(កឹងធើ) - ថ្ងៃទី៣ ខែកក្កដា គណៈប្រតិភូនៃគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តថាញហ្វា ដឹកនាំដោយលោក ង្វៀង ហ្វាយអាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈប្រតិភូ បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធនៅបូជនីយដ្ឋានយុទ្ធជនពលីទីក្រុងកឹងធើ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៧៩ ទិវាយុទ្ធជនពិការ - យុទ្ធជនពលី (២៧/៧/១៩៤៧ - ២៧/៧/២០២៦)។
អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ក៏មានលោក ង្វៀង វ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក និងអង្គការមហាជនទីក្រុង។

គណៈប្រតិភូចំណាយពេលមួយនាទីស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់វីរជនយុទ្ធជនពលី នៅបូជនីយដ្ឋានយុទ្ធជនពលីទីក្រុងកឹងធើ។
.png)
លោក ង្វៀងហ្វាយអាញ (ខាងឆ្វេង) សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តថាញហ្វា និងលោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អុជធូបនៅស្តូបរំលឹកមាតុភូមិដឹងគុណ ក្នុងបូជនីយដ្ឋានយុទ្ធជនពលីទីក្រុងកឹងធើ។
ក្នុងបរិយាកាសដ៏ស្ងៀមស្ងាត់ គណៈប្រតិភូបានលំឱនកាយដាក់កម្រងផ្កា អុជធូប និងចំណាយពេលមួយនាទីស្មឹងស្មាធិ៍ សម្តែងនូវការដឹងគុណចំពោះវីរជន និងយុទ្ធជនពលី។ បន្ទាប់មក គណៈប្រតិភូបានអញ្ជើញទៅអុជធូបផ្ទាល់នៅតាមផ្នូរយុទ្ធជនពលី ក្នុងនោះមានទាំងផ្នូររបស់យុទ្ធជនពលីដែលមានស្រុកកំណើតនៅខេត្តថាញហ្វាផងដែរ។
.png)
លោក ង្វៀងហ្វាយអាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តថាញហ្វា អុជធូបនៅតាមផ្នូរយុទ្ធជនពលី ក្នុងបូជនីយដ្ឋានយុទ្ធជនពលីទីក្រុងកឹងធើ។

លោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អុជធូបនៅតាមផ្នូរយុទ្ធជនពលី។
ក្នុងសម័យសង្គ្រាម កម្មាភិបាលនិងយុទ្ធជនជាច្រើនដែលមានស្រុកកំណើតនៅខេត្តថាញហ្វា បានប្រគៀកស្មាជាមួយកងទ័ពនិងប្រជាជនទីក្រុងកឹងធើ អង់អាចក្លាហានប្រយុទ្ធ បានពលីជីវិតដើម្បីបុព្វហេតុរំដោះប្រជាជាតិ ឯកភាពទឹកដី និងការពារមាតុប្រទេស។ នេះជាសកម្មភាពបង្ហាញពីគុណធម៌ "ផឹកទឹកនឹកប្រភព" របស់ប្រជាជាតិ ជាការដឹងគុណចំពោះដូនតាជំនាន់មុនដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុប្រទេស។ នេះក៏ជាសកម្មភាពតបស្នងសងគុណ ដែលខេត្តថាញហ្វា តែងរក្សារៀងរាល់ឆ្នាំ ចំពោះវិញ្ញាណក្ខន្ធយុទ្ធជនពលីនៃស្រុកកំណើតខ្លួន ដែលបានបញ្ចុះនៅតាមបូជនីយដ្ឋានលើភូមិឋានទីក្រុងកឹងធើ៕
ក្វឹកថាយ - លីសៀ