(កឹងធើ) - គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចេញផែនការលេខ ១០១/KH-UBND ស្តីពីការកែលម្អនិងលើកកម្ពស់សន្ទស្សន៍កំណែទម្រង់រដ្ឋបាល (PAR INDEX) សន្ទស្សន៍ការពេញចិត្តរបស់ប្រជាជន (SIPAS) សន្ទស្សន៍ប្រសិទ្ធភាពនៃការគ្រប់គ្រងនិងរដ្ឋបាលសាធារណៈ (PAPI) សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) និងសន្ទស្សន៍បៃតង (PGI) របស់ទីក្រុងកឹងធើ (បន្ទាប់ពីរួមបញ្ចូល) ដំណាក់កាល ២០២៥-២០២៣០។

ប្រជាជនកំពុងអនុវត្តបែបបទរដ្ឋបាលនៅមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលសាធារណៈ
ឃុំហ្វាអាង ទីក្រុងកឹងធើ។
ទីក្រុងកឹងធើ បានកំណត់ទិសដៅខិតខំស្ថិតក្នុងចំណោម១៥ខេត្ត ក្រុងឈានមុខគេទូទាំងប្រទេសអំពីសន្ទស្សន៍ PAR INDEX, PCI, SIPAS, PAPI និង PGI ដំណាក់កាល ២០២៥-២០៣០។ ក្នុងនោះ ខិតខំឱ្យសន្ទស្សន៍ PCI និង PGI ស្ថិតក្នុងចំណោម១០ខេត្ត ក្រុងដែលមានគុណភាពគ្រប់គ្រងសេដ្ឋកិច្ច និងបរិយាកាសវិនិយោគពាណិជ្ជកម្មល្អបំផុតនៅទូទាំងប្រទេស។ រៀងរាល់ឆ្នាំ ពិន្ទុសន្ទស្សន៍នីមួយៗមានការកើនឡើងប្រៀបនឹងឆ្នាំមុន។ គណៈកម្មាធិការប្រជាជនទីក្រុង បានប្រគល់ភារកិច្ចឱ្យនាយកមន្ទីរ ប្រធានស្ថាប័ន គណៈ ផ្នែកនានារបស់ទីក្រុង និងប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ បន្តផ្សព្វផ្សាយនិងជំរុញឱ្យកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជ្រួតជ្រាប យល់ដឹងច្បាស់លាស់អំពីខ្លឹមសារ និងភាគកម្រិតនៃសន្ទស្សន៍នីមួយៗ ដើម្បីម្ចាស់ការក្នុងដំណើរការអនុវត្តន៍។
ដោយឡែក ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ គប្បីម្ចាស់ការសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ ដើម្បីណែនាំ តាមដាន ឃ្លាំមើលនិងត្រួតពិនិត្យការអនុវត្តលក្ខន្តិកៈប្រជាធិបតេយ្យមូលដ្ឋាន ធ្វើការឃោសនានិងផ្សព្វផ្សាយអនុវត្តបានទាន់ពេល មានប្រសិទ្ធភាពនូវបទប្បញ្ញត្តិច្បាប់ដល់ប្រជាជននៅតាមភូមិ មណ្ឌលដែលស្ថិតក្នុងវិសាលភាពគ្រប់គ្រងដើម្បីកែលម្អសន្ទស្សន៍ PAPI៕
អត្ថបទនិងរូបថត: ក្វឹកថាយ - ពេជ្រសឿន