បងថាច់ស៊ីទ្រិញ ប្រធានសាខាសមាគមមុខរបរភូមិព្រះស្រែ ឃុំសុងឡុក ខេត្តវិញឡុង ហានផ្លាស់ប្តូរពីការចិញ្ចឹមគោមកចិញ្ចឹមពពែពូជវិញ។ អាស្រ័យអនុវត្តត្រូវតាមបច្ចេកទេស ម្ចាស់ការចងសម្ព័ន្ធការប្រើប្រាស់ និងសកម្មជំនួយដល់សមាជិក ទម្រង់មិនត្រឹមតែនាំមកនូវចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំៗដល់គ្រួសារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកសាយភាយចលនាកសិករក្នុងការផលិត និងធ្វើអាជីវកម្មពូកែនៅភូមិភាគទៀតផង។
ធ្លាប់បានផ្សារភ្ជាប់ជាមួយនឹងមុខរបរចិញ្ចឹមគោ ប៉ុន្តែដោយសារតម្លៃមិនឋិតថេរ ប្រសិទ្ធភាពសេដ្ឋកិច្ចមិនដូចការរំពឹងទុកដែរ ឆ្នាំ ២០១៥ បងថាច់ស៊ីទ្រិញ (កើតឆ្នាំ ១៩៨២) បានសម្រេចចិត្តលក់គោពីរក្បាល ដើម្បីទិញពពែពូជបួនក្បាលមកចិញ្ចឹមសាកល្បង។ ក្រោយពីចិញ្ចឹមបានមួយរយៈ ឃើញថាពពែងាយថែទាំ ធំធាត់ល្អ និងមានទីផ្សារគួរសម បងក៏ពង្រីកទ្រង់ទ្រាយ។ ដោយបានសមាគមកសិករឃុំឧបត្ថម្ភបានខិតជិតប្រភពទុនកម្ចី ៥០ លានដុងពីធនាគារគោលនយោបាយសង្គម ព្រមទាំងបានចូលរួមវគ្គបំប៉នបច្ចេកទេសចិញ្ចឹមសត្វ និងទៅទស្សនាទម្រង់មានប្រសិទ្ធភាពនានា ជាជំហានបងក៏មានបទពិសោធន៍ វិនិយោគទ្រុងយ៉ាងត្រឹមត្រូវ និងពង្រីកហ្វូងពពែវិញ។


ទម្រង់ចិញ្ចឹមពពែពូជរបស់បងថាច់ស៊ីទ្រិញ កំពុងអភិវឌ្ឍយ៉ាងស្ថិរភាព។
បច្ចុប្បន្ន គ្រួសារបងរក្សាហ្វូងពពែដោយមានពពែពូជចំនួន ៤៥ ក្បាល។ ពពែកូនក្រោយពេលបង្អត់ដោះ ភាគច្រើនលក់ឱ្យសមាជិកក្នុងសាខាសមាគម និងអាជីវករដទៃៗដើម្បីបន្តបង្កើតហ្វូង។ ដោយសារម្ចាស់ការប្រភពពូជ និងអនុវត្តល្អវិធានការបង្ការជំងឺ ហ្វូងពពែបានអភិវឌ្ឍយ៉ាងស្ថិរភាព អត្រាខូចខាតទាបបំផុត។
លោក ថាច់ស៊ីទ្រិញ បានចែករំលែក៖ "ការចិញ្ចឹមពពែមិនលំបាកពេកទេ បើក្តាប់បានបច្ចេកទេស។ បញ្ហាសំខាន់គឺត្រូវបង្ការជំងឺរលាក់មាត់រង្គោះក្រចក ចាក់ថ្នាំបង្ការរលាកក្រោយពេលពពែបកើតកូន និងធានាប្រភពចំណីបៃតង។ ម៉្យាងវិញទៀត ប្រសិនបើថែទាំត្រឹមត្រូវតាមបច្ចេកទេស ពពែមេមួយក្បាលៗជាមធ្យមកើតកូនបាន ២ លើកក្នុងរយៈពេល ១៤ ខែ ក្នុងមួយលើកៗមានពី ១ ដល់ ៣ ក្បាល។ ដោយសារសមត្ថភាពបកើតកូនខ្ពស់ ហ្វូងពពែក៏កើនយ៉ាងឆាប់រហ័ស បង្កបានប្រភពពពែពូជ និងពពែសាច់យ៉ាងស្ថិរភាពសម្រាប់គ្រួសារ"។ បើតាមគំនិតបង ចំណីសម្រាប់ពពែភាគច្រើនជាស្មៅស្រស់ ដូច្នេះចំណាយមិនខ្ពស់ពេកទេ។ ជារៀងរាល់ឆ្នាំ គ្រួសារបងលក់ចេញប្រមាណ ៥០ ក្បាល ជាមួយតម្លៃឡើងចុះប្រមាណ ២៣០.០០០ ដុងក្នុងមួយគីឡូក្រាម ទៅតាមពេលវេលា។ ក្រោយពីទូទាត់ចំណាយរួច ទម្រង់បាននាំមកនូវប្រាក់ចំណេញជាង ១០០ លានដុងក្នុងមួយឆ្នាំៗ។
មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ជាមួយនឹងតួនាទីជាប្រធានសាខាសមាគមមុខរបរភូមិព្រះស្រែ បងស៊ីទ្រិញ នៅទាំងសកម្មណែនាំសមាជិកអំពីបច្ចេកទេសថែទាំ បង្ការនិងព្យាបាលជំងឺ ចែករំលែកបទពិសោធន៍សាងសង់ទ្រុង។ ពេលពពែរបស់គ្រួសារផ្សេងៗជួបបញ្ហាពីសុខភាព បងចុះទៅជួយពិនិត្យរោគវិនិច្ឆ័យ ចាក់ថ្នាំ និងណែនាំការដោះស្រាយទាន់ពេលវេលា រួមចំណែកបន្ថយយ៉ាងច្រើននូវអត្រាងាប់ និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការចិញ្ចឹម។ ដោយសារការរួមដំណើររបស់បង សមាជិកជាច្រើនហានវិនិយោគចិញ្ចឹមពពែពូជ ជាជំហានលើកកម្ពស់ចំណូល រួមចំណែកកសាងទម្រង់ចងសម្ព័ន្ធក្នុងសាខាសមាគមមុខរបរ។
បង ក្វាច់ក្វាងមិញ អនុប្រធានសមាគមកសិករឃុំសុងឡុក បានឱ្យដឹង៖ បង ថាច់ស៊ីទ្រិញ គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកគំរូ តែងសកម្ម ស៊ូលំបាករៀនសូត្រ និងត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍ជាមួយមាមីង។ បងបានស្វ័យគូប្លង់ទ្រុង ជ្រើសរើសពូជមានគុណភាព និងម្ចាស់ការស្វែងរកទីផ្សារប្រើប្រាស់ផលិតផល ក៏ដូចជាជួយឧបត្ថម្ភដល់គ្រួសារចិញ្ចឹមសត្វក្នុងសាខាសមាគម។ តាមប្រសាសន៍បងមិញ ផ្តើមពីការជួយឧបត្ថម្ភរបស់បងស៊ីទ្រិញ សរុបហ្វូងពពែពូជរបស់សមាជិកក្នុងសាខាសមាគម បច្ចុប្បន្នបានអភិវឌ្ឍជាង ៣០០ ក្បាល ជារៀងរាល់ឆ្នាំកើតកូនជាង ៩០០ ក្បាល។ នេះជាមូលដ្ឋានគ្រឹះសំខាន់ជួយដល់គ្រួសារប្រជាជនខ្មែរជាច្រើនមានមុខរបររកស៊ីបន្ថែម ជាជំហានៗលើកកម្ពស់ចំណូល និងអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព។
តាមរយៈទម្រង់ចិញ្ចឹមពពែពូជមានប្រសិទ្ធភាពរបស់បង ថាច់ស៊ីទ្រិញ បង្ហាញឱ្យឃើញថា ពេលកសិករហានផ្លាស់ប្តូរសត្វចិញ្ចឹម ចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេស ឆ្លៀតឱកាសបានល្អពីប្រភពទុនជំនួយ និងចងសម្ព័ន្ធក្នុងការផលិតនឹងនាំមកនូវចំណូលស្ថិរភាព។ មិនត្រឹមតែធ្វើមានសម្រាប់គ្រួសារប៉ុណ្ណោះទេ កសិករគំរូដូចជាបងនៅទាំងរួមចំណែកសាយភាយស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក ជំរុញចលនាកសិករក្នុងការផលិត និងធ្វើអាជីវកម្មពូកែកាន់តែរីកចម្រើននៅភូមិភាគ៕
ទីទុយ - មេងលី