ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

04/10/2025 - 09:01

លោក​ស្រី វ៉ធី​អាញ់​ស្វឹង អនុ​ប្រ​ធាន​រដ្ឋ ចូល​រួម​សប្បាយ​ក្នុង​ពិធី​បុណ្យ​សែន​ព្រះ​ខែ​ជា​មួយ​កុមារ​នៅ​កឹង​ធើ 

(កឹង​ធើ) - ស្រប​ក្នុង​ឱកាស​ពិធី​បុណ្យ​សែន​ព្រះ​ខែ ឆ្នាំ​២០២៥ នៅ​រសៀល​ថ្ងៃ​ទី ៣ ខែ​តុលា លោក​ស្រី វ៉ធី​អាញ់​ស្វឹង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​ប្រ​ធាន​សា​ធារ​ណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​គាំ​ពារ​មូល​និធិ​គាំ​ពារ​កុមារ​វៀត​ណាម រួម​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​ គណៈ ផ្នែក​មជ្ឈិម​គ្រប់​លំ​ដាប់​ថ្នាក់ និង​ភូមិ​ភាគ​អញ្ជើញ​ចូល​រួម​កម្ម​វិធី​បុណ្យ​សែន​ព្រះ​ខែ ឆ្នាំ​២០២៥ កុមារ​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​នៅ​ទី​ក្រុង​កឹង​ធើ។ លោក ឡេ​ក្វាង​តុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​ជា​មួយ​គណៈ​ប្រតិ​ភូ។

លោក​ស្រី វ៉ធី​អាញ់​ស្វឹង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​ប្រ​ធាន​សា​ធារ​ណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម
 សួរសុខទុក្ខ និងជូនអំណោយដល់កុមារមានជំងឺនៅមន្ទីរពេទ្យអុងប៊ឺវទីក្រុងកឹងធើ។ 

គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​បុណ្យ​សែន​ព្រះ​ខែ​ដល់​កុមារ​ចំ​នួន​៣០​នាក់​ដែល​មាន​ជំងឺ​មហា​រីក កំ​ពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​អុង​ប៊ឺវ​ទី​ក្រុង​កឹង​ធើ។ លោក​ស្រី វ៉ធី​អាញ់​ស្វឹង អនុ​ប្រ​ធាន​រដ្ឋ បាន​សួរ​សុខ​ទុក្ខ​ចំ​ពោះ​គ្រួ​សារ​កុមារ​មាន​ជំងឺ និង​ជូន​អំ​ណោយ​ដោយ​ផ្ទាល់​ដៃ​ដល់​កុមារ។ អំ​ណោយ​មួយ​ចំ​ណែកៗ មាន​ទឹក​ប្រាក់​៤​លាន​ដុង និង​នំ​តំ​ណាប់​មួយ​ថង់។

បណ្ឌិត វេជ្ជ​បណ្ឌិត វ៉វ៉ាំង​ខា នា​យក​មន្ទីរ​ពេទ្យ​អុង​ប៊ឺវ​ទី​ក្រុង​កឹង​ធើ ជំ​នួស​មុខ​គ្រួ​សារ​កុមារ​មាន​ជំងឺ បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​អនុ​ប្រ​ធាន​រដ្ឋ វ៉ធី​អាញ់​ស្វឹង និង​ថ្នាក់​ដឹក​នាំ​ គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់ ស្រ​ឡាញ់​ចំពោះ​កុមារ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ។ វេជ្ជ​បណ្ឌិត វ៉វ៉ាំង​ខា ឱ្យ​ដឹង៖ ជា​រៀង​រាល់​ឆ្នាំ មន្ទីរ​ពេទ្យ​ទទួល​ពិនិត្យ​នៅ​ក្រៅ​មន្ទីរ​ពេទ្យ​២០០​.០០០ លើក​នាក់ និង​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប្រ​មាណ ២៧.០០០​លើក​នាក់; ក្នុង​នោះ មាន​អ្នក​ជំងឺ​កុមារ​៥០០​នាក់ បាន​ពិ​និត្យ​និង​ព្យា​បាល​ដោយ​មាន​អ្នក​ជំងឺ​មហា​រីក​ជាង​១០០​នាក់។ បច្ចុប្បន្ន មន្ទីរ​ពេទ្យ​គ្រប់​គ្រង តាម​ដាន​ពិ​និត្យ​ព្យា​បាល​គ្រប់​ជ្រុង​ជ្រោយ​ជូន​អ្នក​ជំងឺ​កុមារ​ជាង​៥០​នាក់។

លោក ឡេ​ក្វាង​តុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹងធើ
(ខាង​ឆ្វេង) ជូន​អំ​ណោយ​ដល់​កុមារ​មាន​ជំងឺ។

រយៈ​ពេល​កន្លង កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​របស់​មន្ទីរ​ពេទ្យ​បាន​ជម្នះ​ការ​លំ​បាក បន្ត​អភិ​វឌ្ឍ​មុខ​ជំ​នាញ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ព្យា​បាល​នូវ​ជំងឺ​ដុំ​ពក។ ដោយ​ឡែក​វិស័យ​មហា​រីក​ចំ​ពោះ​កុមារ ក្រៅ​ពី​យក​ចិត្ត​ទុក​ដាក់​លើ​មុខ​ជំ​នាញ វេជ្ជ​បណ្ឌិត​ក៏​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្សារ​ភ្ជាប់ បង្ក​លក្ខណៈ​ថែ​ទាំ ព្យា​បាល​បាន​ល្អ​ដល់​កុមាន​មាន​ជំងឺ ឧបត្ថម្ភ រួម​ដំ​ណើរ​ជា​មួយ​គ្រួ​សារ ដើម្បី​បាន​ព្យា​បាល និង​ថែ​ទាំ​ល្អ​បំ​ផុត។

ក្រោយ​ពី​ជូន​អំ​ណោយ​នៅ​មន្ទីរ​ពេទ្យ​អុង​ប៊ឺវ​ទី​ក្រុង​កឹង​ធើ គណៈ​ប្រតិ​ភូ​ក្នុង​ថ្នាក់​ដឹក​នាំ​បាន​អញ្ជើញ​ទៅ​ឃុំ​ឡុង​ភូ ដោយ​មាន​កម្ម​វិធី​សប្បាយ​ពិធី​បុណ្យ​សែន​ព្រះ​ខែ និង​ជូន​អំណោយ​ដល់​កុមារ​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង កុមារ​កំ​ព្រា និង​កុមារ​ពិការ​នៅ​ក្នុង​ឃុំ។ កម្ម​វិធី​នេះ អា​ស្រ័យ​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​មូល​និធិ​គាំ​ពារ​កុមារ​វៀត​ណាម សម្ព័ន្ធ​យុវ​ជន​ទីក្រុង​កឹង​ធើ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ និង​អង្គ​ភាព​នានា​សហ​ការ​អនុវត្ត។ នៅ​ទី​នេះ កុមារ​រាប់​រយ​នាក់​បាន​ឪ​ពុក​ម្តាយ សាច់​ញាតិ​នាំ​មក​កន្លែង​ណាត់​ជួប លេង​កម្សាន្ត និង​ទស្សនា​សិល្បៈ ទទួល​អំ​ណោយ នំ ស្ករ​គ្រាប់ និង​ចង្កៀង​គោម។

ក្នុង​ឱកាស​នេះ គណៈ​ចាត់​តាំង​បាន​ជូន​អា​ហា​រូប​ករណ៍​ជា​ច្រើន​ចំ​ណែក និង​កង់​ដល់​កុមារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​ភូមិ​ភាគ។ ថវិ​កា​អនុវត្ត​កម្ម​វិធី​នេះ អា​ស្រ័យ​មូល​និធិ​គាំ​ពារ​កុមារ​វៀត​ណាម​ដឹក​នាំ​ចលនា និង​ឧបត្ថម្ភ រួម​ទាំង​ថវិកា​ជូន​អំ​ណោយ​ដល់​កុមារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង គួប​ផ្សំ​នឹង​ថវិកា​ភូមិ​ភាគ មូល​និធិ​គាំ​ពារ​កុមារ​ទី​ក្រុង​កឹង​ធើ និង​ប្រ​ភព​កៀរ​គរ​ពី​សង្គ​មូ​បនីយ​កម្ម។

កម្ម​វិធី​នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ ទី​ក្រុង​កឹង​ធើ និង​មូល​និធិ​គាំ​ពារកុមារ​វៀត​ណាម​ក្នុង​ការ​ថែ​ទាំ ការ​ពារ និង​ថែ​ទាំ​កុមារ។ ទន្ទឹម​នឹង​នោះ រួម​ចំ​ណែក​សាយ​ភាយ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​គ្រួ​សារ សហ​គមន៍ និង​សង្គម​ចំ​ពោះ​កុមារ៕

ធូសឿង-វិមាន

ចែករំលែកអត្ថបទ