ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

29/09/2025 - 21:31

បោះ​ឆ្នោត​អនុ​ម័ត​លើ​សេចក្ដី​សម្រេច​និង​បិទ​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ទីក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​កាល ២០២៥​-២០៣០ 

(កឹង​ធើ) - អ្នក​តំ​ណាង​ចូល​រួម​មហា​សន្និ​បាត​ទាំង​អស់ ១០០% បាន​ឯកច្ឆ័ន្ទ​អនុ​ម័ត​លើ​សេចក្ដី​សម្រេច​មហា​សន្និ​បាត​តំណាងបក្ខ​ភាគទី​ក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​កាល ២០២៥​- ២០៣០ ជា​មួយ​នឹង​ភាគ​កម្រិត​ច្បាស់​លាស់​២៨​ចំ​ណុច, ភារ​កិច្ច​សំ​ខាន់​ចំ​នួន​៥ និង​យុទ្ធ​សាស្ត្រ​លោត​ផ្លោះ​ចំ​នួន ៣។

បន្ត​កម្ម​វិធី​មហា​សន្និ​បាត សម​មិត្ត ង្វៀង​យូ ប្រ​ធាន​ការិ​យា​ល័យ​គណៈ​កម្មា​ធិការ​បក្ស ទី​ក្រុង ប្រ​ធាន​គណៈ​លេខា​នៃ​មហា​សន្និ​បាត បាន​អាន​ពង្រាង​សេចក្តី​សម្រេច​មហា​សន្និ​បាត​តំណាងបក្ខ​ភាគទី​ក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​កាល ២០២៥​- ២០៣០។
យោង​តាម​ពង្រាង​សេចក្តី​សម្រេច​មហា​សន្និ​បាត ទី​ក្រុង​កឹង​ធើ ខិត​ខំ​ប្រឹង​ប្រែងដល់​ឆ្នាំ​២០៣០ ក្លាយ​ជា​ប៉ូល​កំ​ណើន​សេដ្ឋ​កិច្ច​របស់​ប្រ​ទេស រក្សា​គោល​ជំ​ហរ​កម្លាំង​អភិវឌ្ឍន៍ ភាព​សាយ​ភាយ​និង​ដឹក​នាំ​ទូ​ទាំង​តំ​បន់។ ដល់​ឆ្នាំ​២០៤៥ ក្លាយ​ជា​ទី​ក្រុង អេ​កូឡូ​ស៊ី វប្ប​ធម៌​និង​ទំ​នើប ខិត​ខំ​ប្រឹង​ប្រែង​ចូល​ក្នុងក្រុម​ទី​ក្រុង​មាន​ការ​អភិវឌ្ឍ​ខ្ពស់​នៃ​តំ​បន់​អា​ស៊ី និង​ក្លាយ​ជា​ទី​ក្រុង​ដែល​គួរ​រស់​នៅ​បំ​ផុត​របស់​ប្រ​ទេស​វៀត​ណាម។ ទី​ក្រុង ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​សម្រេច​ជោគ​ជ័យ​ភាគ​កម្រិត​ចំ​នួន​២៨។

សម​មិត្ត ត្រឿង​កាញ់​តៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ដំ​ណើរ​ការ​ខ្លឹម​សារ​បោះ​ឆ្នោត​អនុ​ម័ត​ភាគ​កម្រិត​នៃ​សេចក្ដី​សម្រេច​មហា​សន្និ​បាត​តំណាងបក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ លើក​ទី ១ អា​ណត្តិ​កាល ២០២៥​-២០៣០។
 រូប​ថត៖ លី​អាញ់​ឡាម

ពង្រាង​សេចក្តី​សម្រេច​មហា​សន្និ​បាត បាន​កំ​ណត់​ភារ​កិច្ច​សំ​ខាន់​ចំ​នួន​៥

ទីមួយ៖ ប្រ​ញឹក​ត្រួត​ពិនិត្យ​ឡើង​វិញ បំ​ពេញ​បន្ថែម​និង​កែ​សម្រួល​ផែន​ការ​រួម ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម; ផែន​ការ​ទី​ក្រុង​និង​ជន​បទ; ផែន​ការ​អភិវឌ្ឍន៍​តាម​ផ្នែក។

ទី​ពីរ៖ ពង្រឹង​ការ​ងារ​ស្ថាបនា​ផ្ទៃ​ក្នុង​និង​កែ​លម្អ​បក្ស ​កសាង​ប្រ​ព័ន្ធនយោ​បាយ កែ​លម្អ​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​បាល; រៀប​ចំ​និង​កែ​លម្អ​ឡើង​វិញ​នូវ​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​បាល​គ្រប់​ លំ​ដាប់​ថ្នាក់​សម​ស្រប​នឹង​អង្គ​ភាព​រដ្ឋ​បាល​ថ្មី បន្ត​កាត់​បន្ថយ​និង​រៀប​ចំ​ចាត់​តាំង​កម្មា​ភិបាល ​ពិ​សេស​គឺ​មុខ​តំ​ណែង​ដឹក​នាំ​សម​ស្រប​នឹង​ភារ​កិច្ច។

ទី​បី៖ ដាក់​សំ​ណើ​កែ​ប្រែ បំ​ពេញ​បន្ថែម​យន្ត​ការ​គោល​នយោ​បាយ​ពិ​សេស; ប្ដេជ្ញា​ធ្វើ​ឱ្យ​រលូន និង​ដោះ​ស្រាយ​បញ្ហា​ដែល​រាំង​ស្ទះ។
ទី​បួន៖ ផ្លាស់​ប្ដូរ​ទម្រង់​កំ​ណើន​សេដ្ឋ​កិច្ច និង​រៀប​ចំ​ឡើង​វិញ​វិស័យ​សេដ្ឋ​កិច្ច ដោយ​ផ្អែក​លើ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ធ្វើ​ជា​កម្លាំង​ជំ​រុញ​សំ​ខាន់។
ទីប្រាំ៖ បន្ត​ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ គោល​នយោ​បាយ ដើម្បី​ទាក់​ទាញ​វិនិ​យោគ​និង​ងាយ​ស្រួល​សម្រាប់​អា​ជីវ​កម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឯក​ជន។

ពង្រាង​សេចក្ដី​សម្រេច​មហា​សន្និ​បាត កំ​ណត់​យុទ្ធ​សាស្ត្រលោត​ផ្លោះ​ចំ​នួន ៣៖
ទី​មួយ៖ ពង្រឹង​ការ​ទាក់​ទាញ បណ្តុះ​បណ្តាល​និង​អភិវឌ្ឍ​ធន​ធាន​មនុស្ស ជា​ពិ​សេស ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់; ពង្រឹង​ការ​ស្រាវ​ជ្រាវ ការ​ប្រើ​ប្រាស់​វិទ្យា​សាស្ត្រ- បច្ចេក​វិទ្យា ការ​ផ្លាស់ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​គ្រប់​វិស័យ; ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ ដើម្បី​ទាក់​ទាញ​ប្រ​ភព​ធន​ធាន​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម និង​ផ្សព្វ​ផ្សាយ​រូប​ភាព​ទី​ក្រុង​កឹង​ធើ​ក្នុង​តំ​បន់​និង​អន្តរ​ជាតិ។
ទី​ពីរ៖ អភិវឌ្ឍ​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច-សង្គម ជា​ពិ​សេស​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍; ហេដ្ឋា​រចនា​សម្ព័ន្ធព័ត៌​មាន​វិទ្យា​និង​ឌីជី​ថល; បណ្ដុំ​ឧស្សា​ហកម្ម និង​បច្ចេក​វិទ្យា​ព័ត៌​មាន​ប្រ​មូល​ផ្ដុំ; ទាក់​ទាញ​វិនិ​យោគ​សាង​សង់​មជ្ឈ​មណ្ឌល  logistics ទំ​នើប ភ្ជាប់​ជា​មួយ​កំ​ពង់​ផែ​និង​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ។

ទី​បី៖ ធ្វើ​នវា​នុវត្តន៍ ឯក​ភាព​អំ​ពី​ការ​យល់​ដឹង​និង​សកម្ម​ភាព​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ សហ​គមន៍​អា​ជីវ​កម្ម និង​ប្រ​ជា​ជន​ទូទាំង​ទី​ក្រុង អំពី​តួនា​ទី​និង​សារៈ​សំ​ខាន់​នៃ​សេដ្ឋ​កិច្ច​ឯក​ជន; ផ្តោត​លើ​ការ​កសាង​និង​អភិវឌ្ឍ​អា​ជីវ​កម្ម​ឯក​ជន​ថ្មី; កសាង​និង​បំ​ពេញ​ប្រ​ព័ន្ធ​យន្ត​ការ គោល​នយោ​បាយ ពង្រឹង​ការ​កែ​ទម្រង់​រដ្ឋ​បាល និង​កែ​លម្អ​បរិយា​កាស​វិនិ​យោគ​អា​ជីវ​កម្ម។

ពង្រាង​សេចក្ដី​សម្រេច​មហា​សន្និ​បាត បាន​កំ​ណត់​វិធាន​ការ​សំ​ខាន់​ចំ​នួន​១០ គឺ​បន្ត​ពង្រឹង​ការ​កសាង កែ​លម្អ​បក្ស ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ រឹង​មាំ​គ្រប់​ផ្នែក; លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នាំ​គ្រប់​គ្រងរបស់​បក្ស;​ បន្តធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ​ គោល​នយោ​បាយ បង្ក​ភាព​លោត​ផ្លោះ​សម្រាប់​ការ​អភិវឌ្ឍ​ទី​ក្រុង; អភិវឌ្ឍ​សេដ្ឋ​កិច្ច​លឿន​រហ័ស​និង​ស្ថិរ​ភាព​យូរ​អង្វែង;  ពង្រឹង​ការ​សិក្សា​ស្រាវ​ជ្រាវ ប្រើ​ប្រាស់ ផ្ទេរ​វិទ្យា​សាស្ត្រ​-បច្ចេក​វិទ្យា ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​ផ្លាស់​ប្ដូរ​ឌីជី​ថល;  គ្រប់​គ្រង​និង​ប្រើ​ប្រាស់​ធន​ធាន​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព ការ​ពារ​បរិ​ស្ថាន​និង​ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ;​ អភិវឌ្ឍ​វប្ប​ធម៌ និង​មនុស្ស​កឹង​ធើ​លើ​គ្រប់​វិស័យ;​ បន្ត​ការ​ផ្លាស់​ថ្មី​ជា​សារ​វន្ត​លើ​គ្រប់​វិស័យ​នៃ​ការ​អប់រំ-បណ្តុះ​បណ្តាល លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស; គ្រប់​គ្រង​អភិវឌ្ឍ​សង្គម​ឱ្យ​មាន​ស្ថិរ​ភាព ធា​នា​ចំ​ពោះ​វឌ្ឍន​ភាព​និង​យុត្តិ​ធម៌​សង្គម; ពង្រឹង​ការ​ការ​ពារ​ជាតិ សន្តិ​សុខ កសាង​កម្លាំង​ប្រ​ដាប់​អា​វុធ​បដិវត្តន៍ រៀប​រយ​ចំ​ណាន​និង​ទំ​នើប; ពង្រឹង​ការ​ផ្សព្វ​ផ្សាយ អនុវត្ត​ព្រមៗ​គ្នា ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​ការ​ទូត។

អ្នក​តំ​ណាង​អនុ​ម័ត​បាន​លើ​សេចក្ដី​សម្រេច​មហា​សន្និ​បាត​តំណាងបក្ខ​ភាគ​ ក្រុង​កឹង​ធើ លើក​ទី ១ អា​ណត្តិ​កាល ២០២៥​-២០៣០។ រូបថត៖ លី​អាញ់​ឡាម

អ្នក​តំ​ណាង​បាន​អនុម័ត​លើ​សេច​ក្ដី​សម្រេច​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ ​ក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​កាល ២០២៥​-២០៣០ ដោយ​មាន​ការ​ឯក​ភាព​១០០% ។

សម​មិត្ត​ដោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ  អា​ណត្តិ​កាល ២០២០​-២០២៥ ជំ​នួស​ឱ្យ​គណៈ​អធិប​តី​ថ្លែង​សុន្ទរ​កថា​បិទ​មហា​សន្និ​បាត។ រូប​ថត៖ លី​អាញ​ឡាម

ថ្លែង​សុន្ទ​រក​ថា​បិទ​មហា​សន្និ​បាត សម​មិត្ត ដោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ​ អា​ណត្តិ​កាល ២០២០​-២០២៥ លើក​ឡើង៖ មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​កាល ២០២៥​-២០២៣០ បាន​បញ្ចប់​រួច​រាល់​នូវ​ខ្លឹម​សារ​និង​កម្ម​វិធី​ដែល​បាន​កំ​ណត់​សម្រេច​ជោគ​ជ័យ​ល្អ​ប្រ​សើរ។ ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំ​ពោះ​បក្ខ​ភាគ​និង​ប្រ​ជា​ជន មហា​សន្និ​បាត បាន​ពិ​ភាក្សា វិភាគ​វែក​ញែក វាយ​តម្លៃ​ប្រ​កប​ដោយ​សត្យា​នុម័តគ្រប់​ជ្រុង​ជ្រោយ អំពី​លទ្ធ​ផល​៥​ឆ្នាំ​នៃ​ការ​អនុវត្ត​សេចក្តី​សម្រេច​មហា​សន្និ​បាតតំណាង​បក្ខ​ភាគ​ទី​ក្រុង អា​ណត្តិ​កាល ២០២០​-២០២៥។ ទន្ទឹម​នឹង​នោះ លើក​ឡើង​ដោយ​ត្រង់ៗ​នូវ​ចំ​ណុច​ខ្វះ​ខាត ភាព​ខ្វះ​ចន្លោះ​និង​មូល​ហេតុ ជា​ពិ​សេស​មូល​ហេតុ​ប្រ​កប​ដោយ​អត្ត​នោ​ម័ត ហើយ​បាន​ស្រង់​យក​បទ​ពិសោធន៍​មាន​តម្លៃ​សម្រាប់​ដំ​ណើរ​ការ​អភិវឌ្ឍន៍​ថ្មី។ មហា​សន្និ​បាត បាន​ឯក​ភាព​ខ្ពស់​ក្នុង​ការ​អនុម័ត​ឯក​សារ​សំ​ខាន់ៗ ដូច​ជា៖ របាយ​ការណ៍​នយោ​បាយ; របាយ​ការណ៍​ត្រួត​ពិនិត្យ​ការ​ដឹក​នាំ ចង្អុល​ការ​របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ អា​ណត្តិ​កាល ២០២០​-២០២៥; សេចក្តី​សម្រេច​មហា​សន្និ​បាត​តំណាងបក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​កាល ២០២៥​-២០២៣០។ មហា​សន្និ​បាត ក៏​បាន​ពិ​ភាក្សានិង​ផ្ដល់​មតិ​យោ​បល់​សំ​ខាន់ៗ​ជា​ច្រើន ដោយ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំ​ពោះ​សេចក្តី​ព្រាង​ឯក​សារ​ដាក់​ជូន​មហា​សន្និ​បាត​ទូទាំង​ប្រ​ទេស លើក​ទី XIV របស់​បក្ស។

មហា​សន្និ​បាត បាន​ប្រ​កាស​សេចក្តី​សម្រេច​របស់​កា​រិយា​ល័យ​នយោ​បាយ តែង​តាំង​សម​មិត្ត​៧៧​រូប ជា​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង; ក្នុង​នោះ មាន​១៨​រូប​ជា សមា​ជិក​គណៈ​អចិន្ត្រែយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង សម​មិត្ត​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​មួយ​រូប និង​សម​មិត្ត​៥​រូប ជា​អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង នីតិ​កាល​ទី១ អា​ណត្តិ​កាល ២០២៥​-២០៣០ សំ​ដៅ​ធា​នា​បាន​នូវ​បទ​ដ្ឋាន សមត្ថ​ភាព និង​ភាព​អង់​អាច ដើម្បី​ទទួលរ៉ាប់រង​បន្ទុក​កិច្ចការងារ​ដែល​បក្ខ​ភាគ​និង​ប្រ​ជា​ជន​ទី​ក្រុង​បាន​ប្រ​គល់។ មហា​សន្និ​បាត ក៏​បាន​ប្រ​កាស​សេចក្តី​សម្រេច​របស់​កា​រិយា​ល័យ​នយោ​បាយ អំពី​ការ​តែង​តាំង​អ្នក​តំ​ណាង​ដែល​តំ​ណាង​ឱ្យ​ប្រាជ្ញា ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​បក្ខ​ភាគ​និង ឆន្ទៈ​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ទី​ក្រុង ដើម្បី​ចូល​រួម​ក្នុង​មហា​សន្និ​បាតតំណាង​ទូ​ទាំង​ប្រ​ទេស លើក​ទី​ XIV របស់​បក្ស។

មហា​សន្និ​បាត បាន​អំ​ពាវ​នាវ​ដល់​កម្មា​ភិ​បាល​បក្ខ​ជន យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់ អា​វុធ​ទាំង​អស់​សហ​គមន៍​អា​ជីវ​កម្ម​និង​ប្រ​ជា​ជន​ទី​ក្រុង​គ្រប់​ជាន់​ថ្នាក់ ព្រម​ទាំង​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ដែល​រស់​នៅ​គ្រប់​តំ​បន់​ក្នុង​ប្រ​ទេស​និង​នៅ​បរ​ទេស បន្ត​រក្សា​ប្រ​ពៃ​ណី ​អង់​អាច​ក្លា​ហាន ពង្រីក​លក្ខណៈ​ល្អ​ផូរ​ផង់​របស់​ស្រុក​កំ​ណើត បង្ហាញ​ពី​ស្មារតី​សាមគ្គី ខ្លួន​ទី​ពឹង​ខ្លួន ខិត​ខំ​ប្រ​ឡង​ប្រ​ណាំង​ពល​កម្ម​ផលិត ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ ការ​សិក្សា និង​ការ​ច្នៃ​ប្រ​តិដ្ឋ ព្យា​យាម​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ បញ្ចេញ​កម្លាំង​កាយ​កម្លាំង​បញ្ញា ដើម្បី​អនុវត្ត​ទទួល​បាន​ជោគ​ជ័យ​សេចក្តី​សម្រេច​នៃ​មហា​សន្និ​បាត​តំណាងបក្ខ​ភាគ​ទី​ក្រុង លើក​ទី​១ អា​ណត្តិ ២០២៥​-២០៣០៕

អ្នក​តំ​ណាង​ចូលរួមមហាសន្និបាតធ្វើ​ពិធី​គោ​រព​ទង់​បិទ​មហា​សន្និ​បាត។ រូប​ថត៖ លីអាញ​ឡាម

អាញ​យុង - ពេជ្រ​សឿន

ចែករំលែកអត្ថបទ