ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/07/2026 - 15:02

កម្រិត​នៃ​ការ​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ គឺ​ជា​បន្ទាត់​វាស់​ ប្រ​សិទ្ធ​ភាព​នៃ​ការ​អនុ​វត្ត​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ 

(អ.ឡ​) - ឧប​នា​យក​រដ្ឋ​មន្ត្រី​ ហូក្វឹក​យ៉ុង បាន​សំ​ណូម​ពរ​ឱ្យ​បណ្តា​ភូមិ​ភាគ​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​និង​ប្រ​កាស​ឱ្យ​ប្រើ​នូវ​បណ្តា​គោល​ការណ៍​ លក្ខ​ឋាន​ យន្ត​ការ​គោ​លន​យោ​បាយ​ទៅ​តាម​សមត្ថ​កិច្ច​ ដើម្បី​ផ្តល់​ផ្ទេរ​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​ឆ្នាំ​២០២៦ និង​យន្ត​ការ​ដឹក​នាំ​។ យក​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​ អត្រា​នៃ​ការ​ផ្តល់​ថវិកា​ ប្រ​សិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ទុន​ និង​កម្រិត​នៃ​ការ​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ ធ្វើ​ជា​បន្ទាត់​វាស់​ វាយ​តម្លៃ​ចម្បង​ និង​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​ចង្អុល​ការ​ដឹក​នាំ​។

នា​រសៀល​ថ្ងៃ​ទី​៦ ខែក​ក្កដា​ ឧប​នា​យក​រដ្ឋ​មន្ត្រី​ ហូក្វឹក​យ៉ុង បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុង​សន្និ​សីទ​ជំ​រុញ​ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២៦​-២០៣៥ (ដំ​ណាក់​កាល​ទី​១ ឆ្នាំ​២០២៦​-២០៣០)។

សន្និ​សីទ​នេះ​បាន​រៀប​ចំ​ឡើង​ដោយ​រូប​ភាព​ផ្ទាល់​ រួម​នឹង​ការត​ភ្ជាប់​បណ្ដាញ​ពី​ទី​តាំង​ទី​ស្នាក់​ការ​រដ្ឋា​ភិបាល​ទៅ​កាន់​ទី​តាំង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនប​ណ្តា​ខេត្ត​ ទី​ក្រុង​។

អញ្ជើញ​ចូល​រួម​សន្និ​សីទ​នៅ​ទី​តាំង​តភ្ជាប់​បន្ដា​ញទី​ក្រុង​កឹង​ធើ មាន​លោក​ ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ លោក​ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​សមា​ជិក​ទាំង​ឡាយ​នៃ​គណៈ​ចង្អុល​ការប​ណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​របស់​ទី​ក្រុង​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ចូល​រួម​សន្និ​សីទ​នៅ​ទី​តាំង​តភ្ជាប់​បណ្ដាញ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​។

តាម​ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​ ក្នុង​រយៈ​ពេល​៦ខែ​ដើម​ឆ្នាំ​២០២៦ បណ្តា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​អនុ​វត្ត​កម្ម​វិធី​ ជា​សារ​វ័ន្តបាន​បង្កើត​ឡើង​គ្រប់​សព្វ​។ ប្រ​ព័ន្ធ​យន្ត​ការ​ គោ​លន​យោ​បាយ​ និង​ឯក​សារ​ណែ​នាំ​នៅ​ថ្នាក់​មជ្ឈិម​ បាន​ប្រ​កាស​ឱ្យ​ប្រើ​យ៉ាង​ពេញ​លេញ​ និង​ស៊ី​សង្វាក់​គ្នា​ បង្កើត​បាន​ជា​ក្រប​ខ័ណ្ឌ​គតិ​យុត្ត​ឯក​ភាព​ ដើម្បី​ចាត់​តាំង​អនុ​វត្ត​កម្ម​វិធី​នៅ​លើ​ទូ​ទាំង​ប្រ​ទេស​។

បណ្តា​ក្រ​សួង​ ស្ថា​ប័ន​ពាក់​ព័ន្ធ​បាន​ដាក់​ជូន​ថ្នាក់​មាន​សមត្ថ​កិច្ច​ប្រ​កាស​ឱ្យ​ប្រើ​និង​ប្រ​កាស​ឱ្យ​ប្រើ​ទៅ​តាម​សមត្ថ​កិច្ច​នូវ​ឯក​សារ​៥៤ច្បាប់​ ដោយ​បាន​បំ​ពេញ​រួច​រាល់​លឿន​ជាង​ ១ខែ​ បើ​ប្រៀប​នឹង​ផែន​ការ​ដែល​ឧប​នា​យក​រដ្ឋ​មន្ត្រី​បាន​ប្រ​គល់​ជូន​។

ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​ បាន​ប្រ​កាស​ប្រើ​សៀវ​ភៅ​ណែ​នាំ​កម្ម​វិធី​ និង​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តា​លចំ​នួន​ ៨ថ្នាក់​ ជូន​កម្មា​ភិបាល​ប្រ​មា​ណ​ ១២.០០០នាក់​ ចាប់​ពី​ថ្នាក់​មជ្ឈិម​រហូត​ដល់​មូល​ដ្ឋាន​។

បណ្តា​ភូមិ​ភាគ​បាន​ជម្រុញ​ការ​អនុ​វត្ត​កម្ម​វិធី​ OCOP។ ក្នុង​រូប​៖ ផលិត​ផល​ OCOP តែ​ទៀប​បា​រាំង​គី​មញៀង លំ​ដាប់​ផ្កាយ​៤ របស់​ទី​ក្រុង​កឹង​ធើ។

រហូត​មក​ដល់​ពេល​នេះ​ មាន​ខេត្ត​ ទី​ក្រុង​ ចំ​នួន​ ៣១/៣៤ បាន​បំ​ពេញ​រួច​រាល់​ការ​បែង​ចែក​ប្រ​ភេទ​ឃុំ​ ភូមិ​ភាគ​ចំ​នួន​ ១៧ បាន​ប្រ​កាស​ឱ្យ​ប្រើ​ផែន​ការ​អនុ​វត្ត​ ភូមិ​ភាគ​ចំ​នួន​ ៩ បាន​ប្រ​កាស​ឱ្យ​ប្រើ​ក្រម​លក្ខ​ឋាន​ជន​បទ​ថ្មី​ ហើយ​ភូមិ​ភាគ​មួយ​ចំ​នួន​ទៀត​បាន​ម្ចាស់​ការ​ក្នុង​ការក​សាង​គោ​លន​យោ​បាយ​ពី​កម្ម​វិធី​ OCOP ទេស​ចរណ៍​ជន​បទ​ និង​សេដ្ឋ​កិច្ច​វិល​ជុំ​។

នៅ​ថ្នាក់​មជ្ឈិម​ ប្រ​ព័ន្ធ​គ្រប់​គ្រង​ចង្អុល​ការ​និង​សម្រប​សម្រួល​ បាន​ពង្រឹង​តាម​ទិស​ដៅ​ប្រ​មូល​ផ្តុំ​និង​ឯក​ភាព​។ នៅ​ភូមិ​ភាគ​ មាន​ខេត្ត​ ទី​ក្រុង​ ចំ​នួន​ ២៣/៣៤ បាន​បង្កើត​គណៈ​ចង្អុល​ការ​ថ្នាក់​ខេត្ត​។

ចំ​ពោះ​ផែន​ការវិ​និយោគ​រដ្ឋ​ គឺ​បាន​បំ​ពេញ​រួច​រាល់​ដាក់​ជូន​រដ្ឋា​ភិបាល​ប្រ​គល់​ និង​ផ្តល់​ទុន​វិនិយោគ​រដ្ឋ​ រយៈ​ពេល​មធ្យម​ដំ​ណាក់​កាល​ ២០២៦-២០៣០ ចំ​នួន​ ៧០.០០០ ពាន់​លាន​ដុង​ ជូន​ដល់​បណ្តា​ខេត្ត​ ទី​ក្រុង​ និង​បណ្តា​ក្រ​សួង​ ផ្នែក​។ បច្ចុប្បន្ន​កំ​ពុង​ធ្វើ​ឱ្យ​សុក្រឹត្យ​នូវ​វិធាន​ការ​ផ្តល់​ទុន​ពី​ថវិកា​មជ្ឈិម​ចំ​នួន​ ៩.០០០ ពាន់​លាន​ដុង​ ដើម្បី​អនុ​វត្ត​កម្ម​វិធី​ក្នុង​ឆ្នាំ​២០២៦។

គិត​រួម​រហូត​ដល់​ដាច់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦ ការ​ផ្តល់​ទុន​សម្រេច​បាន​ ២៣,៥% នៃ​ផែន​ការ​។ ក្នុង​នោះ​ កម្ម​វិធី​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ សម្រេច​ ២៤,៣% កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ សម្រេច​ ១៨,៩% កម្ម​វិធី​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ សម្រេច​ ១៨,៩%។

ដំ​ណើរ​ការ​អនុ​វត្ត​នៅ​តែ​មាន​ការ​អន់​ថយ​មួយ​ចំ​នួន​ ដូច​ជា​ ល្បឿន​នៃ​ការ​អនុ​វត្ត​រវាង​បណ្តា​ភូមិ​ភាគ​មិន​ទាន់​ស្មើ​គ្នា​ នៅ​កន្លែង​ខ្លះ​ការ​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​និង​ប្រ​កាស​ឱ្យ​ប្រើ​ឯក​សារ​នៅ​មាន​ភាព​យឺត​យ៉ាវ​ ការ​ផ្តល់​ទុន​អូស​បន្លាយ​នៅ​ទាប​ ប្រ​ព័ន្ធ​ព័ត៌​មាន​ និង​សមត្ថ​ភាព​របស់​កម្មា​ភិបាល​ថ្នាក់​មូល​ដ្ឋាន​នៅ​មាន​កម្រិត​...

ផ្អែក​លើ​មូល​ដ្ឋាន​នោះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ស្នើ​នូវ​ដំ​ណោះ​ស្រាយ​ ដើម្បី​ពន្លឿន​វឌ្ឍន​ភាព​នៃ​ការ​អនុ​វត្ត​កម្ម​វិធី​ក្នុង​ពេល​ខាង​មុខ​។

អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ បង្កើន​កម្រិត​មាន​ភាព​សម​រម្យ​។

ថ្លែង​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​សីទ​ ឧប​នា​យក​រដ្ឋ​មន្ត្រី​ ហូក្វឹក​យ៉ុង បាន​សង្កត់​ធ្ងន់​៖ កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២៦-២០៣៥ មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ចំ​ពោះ​ការ​អភិវឌ្ឍ​កសិ​កម្ម​ កសិ​ករ​ ជន​បទ​ បន្ថយ​ភាព​ក្រី​ក្រ​ និង​អភិវឌ្ឍ​លើ​គ្រប់​ជ្រុង​ជ្រោយ​នៃ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។

ហេ​តុ​ដូច្នេះ​ ថ្នាក់​ដឹក​នាំ​បណ្តា​ក្រ​សួង​ ផ្នែក​ពាក់​ព័ន្ធ​ និង​ភូមិ​ភាគ​នា​នា​ គប្បី​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ចាត់​តាំង​អនុ​វត្ត​ ដើម្បី​ឱ្យ​កម្ម​វិធី​ទទួល​បាន​នូវ​លទ្ធ​ផល​វិជ្ជមាន​។

ឧប​នា​យក​រដ្ឋ​មន្ត្រី​ បាន​សំ​ណូម​ពរ​ឱ្យ​ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ជំ​រុញ​ និង​បូក​សរុប​ស្ថាន​ភាព​នៃ​ការ​ចាត់​តាំង​អនុ​វត្ត​កម្ម​វិធី​ បង្កើន​ការ​ណែ​នាំ​ និង​គាំ​ទ្រ​ដល់​ភូមិ​ភាគ​។ ទន្ទឹម​នឹង​នោះ​ ម្ចាស់​ការ​ដោះ​ស្រាយ​រាល់​ការ​លំ​បាក​ និង​បញ្ហា​ជំ​ពាក់​ជំ​ពិន​ទៅ​តាម​សមត្ថ​កិច្ច​ រាយ​ការណ៍​ទាន់​ពេល​ជូន​រដ្ឋា​ភិបាល​ នា​យក​រដ្ឋ​មន្ត្រី​ និង​គណៈ​ចង្អុល​ការ​មជ្ឈិម​អំ​ពី​បណ្តា​បញ្ហា​ដែល​កើត​ឡើង​ សហ​ការ​ជា​មួយ​ក្រ​សួង​ជន​ជាតិ​និង​សាសនា​ ក្រ​សួង​ហិរញ្ញ​វត្ថុ​ និង​បណ្តា​ស្ថា​ប័ន​ពាក់​ព័ន្ធ​ ដើម្បី​ត្រួត​ពិ​និត្យ​ តាម​ដាន​ និង​វាយ​តម្លៃ​ការ​ចាត់​តាំង​អនុ​វត្ត​កម្ម​វិធី​ សហ​ការ​ជា​មួយ​ក្រ​សួង​ហិរញ្ញ​វត្ថុ​ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​ដាក់​ជូន​រដ្ឋា​ភិបាល​ដើម្បី​ប្រ​កាស​ឱ្យ​ប្រើ​នូវ​បណ្តា​លក្ខ​ឋាន​វាយ​តម្លៃ​ផ្តល់​ពិន្ទុ​ KPI ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ទុន​នៃ​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​។

ឧប​នា​យក​រដ្ឋ​មន្ត្រី​ ចង្អុល​ការ​ឱ្យ​ក្រ​សួង​មហា​ផ្ទៃ​ សហ​ការ​ជា​មួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ ណែ​នាំ​ធ្វើ​ឱ្យ​សុក្រឹត​គណៈ​ចង្អុល​ការ​ និង​ស្ថា​ប័ន​ជំនួយ​ការ​គ្រប់​ថ្នាក់​ តាម​ទិស​ដៅ​ឯក​ភាព​ចាប់​ពី​ថ្នាក់​មជ្ឈិម​រហូត​ដល់​ភូមិ​ភាគ​។ ភូមិ​ភាគ​នីមួយៗ​គ្រាន់​តែ​បង្កើត​គណៈ​ចង្អុល​ការ​រួម​មួយ​ប៉ុណ្ណោះ​ ដើម្បី​រួម​បញ្ចូល​នូវ​រាល់​ប្រ​ភព​ធន​ធាន​ និង​សម្រេច​បាន​នូវ​បណ្តា​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​។ គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ និង​បណ្តា​អង្គ​ការ​នយោ​បាយ​-សង្គម​ សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​បណ្តា​ក្រ​សួង​ ផ្នែក​ និង​ភូមិ​ភាគ​ ក្នុង​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​ ចលនា​ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ត្រួត​ពិ​និត្យ​ និង​មតិ​វាយ​តម្លៃ​ពី​សង្គម​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​។

បណ្តា​ភូមិ​ភាគ​គប្បី​ម្ចាស់​ការ​ក្នុង​ការ​អនុ​វត្ត​ និង​ប្រ​កាស​ឱ្យ​ប្រើ​នូវ​បណ្តា​គោល​ការណ៍​ លក្ខ​ឋាន​ យន្ត​ការ​គោ​លន​យោ​បាយ​ទៅ​តាម​សមត្ថ​កិច្ច​ ដើម្បី​ផ្តល់​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​ឆ្នាំ​២០២៦ និង​យន្ត​ការ​ដឹក​នាំ​។ យក​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​ អត្រា​នៃ​ការ​ផ្តល់​ទុន​ ប្រ​សិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ទុន​ និង​កម្រិត​នៃ​ការ​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ ធ្វើ​ជា​បន្ទាត់​វាស់​វែង​វាយ​តម្លៃ​ចម្បង​ និង​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​ចង្អុល​ការ​ ដឹក​នាំ​៕

ត្វៀកទ្រិញ - សុផន​

ចែករំលែកអត្ថបទ