កម្មវិធីបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម មិនត្រឹមតែជាការអនុវត្តជាក់ស្តែងនូវគោលនយោបាយដ៏ធំរបស់បក្សនិងរដ្ឋ ស្តីពីសុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយស្មារតីសាមគ្គី និងការចែករំលែកក្នុងសហគមន៍ទៀតផង។
ព្រឹកថ្ងៃទី ៨ ខែតុលា នៅទីស្នាក់ការមជ្ឈិមបក្ស សម័យប្រជុំលើកទី ១៣ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល ១៣ បានសម្រេចទាំងស្រុងនូវខ្លឹមសារ កម្មវិធីដែលបានដាក់ចេញ និងដំណើរការបិទសម័យប្រជុំ។ អគ្គលេខាបក្ស តូឡឹម ជាអធិបតីក្នុងសម័យប្រជុំ។ លោក ត្រឹងថាញ់ម៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា ដឹកនាំបិទសម័យប្រជុំ។
(កឹងធើ) - គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចេញផែនការលេខ ១០១/KH-UBND ស្តីពីការកែលម្អនិងលើកកម្ពស់សន្ទស្សន៍កំណែទម្រង់រដ្ឋបាល (PAR INDEX) សន្ទស្សន៍ការពេញចិត្តរបស់ប្រជាជន (SIPAS) សន្ទស្សន៍ប្រសិទ្ធភាពនៃការគ្រប់គ្រងនិងរដ្ឋបាលសាធារណៈ (PAPI) សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) និងសន្ទស្សន៍បៃតង (PGI) របស់ទីក្រុងកឹងធើ (បន្ទាប់ពីរួមបញ្ចូល) ដំណាក់កាល ២០២៥-២០២៣០។
កសិករ បានចាត់ទុកជាកងកម្លាំងស្នូលនៃដំណើរការអភិវឌ្ឍកសិកម្ម សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មី។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍក្នុងយុគសម័យ ៤.០ កសិករត្រូវតែជំនាញ មានបំណិនគ្រប់គ្រាន់ដើម្បីក្តាប់យកវិទ្យាសាស្ត្រ និងបច្ចេកទេស រួមជាមួយចំណេះដឹងហិរញ្ញវត្ថុ ការគ្រប់គ្រង និងការផ្លាស់ប្តូរផ្នត់គំនិតធ្វើអាជីវកម្ម ដើម្បីសម្របខ្លួនរហ័សនិងម្ចាស់ការក្នុងការសមាហរណកម្មអន្តរជាតិ។
លើកកម្ពស់ភាពម្ចាស់ការយុទ្ធសាស្ត្រ ខ្លួនទីពឹងលើខ្លួនអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងទិសស្លោក "ស្ថិរភាព ក្រឹត្យក្រម បង្កើនល្បឿន ឈានឡើងនិងចីរភាព"
ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានសហការជាមួយនឹងក្រសួងហិរញ្ញវត្ថុ រៀបចំពិធីគាំទ្រទិវាជួបជុំផ្លាស់ថ្មីច្នៃប្រតិដ្ឋជាតិ ឆ្នាំ២០២៥ ជាមួយនឹងប្រធានបទ “ផ្លាស់ថ្មីច្នៃប្រតិដ្ឋទូទាំងប្រជាជន កម្លាំងជំរុញអភិវឌ្ឍប្រទេសជាតិ”។
(កឹងធើ) - អនុវត្តកម្មវិធីឃុំមួយផលិតផលមួយ (OCOP) រយៈពេលកន្លង ក្រសួងកសិកម្ម និងបរិស្ថាន រួមជាមួយនឹងភូមិភាគនានាក្នុងប្រទេស បានខ្នះខ្នែងឧបត្ថម្ភប្រជាជន អាជីវកម្ម និងសហករណ៍ ជំរុញអភិវឌ្ឍន៍ផលិតផល OCOP ផ្តើមពីនោះ ផលិតផល OCOP មានការកើនឡើងជាលំដាប់។
(CT) - សម័យប្រជុំលើកទី៤ (សម័យប្រជុំប្រធានបទ) របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងនីតិកាលទី១០ អាណត្តិកាល ២០២១-២០២៦ បានបញ្ចប់នៅរសៀលថ្ងៃទី៣ ខែតុលា។
(កឹងធើ) - ស្របក្នុងឱកាសពិធីបុណ្យសែនព្រះខែ ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី ៣ ខែតុលា លោកស្រី វ៉ធីអាញ់ស្វឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានក្រុមប្រឹក្សាគាំពារមូលនិធិគាំពារកុមារវៀតណាម រួមជាមួយនឹងថ្នាក់ដឹកនាំ គណៈ ផ្នែកមជ្ឈិមគ្រប់លំដាប់ថ្នាក់ និងភូមិភាគអញ្ជើញចូលរួមកម្មវិធីបុណ្យសែនព្រះខែ ឆ្នាំ២០២៥ កុមារមានស្ថានភាពលំបាកខ្លាំងនៅទីក្រុងកឹងធើ។
- រសៀលថ្ងៃទី២ ខែតុលា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់តាំងអង្គសន្និបាតគណៈប្រតិបត្តិការបក្ខភាគទីក្រុង ដើម្បីសម្រេចការងារ និងភារកិច្ចមួយចំនួនតាមសមត្ថកិច្ចរបស់ខ្លួន។
(កឹងធើ) - អ្នកតំណាងចូលរួមមហាសន្និបាតទាំងអស់ ១០០% បានឯកច្ឆ័ន្ទអនុម័តលើសេចក្ដីសម្រេចមហាសន្និបាតតំណាងបក្ខភាគក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥- ២០៣០ ជាមួយនឹងភាគកម្រិតច្បាស់លាស់២៨ចំណុច, ភារកិច្ចសំខាន់ចំនួន៥ និងយុទ្ធសាស្ត្រលោតផ្លោះចំនួន ៣។
នៅសង្កាត់ភូឡើយ ទីក្រុងកឹងធើ សមាគមជំរុញការសិក្សាទីក្រុងកឹងធើ ទើបរៀបចំពិធីជូនអាហារូបករណ៍លឿងឌិញកួរ “រៀនគ្មានទីបំផុត” ឆ្នាំ២០២៥។
(កឹងធើ) - គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សង្កាត់អាងប៊ិញ បានចាត់តាំងមហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាម សង្កាត់ លើកទី១ អាណត្តិកាល ២០២៥ - ២០៣០។
- នៅក្នុងកម្មវិធីធ្វើការនាពេលព្រឹកថ្ងៃទី២៧ ខែកញ្ញា មហាសន្និបាតបានស្តាប់ការប្រកាសសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ស្តីពីការងារបុគ្គលិក។ សមមិត្ត ង្វៀងថាញ់តឹម សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈចាត់តាំងមជ្ឈិមបក្ស បានប្រកាសសេចក្តីសម្រេចទាំងនោះ។
- រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំគណៈបញ្ជាការយោធាទីក្រុងកឹងធើ មហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០ បានដំណើរការប្រជុំត្រៀមបម្រុង ដោយមានការចូលរួមពីតំណាងពេញសិទ្ធិ៤៨៥/៤៨៥ នាក់ តំណាងឱ្យបក្ខជនជាង ១៤៣.០០០ នាក់ នៃបក្ខភាគទីក្រុង។
រយៈពេល៥ឆ្នាំកន្លង (២០២០-២០២៥) ដោយការគាំទ្រយ៉ាងសកម្មពីក្រសួង ផ្នែកមជ្ឈិម; ការចូលរួមយ៉ាងប្ដូរផ្ដាច់ទូទាំងប្រព័ន្ធនយោបាយ ការរួមកម្លាំងកាយចិត្ត និងការខិតខំប្រឹងប្រែងរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់ជាន់ស្រទាប់
។ល។
- ថ្ងៃទី ២៦ ខែកញ្ញា នៅសាលប្រជុំគណៈបញ្ជាការយោធាទីក្រុងកឹងធើ មហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០ បានបើកសម័យប្រជុំត្រៀមបម្រុង ដោយមានការចូលរួមពីតំណាងពេញសិទ្ធចំនួន ៤៨៥ នាក់ ដែលតំណាងឱ្យបក្ខជនជាង ១៤៣.០០០ នាក់នៃបក្ខភាគទីក្រុង។
- ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខែ្មរ សង្កាត់អូរម៉ូង ទីក្រុងកឹងធើ មានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៅពិធីបុណ្យសែនដូនតា ឆ្នាំ២០២៥ ក្រោមប្រធានបទ "បុណ្យសែនដូនតា - សាមគ្គីភាព ច្នៃប្រឌិត សមាហរណកម្ម និងអភិវឌ្ឍ"។
ស្របក្នុងឱកាសបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ គណៈប្រតិភូថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ដឹកនាំដោយសមមិត្ត ត្រឹងវុាំងហ្វៀង អនុលេខានៃគណៈកម្មាធិការបក្ស ទីក្រុងកឹងធើ បានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតា ឆ្នាំ២០២៥។
- ព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ លោក ង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានពិនិត្យទីតាំងដែលគ្រោងនឹងធ្វើពិធីផ្តើមកសាងគម្រោងបង្កើនកម្រិតនិងពង្រីកផ្លូវជាតិលេខ ៩១ (ចាប់ពីគីឡូម៉ែត្រ ០ ដល់គីឡូម៉ែត្រទី៧) ក្នុងទីក្រុងកឹងធើ និងគម្រោងអភិវឌ្ឍន៍ទីក្រុងបៃតង សម្របតាមការប្រែប្រួលអាកាសធាតុ ក្រុងង៉ាបៃ ខេត្តហូវយ៉ាង (មុនពេលបញ្ចូលគ្នា)។