ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/09/2025 - 21:07

ត្រៀម​ជា​ស្រេច​ពិ​ធី​ផ្តើមកសាង និង​សម្ពោធ​បណ្តា​គម្រោង​ដើម្បី​អប​អរ​សា​ទរ​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ 

- ព្រឹក​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០២៥ លោកង្វៀង​វ៉ាំង​ហ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ពិ​និត្យ​ទី​តាំង​ដែល​គ្រោង​នឹង​ធ្វើ​ពិធី​ផ្តើមកសាង​គម្រោង​បង្កើន​កម្រិត​និង​ពង្រីក​ផ្លូវ​ជាតិ​លេខ ៩១ (ចាប់​ពី​គីឡូ​ម៉ែត្រ ០ ដល់​គី​ឡូ​ម៉ែត្រ​ទី​៧) ក្នុង​ទី​ក្រុង​កឹង​ធើ និង​គម្រោង​អភិ​វឌ្ឍន៍​ទី​ក្រុង​បៃ​តង សម្រប​តាម​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ក្រុង​ង៉ា​បៃ​ ខេត្ត​ហូវ​យ៉ាង (មុន​ពេលរួម​បញ្ចូល​)។ នេះ​ជា​ទី​តាំង​សំ​ខាន់​ទាំង​ពីរ​ក្នុង​ចំ​ណោម​គម្រោង​ទាំង ១៨ ដែល​នឹង​ត្រូវ​ផ្តើមកសាង និង​សម្ពោធ ដើម្បី​អប​អរ​សា​ទរ​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ លើក​ទី ១ អា​ណត្តិ​កាល ២០២៥​-២០៣០។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ពិ​និត្យ​ទី​តាំង​ដែល​គ្រោង​នឹង​ធ្វើ​ពិ​ធី​ផ្តើមកសាង​គម្រោង​បង្កើន​កម្រិត​
និង​ពង្រីក​ផ្លូវ​ជាតិ​លេខ ៩១។

តាម​នោះ នៅ​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ ២០២៥ ទី​ក្រុង​កឹង​ធើ នឹង​ធ្វើ​ពិ​ធី​ផ្តើមកសាង​និង​សម្ពោធ​ព្រម​គ្នា​នូវ​គម្រោង​ចំ​នួន ១៨ (ក្នុង​នោះ​គម្រោង​ផ្តើមកសាង​ចំ​នួន ៨ និង​គម្រោង​សម្ពោធ​ចំ​នួន ១០)។ ក្នុង​នោះ ទី​តាំង​សំ​ខាន់​ទាំង​ពីរ​នឹង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរ​ទស្សន៍ ទី​តាំង​បន្ទាប់​បន្សំ​ចំ​នួន ១០ នឹង​ផ្សាយ​តាម​អន​ឡាញ ទី​តាំង​ចំ​នួន ៥ នឹង​ធ្វើ​ពិធី​សម្ពោធ​និង​ថត​រូប​ដើម្បី​ផ្សព្វ​ផ្សាយ រីឯ​គម្រោង ១ ទៀត​នឹង​ធ្វើ​ពិធី​សម្ពោធ​តាម​ផែន​ការ​ដោយ​ឡែក​របស់​អ្នក​វិនិ​យោគ។ ក្រៅ​ពី​គម្រោង​ទាំង​ពីរ​នៅ​ទី​តាំង​សំ​ខាន់ គម្រោង​ដែល​នៅ​សល់​រួម​មាន៖ គម្រោង​វិនិ​យោគ​កសាង​ដើម្បី​ជំ​នួស​ស្ពាន​ចាស់ៗ​មួយ​ចំ​នួន​នៅ​លើ​ដង​ផ្លូវ​ខេត្ត ខេត្ត​សុក​ត្រាំង (ចាស់); តំ​បន់​តាំង​ទី​លំ​នៅ​ឋាន​ថ្មី​សង្កាត់​ទី ៤ ក្រុង​វីថាញ; តំ​បន់​តាំង​ទី​លំ​នៅ​ឋាន​ថ្មី​ដុង​ភូ ៤; ផ្លូវ​ចាប់​ពី​ស្ពាន​អក្សរ Y ទៅ​ផ្លូវ​វ៉វ៉ាំង​កៀក សង្កាត់​ទី ២ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង (ចាស់); តំ​បន់​តាំង​ទី​លំ​នៅ​ឋាន​ថ្មី​ទី​រួម​ស្រុក​កៃ​តាក់ ស្រុក​ចូវ​ថាញ់A; ខ្សែ​ផ្លូវ​និង​ស្ពាន​បា​ឡាង ភ្ជាប់​ទៅ​តំ​បន់​ឧស្សា​ហកម្ម​តឹង​ភូ​ថាញ់; តំ​បន់​តាំង​ទី​លំ​នៅ​ឋាន​ថ្មី​សម្រាប់​បម្រើ​តំ​បន់​ឧស្សា​ហកម្ម​ស្រុក​វិញ​ថាញ់ (ដំ​ណាក់​កាល​ទី ១)។ គម្រោង​តំ​បន់​តាំង​ទី​លំ​នៅ​ឋាន​ថ្មី​ម៉ាយ​យ៉ឹម; តំ​បន់​តាំង​ទី​លំ​នៅ​ឋាន​ថ្មី​តឹង​ហ្វា; កសាង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង (ចាស់); តំ​បន់​តាំង​ទី​លំ​នៅ​ឋាន​ថ្មី​តឹង​ភូ​ថាញ់ ឃុំ​តឹង​ភូ​ថាញ់; កសាង​ទំ​នប់​ការ​ពារ​បាក់​ច្រាំង​ជា​បន្ទាន់​នៅ​តាម​ប្រ​ឡាយ​កាយ​សាន (ច្រាំង​ខាង​ជើង​ប្រ​ឡាយ​កាយ​សាន) ចាប់​ពី​ព្រំ​ប្រ​ទល់​ខេត្ត​អាន​យ៉ាង​ដល់​ប្រ​ឡាយ​ឌឿង​ស្វួង នៅ​ឃុំ​វិញ​ទ្រិញ; កសាង​មជ្ឈ​មណ្ឌល​សន្និ​បាត​សង្កាត់​អូរ​ម៉ូង; កសាង​ទម្រង់​ផ្គត់​ផ្គង់​សេវា​កម្ម​យន្ត​កម្ម​ក្នុង​វិស័យ​កសិ​កម្ម; កសាង​ថ្មី​និង​បង្កើន​កម្រិត​សា​លា​អនុ​វិទ្យា​ល័យ​លឿង​ថេ​វិញ; គម្រោង​រោង​ចក្រ Westfood។ គម្រោង​និង​សំ​ណង់​ខាង​លើ​នេះ​ស្ថិត​នៅ​លើ​ភូមិ​ឋាន​នៃ​បណ្តា​ភូមិ​ភាគ​មួយ​ចំ​នួន មុនពេល​រួមបញ្ចូល។

ពិនិត្យ​នៅ​ទី​តាំង​សំ​ខាន់​ទាំង​ពីរ លោក​ង្វៀង​វ៉ាំង​ហ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ គណៈ ផ្នែក​ទី​ក្រុង ម្ចាស់​គម្រោង និង​អង្គ​ភាព​ចាត់​តាំង​ព្រឹត្តិ​ការណ៍ បាន​ត្រួត​ពិនិត្យ​នូវ​ខ្លឹម​សារ​នៃ​សេ​ណា​រីយ៉ូ​កម្ម​វិធី​នៃ​ពិធី​ផ្តើមកសាង​និង​សម្ពោធ; សមាស​ភាព​ភ្ញៀវ​អញ្ជើញ; កម្ម​វិធី​ផ្សាយ​បន្ត​ផ្ទាល់​ពិធី​ផ្តើមកសាង​និង​សម្ពោធ។ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​ក៏​បាន​សំ​ណូម​ពរ​ឱ្យ​ភូមិ​ភាគ​ពាក់​ព័ន្ធ​សម្អិត​សម្អាង សម្អាត​អនា​ម័យ​និង​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សម្រាប់​ពិធីផ្តើមកសាង​និង​សម្ពោធ៕

ដំណឹង​និង​រូប​ថត÷ អាញ​ខ្វា - បក​ប្រែ÷ សុផន

ចែករំលែកអត្ថបទ