នៅព្រឹកថ្ងៃទី ៨ ខែកក្កដា គណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ បានចាត់តាំងសន្និសីទហ្វឹកហាត់បំណិនឌីជីថលដល់សមាជិកនៃក្រុមឌីជីថលសហគមន៍ចំនួន ១៤ ក្រុមនៅលើភូមិឋានឃុំ ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងបំណិនផ្លាស់ប្តូរឌីជីថលនៅមូលដ្ឋាន។

អ្នកតំណាងចូលរួមសន្និសីទហ្វឹកហាត់។
ចូលរួមសន្និសីទហ្វឹកហ្វឹននេះ មានសិក្ខាកាមចំនួន ១៨០ នាក់ នៃក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅបណ្តាភូមិលើភូមិឋានឃុំ។ នៅក្នុងសន្និសីទ សិក្ខាកាមត្រូវបានណែនាំអំពីការអនុវត្តសេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ ប្រើប្រាស់មុខងារ Zalo OA នៃមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋថ្នាក់ឃុំ បំណិនសរសេរដំណឹងនិងអត្ថបទផ្សព្វផ្សាយ ណែនាំរួមបញ្ចូលប្រភេទក្រដាសស្នាមផ្សេងៗ ដំណើរការកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ បំណិនចូលរួមនិងស្មារតីទទួលខុសត្រូវពេលចូលរួមបណ្តាញសង្គម ណែនាំអំពីការទិញនិងការដោះដូរនៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក...។ តាមរយៈសន្និសីទវគ្គហ្វឹកហាត់នេះ សិក្ខាកាមនៃក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ក៏បានបំពាក់បន្ថែមនូវចំណេះដឹង និងបំណិនចាំបាច់នានា ដើម្បីបន្តការផ្សព្វផ្សាយ និងជួយដល់ប្រជាជនបានកៀកជិត ប្រើប្រាស់ប្រសិទ្ធភាពនូវមូលដ្ឋានគ្រឹះឌីជីថល សេវារដ្ឋតាមប្រព័ន្ធអនឡាញ ក៏ដូចជាឧបករណ៍ប្រើប្រាស់ឌីជីថលសម្រាប់់បម្រើជីវភាពរស់នៅ។ ទន្ទឹមនឹងនោះ ពង្រីកតួនាទីរបស់ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ក្នុងការនាំយកបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែខិតជិតនឹងប្រជាជន រួមចំណែកជំរុញការផ្លាស់ប្តូរឌីជីថលចាប់ពីមូលដ្ឋាន។
ថ្លែងការណ៍នៅក្នុងសន្និសីទ សមមិត្ត ឡឹមទៀងថាច់ សមាជិកគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំឡុងភូ បានសង្កត់ធ្ងន់៖ ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ គឺជាកម្លាំងស្នូល ជាអ្នកនាំយកនូវគោលការណ៍ គោលនយោបាយស្តីពីការផ្លាស់ប្តូរឌីជីថលទៅដល់គ្រួសារប្រជាជននីមួយៗ ជួយឱ្យប្រជាជនបានកៀកជិត និងប្រើប្រាស់ស្ទាត់ជំនាញនូវបណ្តាមូលដ្ឋានគ្រឹះឌីជីថល សេវាកម្មឌីជីថល និងបង្កើតបានបំណិនឌីជីថលសម្រាប់ជីវភាពប្រចាំថ្ងៃ។ ហេតុដូច្នេះ សន្និសីទនេះមានអត្ថន័យយ៉ាងសំខាន់ មិនត្រឹមតែបំពាក់នូវចំណេះដឹង និងបំណិនបច្ចេកវិទ្យាឌីជីថលសម្រាប់ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីឯកភាពក្នុងការយល់ដឹង លើកកម្ពស់ការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល ក្នុងការអនុវត្តភារកិច្ចផ្លាស់ប្តូរឌីជីថលនៅមូលដ្ឋាន រួមចំណែកកសាងរដ្ឋាភិបាលឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលចាប់ពីមូលដ្ឋានតទៅ។
យ្វីអាញ-ត្រឹងរ៉ូន