ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/10/2025 - 14:17

ជំ​រុញ​អភិវឌ្ឍន៍​ផលិត​ផល OCOP 

(កឹង​ធើ) - អនុវត្ត​កម្ម​វិធី​ឃុំ​មួយ​ផលិត​ផល​មួយ (OCOP) រយៈ​ពេល​កន្លង ក្រ​សួង​កសិកម្ម និង​បរិ​ស្ថាន រួម​ជា​មួយ​នឹង​ភូមិ​ភាគ​នា​នា​ក្នុង​ប្រ​ទេស បាន​ខ្នះ​ខ្នែង​ឧបត្ថម្ភ​ប្រ​ជា​ជន អា​ជីវ​កម្ម និង​សហ​ករណ៍ ជំ​រុញ​អភិ​វឌ្ឍន៍​ផលិត​ផល OCOP ផ្តើម​ពី​នោះ ផលិត​ផល OCOP មាន​ការ​កើន​ឡើង​ជា​លំ​ដាប់។

  ផលិត​ផល OCOP របស់​សហ​ករណ៍​និង​អា​ជីវ​កម្ម​នៅ​ទី​ក្រុង​កឹង​ធើ បាន​ដាក់​តាំង​និង​ផ្សព្វ​ផ្សាយ​នៅ​ផ្សារ​ណាត់​តាំង​ពិ​ព័រណ៌​ដែល​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​កឹង​ធើ។

តាម​ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន​អស់​រយៈ​កាល​ជាង ៧ ឆ្នាំ​អនុវត្ត​កម្ម​វិធី OCOP មក​ទល់​ពេល​នេះ ទូទាំង​ប្រ​ទេស​មាន​ផលិត​ផល OCOP ជិត ១៧.៤០០ មុខ​របស់​អង្គ​ភាព​ជាង ៩.៣០០ បាន​ទទួល​ស្គាល់​ផលិត​ផល OCOP លំ​ដាប់​ផ្កាយ​៣​ឡើង​ទៅ។ កម្ម​វិធី OCOP ត្រូវ​បាន​ភូមិ​ភាគ​នានា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង គាំ​ទ្រ​យ៉ាង​សកម្ម បច្ចុប្បន្ន ទូ​ទាំង​តំ​បន់​មាន​ផលិត​ផល OCOP ជាង ៣.៩០០ មុខ​របស់​អង្គ​ភាព​ជាង ២.០០០។ បើ​ប្រៀប​នឹង​តំ​បន់​ដទៃ​ទៀត តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ជាប់​លំ​ដាប់​ថ្នាក់​ទី ២ ក្នុង​ទូ​ទាំង​ប្រ​ទេស​អំ​ពី​ចំ​នួន​ផលិត​ផល OCOP ឈរ​លំ​ដាប់​ថ្នាក់​លេខ១ គឺ​វាល​ទំ​នាប​ទន្លេ​ហុង (ទន្លេ​លឿង)។

ផលិត​ផល OCOP របស់​សហ​ករណ៍​និង​អា​ជីវ​កម្ម​នៅ​ទី​ក្រុង​កឹង​ធើ បាន​ដាក់​តាំង​និង​ផ្សព្វ​ផ្សាយ​នៅ​ផ្សារ​ណាត់​តាំង​ពិ​ព័រណ៌​ដែល​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​កឹង​ធើ។

កម្ម​វិធី OCOP បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ជន​បទ រួម​ចំ​ណែក​បង្វែរ​ពី​ផលិត​កសិ​កម្ម​ខ្នាត​តូច មក​ផលិត​តាម​ទិស​ដៅ​ចង​សម្ព័ន្ធ​តម្លៃ​កសាង​តំ​បន់​វត្ថុ​ធាតុ​ដើម​នៅ​ភូមិ​ភាគ​បាន​លំ​នឹង។ ជំ​រុញ​ចលនា ផ្តើម​អា​ជីព អភិ​វឌ្ឍ​បន្ថែម​មុខ​របរ​សេ​វា​ពា​ណិជ្ជ​កម្ម​នៅ​ជន​បទ ជួយ​បង្កើត​ការ​ងារ​ធ្វើ និង​បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​នៅ​ជន​បទ។ ផលិត​ផល OCOP បាន​ឆ្លើយ​តប​នឹង​បទ​ដ្ឋាន គុណ​ភាព សុ​វត្ថិ​ភាព​ម្ហូប​អា​ហារ មាន​រចនា​ម៉ូដ ការ​វេច​ខ្ចប់​ច្រើន​បែប ជិត​ដិត​នឹង​បរិស្ថាន ហើយ​សម​ស្រប​នឹង​តម្រូវ​ការ​របស់​ទី​ផ្សារ​បង្ក​បាន​ទំ​នុក​ចិត្ត​ពី​អ្នក​ប្រើ​ប្រាស់ និង​បាន​មនុស្ស​ជា​ច្រើន​ជ្រើស​រើស​ប្រើ​ប្រាស់៕

 ខាញ់​ទ្រុង-វិមាន

ចែករំលែកអត្ថបទ