ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

04/10/2025 - 12:40

លោក ឡេ​ក្វាង​តុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​បក្ស​ទី​ក្រុង​កឹង​ធើ៖

ប្តូរ​ផ្តាច់​ដោះ​ស្រាយ "ចំ​ណុច​រាំង​ស្ទះ" អំ​ពី​ស្ថា​ប័ន យន្ត​ការ​គោល​នយោ​បាយ និង​បើក​រលូន​ប្រ​ភព​ធន​ធាន ដើម្បី​បង្ក​ការ​វិវត្តន៍​យ៉ាង​ខ្លាំង​ក្លា និង​ចីរ​ភាព​សម្រាប់​ទី​ក្រុង 

(CT) - សម័យ​ប្រ​ជុំ​លើក​ទី​៤ (សម័យ​ប្រ​ជុំ​ប្រ​ធាន​បទ) របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​នីតិ​កាល​ទី១០ អា​ណត្តិ​កាល ២០២១​-២០២៦ បាន​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​តុ​លា។

អញ្ជើញ​ថ្លែង​ចង្អុល​ការ​ក្នុង​អង្គ​ប្រ​ជុំ លោក ឡេ​ក្វាង​តុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បន្ត​បញ្រ្ជាបនិង​ធ្វើ​ឱ្យ​ជាក់​ស្តែង​បណ្តា​សេចក្តី​សម្រេច​ចិត្ត​របស់​មជ្ឈិម​អំ​ពី​ការ​អភិវឌ្ឍ​ទី​ក្រុង​កឹង​ធើ។ ប្តូរ​ផ្តាច់​ដោះ​ស្រាយ "ចំ​ណុច​រាំង​ស្ទះ" អំ​ពី​ស្ថា​ប័ន យន្ត​ការ​គោល​នយោ​បាយ និង​បើក​រលូន​ប្រ​ភព​ធន​ធាន ដើម្បី​បង្ក​ការ​វិវត្តន៍​យ៉ាង​ខ្លាំង​ក្លា និង​ចីរ​ភាព​សម្រាប់​ទី​ក្រុង។ លេខា​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង ផ្តល់​អា​ទិភាព​លើ​ការ​បែង​ចែក និង​ប្រើ​ប្រាស់​ធន​ធាន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ដោយ​ផ្តោត​លើ​គម្រោង​សំ​ខាន់ៗ​អំ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍ ទី​ក្រុង logistics សុខា​ភិបាល អប់រំ ផ្តុំ​កម្លាំង​លើ​ការ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ការ​ផ្លាស់​ប្តូរ​ឌីជី​ថល និង​ការ​អនុវត្ត​បញ្ញា​សិប្ប​និម្មិត។ ទន្ទឹម​នឹង​នោះ ពិនិត្យ ផ្គួប​ផ្សំ​ផែន​ការ​ព្រមៗ​គ្នា ពង្រីក​សក្តា​នុភាព​របស់​ទី​ក្រុង​កឹង​ធើ​ដែល​ជា​មជ្ឈ​មណ្ឌល​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​បើក​ទូលាយ​ការ​អភិវឌ្ឍន៍​ថ្មី បង្កើត​បរិយា​កាស​ទាក់​ទាញ​វិនិ​យោគ។

លោក ឡេក្វាង​តុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​បក្ស​ទី​ក្រុង​កឹង​ធើ ថ្លៃង​ការណ៍​ក្នុង​អង្គ​ប្រ​ជុំ។ 

លេខា​បក្ស​ទី​ក្រុង ស្នើ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​បន្ត​ពិ​និត្យ កំ​ណត់​សម្រេច​និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​បណ្តា​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម លើក​កម្ពស់​គុណ​ភាព​អប់រំ ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន ការ​ពារ​បរិស្ថាន និង​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌។ ទន្ទឹម​នឹង​នោះ យក​ចិត្ត​ទុក​ជាង​ទៀត​ដល់​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស ពិ​សេស​គឺ​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់ ឆ្លើយ​តប​តម្រូវ​ការ​ឧស្សា​ហូប​នីយ​កម្ម និង​ភា​វូប​នីយ​កម្ម។ ជា​ពិ​សេស គប្បី​បង្កើត​ការ​ងារ​ធ្វើ​ឱ្យ​បាន​ច្រើន​ថែម​ទៀត ឧបត្ថម្ភ​ផ្តើម​អា​ជីវ​កម្ម ផ្លាស់​ថ្មី​ច្នៃ​ប្រ​ឌិត រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល លំ​នឹង​និង​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន។

ទន្ទឹម​នឹង​នោះ គឺ​បន្ត​ការ​ផ្លាស់​ថ្មី​វិធី​សកម្ម​ភាព​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ អនុវត្ត​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​ជាក់​ស្តែង​បណ្តា​សេចក្តី​សម្រេច​ចិត្ត​របស់​មជ្ឈិម និង​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង; ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ពិនិត្យ និង​សម្រេច​លើ​បញ្ហា​សំ​ខាន់ៗ​របស់​ទី​ក្រុង។ ពង្រឹង​ការ​ងារ​អំ​ពី​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន និង​លើក​កម្ពស់​តួនា​ទី​ត្រួត​ពិនិត្យ​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន ដើម្បី​នាំ​យក​សេចក្តី​សម្រេច​ចិត្ត​ចូល​ទៅ​ក្នុង​ជីវ​ភាព។ តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ត្រូវ​មាន​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ជា​មួយ​ម្ចាស់​ឆ្នោត ស្តាប់​ឆ្លុះ​បញ្ចាំង​យ៉ាង​ពេញ​លេញ​នូវ​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន; ធ្វើ​ជា​ស្ពាន​តភ្ជាប់​យ៉ាង​ទំ​នុក​ចិត្ត​រវាង​ប្រ​ជា​ជន​និង​បក្ស រដ្ឋ​អំ​ណាច រួម​ចំ​ណែក​ពង្រឹង​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​របស់​ទី​ក្រុង...។

តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង អនុ​ម័ត​សេចក្តី​សម្រេច​នៃ​សម័យ​ប្រ​ជុំ។ 

នៅ​ក្នុង​កិច្ច​ប្រ​ជុំ ក្រៅ​ពី​សេចក្តី​សម្រេច​ចិត្ត​អំ​ពី​បុគ្គ​លិក (សេចក្តី​សម្រេច​បបញ្ឈប់​តំ​ណែង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អា​ណត្តិ​កាល ២០២១ - ២០២៦ ចំ​ពោះ​លោក ត្រឹង​វ៉ាំង​ឡូវ ដោយ​កា​រិយា​ល័យ​នយោ​បាយ​ចាត់​ឱ្យ​កាន់​តំ​ណែង​ជា​លេខា​បក្ស​ខេត្ត​វិញ​ឡុង អា​ណត្តិ​កាល ២០២៥ - ២០៣០; សេចក្តី​សម្រេច​បញ្ជាក់​លទ្ធ​ផល​បោះ​ឆ្នោត​លោក ត្រឿង​កាញ​ត្វៀង អនុ​លេខា​បក្ស​ក្រុង​អា​ណត្តិ​កាល ២០២៥ - ២០៣០ កាន់​តំ​ណែង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អា​ណត្តិ​កាល ២០២១ - ២០២៦) ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​បាន​អនុម័ត​សេចក្តី​សម្រេច​ដូច​ខាង​ក្រោម៖

(១) សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការ​កែ​សម្រួល​ផែន​ការ​វិនិ​យោគ​សា​ធារ​ណៈ​រយៈ​ពេល​មធ្យម ដំ​ណាក់​កាល​២០២១​-២០២៥ ប្រ​ភព​ថវិ​កា​រដ្ឋ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រាប់​ការ​កសាង​ជន​បទ​ថ្មី (ប្រ​ភព​ទុន​របស់​ខេត្ត​សុក​ត្រាំង​ចាស់);

(២) សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការ​កែ​សម្រួល​ផែន​ការ​វិនិ​យោគ​សា​ធារ​ណៈ ឆ្នាំ​២០២៥ ប្រ​ភព​ថវិកា​រដ្ឋ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រាប់​ការ​កសាង​ជន​បទ​ថ្មី (ប្រ​ភព​ទុន​របស់​ខេត្ត​សុក​ត្រាំង​ចាស់);

(៣) សេចក្តី​សម្រេច​ស្តី​ពី​ការ​ប្រ​គល់​សេចក្តី​លម្អិត ការ​កែ​សម្រួល និង​បំ​ពេញ​បន្ថែម​ផែន​ការ​វិនិ​យោគ​រដ្ឋ​រយៈ​ពេល​មធ្យម ដំ​ណាក់​កាល ២០២១-​២០២៥ ពី​ប្រ​ភព​ថវិ​កា​ភូមិ​ភាគ;

(៤) សេចក្តី​សម្រេច​ស្តី​ពី​ការ​ប្រ​គល់​សេចក្តី​លម្អិត ការ​កែ​សម្រួល និង​បំ​ពេញ​បន្ថែម​ផែន​ការ​វិនិយោគ​រដ្ឋ​ឆ្នាំ ២០២៥ ពី​ប្រ​ភព​ថវិ​កា​ភូមិ​ភាគ;

(៥) សេចក្តី​សម្រេច​ស្តី​ពី​ការ​កែ​សម្រួល និង​បំ​ពេញ​បន្ថែម​សេចក្តី​សម្រេច​លើ​គម្រោង​ចំ​ណូលថ​វិ​កា​លើ​ភូមិ​ថាន ប្រ​មូល​និង​ចំ​ណាយ​ថវិកា​ភូមិ​ភាគ​ឆ្នាំ​២០២៥;

(៦) សេចក្តី​សម្រេច​ស្តី​ពី​ការ​កែ​សម្រួល និង​បំ​ពេញ​បន្ថែម​សេចក្តី​សម្រេច​លើ​ការ​បែង​ចែក​ថវិកា ឆ្នាំ​២០២៥;

(៧) សេចក្តី​សម្រេច​ស្តី​ពី​ការ​បែង​ចែក​គ្រោង​ថវិកា​ចំ​ណាយ​ប្រ​ចាំ (ដើម​ទុន​បុព្វ​ហេតុ) ស្ថិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ភាព​ក្រី​ក្រ​ចីរ​ភាព​នៅ​ឆ្នាំ​២០២៥;

(៨) សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការ​កែ​សម្រួល​ផែន​ការ​វិនិ​យោគ​រដ្ឋ​រយៈ​ពេល​មធ្យម ដំ​ណាក់​កាល ​២០២១ - ២០២៥ ពី​ប្រ​ភព​ថវិកា​រដ្ឋ អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ភាព​ក្រី​ក្រ​ចីរ​ភាព (ប្រ​ភព​ដើម​ទុន​របស់​ខេត្ត​សុក​ត្រាំង​ចាស់);

(៩) សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការ​កែ​សម្រួល​ផែន​ការ​វិនិ​យោគ​រដ្ឋ​ឆ្នាំ ២០២៥ ពី​ប្រ​ភព​ថវិកា​រដ្ឋ អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ភាព​ក្រី​ក្រ​ចីរ​ភាព​ឆ្នាំ ២០២៥ (ប្រ​ភព​ដើម​ទុន​របស់​ខេត្ត​សុក​ត្រាំង​ចាស់);

(១០) សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការ​កែ​សម្រួល​ដើម​ទុន​ថវិកា​រដ្ឋ (ដើម​ទុន​វិនិ​យោគ​អភិវឌ្ឍន៍) ដែល​ថ្នាក់​មាន​សមត្ថ​កិច្ច​អនុញ្ញាត​អូស​បន្លាយ​ពេល​វេលា​អនុវត្ត និង​ផ្តល់​ផ្ទេរ​ទុន​វិនិ​យោគ​អភិវឌ្ឍន៍​ពី​ថវិកា​រដ្ឋ ឆ្នាំ​២០២៤ ផ្ទេរ​ទៅ​ឆ្នាំ​២០២៥ ស្ថិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច;

(១១) សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការ​កែ​សម្រួល​គ្រោង​ថវិកា​ចំ​ណាយ (ដើម​ទុន​បុព្វ​ហេតុ) ដែល​ថ្នាក់​មាន​សមត្ថ​កិច្ច​អនុញ្ញាត​អូស​បន្លាយ​ពេល​វេលា​អនុវត្ត និង​ផ្តល់​ផ្ទេរ​ថវិកា ឆ្នាំ​២០២៤ (រួម​ទាំង​ឆ្នាំ២០២២ និង​២០២៣ ផ្ទេរ​ទៅ​ឆ្នាំ​២០២៤) ផ្ទេរ​ទៅ​ឆ្នាំ ២០២៥ ស្ថិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច;

(១២) សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការ​កែ​សម្រួល​ផែន​ការ​វិនិ​យោគ​រដ្ឋ​រយៈ​ពេល​មធ្យម ដំ​ណាក់​កាល ២០២១​-២០២៥ ដោយ​ប្រ​ភព​ថវិកា​រដ្ឋ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច (ប្រ​ភព​ដើម​ទុន​ជា​របស់​ខេត្ត​សុក​ត្រាំង​ចាស់);

(១៣) សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការ​កែ​សម្រួល​ផែន​ការ​វិនិ​យោគ​រដ្ឋ​ ឆ្នាំ​២០២៥ ដោយ​ប្រ​ភព​ថវិកា​រដ្ឋ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច (ប្រ​ភព​ដើម​ទុន​ជា​របស់​ខេត្ត​សុក​ត្រាំង​ចាស់);

(១៤) សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការ​កែ​សម្រួល​ការ​បែង​ចែក​គ្រោង​ថវិកា​ចំ​ណាយ​ប្រ​ចាំ (ដើម​ទុន​បុព្វ​ហេតុ) ស្ថិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច;

(១៥) សេចក្តី​សម្រេច​ចិត្ត​អនុម័ត​លើ​គម្រោង​ចាត់​តាំង និង​រៀប​ចំ​ឡើង​វិញ​នូវ​មូល​និធិ​ហិរញ្ញ​វត្ថុ​រដ្ឋ​ក្រៅ​ពីថវិ​កា​រដ្ឋ លើ​មូលដ្ឋាន​រួម​បញ្ចូល​មូល​និធិ​ហិរញ្ញ​វត្ថុ​រដ្ឋ​ក្រៅ​ពី​ថវិកា​របស់​ខេត្ត​សុក​ត្រាំង ខេត្តហូវ​យ៉ាង និង​ទី​ក្រុង​កឹង​ធើ។

* ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​ប្រ​ជុំ លោក​ស្រី ហូ​ធី​កឹម​ដាវ អនុ​លេខា​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង ជំ​នួស​មុខ​ឱ្យ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន និង​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង បាន​បំ​ផុស​និង​អំ​ពាវ​នាវ​ទូទាំង​កម្មា​ភិបាល អ្នក​រដ្ឋ​ការ បុគ្គ​លិក កង​កម្លាំង​ប្រ​ដាប់​អាវុធ និយោ​ជិត​បណ្តា​ស្ថា​ប័ន អង្គ​ភាព អា​ជីវ​កម្ម អង្គ​ការ​សាសនា​និង​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ក្នុង​ទី​ក្រុង​ចូល​រួម​ដើម្បី​ជួយ​ដល់​ជន​រួម​ជាតិ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ព្យុះ​លេខ​១០ (BUALOI) បង្ក​ឡើង។ ពេល​វេលា​ទទួល​ឧបត្ថម្ភ​គឺ​ចាប់​ពី​ថ្ងៃ​ទី ៥ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ​២០២៥។

លោក​ស្រី ហូធី​កឹម​ដាវ អនុ​លេខា​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បំ​ផុស​ចលនា​ឧបត្ថម្ភ​ជន​រួម​ជាតិ​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​លេខ ១០។ រូប​ថត៖ អាញ​យុង

លោក ឡេក្វាង​តុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​បក្ស​ក្រុង ឧបត្ថម្ភ​ជន​រួម​ជាតិ​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​លេខ ១០។ 

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ឧបត្ថម្ភ​ជន​រួម​ជាតិ​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​លេខ ១០។ រូប​ថត៖ អាញយុង

តំ​ណាង​ក្រុប​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ឧបត្ថម្ភ​ជន​រួម​ជាតិ​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​លេខ ១០។

គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​ទី​ក្រុង​កឹង​ធើ (លេខ ២៩០ ផ្លូវ 30-4 សង្កាត់​និញ​កេវ ទី​ក្រុង​កឹងធើ) គឺ​ជា​កន្លែង​ទទួល​បែង​ចែក​និង​ផ្ទេរ​ជូន​ទៅ​ប្រ​ជា​ជន​នៅ​តំ​បន់​រង​ឥទ្ធិ​ពល។

ធ្វីខេ - ប្រែសម្រួល៖ វ៉ាន់​តឹន

 

ចែករំលែកអត្ថបទ