ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/07/2026 - 22:31

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើគ្រប់​លំ​ដាប់​ថ្នាក់​ ពិភាក្សា​លទ្ធ​ផល​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​ជា​យុទ្ធ​សាស្ត្រ​ចំ​នួន​ ១០ របស់​មជ្ឈិម​ 

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​កិច្ច​ប្រ​ជុំ​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​ លើក​ទី​ ៩ នីតិ​កាល​ទី​ ១ (បើក​ទូ​លាយ​) បូក​សរុប​បណ្តោះ​អា​សន្ន​ការ​អនុ​វត្ត​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ជា​យុទ្ធ​សាស្ត្រ​របស់​មជ្ឈិម​។

អ្នក​តំ​ណាង​ចូល​រួម​ក្នុង​ឱ​កាស​បើក​កិច្ច​ប្រ​ជុំ​។

ដឹក​នាំ​ក្នុង​កិច្ច​ប្រ​ជុំ​ មាន​លោក​ ឡេក្វាង​ទុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ; លោក​ ដុង​វុាំងថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​; លោក​ ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​; លោក​ ង្វៀង​ត្វឹង​អាញ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ និង​លោក​ ត្រឹង​វុាំងហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​។

ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ដឹក​នាំ​ដំ​ណើរ​ការ​បើក​កិច្ច​ប្រ​ជុំ​។

ថ្លែង​បញ្ជ្រាប​និង​តម្រង់​ទិស​ពិភាក្សា​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ ឡេក្វាង​ទុង​ បាន​បញ្ជាក់​៖ សេច​ក្តី​សម្រេច​ចិត្ត​បាន​បូក​សរុប​បណ្តោះ​អា​សន្ន​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​លើក​នេះ​ សុទ្ធ​សឹង​ជា​សេច​ក្តី​សម្រេច​ចិត្ត​សំ​ខាន់​ៗ មាន​អត្ថ​ន័យ​ជា​យុទ្ធ​សាស្ត្រ​ យូរ​អង្វែង​ ជះ​ឥទ្ធិ​ពល​ដោយ​ផ្ទាល់​ដល់​វិស័យ​សំ​ខាន់​ៗរបស់​ប្រ​ទេស​ជាតិ​និង​ទី​ក្រុង​។ ទាំង​នេះ​គឺ​ជា​ការ​តម្រង់​ទិស​ដ៏​ធំ​ធេង​របស់​មជ្ឈិម​ ដើម្បី​ដោះ​ស្រាយ​ចំ​ណុច​រាំង​ស្ទះ​នៃ​ការ​អភិវឌ្ឍ​ បង្ក​ជា​កម្លាំង​ចលករ​កំ​ណើន​ថ្មី​ លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ជាតិ​ អភិវឌ្ឍ​ន៍ឆាប់​រហ័ស​ និង​ប្រ​ទេស​ជាតិ​រឹង​មាំ​ក្នុង​ដំ​ណាក់​កាល​ថ្មី​។ ចំ​ពោះ​ទី​ក្រុង​កឹង​ធើ ការ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​ចិត្ត​នេះ​កាន់​តែ​មាន​អត្ថ​ន័យ​សំ​ខាន់​ ពិ​សេស​គឺ​ក្នុង​បរិការណ៍​ដែល​ទី​ក្រុង​កំ​ពុង​បន្ត​អនុ​វត្ត​ទិស​ដៅ​កសាង​និង​អភិវឌ្ឍ​ន៍ កឹង​ធើក្លាយ​ជា​មជ្ឈ​មណ្ឌល​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ មាន​តួ​នា​ទី​ជា​កម្លាំង​ចលក​រសាយ​ភាយ​ទូ​ទាំង​តំ​បន់​។

.

លោក​ ឡេក្វាង​ទុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ ថ្លែង​តម្រង់​ទិស​ខ្លឹម​សារ​នៃ​កិច្ច​ពិភាក្សា​ជា​ក្រុម​។

តាម​ប្រ​សាសន៍​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ រយៈ​ពេល​កន្លង​ ទី​ក្រុង​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ សម្រេច​បាន​លទ្ធ​ផល​ដំ​បូង​ដ៏​សំ​ខាន់​មួយ​ចំ​នួន​។ គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​បាន​ជ្រាប​អំ​ពី​ទី​តាំង​ តួ​នា​ទី​របស់​សេច​ក្តី​សម្រេច​ចិត្ត​បាន​លើក​កម្ពស់​; ភារ​កិច្ច​ជា​ច្រើន​បាន​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​; វិស័យ​មួយ​ចំ​នួន​មាន​ជំ​ហាន​វិវឌ្ឍន៍ជា​វិជ្ជមាន​; យន្ត​ការ​ជា​ច្រើន​បាន​សហ​ការ​ មាន​របៀប​ធ្វើ​ថ្មី​ និង​ទម្រង់​ថ្មី​បា​នក​កើត​ឡើង​។

ថ្វី​ដ្បិត​ដូច្នេះ​ក្តី​ ត្រូវ​តែ​ទទួល​ស្គាល់​ដោយ​ស្មោះ​ត្រង់​ លទ្ធ​ផល​ដែល​សម្រេច​បាន​នៅ​តែ​មិន​សក្តិ​សម​នឹង​តម្រូវ​ការ​ ទិស​ដៅ​និង​ក្តី​សង្ឃឹម​បាន​ដាក់​ចេញ​។ កន្លែង​មួយ​ចំ​នួន​ការប​ញ្ជ្រាប​ ធ្វើ​ សេច​ក្តី​សម្រេច​ចិត្ត​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​នៅ​យឺត​យាវ​និង​រួម​ៗ; ការ​ចាត់​តាំង​អនុ​វត្ត​មាន​ពេល​ខ្លះ​ កន្លែង​ខ្វះ​មិន​ទាន់​ម៉ឺង​ម៉ាត់​។ ភារ​កិច្ច​មួយ​ចំ​នួន​នៅ​ខ្វះ​ផលិត​ផល​ជាក់​ស្តែង​ និង​ខ្វះ​លំ​នាំ​ដំ​ណើរ​ការ​ច្បាស់​លាស់​; កិច្ច​សហ​ការ​រវាង​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ មាន​ផ្នែក​ខ្លះ​មិន​ទាន់​សម​កាល​កម្ម​។ ការ​តាម​ដាន​ ត្រួត​ពិ​និត្យ​ ដាស់​តឿន​ និង​ការ​វាយ​តម្លៃ​លទ្ធ​ផល​អនុ​វត្ត​មិន​បាន​ញាប់​ញឹក​និង​ហ្មត់​ចត់​។

លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ សំ​ណូម​ពរ​ក្រុម​ពិភាក្សា​នា​នា​ផ្តុំ​កម្លាំង​វិភាគ​ស៊ី​ជម្រៅ​ ធ្វើ​ឱ្យ​ច្បាស់​នូវ​បញ្ហា​ជាក់​ស្តែង​កំ​ពុង​ដាក់​ចេញ​ ការ​ងារ​ធ្វើ​បាន​ មូល​ហេ​តុ​មក​ពី​អ្វី​ ហើយ​នៅ​ពេល​ខាង​មុខ​ត្រូវ​ធ្វើ​អ្វី​ ដើម្បី​បង្ក​ភាព​វិវឌ្ឍន៍ច្បាស់​ជាង​ទៀត​។ ក្រុម​ពិភាក្សា​ទាំង​អស់​ គប្បី​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​ ស្រាវ​ជ្រាវ​ឯក​សារ​ដោយ​ហ្មត់​ចត់​ ច្បាម​លើ​ភាព​ជាក់​ស្តែង​របស់​ផ្នែក​ វិស័យ​ ភូមិ​ភាគ​ និង​អង្គ​ភាព​របស់​ខ្លួន​។ ពិភាក្សា​អំ​ពី​ការ​ងារ​ដឹក​នាំ​ ចង្អុល​ការ​ បញ្ជ្រាប​ ធ្វើ​ឱ្យ​ជាក់​ស្តែង​ និង​ចាត់​តាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​សេច​ក្តី​សម្រេច​ចិត្ត​; លទ្ធ​ផល​ដែល​លេច​ធ្លោ​ វិវឌ្ឍន៍ច្បាស់​លាស់​ គំ​រូ​ល្អ​ និង​របៀប​ធ្វើ​មាន​ប្រ​សិទ្ធ​ភាព​; រាល់​ភាព​ខ្វះ​ចន្លោះ​ ការ​លំ​បាក​ បញ្ហា​ជំ​ពាក់​ជំ​ពិន​ ចំ​ណុច​រាំង​ស្ទះ​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​; មូល​ហេ​តុ​ខ្វះ​ចន្លោះ​ ការ​លំ​បាក​ បំ​ផុត​គឺ​មូល​ហេ​តុ​អត្តនោម័តិ​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថា​ប័ន​ អង្គ​ភាព​ ភូមិ​ភាគ​ជាប់​ពាក់​ព័ន្ធ​; សំណើ​ភារ​កិច្ច​ វិធាន​ការ​សំ​ខាន់​ៗក្នុង​ពេល​ខាង​មុខ​ ធា​នា​ច្បាស់​ការ​ងារ​ ច្បាស់​ដំ​ណើរ​ការ​ អាច​យក​ទៅ​អនុ​វត្ត​បាន​ មាន​អាស​ដ្ឋាន​អនុ​វត្ត​ជាក់​លាក់​។ ទន្ទឹម​នឹង​នោះ​ ហ៊ាន​ស្នើ​មជ្ឈិម​និង​ទី​ក្រុង​នូវ​ខ្លឹម​សារ​ដែល​ត្រូវ​ដោះ​ស្រាយ​ បំ​ពេញ​បន្ថែម​ កែ​តម្រូវ​ ឬ​ប្រ​មូល​ផ្តុំ​ចង្អុល​ការ​។

បន្ទាប់​ពី​បើក​កិច្ច​ប្រ​ជុំ​ អង្គ​ប្រ​ជុំ​បាន​បែង​ចែក​ការ​ពិភាក្សា​ជា​ ៥ ក្រុម​ ចំ​ណាយ​ពេល​មួយ​ព្រឹក​ដើម្បី​ពិភាក្សា​លទ្ធ​ផល​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​ជា​យុទ្ធ​សាស្ត្រ​ចំ​នួន​ ១០ របស់​មជ្ឈិម​ រួម​មាន​៖ សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៧-NQ/TW ចុះ​ថ្ងៃ​ទី​ ២២ ខែ​ធ្នូ​ ឆ្នាំ​ ២០២៤ របស់​ការិយា​ល័យ​នយោ​បាយ​ អំ​ពី​ភាព​លោត​ផ្លោះ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​ (សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៧); សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៩-NQ/TW ចុះ​ថ្ងៃ​ទី​ ២៤ ខែ​មក​រា​ ឆ្នាំ​ ២០២៥ របស់​ការិយា​ល័យ​នយោ​បាយ​ អំ​ពី​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​; សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៦៦-NQ/TW ចុះ​ថ្ងៃ​ទី​ ៣០ ខែ​មេ​សា​ ឆ្នាំ​ ២០២៥ របស់​ការិយា​ល័យ​នយោ​បាយ​ អំ​ពី​ផ្លាស់​ថ្មី​ការងា​រក​សាង​និង​អនុ​វត្ត​ច្បាប់​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ក្នុង​យុគ​សម័យ​ថ្មី​; សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៦៨-NQ/TW ចុះ​ថ្ងៃ​ទី​ ៤ ខែ​ឧស​ភា​ ឆ្នាំ​ ២០២៥ របស់​ការិយា​ល័យ​នយោ​បាយ​ អំ​ពី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឯ​កជន​ (សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៦៨); សេច​ក្តី​សម្រេ​ចិត្ត​លេខ​ ៧០-NQ/TW ចុះ​ថ្ងៃ​ទី​ ២០ ខែ​សី​ហា​ ឆ្នាំ​ ២០២៥ របស់​ការិយា​ល័យ​នយោ​បាយ​ អំ​ពី​ធា​នា​សន្តិ​សុខ​ថាម​ពល​ប្រ​ទេស​ជាតិ​ដល់​ឆ្នាំ​ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥ (សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧០); សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧១-NQ/TW ចុះ​ថ្ងៃ​ទី​ ២២ ខែ​សី​ហា​ ឆ្នាំ​ ២០២៥ របស់​ការិយា​ល័យ​នយោ​បាយ​ អំ​ពី​ភាព​លោត​ផ្លោះ​អភិវឌ្ឍ​ការ​អប់​រំ​និង​បណ្តុះ​បណ្តា​ល; សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧២-NQ/TW ចុះ​ថ្ងៃ​ទី​ ៩ ខែ​កញ្ញា​ ឆ្នាំ​ ២០២៥ របស់​ការិយា​ល័យ​នយោ​បាយ​ អំ​ពី​វិធាន​ការ​លោត​ផ្លោះ​មួយ​ចំ​នួន​ ពង្រឹង​ការ​ការ​ពារ​ ថែ​ទាំ​ និង​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន​ (សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧២); សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧៩-NQ/TW ចុះ​ថ្ងៃ​ទី​ ៦ ខែ​មក​រា​ ឆ្នាំ​ ២០២៦ របស់​ការិយា​ល័យ​នយោ​បាយ​ អំ​ពី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​រដ្ឋ​; សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨០-NQ/TW ចុះ​ថ្ងៃ​ទី​ ៧ ខែ​មក​រា​ ឆ្នាំ​ ២០២៦ របស់​ការិយា​ល័យ​នយោ​បាយ​ អំ​ពី​ការ​អភិវឌ្ឍ​វប្ប​ធម៌​វៀត​ណាម​ (សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨០); សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១០-NQ/TW ចុះ​ថ្ងៃ​ទី​ ៨ ខែ​មិថុនា​ ឆ្នាំ​ ២០២៦ របស់​ការិយា​ល័យ​នយោ​បាយ​ អំ​ពី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​មាន​ទុន​វិនិយោគ​ពី​បរ​ទេស​។

លោក​ស្រី​ ត្រឹង​ធី​ធៀងធឺ​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​  ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ទ្រឿង​ ថា​ញ់ ពិភាក្សា​នៅ​ក្រុម​ទី​ ២។

ពិ​និត្យ​ជា​រួម​ យោបល់​ពិភាក្សា​ទាំង​៥ក្រុម​ គឺ​សុទ្ធ​តែ​មាន​ចំ​ណុច​ស្នូល​សំ​ខាន់​ៗ មាន​គុណ​ភាព​ កៀក​នឹង​ភាព​ជាក់​ស្តែង​របស់​ទី​ក្រុង​ ភូមិ​ភាគ​ អង្គ​ភាព​នា​នា​ និង​ត្រូវ​តាម​ការ​ណែ​នាំ​ តម្រង់​ ទិស​របស់​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​។

ក្រុម​ទី​ ១ (មាន​អ្នក​តំ​ណាង​ ១០៦ នាក់​) លោក​ ឡេក្វាង​ទុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ ពិភាក្សា​ពី​លទ្ធ​ផល​ ការ​លំ​បាក​ វិធាន​ការ​អនុ​វត្ត​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ជា​យុទ្ធ​សាស្ត្រ​របស់​មជ្ឈិម​; លោក​ ង្វៀង​វុាំងត្រេ​វ នា​យក​រង​ប្រ​ចាំ​ការ​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ ពិភាក្សា​ពី​អនុ​វត្ត​ផ្សព្វ​ផ្សាយ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨០; លោក​ ម៉ាយ​វុាំងតិន លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ផុង​ហ៊ីប​ និង​លោក​ វ៉​វុាំងតឹង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​សង្កាត់​ថូ​កណូក​ ពិភាក្សា​ពី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៦៨; លោក​ ផាម​ត្វឹង​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​មី​ទូ​ និង​លោក​ ង្វៀង​ទ្រី​យុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​សង្កាត់​វិញ​ភឿក ពិភាក្សា​ពី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៧…។

ក្រុម​ទី​ ២ (មាន​អ្នក​តំ​ណាង​ ៩៨ នាក់​) លោក​ស្រី​ ត្រឹង​ធី​ធៀងធឺ​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ទ្រឿង​ថា​ញ់ ពិភាក្សា​ពី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៧ និង​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧២; លោក​ស្រី​ ហ្វិញ​ធី​យី​មង៉ុក សមាជិកា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ដាយ​ង៉ាយ ពិភាក្សា​ពី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៧…។

លោក​ ឡឹម​តៀង​ថា​ច់ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ ពិភាក្សា​នៅ​ក្រុម​ទី​៣។

ក្រុម​ទី​៣ (មាន​អ្នក​តំ​ណាង​ ៥៧ នាក់​) លោក​ ឡឹម​តៀង​ថា​ច់ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ ពិភាក្សា​ពី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៧ និង​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧២; លោក​ តូត្វឹង​ងៀ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​សង្កាត់​ទ្រុង​ញឹត ពិភាក្សា​ពី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៧ និង​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៦៨…។

ក្រុម​ទី​៤ (មាន​អ្នក​តំ​ណាង​ ៤៨ នាក់​) លោក​ ឡេថាញ​តឹម សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ ក្រុង​ ប្រ​ធាន​មន្ទីរ​ហិរញ្ញ​វត្ថុ​ ពិភាក្សា​ពី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៦៨; លោក​ ហ្វាង​ក្វឹក​កឿង​ នា​យក​មន្ទីរ​សុខា​ភិបាល​ ពិភាក្សា​ពី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧២។

លោក​ ហា​វ៉ូ​វស៊ើង​ នា​យក​មន្ទីរ​ឧស្សាហ​ពាណិជ្ជ​កម្ម​ ពិភាក្សា​នៅ​ក្រុម​ទី​៥។

ក្រុម​ទី​៥ (មាន​អ្នក​តំ​ណាង​ ៥៧ នាក់​) លោក​ ហា​វ៉ូ​វស៊ើង​ នា​យក​មន្ទីរ​ឧស្សាហ​ពាណិជ្ជ​កម្ម​ ពិភាក្សា​ពី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៧០; លោក​ ត្រឹង​ថា​យង៉ីម លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ថា​ញ់ភូ​ ពិភាក្សា​ពី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៥៧ និង​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៦៨…។

តាម​កម្ម​វិធី​នៃ​កិច្ច​ប្រ​ជុំ​ ពេល​រសៀល​ ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ធ្វើ​ការ​ជា​មួយ​ប្រ​ធាន​ក្រុម​ និង​លេខា​ធិ​ការ​របស់​ក្រុម​ពិភាក្សា​ ដើម្បី​ក្តាប់​ពី​ស្ថាន​ភាព​ តម្រង់​ទិស​អំ​ពី​ខ្លឹម​សារ​រួម​ និង​ឯក​ភាព​លើ​បញ្ហា​មួយ​ចំ​នួន​ដែល​គប្បី​រាយ​ការណ៍​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។ តំ​ណាង​មន្ទីរ​ ផ្នែក​បាន​ប្រ​គល់​ឱ្យ​ទទួល​បន្ទុក​លើ​ខ្លឹម​សារ​នៃ​សេច​ក្តី​សម្រេច​ចិត្ត​ រាយ​ការណ៍​ ស្រាយ​បំ​ភ្លឺ​ និង​ធ្វើ​ឱ្យ​ច្បាស់​នូវ​យោបល់​ពិភាក្សា​របស់​អ្នក​តំ​ណាង​។ ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ បាន​ថ្លែង​ចង្អុល​ការ​ដូច្នេះ​៕

អាញ​យុង​ - វិមាន​

ចែករំលែកអត្ថបទ