ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/07/2026 - 21:50

ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​៣០ខ្នង​ ដល់​គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ 

នា​រសៀល​ថ្ងៃ​ទី​៩ ខែក​ក្កដា​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឃុំ​ឡាយ​ហ្វា​និង​ឃុំ​វិញ​ហាយ​ បាន​ចាត់​តាំង​ពិ​ធី​ប្រ​គល់​ផ្ទះ​"មហា​សាមគ្គី​"៣០ខ្នង​ ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​លើ​ភូមិ​ឋាន​តំ​បន់​ព្រំ​ដែន​សមុទ្រ​។

តំ​ណាង​ថ្នាក់​ដឹក​នាំ​និង​អង្គ​ភាព​នា​នា​ ជូន​សេច​ក្តី​សម្រេច​ប្រ​គល់​ផ្ទះ​និង​អំ​ណោយ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​ឃុំ​វិញ​ហាយ​។

អញ្ជើញ​ចូល​រួម​មាន​ សម​មិត្ត​ត្រេ​វធី​ង៉ុកយ៉េម តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ទី​១៦ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ លោក​វរ​សេនីយ៍​ឯក​ ហា​ហ្វី​ទ្រឿង​ ស្នង​ការ​នយោ​បាយ​រង​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ថ្នា​ក់់ដឹក​នាំ​គណៈ​កិច្ច​ការ​សង្គម​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​បណ្តា​គ្រួ​សារ​ដែល​បាន​ទទួល​ផ្ទះ​។

ស្រប​ឱ​កាស​នេះ​ដែរ​ គណៈ​ចាត់​តាំង​បាន​ជូន​សេច​ក្តី​សម្រេច​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​៣០ខ្នង​ គិត​ជា​ទឹក​ប្រាក់​សរុប​១,៨ពាន់​លាន​ដុង​ ដល់​គ្រួ​សារ​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ក្នុង​នោះ​ ឃុំ​ឡាយ​ហ្វា​២០ខ្នង​ និង​ឃុំ​វិញ​ហាយ​១០ខ្នង​។ នេះ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ស្ថិត​ក្នុង​កម្ម​វិធី​ "ទី​វា​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​" ឆ្នាំ​២០២៦ ទន្ទឹម​នឹង​នោះ​ ជា​សំ​ណង់​អំ​ណ​រម​ហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​នៃ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​លើក​ទី​១១ អា​ណត្តិ​កាល​ ២០២៦-២០៣១ សម្រេច​ជោគ​ជ័យ​។

សម​មិត្ត​ត្រេ​វធី​ង៉ុកយ៉េម តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ទី​១៦ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ និង​លោក​វរ​សេនីយ៍​ឯក​ ហា​ហ្វី​ទ្រឿង​ ស្នង​ការ​នយោ​បាយ​រង​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ប្រ​គល់​សេច​ក្តី​សម្រេច​ជូន​ផ្ទះ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​ឃុំ​ឡាយ​ហ្វា​។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​នេះ​ សម​មិត្ត​ត្រេ​វធី​ង៉ុកយ៉េម តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ទី​១៦ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បញ្ជាក់​៖ ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ រួម​ជា​មួយ​មន្ទីរ​ គណៈ​ ផ្នែក​ ភូមិ​ភាគ​និង​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ តែង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​នូវ​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​ គិត​គូរ​ដល់​ជីវ​ភាព​ប្រ​ជា​ជន​ បំ​ផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។ ការ​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​មាន​ផ្ទះ​នៅ​លំ​នឹង​ ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ ថែម​ទាំង​រួម​ចំ​ណែក​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ កសាង​ជន​បទ​ថ្មី​និង​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។ព្រម​ជា​មួយ​នោះ​ គឺ​ការ​បន្ត​ពង្រឹង​ចំ​ណង​សាមគ្គី​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ កសាង​គោល​ជំ​ហរ​យុទ្ធ​សាស្ត្រ​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​ ផ្សារ​ភ្ជាប់​គោល​ជំ​ហរ​ទឹក​ចិត្ត​ប្រ​ជា​ជន​រឹង​មាំ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ទី​ក្រុង​កឹង​ធើ ។

ចាប់​ពី​ដើម​ឆ្នាំ​២០២៦ មក​ដល់​ពេល​នេះ​ ទី​ក្រុង​បាន​ចលនា​រាល់​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​បាន​៤០៨ខ្នង​ ជូន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​២៤,៤៨ ពាន់​លាន​ដុង​៕

លី​ធាន​-មុនី​

ចែករំលែកអត្ថបទ