រយៈពេល៥ឆ្នាំកន្លង (២០២០-២០២៥) ដោយការគាំទ្រយ៉ាងសកម្មពីក្រសួង ផ្នែកមជ្ឈិម; ការចូលរួមយ៉ាងប្ដូរផ្ដាច់ទូទាំងប្រព័ន្ធនយោបាយ ការរួមកម្លាំងកាយចិត្ត និងការខិតខំប្រឹងប្រែងរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់ជាន់ស្រទាប់។ល។ ទីក្រុងកឹងធើ ជាជំហានៗបានទប់ស្កាត់ចំណុចខ្វះចន្លោះ ខិតខំជម្នះលំបាក លំនឹងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម អះអាងពីតួនាទីជាមជ្ឈមណ្ឌលស្នូលរបស់តំបន់វាលរាបទន្លេគឺវឡុង ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សុខាភិបាល ការអប់រំ ការដឹកជញ្ជូនក្នុងតំបន់និងការដឹកជញ្ជូនអន្តរជាតិ។ល។ នេះជាកម្លាំងជំរុញបង្កមូលដ្ឋានគ្រឹះដើម្បីទីក្រុងកឹងធើ បន្តអភិវឌ្ឍក្នុងរយៈពេល៥ឆ្នាំខាងមុខ (២០២៥-២០៣០)។

កញ្ចប់ទំនិញអង្ករវៀតបៃតង ដែលបញ្ចេញឧស្ម័នកាបូនទាបជាលើកដំបូងនៅក្នុងប្រទេសវៀតណាម
ត្រូវបាននាំចេញទៅកាន់ទីផ្សារជប៉ុន។
* ប្រសិទ្ធភាពជាវិជ្ជមាន
ចុងខែកញ្ញា ឆ្នាំ២០២៥ ទឹកជំនន់កើនឡើងខ្ពស់ គ្រួសារបងស្រីមីហាញ ស្នាក់នៅផ្លូវម៉ូវថឹង សង្កាត់កៃខេ (ទីក្រុងកឹងធើ) នៅតែបន្តបើកហាងលក់ដូរធម្មតា។ បងស្រីមីហាញ ឱ្យដឹង៖ “ឆ្នាំមុនៗ ពេលទឹកជំនន់ឡើងខ្ពស់ ខ្ញុំត្រូវបិទហាង ពីព្រោះផ្លូវទឹកជន់ឡើងលិចអស់។ ចាប់តាំងពីឆ្នាំ២០២៤មក ទីក្រុងបានដាក់ឲ្យប្រើប្រាស់គម្រោងអាងចតទូក លូទឹក ទ្វារបើកបិទ ទើបកន្លែងទំនាបៗដូចជា ផ្លូវម៉ូវថឹង ផ្លូវវ៉វ៉ាំងកៀក ផ្លូវង្វៀងវ៉ាំងកឺ ។ល។ មិនមានទឹកជំនន់ដូចមុនទៀត មិនប៉ះពាល់ដល់ការធ្វើដំណើរឬការលក់ដូរដូចមុនទៀត។ យើងសង្ឃឹមថា ផ្នែកសមត្ថកិច្ចគ្រប់គ្រងគម្រោងនេះឱ្យបានល្អ ដើម្បីបន្តរក្សាប្រសិទ្ធភាពការទប់ស្កាត់ទឹកជំនន់ ធានាសោភណភាពទីក្រុង សុវត្ថិភាពក្នុងការលក់ដូរ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងមូលដ្ឋាន។
ជាច្រើនឆ្នាំមកនេះ ទីក្រុងកឹងធើឆ្លៀតការយកចិត្តទុកដាក់វិនិយោគរបស់មជ្ឈិម ប្រភពទុនពីធនាគារពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀតដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ទប់ស្កាត់នឹងគ្រោះរាំងស្ងួត ការជ្រាបទឹកប្រៃនិងទឹកជំនន់ក្នុងទីក្រុង។ ជាក់ស្ដែង ទីក្រុងបានផ្តោតលើផ្នែកសំណង់សំខាន់ៗក្នុងគម្រោងលេខ ៣ - គម្រោងអភិវឌ្ឍទីក្រុងកឹងធើ និងបង្កើនសមត្ថភាពបន្សាំរបស់ទីក្រុង ដែលមានទឹកប្រាក់វិនិយោគសរុបជាង ៧.៣៤៣ពាន់លានដុង។ នេះជាគម្រោងធំមួយដែលទីក្រុងបានផ្សព្វផ្សាយអនុវត្ត រួមចំណែកធ្វើឱ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធ បង្កើនសក្ដានុភាពជាទីក្រុងមជ្ឈមណ្ឌលរបស់តំបន់វាលរាបទន្លេគឺវឡុង និងបង្កើនសមត្ថភាពបន្សាំរបស់ទីក្រុង ប្រឈមនឹងស្ថានភាពអាកាសធាតុប្រែប្រួលកាន់តែស្មុគស្មាញ។ ពិសេស គម្រោងនេះបានជួយត្រួតពិនិត្យការជន់លិចលើផ្ទៃដី ២.៦៥៧ហិកតា នៅតំបន់ទំនាប់ចំណុះសង្កាត់មជ្ឈមណ្ឌលនៃទីក្រុងកឹងធើ។ ការវិនិយោគសាងសង់មានដូចជា៖ ច្រាំងមាត់ទន្លេកឹងធើប្រវែងជាង ៦,១ គីឡូម៉ែត្រ តាមបណ្ដោយដងទន្លេកៃស៊ើងមឿងខាយ ជាង៣គីឡូម៉ែត្រ គួបផ្សំជាមួយផ្នែកសំណង់ផ្សេងៗក្នុងគម្រោង ដូចជា៖ អាងចតទូក (កៃខេ, ហាងបាង) ទំនប់ស្កាត់ទឹកជន់ (ដៅសូវ, រ៉ាច់សៅ, រ៉ាច់រ៉ាញ់, រ៉ាច់សុក, រ៉ាច់ណឹកឡាញ, រ៉ាច់ផូ-ថ, រ៉ាច់កីយឿ, រ៉ាច់បាលីវ, រ៉ាច់ត្រឹងង៉ុកវ៉េ, រ៉ាច់ថាមតឿង) ទ្វារទំនប់បើកបិទទាំងនេះ និងស្ថានីយបូមទឹក ដើម្បីកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងស្ថានភាពទឹកជំនន់នូវមណ្ឌលក្រុងនៃមជ្ឈមណ្ឌលទីក្រុងកឹងធើ។ រួមចំណែកក្នុងការការពារសុវត្ថិភាព និងសោភណភាពទីក្រុង ជាពិសេស សម្រាប់សកម្មភាពពាណិជ្ជកម្ម ការលក់ដូរនិងទេសចរណ៍លើភូមិឋាននៃមជ្ឈមណ្ឌលទីក្រុង។
រយៈពេលកន្លង ចក្ខុវិស័យយុទ្ធសាស្ត្រអំពីក្រុងប្រភេទទី១ កាន់តែស៊ីវិល័យនិងទំនើប ក្លាយជាទីក្រុងស្នូលមានតួនាទីជាមជ្ឈមណ្ឌល និងជំរុញការអភិវឌ្ឍរបស់តំបន់វាលរាបទន្លេគឺវឡុង បានបង្ហាញឱ្យឃើញជាបន្តបន្ទាប់ក្នុងរាល់គោលការណ៍ ការកំណត់គោលនយោបាយរបស់មជ្ឈិមនិងរបស់ទីក្រុង។ ជាពិសេស ក្នុងអាណត្តិ២០២០-២០២៥ បក្ខភាគ រដ្ឋអំណាចនិងប្រជាជននៅភូមិភាគទាំង៣គឺ ក្រុងកឹងធើ ខេត្តហូវយ៉ាង និងសុកត្រាំង (ឥឡូវជាទីក្រុងកឹងធើ) បានសាមគ្គី ប្ដេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង សកម្មភាពយ៉ាងប្ដូរផ្ដាច់ ពង្រីកប្រភពធនធានអស់ពីសមត្ថភាពផ្លាស់ថ្មី បត់បែនក្នុងការដឹកនាំ គ្រប់គ្រង ដើម្បីជម្នះនូវឧបសគ្គនិងបញ្ហាសាកល្បងជាច្រើន ហើយទទួលបានលទ្ធផលសំខាន់ៗនិងស្ទើរគ្រប់វិស័យ។ សេដ្ឋកិច្ចមានកំណើនខ្ពស់ រចនាសម្ព័ន្ធសេដ្ឋកិច្ចផ្លាស់ប្តូរតាមទិសវិជ្ជមាន សមត្ថភាពប្រកួតប្រជែងនៃផលិតផលមួយចំនួនបានកែលម្អ។ ផ្នែកពាណិជ្ជកម្ម-សេវាកម្ម ឧស្សាហកម្ម-សំណង់មានការអភិវឌ្ឍ ខណៈដែលសមាមាត្រការផលិតកសិ-រុក្ខកម្មនិងនេសាទបានថយចុះ។
វិសាលភាពនៃខឿនសេដ្ឋកិច្ចបន្តពង្រីក ប្រាក់ចំណូលសរុបក្នុងតំបន់ (GRDP) គិតតាមតម្លៃបច្ចុប្បន្ន នៅឆ្នាំ ២០២៥ មានការកើនឡើងខ្ពស់ប្រមាណ១,៥ដងបើប្រៀបនឹងដើមអាណត្តិ; ប្រាក់ចំណូលមធ្យមក្នុងមនុស្សម្នាក់ (GRDP/មនុស្ស) បានកែលម្អយ៉ាងច្បាស់; ការផលិតកើនឡើងលឿនតាមលំដាប់ឆ្នាំ។ ឱកាសវិនិយោគនិងអាជីវកម្ម បានកែលម្អយ៉ាងទូលំទូលាយ ភាពច្បាស់លាស់ ងាយស្រួល មានសុវត្ថិភាព និងមិត្តភាព; សូចនាករថាមពលប្រកួតប្រជែងថ្នាក់ខេត្ត (PCI) របស់តំបន់ទាំង៣ បានចាត់ទុកក្នុងក្រុមមធ្យមខ្ពស់។ល។ កសិកម្ម កសិករ និងជនបទសម្រេចបានលទ្ធផលសំខាន់ៗ ជីវភាពរបស់ប្រជាជននៅជនបទបានកែលម្អ។ ការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ បានរឹតបន្តឹងតាមទិសដៅទំនើប ការផលិតទំនិញប្រមូលផ្ដុំ ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ក្នុងនោះ មានផលិតផលកសិកម្មជាច្រើនដែលមានតម្លៃពាណិជ្ជសញ្ញា ហើយកំពុងបង្កើតជាបណ្តើរៗនូវមជ្ឈមណ្ឌលសេវាកម្មវិទ្យាសាស្ត្រ និងបច្ចេកទេសសម្រាប់ការផលិតនិងកែច្នៃផលិតផលកសិកម្ម-នេសាទរបស់តំបន់…។
ពង្រីកតួនាទីជំរុញការអភិវឌ្ឍរបស់តំបន់
ក្នុងរយៈពេល៥ឆ្នាំកន្លង ទីក្រុងកឹងធើបានផ្តោតលើការចលនាប្រភពធនធានវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ទទួលបានលទ្ធផលលេចធ្លោជាច្រើន។ ទីក្រុងបានចូលរួមសម្របសម្រួលប្រើប្រាស់ថវិកាដោយមានប្រសិទ្ធភាព ព្រមទាំងពង្រឹងការទាក់ទាញប្រភពធនធានសង្គមូបនីយកម្ម ទុន FDI ទុន ODA និងគម្រោងវិនិយោគតាមវិធីដៃគូរដ្ឋ-ឯកជន (PPP) ។ មានគម្រោងនិងសំណង់សំខាន់ៗជាច្រើន បានអនុវត្តធ្វើឱ្យសុក្រឹតសំណង់ហេដ្ឋារចនាសម្ព័ន្ធ បង្កើនសក្ដានុភាពជាទីក្រុងមជ្ឈមណ្ឌលរបស់តំបន់វាលរាបទន្លេគឺវឡុង ប្រព័ន្ធធារាសាស្ត្រទីក្រុង សុខាភិបាល អប់រំ វប្បធម៌។ល។ ក្នុងនោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗអន្តរតំបន់ ឬផ្លូវគមនាគមន៍យុទ្ធសាស្ត្រសម្រាប់ដោះស្រាយកន្លែងកក់ស្ទះចរាចរណ៍របស់ក្រុងនិងតំបន់។ គម្រោងទាំងនេះ រួមមានផ្លូវល្បឿនលឿនចូវដុក - កឹងធើ - សុកត្រាំង; គម្រោងផ្លូវក្រវ៉ាត់ខាងលិច (ភ្ជាប់ពីផ្លូវជាតិលេខ ៩១ជាមួយជាតិផ្លូវលេខ ៦១C); គម្រោងវិនិយោគបង្កើនកម្រិត ពង្រីកផ្លូវជាតិលេខ៩១ (ចាប់ពី Km០ - Km៧), ផ្លូវខេត្ត ៩១៧, ៩១៨, ៩២១, ៩២៣; ការកែលម្អអាកាសយានដ្ឋានអន្តរជាតិកឹងធើ; ការអនុវត្តគម្រោងផ្លូវសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចទិសនីរតីនៅសុកត្រាំង (មុនពេលរួមបញ្ចូល) និងការផ្តោតប្រើអត្ថប្រយោជន៍ផ្លូវសេដ្ឋកិច្ចទន្លេសុងហូវ ភ្ជាប់ទៅតំបន់សេដ្ឋកិច្ចសមុទ្រ។ល។ តាមរយៈនោះ បានបង្កជាកម្លាំងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងលើកកម្ពស់គុណភាពជីវភាពប្រជាជន។

ជ្រុងមួយនៃទីក្រុងភ្លឺ បៃតង ជ្រះ ស្អាតរបស់សង្កាត់ប៊ិញធ្វី ទីក្រុងកឹងធើ។
អាណត្តិកាល ២០២៥-២០៣០ ទីក្រុងកឹងធើ បានកំណត់យកការអភិវឌ្ឍប្រកបដោយភាពលោតផ្លោះដើម្បីធានាស្ថិរភាព និងយកស្ថិរភាពធ្វើជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍ ជំរុញដំណាក់ការផ្លាស់ថ្មី; អភិវឌ្ឍន៍លឿនចីរភាព តុល្យភាពសរុប និងគ្របដណ្តប់លើគ្រប់វិស័យសេដ្ឋកិច្ច វប្បធម៌ - សង្គម បរិស្ថាននិងការពារជាតិ - សន្តិសុខ។ ក្នុងនោះ ទីក្រុងបានកំណត់យកមនុស្សជាស្នូល ជាតួអង្គសំខាន់ ជាគោលដៅជំរុញការអភិវឌ្ឍដោយភ្ជាប់ជាមួយការបណ្តុះបណ្តាល លើកកម្ពស់គុណភាពធនធានមនុស្ស។ ដល់ឆ្នាំ២០៣០ ទីក្រុងខិតខំប្រឹងប្រែងឱ្យក្លាយជាប៉ូលមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចមួយរបស់ប្រទេស។
លោកត្រឹងវ៉ាំងឡូវ អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បញ្ជាក់៖ "ទីក្រុងនឹងបន្តចង្អុលការដល់ស្ថាប័ននិងផ្នែកជំនាញនានា ក៏ដូចជាភូមិភាគបន្តក្រើនរំលឹក ត្រួតពិនិត្យ ជំរុញល្បឿនដំណើរការសាងសង់នូវសំណង់មូលដ្ឋាន ដើម្បីឱ្យបញ្ចប់តាមពេលវេលាកំណត់។ ជាពិសេសទៀត គឺសំណង់និងគម្រោងសាងសង់នានាដែលដំណើរការអនុវត្តដើម្បីអបអរសាទរមហាសន្និបាតតំណាងបក្ខភាគក្រុងកឹងធើ លើកទី១ អាណត្តិកាល២០២៥-២០៣០ ត្រូវតាមផែនការនិងធានាគុណភាព។ ទន្ទឹមនឹងនោះ ទីក្រុងនឹងបន្តធ្វើឱ្យសុក្រឹតយន្តការគោលនយោបាយ បង្កភាពលោតផ្លោះសម្រាប់កឹងធើអភិវឌ្ឍន៍។ យកចិត្តទុកដាក់ត្រួតពិនិត្យ និងដាក់ចេញយន្តការ គោលនយោបាយ សំដៅទាក់ទាញជាអតិបរមានូវប្រភពធនធាន សំខាន់គឺប្រភពធនធានមនុស្សគុណភាពខ្ពស់ សម្រាប់បម្រើតម្រូវការអភិវឌ្ឍន៍; ជំរុញការបង្កើតនិងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច ទម្រង់សេដ្ឋកិច្ចថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ; ព្រមទាំងជំរុញអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងផ្លាស់ប្ដូរឌីជីថលលើគ្រប់វិស័យ”៕
អត្ថបទនិងរូបថត÷ ហាវ៉ាន់ - ពេជ្រសឿន