- ថ្ងៃទី ២៦ ខែកញ្ញា នៅសាលប្រជុំគណៈបញ្ជាការយោធាទីក្រុងកឹងធើ មហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០ បានបើកសម័យប្រជុំត្រៀមបម្រុង ដោយមានការចូលរួមពីតំណាងពេញសិទ្ធិចំនួន ៤៨៥ នាក់ ដែលតំណាងឱ្យបក្ខជនជាង ១៤៣.០០០ នាក់នៃបក្ខភាគទីក្រុង។

សម័យប្រជុំត្រៀមបម្រុងនឹងអនុម័តកម្មវិធីធ្វើការនៃសម័យប្រជុំជាផ្លូវការ; បោះឆ្នោតជ្រើសរើសគណៈប្រធានមហាសន្និបាត; បោះឆ្នោតជ្រើសរើសគណៈលេខាមហាសន្និបាត; បោះឆ្នោតជ្រើសរើសគណៈត្រួតពិនិត្យសិទ្ធិអ្នកតំណាង។ ជាមួយគ្នានេះ នឹងអនុម័តបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈធ្វើការនៃមហាសន្និបាត រៀបចំក្រុមពិគ្រោះចាត់ការងារប្រធានក្រុម អនុប្រធានក្រុមលេខា និងណែនាំពីសកម្មភាពរបស់អ្នកតំណាង។
មហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០ នឹងប្រព្រឹត្តឡើងសម័យប្រជុំជាផ្លូវការចាប់ពីម៉ោង ៧:៣០ នាទី ថ្ងៃទី ២៧ ខែកញ្ញា រហូតដល់ចប់ពេលព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ ជាមួយនឹងខ្លឹមសារដូចខាងក្រោម៖ ថ្លែងសុន្ទរកថាបើកមហាសន្និបាត; សេចក្តីព្រាងរបាយការណ៍នយោបាយ; សេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យរបស់គណៈប្រតិបត្តិការបក្ខភាគទីក្រុងកឹងធើ អាណត្តិកាល២០២០-២០២៥; របាយការណ៍បូកសរុបមតិយោបល់ចូលរួមសេចក្តីព្រាងឯកសារមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស និងឯកសារមហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០; ថ្លែងសុន្ទរកថាចង្អុលការរបស់ការិយាល័យនយោបាយ; តំណាងចូលរួមមហាសន្និបាតពិភាក្សារបាយការណ៍នយោបាយ និងឯកសារមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស; គណៈប្រតិបត្តិការបក្ខភាគទីក្រុង អាណត្តិកាល ២០២៥-២០៣០ ដែលបានជ្រើសតាំងបង្ហាញមុខនិងប្តេជ្ញាចិត្ត; គណៈតំណាងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស ដែលបានជ្រើសតាំងបង្ហាញមុខ និងសន្យា; អនុម័តសេចក្តីសម្រេចចិត្តមហាសន្និបាត៕
អាញយ៉ុង - បកប្រែ÷ សុផន