ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/07/2026 - 14:44

បើក​ទូ​លាយ​ប្រ​ភព​ធន​ធាន​ ដោះ​ស្រាយ​ចំ​ណុច​ស្ទះ​ និង​កំ​ណត់​ទី​តាំង​ទេស​ចរណ៍​ក្រុង​កឹង​ធើក្នុង​ស្ថាន​ភាព​ថ្មី​ 

នា​រសៀល​ថ្ងៃ​ទី​ ៦ ខែក​ក្កដា​ មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ និង​ពិភាក្សា​អំ​ពី​ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ក្រុង​កឹង​ធើក្នុង​ស្ថាន​ភាព​ថ្មី​; អំ​ណរ​អនុ​ស្សាវ​រី​យ៍ ៦៦ ឆ្នាំ​ ទិវា​ទេស​ចរណ៍​វៀត​ណាម​ (៩/៧/១៩៦០ - ៩/៧/២០២៦)។

លោក​ ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​បក្ស​ក្រុង​; លោក​ស្រី​ ង្វៀង​ធី​ង៉ុកឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ; ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ​ ផ្នែក​ និង​អា​ជីវ​កម្ម​ទេស​ចរណ៍​នា​នា​បាន​អញ្ជើញ​ចូល​រួម​ផង​ដែរ​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​។

កិច្ច​ប្រ​ជុំ​នេះ​ គឺ​ជា​ឱ​កាស​មួយ​ដើម្បី​រំលឹក​ឡើង​វិញ​នូវ​ប្រ​ពៃ​ណី​ កត់​សម្គាល់​ និង​ដឹង​គុណ​ចំ​ពោះ​ការ​រួម​ចំ​ណែក​របស់​កម្មា​ភិបាល​ អា​ជីវ​កម្ម​ និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេស​ចរណ៍​ ចំ​ពោះ​ការ​អភិវឌ្ឍ​ន៍របស់​វិស័យ​នេះ​។ ទន្ទឹម​នឹង​នោះ​ នេះ​ក៏​ជា​វេទិកា​មួយ​សម្រាប់​ស្ថា​ប័ន​គ្រប់​គ្រង​ អ្នក​ជំ​នាញ​ អ្នក​វិទ្យា​សាស្ត្រ​ និង​អា​ជីវ​កម្ម​ រួម​គ្នា​រមិល​មក​វិញ​នូវ​ឪ​កាស​ និង​ការ​ប្រ​ឈម​នា​នា​ ចែក​រំលែក​បទ​ពិសោធន៍​ និង​ស្នើ​ឡើង​នូវ​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ សំ​ដៅ​បង្ក​កម្លាំង​ចលករ​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​ន៍ទេស​ចរណ៍​របស់​ទី​ក្រុង​ក្នុង​ដំ​ណាក់​កាល​ខាង​មុខ​។

ក្រោយ​ពី​រយៈ​ពេល​ ៦៦ ឆ្នាំ​ កកើត​និង​អភិវឌ្ឍ​ន៍ វិស័យ​ទេស​ចរណ៍​វៀត​ណាម​បាន​ជម្នះ​ការ​លំ​បាក​ជា​ច្រើន​ បោះ​ជំ​ហាន​រឹង​មាំ​ក្នុង​សម័យ​សមា​ហរ​ណ​កម្ម​ ស្តា​រឡើង​វិញ​ និង​កំ​ណើន​យ៉ាង​ខ្លាំង​ក្លា​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​។ ដោយ​ឡែក​សម្រាប់​ក្រុង​កឹង​ធើ ក្រោយ​ពី​ការ​រួម​បញ្ចូល​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​ លំ​ហ​ទេស​ចរណ៍​របស់​ក្រុង​កឹង​ធើ បាន​បើក​ទូ​លាយ​ ធន​ធាន​ទេស​ចរណ៍​មាន​សក្តា​នុពល​ជា​ច្រើន​ អភិវឌ្ឍ​ន៍សម្បូរ​បែប​ប្រ​ភេទ​ទេស​ចរណ៍​ ដូច​ជា​៖ ទេស​ចរណ៍​ទឹក​ទន្លេ​ អេកូឡូ​ស៊ី​ ប្រ​វត្តិ​សាស្ត្រ​-វប្ប​ធម៌​ ជំនឿ​សាសនា​ សមុទ្រ​ កសិ​កម្ម​ ថែ​ទាំ​សុខ​ភាព​ និង​ទេស​ចរណ៍​សហ​គម​ន៍...។ នេះ​ជា​ឱ​កាស​មួយ​សម្រាប់​ទេស​ចរណ៍​ក្រុង​កឹង​ធើ កសាង​ផលិត​ផល​ទេស​ចរណ៍​ថ្មី​ៗ មា​នល​ក្ខណៈ​ប្លែក​ពី​គេ​ និង​មាន​ភាព​ប្រ​កួត​ប្រ​ជែង​ខ្ពស់​។

ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ ក្រុង​កឹង​ធើបាន​ទទួល​ភ្ញៀវ​ទេស​ចរ​ជាង​ ៧,៥ លាន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ស្នាក់​នៅ​មាន​ចំ​នួន​ជាង​ ២,៨ លាន​នាក់​។ ចំ​ណូល​សរុប​សម្រេច​ជាង​ ៦.៦០០ ពាន់​លាន​ដុង​។ ថ្វី​ដ្បិត​តែ​ដូច្នោះ​ វិស័យ​ទេស​ចរណ៍​របស់​ទី​ក្រុង​នៅ​មាន​ការ​លំ​បាក​ និង​ចំ​ណុច​ស្ទះ​ជា​ច្រើន​។ ក្នុង​នោះ​ មាន​បញ្ហា​អំ​ពី​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ទេស​ចរណ៍​ ផលិត​ផល​ទេស​ចរណ៍​ គម្រោង​វិនិយោគ​ទេស​ចរណ៍​ ការត​ភ្ជាប់​ និង​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ទេស​ចរណ៍​...។

លោក​ ត្រឹង​វ៉ាំង​ហ្វៀង​ (កណ្តា​ល) អនុ​លេខា​បក្ស​ក្រុង​ ស្ដាប់​អា​ជីវ​កម្ម​ទេស​ចរណ៍​ចែក​រំលែក​ និង​ស្នើ​អំ​ពី​ សកម្ម​ភាព​ទេស​ចរណ៍​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​លើក​ឡើង​នូវ​សំណើ​ និង​ដំ​ណោះ​ស្រាយ​ជា​ច្រើន​អំ​ពី​ការក​សាង​ និង​រៀប​ចំ​រចនា​សម្ព័ន្ធ​ផលិត​ផល​ទេស​ចរណ៍​ឡើង​វិញ​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ទេស​ចរណ៍​ យន្ត​ការ​និង​គោ​លន​យោ​បាយ​វិនិយោគ​ បណ្តុះ​បណ្តា​លប្រ​ភព​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​ ផ្លាស់​ប្តូរ​ឌីជី​ថល​ ផ្លូវ​ហោះ​ហើរ​ និង​យន្ត​ការ​សហ​ការ​រវាង​រដ្ឋ​ និង​ឯ​កជន​... ដើម្បី​ជួយ​បង្កើន​រយៈ​ពេល​ស្នាក់​នៅ​ បង្កើន​ការ​ចំ​ណាយ​ និង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ឱ្យ​ត្រ​ឡប់​មក​កឹង​ធើវិញ​។

ថ្លែង​មតិ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ ត្រឹង​វ៉ាំង​ហ្វៀង​ បាន​មាន​ប្រ​សាសន៍​ថា​ ទី​ក្រុង​កំ​ពុង​ត្រួត​ពិ​និត្យ​ឡើង​វិញ​នូវ​សក្តា​នុពល​ទេស​ចរណ៍​ទាំង​អស់​ ដើម្បី​មាន​គម្រោង​ផែន​ការ​យុទ្ធ​សាស្ត្រ​ទេស​ចរណ៍​ក្រុង​កឹង​ធើក្នុង​ដំ​ណាក់​កាល​ថ្មី​។ នៅ​ក្នុង​គម្រោង​នេះ​ នឹង​មាន​អនុ​គម្រោង​វិនិយោគ​លើ​វិស័យ​ជា​ច្រើន​ ដើម្បី​មាន​ការ​អភិវឌ្ឍ​ន៍ព្រម​ៗគ្នា​អំ​ពី​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ ផលិត​ផល​ បុគ្គលិក​ សំ​ដៅ​ឆ្ពោះ​ទៅ​រក​ការ​កំ​ណត់​ម៉ាកសញ្ញា​ទេស​ចរណ៍​ក្រុង​កឹង​ធើថ្មី​ ជា​មួយ​នឹង​អត្ត​សញ្ញា​ណ​ប្លែក​ពី​គេ​។

ទី​ក្រុង​នឹង​ផ្តោត​លើ​ការក​សាង​ និង​អភិវឌ្ឍ​ន៍ផលិត​ផល​ទេស​ចរណ៍​ពិ​សេស​ មា​នល​ក្ខណៈ​ខុស​ប្លែក​ ប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​តំ​បន់​ទន្លេ​ទឹក​ ផ្តល់​អាទិ​ភាព​អភិវឌ្ឍ​ន៍បណ្តុំទេស​ចរណ៍​មជ្ឈ​មណ្ឌល​តាម​បណ្តោ​យទន្លេ​ហូវ​ ប្រ​ព័ន្ធ​កោះ​នា​នា​នៅ​លើ​ទន្លេ​អូស​បន្លាយ​រហូត​ដល់​សមុទ្រ​។ ទន្ទឹម​នឹង​នោះ​ ទី​ក្រុង​ក៏​បាន​ពិ​និត្យ​ កសាង​គោ​លន​យោ​បាយ​ និង​យន្ត​ការ​នា​នា​ដើម្បី​ទាក់​ទាញ​វិនិយោគ​ ជា​ពិ​សេស​គឺ​អ្នក​វិនិយោគ​យុទ្ធ​សាស្ត្រ​ និង​សម្ព័ន្ធ​ក្រុម​ហ៊ុន​ធំ​ៗ ឱ្យ​ចូល​រួម​វិនិយោគ​លើ​គម្រោង​ទេស​ចរណ៍​នា​នា​៕

អាយ​ឡា​ម-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ