យោងតាមមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ការងារចង្អុលការនិងផ្សព្វផ្សាយកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច បានអនុវត្តដោយព្រមៗគ្នាយ៉ាងប្ដូរផ្ដាច់។ តាមរយៈនោះ ផ្នែកហិរញ្ញវត្ថុ មន្ទីរបានសហការជាមួយមន្ទីរហិរញ្ញវត្ថុ និងអង្គភាពនានាដែលពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យ បូកសរុប ផ្សព្វផ្សាយប្រភពទុនពីឆ្នាំមុនៗ (២០២២ - ២០២៥) ដែលបានអនុញ្ញាតឱ្យអូសបន្លាយរហូត ដល់ឆ្នាំ ២០២៦ ជាមួយនឹងថវិកាសរុបជិត ២០៨,៦ ពាន់លានដុង។ តាមការគ្រោងទុកប្រភពទុននេះនឹងរំសាយថវិកាសម្រេច ១០០% តាមផែនការនៅ ចុងឆ្នាំ ២០២៦។ល។ អនុវត្តសមាសភាគទីពីរនៃកម្មវិធីគោលដៅជាតិកសាងជនបទថ្មី បន្ថយភាពក្រីក្រដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២៦ - ២០៣៥ ដំណាក់កាលទី១៖ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ទីក្រុងកឹងធើ គ្រោងនឹងប្រើប្រាស់ទុនថវិការដ្ឋសរុបប្រមាណ ២៤៦,៥ ពាន់លានដុង (ក្នុងនោះ ថវិកាមជ្ឈិមប្រមាណ ១០៦,៨ ពាន់លានដុង និងទុនបដិភាគរបស់ភូមិភាគប្រមាណ ជាង ១៣៩,៧ ពាន់លានដុង)។ ដោយឡែកឆ្នាំ ២០២៦ សរុបចំនួនទុនកៀរគរបម្រុងអនុវត្តប្រមាណ ៧៣,៣ ពាន់លានដុង។

ជ្រុងមួយនៃផ្លូវគមនាគមន៍ជនបទ តំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើ។
ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦ ទីក្រុងកឹងធើ នឹងបន្តផ្ដោតលើការជំរុញ ត្រួតពិនិត្យល្បឿនដំណើរការអនុវត្តនិងរំសាយថវិកាប្រភពទុនដែលបានពន្យាពេល ធានាសម្រេចតាមតម្រូវការដែលបានកំណត់ ព្រមទាំងលើកកម្ពស់សមត្ថភាពជូនកងជួរកម្មាភិបាល ធ្វើការងារជនជាតិនៅមូលដ្ឋាន ប្រើប្រាស់មានប្រសិទ្ធ ភាពនូវយន្តការរួមបញ្ចូលប្រភពទុនថវិកានានា។ ទីក្រុងកសាងផែនការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ និងពង្រីកអស់ពីលទ្ធភាពនូវតួនាទីឃ្លាំមើលរបស់សហគមន៍ និងគណៈកម្មការឃ្លាំមើលភូមិភាគ។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកម្មវិធី ទីក្រុងបានស្នើទៅថ្នាក់មជ្ឈិមឱ្យឆាប់បង្ហើយយន្តការ ពិនិត្យបើកទូលាយមុខសញ្ញាទទួលផល ដូចជា៖ (គ្រួសារទើបចាកផុតពីភាពក្រីក្រ អ្នកពិការ...) និងបំពេញបន្ថែម នឹងលក្ខណៈពិសេសនៃតំបន់ជនជាតិភាគតិច៕
ហាត្រេវ-មុនី