(កឹងធើ) - គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សង្កាត់អាងប៊ិញ បានចាត់តាំងមហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាម សង្កាត់ លើកទី១ អាណត្តិកាល ២០២៥ - ២០៣០។ លោកត្រឹងវុាំងជិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង អញ្ជើញចូលរួម។

លោកស្រី ង្វៀងធីធ្វីលិញ (ឈរទី១០រាប់ពីស្តាំ) អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ និងជាប្រធានសមាគមសហព័ន្ធនារីទីក្រុង ថតរូបអនុស្សាវរីយ៍ជាមួយគណៈកម្មាធិការបក្សសង្កាត់វិញធ្វឹងដុង។ រូបថត: ដាងធឺ
ក្នុងអាណត្តិកាល២០២៤-២០២៩ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់អាងប៊ិញ និងអង្គការសមាជិក បានបំផុសចលនា និងអនុវត្តន៍ការចលនាប្រឡងប្រជែងជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព ទាក់ទាញប្រជាជនគ្រប់ជាន់ថ្នាក់ចូលរួម រួមចំណែកអនុវត្តជោគជ័យទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានាការពារជាតិ សន្តិសុខលើភូមិឋាន។ ក្នុងនោះ មានការអនុវត្តចលនា “ទូទាំងប្រជាជនរួមគ្នា កសាងជនបទថ្មី ទីក្រុងស៊ីវិល័យ”។ រណសិរ្សមាតុភូមិសង្កាត់ និងអង្គការសមាជិក បានចុះឈ្មោះ អនុវត្តគម្រោងនិងផ្នែកការងារផ្សេងៗ ចំនួន២៣; ចលនាថវិកាជួយសាងសង់និងជួសជុលផ្ទះ សាមគ្គីបាន១៨ខ្នង សរុបថវិកាជាង៨៥៧លានដុង; សហការចលនាជួយសាងសង់និងជួសជុល ផ្ទះមេត្តាធម៌ ជូនអំណោយដល់គ្រួសារគោលនយោបាយក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មីសរុបជាង ៥,៤ ពាន់លានដុង។
មហាសន្និបាតបានពិភាក្សា កំណត់គោលដៅទិសដៅ ភារកិច្ចអាណត្តិកាល២០២៥-២០៣០ ហើយបានពិភាក្សាឯកភាព បោះឆ្នោតជ្រើសរើសគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ អាណត្តិកាល២០២៥-២០៣០ រួមមានសមាជិក៥៩រូប (បម្រុង២រូប)។ គណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ បានរៀបចំសម័យប្រជុំដំបូង បានភាក្សាឯកភាពបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិ និងមុខតំណែងប្រធាន អនុប្រធាន; ពិភាក្សា ឯកភាពតែងតាំងលោក ង្វៀងហាយផុង កាន់តំណែងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ អាណត្តិកាល២០២៥-២០៣០។
* ព្រឹកថ្ងៃទី២៣ ខែកញ្ញា លោកស្រីង្វៀងធីធ្វីលិញ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ និងជាប្រធានសមាគមសហព័ន្ធនារីទីក្រុង បានអញ្ជើញចូលរួមមហាសន្និបាតតំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំវិញធ្វឹងដុង លើកទី១ អាណត្តិកាល២០២៥-២០៣០។
ចាប់តាំងពីឆ្នាំ ២០២៤ ដល់បច្ចុប្បន្ន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់វិញធ្វឹងដុង សហការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបាន៦៥៧លើក មានអ្នកចូលរួមជាង ៣៨.២០០ នាក់; ចលនាប្រជាជនជិត ៣២.៥០០ នាក់ ចូលរួមក្នុងអង្គការមហាជន; ប្រមូលថវិកាសាងសង់ផ្ទះមហាសាមគ្គីបាន១៥០ខ្នង; សាងសង់ស្ពានបានចំនួន៥ និងជួសជុលផ្លូវជនបទថ្មីបាន៤ខ្សែ; បង្កើតក្លឹប “អាណិកជនឆ្ពោះមកមាតុភូមិ” បានចំនួន៣ និងទម្រង់គិតគូរដល់មុខសញ្ញាទន់ខ្សោយជាច្រើនទៀត។
អាណត្តិកាល ២០២៥-២០៣០ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់វិញធ្វឹងដុង បានដាក់ទិសដៅរៀងរាល់ឆ្នាំ៖ មណ្ឌលតាំងទីលំនៅ ១០០% រៀបចំបានល្អទិវាមហាសាមគ្គីទូទាំងជនជាតិនៅមណ្ឌលតាំងទីលំនៅ; យ៉ាងតិចក៏មានសកម្មភាពផ្លាស់ថ្មីចំនួន១; កសាងយ៉ាងតិចបាន ២ គម្រោងឬផ្នែកការងារគំរូឆ្នើម; ចលនាមូលនិធិ “ជួយអ្នកក្រនិងកម្មវិធីសុខុមាលភាពសង្គម” ក្នុងអាណត្តិបាន១០ពាន់លានដុង។
មហាសន្និបាតបានពិភាក្សាឯកភាពជ្រើសរើសសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ អាណត្តិកាល ២០២៥-២០៣០ ចំនួន ៧០ រូប។ ក្នុងកិច្ចប្រជុំដំបូង បានឯកភាពជ្រើសរើសគណៈប្រចាំ និងមុខតំណែងប្រធាន អនុប្រធាន។ ពិភាក្សាឯកភាពតែងតាំងលោក ង្វៀងវុាំងតឹម ជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់វិញធ្វឹងដុង។
* ថ្ងៃទី២៣ ខែកញ្ញា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ភឿកថើយ បានរៀបចំមហាសន្និបាតតំណាង លើកទី ១ អាណត្តិកាល២០២៥-២០៣០។
ក្នុងអាណត្តិកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ភឿកថើយ បានកៀរគរថវិកាសម្រាប់ផ្តល់ជូនជាអំណោយជាង១២.២៥០ ចំណែកសរុបជាង ៣,៦៧ ពាន់លានដុង; ជួយសាងសង់និងជួសជុលផ្ទះមហាសាមគ្គីបាន១២០ខ្នង; ទទួលថវិកាជំនួយជាង៧៨៣ លានដុងពីអាណិកជនចូលរួមសក្មភាពសហគមន៍ ដូចជា៖ សាងសង់ផ្ទះមេត្តាធម៌ជួយសិស្សក្រីក្រ។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ បានចង្អុលការដល់ក្រុមត្រួតពិនិត្យ វិនិយោគសហគមន៍ រៀបចំដំណើរការត្រួតពិនិត្យ៩៥លើក លើសំណង់ ៣០ កន្លែង; សម្រុះសម្រួលដោយជោគជ័យ ៥០២ ករណីវិវាទដីធ្លី; សហការរៀបចំអនុវត្ត ៤៣៨ កិច្ចជំនួប អ្នកបោះឆ្នោត មានអ្នកចូលរួមជាង ១៨.០៨៩ នាក់។ ការងារផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តការចលនា “ទូទាំងប្រជាជនការពារសន្តិសុខជាតិ” និង “ទូទាំងប្រជាជនកសាងជីវភាពវប្បធម៌” ជាដើម ហើយបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ សហការចលនា ណែនាំអនុវត្តប្រកបដោយប្រសិទ្ធភាព។ រៀងរាល់ឆ្នាំ មាន១០០%មណ្ឌល សម្រេចកិត្តិនាមជាមណ្ឌលវប្បធម៌និងជាង ៩៨% គ្រួសារ សម្រេចកិត្តិនាមជាគ្រួសារវប្បធម៌។
មហាសន្និបាត បានកំណត់គោលដៅ ទិសដៅ ភារកិច្ចសម្រាប់អាណត្តិកាល ២០២៥-២០៣០; ពិភាក្សាយោបល់ជ្រើសរើសគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ភឿកថើយ សម្រាប់អាណត្តិកាល ២០២៥-២០៣០ រួមមាន ៦៣ រូប។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ បានបើកសម័យប្រជុំដំបូង ពិភាក្សាយោបល់ ជ្រើសរើសគណៈប្រចាំការចំនួន៦រូប និងមុខតំណែងប្រធាន អនុប្រធាន។ លោកត្រឿងវុាំងភុក ត្រូវបានពិភាក្សាយោបល់ជ្រើសរើសជាប្រធានគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមសង្កាត់៕
ដុងតឹម-ដាំធឺ-អាញយុង-ពេជ្រសឿន