៈ​ដើម្បី​យក​ទៅ​ពិ​និត្យ​វាយ​តម្លៃ ADN។

តាម​គណៈ​ចង្អុល​ការ​ជាតិ ៥១៥ យោធ​ភូមិ​ភាគ ខេត្ត និង​ក្រុង​នា​នា កំ​ពុង​កសាង​ផែន​ការ បង្កើត​ក្រុម​យក​សំ​ណាក ប្រ​គល់ និង​ឌីជី​ថល​កម្ម​ព័ត៌​មាន​លើ​សំ​ណាក​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី និង​ចាត់​តាំង​ធ្វើ​មុន ដើម្បី​ដក​បទ​ពិ​សោធន៍​ចង្អុល​ការ​អនុ​វត្ត​យក​សំ​ណាក និង​ប្រ​គល់​សំ​ណាក​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​នៅ​លើ​ភូមិ​ភាគ... ដើម្បី​អនុ​វត្ត “យុទ្ធ​នា​ការ ៥០០ ថ្ងៃ​យប់ ជំ​រុញ​ការ​ស្វែង​រក​ប្រ​មូល​និង​កំ​ណត់​អត្ត​សញ្ញាណ អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី”។ មក​ដល់​ពេល​នេះ ទូ​ទាំង​ប្រ​ទេស បង្កើត​ក្រុម​យក​សំ​ណាក​បាន​ចំ​នួន ២៩៧ ក្រុម មាន​ចំ​នួន​កង​ទ័ព​ចូល​រួម ៣.៦១៥ នាក់​; យោធ​ភូមិ​ភាគ​ទាំង ៧ បាន​ចាត់​តាំង​ធ្វើ​មុន​សម្រេច​រួច​រាល់ យក​សំ​ណាក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​បាន​ចំ​នួន ១៣.៨៤២…៕

                                             ផាម​ទ្រុង - វិមាន​

ចែករំលែកអត្ថបទ