ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/10/2025 - 14:17

គាំ​ទ្រ​ទិវា​ជួប​ជុំ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ជាតិ ឆ្នាំ​២០២៥៖

ពិធី​គាំ​ទ្រ​ទិវា​ជួប​ជុំ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ជាតិ ឆ្នាំ​២០២៥ 

ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា បាន​សហ​ការ​ជា​មួយ​នឹង​ក្រ​សួង​ហិរញ្ញ​វត្ថុ រៀប​ចំ​ពិ​ធី​គាំ​ទ្រ​ទិ​វា​ជួប​ជុំ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ជាតិ ឆ្នាំ​២០២៥ ជា​មួយ​នឹង​ប្រ​ធាន​បទ “ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ទូ​ទាំង​ប្រ​ជា​ជន កម្លាំង​ជំ​រុញ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ”។ លោក អគ្គ​លេខា​បក្ស តូ​ឡឹម ប្រ​ធាន​គណៈ​ចង្អុល​ការ​មជ្ឈិម​ស្ដី​ពី​ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល បាន​អញ្ជើញ​ចូល​រួម​និង​មាន​ប្រ​សាសន៍​ចង្អុល​ការ។

តំ​ណាង​ចូល​រួម​នៅ​ទី​តាំង​តភ្ជាប់​បណ្ដាញ​ក្រុង​កឹង​ធើ។

អញ្ជើញ​ចូល​រួម មាន​នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ; ប្រ​ធាន​គណៈ​កម្មា​ធិការ​ត្រួត​ពិ​និត្យ​មជ្ឈិម​បក្ស លោក​ង្វៀង​យ្វី​ង៉ុក ឧប​នា​យក​រដ្ឋ​មន្ត្រី ង្វៀង​ជី​យ៉ុង រួម​ជា​មួយ​នឹង​តំ​ណាង​ក្រ​សួង ផ្នែក ភូមិ​ភាគ អា​ជីវ​កម្ម វិទ្យា​ស្ថាន មូល​និធិ​វិនិ​យោគ​និង​អង្គ​ការ​អន្តរ​ជាតិ។  ពិធី​នេះ​ថែម​ទាំង​បាន​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​ទៅ​កាន់​ទី​តាំង​តភ្ជាប់​បណ្ដាញ​នៃ​ខេត្ត​ក្រុង​ចំ​នួន ៣៤ ក្នុង​ទូ​ទាំង​ប្រ​ទេស​ផង​ដែរ។

លោក​ង្វៀង​វុាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​តំ​ណាង​មន្ទីរ អង្គ​ភាព​ពាក់​ព័ន្ធ​បាន​ចូល​រួម​នៅ​ទី​តាំង​តភ្ជាប់​បណ្ដាញ​ទី​ក្រុង​កឹង​ធើ។

មាន​ប្រ​សាសន៍​ក្នុង​ពិធី​នេះ លោក​អគ្គ​លេខា​បក្ស តូ​ឡឹម បញ្ជាក់៖ ពិធី​គាំ​ទ្រ​ទិវា​ជួប​ជុំ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ជាតិ ឆ្នាំ​២០២៥ មិន​ត្រឹម​តែ​ជា​ព្រឹត្តិ​ការណ៍​សំ​ខាន់​ដែល​ប្រា​រព្ធ​ឡើង​ជា​លើក​ដំ​បូង​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​សេចក្ដី​អំ​ពាវ​នាវ​បំ​ផុស​ប្រ​ភព​ចំ​ណេះ​ដឹង​និង​សក្តា​នុពល​របស់​វៀត​ណាម ដើម្បី​លោត​ផ្លោះ អភិ​វឌ្ឍន៍​ឆាប់​រហ័ស និង​ចីរ​ភាព​ក្នុង​យុគ​សម័យ​ឌីជី​ថល​ទៀត​ផង។

វៀត​ណាម​ចាត់​ទុក​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល គឺ​ជា​ការ​លោត​ផ្លោះ​ដ៏​សំ​ខាន់ ជា​កម្លាំង​ជំ​រុញ​សំ​ខាន់​សម្រាប់​ផ្លាស់​ថ្មី​គំរូ​អភិវឌ្ឍន៍ ធ្វើ​ឱ្យ​ជាក់​ស្ដែង ទិស​ដៅចំ​នួន ២ ក្នុង​១០០​ឆ្នាំ៖ នៅ​ឆ្នាំ​២០៣០ ក្លាយជា​ប្រ​ទេស​កំ​ពុង​អភិវឌ្ឍន៍ ចំ​ណូល​មធ្យម​ខ្ពស់ និង​រហូត​ដល់​ឆ្នាំ ២០៤៥ ក្លាយ​ជា​ប្រ​ទេស​អភិ​វឌ្ឍន៍ មាន​កម្រិត​ប្រាក់​ចំ​ណូល​ខ្ពស់។ ដើម្បី​សម្រេច​ទិស​ដៅ​ដែល​បាន​កំ​ណត់ លោក​អគ្គ​លេខា​បក្ស បាន​សំ​ណូម​ពរ​ផ្តោត​លើ​ក្រុម​ភារ​កិច្ច​ចំ​នួន​៦៖ ឯក​ភាព​លើ​ស្មារតី​យល់​ដឹង​និង​សកម្ម​ភាព​តាម​ទស្សនៈ​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ គឺ​បុព្វ​ហេតុ​របស់​ទូទាំង​ប្រ​ជា​ជន​កសាង​វប្ប​ធម៌​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ទូ​ទាំង​ប្រ​ជា​ជន;  ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​អភិវឌ្ឍ​ដ៏​រឹង​មាំ​នៃ​មូល​ដ្ឋាន​គ្រឹះ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា លើក​កម្ពស់​កម្រិត​ម្ចាស់​ការ​យុទ្ធ​សាស្ត្រ​អំ​ពី​បច្ចេក​វិទ្យា​ជាតិ សំ​ខាន់​គឺ​បច្ចេក​វិទ្យា​ស្នូល​និង​បច្ចេក​វិទ្យា​ប្រ​ភព; ផ្ដុំ​កម្លាំង​ធ្វើ​ឱ្យ​សុក្រឹត្យ​ស្ថា​ប័ន និង​គោល​នយោ​បាយ​សម្រាប់​ការ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ; ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្ត្រ​ជាតិ អំ​ពី​ការ​ផ្ដួច​ផ្តើម​ច្នៃ​ប្រ​តិដ្ឋ ការ​កសាង​ប្រ​ព័ន្ធ​អេកូ​ឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ជាតិ​តភ្ជាប់​តំ​បន់​និង​ពិ​ភព​លោក; ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​នូវ​ស​សរ​ស្តម្ភ ចំ​នួន​បី៖ រដ្ឋ​ស្ថាប​នា អា​ជីវ​កម្ម​ជា​មជ្ឈ​មណ្ឌល និង​វិទ្យា​ស្ថាន​ជា​ប្រ​ភព​ចំ​ណេះ​ដឹង; ផ្សារ​ភ្ជាប់​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព និង​សមា​ហរណ​កម្ម​អន្តរ​ជាតិ។

បញ្រ្ជាប​កិច្ច​ចង្អុល​ការ​របស់​លោក​អគ្គ​លេខា​បក្ស តូ​ឡឹម នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​សំ​ណូម​ពរ​អនុវត្ត​គោល​លំ​នាំ “៣​មិន”៖ មិន​និយាយ​ថា​គ្មាន មិន​និយាយ​ថា​ពិ​បាក មិន​និ​យាយ​ថា​មាន​តែ​មិន​ធ្វើ​ក្នុង​ការ​អភិ​វឌ្ឍ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ; មិន​ទាម​ទារ​ភាព​សុក្រឹត មិន​អន្ទះ​អន្ទែង មិន​ធ្វើ​ត្រឹម​តែ​រូប​ភាព​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ; មិន​បណ្ដោយ​ឱ្យ​ឧបសគ្គ​អំ​ពី​គំ​និត​ផ្លាស់​ថ្មី​និង​សកម្ម​ភាព​ប្តូរ​ផ្តាច់​ក្នុង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ មិន​បណ្ដោយ​ឱ្យ​ជំ​ពាក់​ជំ​ពិន​អំ​ពី​បែប​បទ​រដ្ឋ​បាល មិន​មាន​ដែន​កំ​ណត់​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​របស់​សមូហ​ភាព ឬ​បុគ្គល​ណា​មួយ​ឡើយ។

ចំ​ពោះ​ដៃ​គូ អង្គ​ការ​អន្តរ​ជាតិ នា​យក​រដ្ឋ​មន្ត្រី បាន​សំ​ណូម​ពរ “៣​ជំ​នួយ” សម្រាប់​វៀត​ណាម៖ ជំ​នួយ​បច្ចេក​ទេស ចែក​រំ​លែក​បទ​ពិ​សោធន៍​ជួយ​វៀត​ណាម​កសាង​គោល​នយោ​បាយ ក្រប​ខ័ណ្ឌ​ច្បាប់ ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ធន​ធាន​សម្រាប់​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ; ជំ​នួយ​ហិរញ្ញ​វត្ថុ ផ្ទេរ​បច្ចេក​វិទ្យា ពិ​សេស​លើ​វិស័យ​អា​ទិ​ភាព បច្ចេក​វិទ្យា យុទ្ធ​សាស្ត្រ និង​ការ​អភិ​វឌ្ឍ R&D នៅ​វៀត​ណាម; ជំ​នួយ startup និង​អា​ជីវ​កម្ម​បច្ចេក​វិទ្យា​របស់​វៀត​ណាម​តភ្ជាប់​ទៅ​កាន់​ទី​ផ្សារ ខ្សែ​សង្វាក់​តម្លៃ និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​លើ​ពិ​ភព​លោក។

ចំ​ពោះ​យុវ​ជន​ជំ​នាន់​ក្រោយ នា​យក​រដ្ឋ​មន្ត្រី បាន​បញ្ជាក់​ច្បាស់​ពី​ស្មារតី “៣​ឈាន​មុខ”៖ ឈាន​មុខ​គំរូ​ដំ​បូង​គេ​ក្នុង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល; ឈាន​មុខ​ជា​គំរូ​ដំ​បូង​គេ​ក្នុង​ការ​ជម្នះ​លើ​ខ្លួន​ឯង ដើម្បី​អាច​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង គ្រប់​កិច្ច​ការ និង​គ្រប់​កាលៈ​ទេសៈ; ឈាន​មុខ​គំរូ​ដំ​បូង​គេ​ក្នុង​ការ​ប្រ​ណាំង​ប្រ​ជែង​នឹង​ពេល​វេលា អភិវឌ្ឍន៍​សតិ​បញ្ញា ការ​តាំង​ចិត្ត​និង​ប្ដូរ​ផ្ដាច់​ក្នុង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ។

យោង​តាម​របាយ​ការណ៍​របស់​ក្រ​សួង​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា ឆ្នាំ​២០២៥ ប្រ​ព័ន្ធ​អេ​កូឡូ​ស៊ី​ផ្តើម​អា​ជីវ​កម្ម​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​របស់​វៀត​ណាម នឹង​បន្ត​ធ្វើ​ឱ្យ​មាន​ការ​កត់​សម្គាល់​នៅ​លើ​ផែន​ទី​ពិភព​លោក។ វៀត​ណាម​ជាប់​ចំ​ណាត់​ថ្នាក់​ទី ៥៥ ក្នុង​ចំ​ណោម​ប្រ​ទេស​ទាំង ១០០ ដែល​មាន​ប្រ​ព័ន្ធ​អេ​កូឡូ​ស៊ី ផ្តើម​អា​ជីវ​កម្ម​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​អភិវឌ្ឍ។ ក្នុង​នោះ រដ្ឋ​ធានី​ហា​ណូយ ក្រុង​ហូជី​មិញ និង​ទី​ក្រុង​ដា​ណាំង តែង​ស្ថិត​ក្នុង​ចំ​ណោម ១០០០ ទី​ក្រុង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ទូ​ទាំង​ពិ​ភព​លោក។

ឆ្នាំ​២០២៥ វៀត​ណាម​នឹង​រក្សា​ខ្ជាប់​ជំ​ហរ​ទី ៤៤/​១៣៩ នៃ​ខឿន​សេដ្ឋ​កិច្ច​អំ​ពី​សន្ទ​ស្សន៍​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ទូទាំង​សកល​លោក (GII) ជាប់​ចំ​ណាត់​ថ្នាក់​ទី ២ ក្នុង​ក្រុម​ដែល​មាន​ប្រាក់​ចំ​ណូល​មធ្យម កម្រិត​ទាប​និង​ចំ​ណាត់​ថ្នាក់​ទី ៣ នៅ​អា​ស៊ាន។ ជា​ពិ​សេស វៀត​ណាម​ជា​ប្រ​ទេស​មួយ​ក្នុង​ចំ​ណោម​ប្រ​ទេស​យ៉ាង​តិច​ដែល​ផ្សព្វ​ផ្សាយ​សន្ទ​ស្សន៍​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ថ្នាក់​ភូមិ​ភាគ (PII - Provincial Innovation Index ឆ្លង​តាម​រយៈ​នោះ ជំ​នួយ​ភូមិ​ភាគ​កសាង​ដំ​ណោះ​ស្រាយ​និង​ដឹក​នាំ​ដំ​ណើរ​ការ​ជិត​ដិត​នឹង​ភាព​ជាក់​ស្ដែង និង​សម​ស្រប​ជា​មួយ​លក្ខណៈ​ដោយ​ឡែក​ដើម្បី​អភិវឌ្ឍន៍។

ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ពិ​ធី​គាំ​ទ្រ ក្រ​សួង​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា ក៏​បាន​ប្រ​កាស​សន្ទ​ស្សន៍ PII ក្នុង​ឆ្នាំ ២០២៥ ផង​ដែរ។ យោង​តាម​នោះ ភូមិ​ភាគ​ឋិត​ក្នុង PII លំ​ដាប់​កំ​ពូល​ទាំង ៥ ឆ្នាំ​២០២៥ រួម​មាន៖ ក្រុង​ហ្វេ ក្រុង​ហាយ​ផុង ខេត្ត​ក្វាង​និញ ទី​ក្រុង​ហូជី​មិញ និង​រដ្ឋ​ធា​នី​ហា​ណូយ។ ក្នុង​នោះ ហា​ណូយ​ជា​ភូមិ​ភាគ​ដែល​ឈរ​ចំ​ណាត់​ថ្នាក់​លេខ១ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា។

សកម្ម​ភាព​សំ​ខាន់ៗ​ក្នុង​ទិវា​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ជាតិ រួម​មាន៖ វេទិ​កា​គោល​នយោ​បាយ​ផ្លាស់​ថ្មី ច្នៃ​ប្រ​តិដ្ឋ ក្រោម​ប្រ​ធាន​បទ “ផ្លាស់​ថ្មី​ច្នៃ ​ប្រ​តិដ្ឋ ការ​បង្កើត​គោល​នយោ​បាយ ជំ​រុញ​ការ​អនុវត្ត​ដើម្បី​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​តួ​លេខ​ពីរ​ខ្ទង់”; ពិ​ព័រណ៍​អន្តរ​ជាតិ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​វៀត​ណាម​ឆ្នាំ​២០២៥; វេទិ​កា “ជំ​រុញ​ការ​ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ ការ​អភិ​វឌ្ឍ​ឧស្សា​ហកម្ម​បច្ចេក​វិទ្យា​ជា​យុទ្ធ​សាស្ត្រ”។ សកម្ម​ភាព​តាម​ប្រ​ធាន​បទ​និង​ក្រៅ​ប្រ​ធាន​បទ៖ សិក្ខា​សា​លា​ឯក​ទេស​ស្តី​ពី​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់ លើក​កម្ពស់​ការ​អប់រំ STEM; ផ្តល់​កិត្តិ​យស​ដល់​សមូហ​ភាព និង​បុគ្គល​ដែល​សម្រេច​បាន​ស្នា​ដៃ​ក្នុង​ការ​ប្រ​កួត STEM អន្តរ​ជាតិ៕

                                  មី​ថាញ - ថាច់ធី

ចែករំលែកអត្ថបទ