ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/09/2025 - 07:50

អំ​ណរ​បុណ្យ​សែន​ដូន​តា ឆ្នាំ​២០២៥ - សាមគ្គី​ភាព ច្នៃ​ប្រ​តិដ្ឋ សមា​ហ​រណ​កម្ម និង​អភិវឌ្ឍ 

- រសៀលថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខែ្មរ សង្កាត់​អូរ​ម៉ូង ទី​ក្រុង​កឹង​ធើ បានចាត់តាំង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរ​ទស្សន៍​នៅ​ពិ​ធី​បុណ្យ​សែន​ដូន​តា ឆ្នាំ​២០២៥ ក្រោម​ប្រ​ធាន​បទ "បុណ្យ​សែន​ដូន​តា - សាម​គ្គី​ភាព ច្នៃ​ប្រ​ឌិត សមា​ហរណ​កម្ម និង​អភិវឌ្ឍ"។ ចូល​រួម​ក្នុង​ពិធី​នេះ​មាន​ថ្នាក់​ដឹក​នាំ​មជ្ឈិម ថ្នាក់​ដឹក​នាំ​ទី​ក្រុង មន្ទីរ គណៈ ផ្នែក​នានា សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទី​ក្រុង ថ្នាក់​ដឹក​នាំ​វិទ្យា​ស្ថាន​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខែ្មរ រួម​នឹង​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ ព្រះ​សង្ឃ​ពុទ្ធ​បរិ​ស័ទ និង​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ខណ្ឌ​អូរ​ម៉ូង ទី​ក្រុង​កឹង​ធើ។

លោក​ស្រី ហូធី​កឹម​ដាវ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង និង​លោក ង្វៀង​វ៉ាំង​ខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានប្រគេនអំណោយអំណរពិធីបុណ្យសែនដូនតា ឆ្នាំ២០២៥។

ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កម្ម​វិធី​នេះ មាន​កម្ម​វិធី​សិល្បៈ​ពិ​សេសៗ​ញ៉ាំង​បរិ​យា​កាស​នៃ​ពិ​ធី​បុណ្យ​កាន់​តែ​មាន​ភាព​អធិក​អធម និង​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។ ជា​ពិ​សេស បទយកការណ៌​នា​ក្រោម​ប្រ​ធាន​បទ “ទី​ក្រុង​កឹង​ធើ - ការ​ជួប​ជុំ​និង​ភាព​រុង​រឿង រដូវ​សែន​ដូន​តាម​ហា​សាម​គ្គី” បាន​ផ្តល់​នូវ​ទិដ្ឋ​ភាព​នៃ​ការ​ផ្លាស់​ថ្មី និង​សមិទ្ធិ​ផល​នានា​របស់​ទី​ក្រុង​កឹង​ធើ ពិ​សេស​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​ជាតិ​ភាគ​តិច​ក្នុង​ដំ​ណាក់​កាល​២០២២​-២០២៥។

នៅ​ក្នុង​ពិធី​នេះ លោក​ស្រី ថាច់​ធី​កេ​រិន នា​យិ​កា​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា បាន​អាន​លិ​ខិត​ប្រ​សិទ្ធ​ពរ​ពិធី​បុណ្យ​សែន​ដូន​តា​របស់​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន និង​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ជូន​ចំ​ពោះ​ព្រះ​សង្ឃ និង​ជន​រួម​ជាតិ​ខ្មែរ​ទូ​ទាំង​ទី​ក្រុង។ ព្រម​ទាំង​មាន​អំ​ណោយ​ជា​ច្រើន​ពោរ​ពេញ​ដោយ​អត្ថ​ន័យ​បាន​ប្រ​គេន​និង​ជូន​ដល់​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខែ្មរ​ និង​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក ព្រម​ទាំង​សិស្សា​នុសិស្ស​ខ្មែរ​ដែល​ឆ្លង​កាត់​ការ​លំ​បាក​​រៀន​ពូ​កែ។

ថ្លែង​ក្នុង​ពិ​ធី​នេះ លោក​ស្រី ហូ​ធី​កឹម​ដាវ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង បាន​ផ្ញើ​បិយ​វា​ចា​ជូន​ពរ​ចំ​ពោះ​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ ព្រះ​សង្ឃ កម្មា​ភិបាល យុទ្ធ​ជន និង​ជន​រួម​ជាតិ​ខ្មែរ ហើយ​បាន​អះ​អាង​ថា នេះ​ជា​ពិធី​បុណ្យ​ដែល​មាន​លក្ខណៈ​មនុស្ស​ធម៌​ដ៏​ខ្ពង់​ខ្ពស់ បង្ហាញ​ពី​គោល​ការណ៍ “ផឹក​ទឹក​នឹក​ដល់​ប្រ​ភព” រួម​ចំ​ណែក​ក្នុង​ភាព​សម្បូរ​បែប និង​លក្ខណៈ​ពិ​សេស​នៃ​វប្ប​ធម៌​វៀត​ណាម។

លោក​ស្រី ហូ​ធី​កឹម​ដាវ បាន​ឱ្យ​ដឹង​ថា រយៈ​ពេល​កន្លង គ្រប់​ថ្នាក់ គ្រប់​ផ្នែក​បាន​យក​ចិត្ត​ទុក​ដាក់​គិត​អាន​ដល់​ជីវ​ភាព អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ខ្មែរ មាន​កម្ម​វិធី និង​គម្រោង​ជា​ច្រើន​បាន​នាំ​មក​នូវ​ភាព​វិវត្ត​ជា​វិជ្ជ​មាន​អំពី​សេដ្ឋ​កិច្ច​-សង្គម វប្ប​ធម៌ សន្តិ​សុខ និង​សណ្តាប់​ធ្នាប់។ ដើម្បី​បន្ត​ពង្រីក​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន​គ្រប់​ថ្នាក់ គ្រប់​ផ្នែក និង​ប្រ​ជា​ជន​ក្នុង​ទី​ក្រុង​និយាយ​រួម ជន​រួម​ជាតិ ព្រះ​សង្ឃ កម្មា​ភិបាល យុទ្ធ​ជនខ្មែរ​និយាយ​ដោយ​ឡែក បន្ត​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ កម្ម​វិធី និង​គម្រោង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-​សង្គម ជា​ពិ​សេស​គឺ​ពង្រី​កប្រ​សិទ្ធ​ភាព​ប្រ​ភព​ធន​ធាន​ពីកម្ម​វិធី​ទិស​ដៅ​ជាតិ ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​ជា​បណ្តើរៗ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន៕

ព័ត៌​មាន​និង​រូប​ថត៖ H.Y - បក​ប្រែ÷ សុផន

 

ចែករំលែកអត្ថបទ