មជ្ឈមណ្ឌលនារីនិងអភិវឌ្ឍន៍មជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម សហការជាមួយនឹងសមាគមសហព័ន្ធនារីក្រុងកឹងធើ បានរៀបចំសកម្មភាព “ដោះដូរ តភ្ជាប់និងឧទ្ទេសនាមទម្រង់រកស៊ីចិញ្ចឹមជីវិតល្អៗ ដល់នារីតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ពិសេសផ្ដល់អាទិភាពដល់នារីដែលរងគ្រោះដោយសារជួញដូរ” គួបផ្សំជាមួយនឹងទិវាសមាគមនារីកឹងធើផ្តើមអាជីព។
អាស្រ័យដោយការខិតខំប្រឹងប្រែងរៀនសូត្រពីបច្ចេកទេសដាំដុះ ទើបដំណាំពុទ្រារបស់បងថាច់ដូរឹទ្ធ នៅភូមិសាបូវ ឃុំទ្វឹងហ្វា ស្រុកចូវថាញ់ ខេត្តសុកត្រាំង សម្រេចបានទិន្នផលខ្ពស់ ផ្ដល់ប្រាក់ចំណូលលំនឹង។
ទោះបីពិការជើងម្ខាងក៏ដោយ តែយុទ្ធជនពិការត្រឹងម៉ាយ នៅអនុសង្កាត់ ១ សង្កាត់ ១ ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង នៅតែជាបុគ្គលគំរូចូលរួមរាល់ការចលនា និងខ្នះខ្នែងបង្កបង្កើនផលដើម្បីកសាងជីវភាពគ្រួសារឱ្យល្អប្រសើរនិងសុភមង្គល។
ទោះបីជាយុទ្ធជនពិការកម្រិត ៣/៤ (ពិការជើងម្ខាង) អត្រារបួស ៤៩% ក៏ពិតមែន ប៉ុន្តែ លោកថាច់ទី នៅតែបន្តរួមចំណែកដើម្បីភូមិស្ពឺ ឃុំលឿងហ្វាA ស្រុកចូវថាញ់ ខេត្តត្រាវិញ កាន់តែរីកចម្រើនឡើង។
រយៈពេលជាង៤៣ ឆ្នាំបម្រើការងារនៅអនុសង្កាត់៥ (ភូមិចុងចាក) សង្កាត់៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង លោកត្រឹងហៀង លេខាសាខាបក្សអនុសង្កាត់៥ តែងយកអស់ពីកម្លាំងកាយចិត្តជួយដល់ប្រជាជន ម្ល៉ោះហើយអ្នកណាក៏ជឿទុកចិត្តនិងគោរពរាប់អានគាត់ទាំងអស់។
ពូយ័ញដូ បានព្រះចៅអធិការវត្តនិងគណៈកម្មការវត្តថ្នល់ជុំព្រែកស្លា ប្រគល់ឱ្យទទួលបន្ទុកមើលខុសត្រូវក្នុងការរៀបចំនិងតុបតែងលម្អក្បូនប្រទីប ដើម្បីចូលរួមពិធីប្រឡង “ក្បូនប្រទីប ស្រស់ស្អាត” ក្នុងពិធីបុណ្យ ប្រណាំងទូក-ងរៀងរាល់ឆ្នាំនៅដងទន្លេកៃលើង ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។
ដើម្បីកសាងជនបទថ្មី កំណត់ច្បាស់ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ គឺជាលក្ខឋានដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកក្នុងការអនុវត្តសម្រេចរួចរាល់នូវលក្ខឋានឃុំជនបទថ្មីកម្រិតខ្ពស់។
ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក ទើបនឹងអនុវត្តជោគជ័យប្រព័ន្ធកែហ្សែន CRISPR/Cas9 ដើម្បីកែតម្រង់ថ្នាំងស្លឹករបស់អំពៅ ឆ្លងតាមរយៈនោះ បង្កើនសមត្ថភាពស្រូបពន្លឺព្រះអាទិត្យ និងបរិមាណជីវម៉ាស់គួរឱ្យកត់សម្គាល់។
មកកាន់ភូមិយ៉ុងត្រាញ់ B ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ សួររកលោក ថាច់រ៉ន មាមីងនៅទីនេះអ្នកណាក៏ស្គាល់ទាំងអស់។ ពីព្រោះគាត់ជាបុគ្គលគំរូក្នុងការលត់ដំចរិយាមារយាទ សីលធម៌បដិវត្តន៍និងអនុវត្តល្អគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ក៏ដូចជាកៀរគរប្រជាជនអនុវត្តការចលនាកសាងជនបទថ្មីជាដើម។
ទោះបីទើបតែដំណើរការបានជិត ៤ ខែក៏ដោយ ប៉ុន្តែហាងអាហារបួសទឺតឹម នៅឃុំអាងហ៊ីប ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានក្លាយជាអាសយដ្ឋានជិតដិតសម្រាប់មាមីងកម្មករក្រីក្រក្នុងភូមិស្រុក។
យ៉ាងថាញ់ជាស្រុកព្រំដែននៃខេត្តគៀងយ៉ាង មាន ៣ ជនជាតិគឺ កិញ ខ្មែរ ចិន។ ប៉ុន្មានឆ្នាំមកនេះ ជនរួមជាតិភាគតិចរស់នៅលើភូមិសាស្ត្រស្រុកយ៉ាងថាញ់ ខ្នះខ្នែងពលកម្មផលិត ដើម្បីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព។
ដោយគោលបំណងឧបត្ថម្ភដល់កសិករ ពិសេសកសិករក្រីក្រខ្វះដើមទុនដើម្បីអនុវត្តវិទ្យាសាស្ត្របច្ចេកទេស វិនិយោគអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូល រួមចំណែកលើកស្ទួយជីវភាព ប៉ុន្មានឆ្នាំកន្លង មូលនិធិឧបត្ថម្ភកសិករ បាននាំមកផលប្រយោជន៍ជាក់ស្តែងដល់កសិករនៅឃុំម៉ីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ ឈានឡើងចាកផុតពីភាពក្រីក្រ និងធ្វើមាន។
យ័ញសុខភាព គឺជាសមណសិស្សមួយអង្គរៀនថ្នាក់ទី ១០ ត្រូវបានសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង ស្ងើចសរសើរជូនរង្វាន់ ដែលមានស្នាដៃឧស្សាហ៍ព្យាយាម រៀនពូកែ។
ទោះបីមានអាយុជិត ៨០ ឆ្នាំក៏ដោយ ប៉ុន្តែលោកអ៊ំចៅគូរ នៅអនុសង្កាត់ស្វឹងភូ សង្កាត់ទិញបៀង ទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង តែងឈានមុខរាល់សកម្មភាពចលនា។
ស្រុកហ្វាប៊ិញ ខេត្តបាកលីវ បានផ្សព្វផ្សាយកម្មវិធីនិងគម្រោងជាច្រើន សំដៅអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ រួមចំណែកធ្វើឱ្យភូមិស្រុកកាន់ តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ប៉ុន្មានឆ្នាំមកនេះ របរចិញ្ចឹមក្ដាមនៅកាម៉ាវមានការរីកចម្រើនយ៉ាងលឿន រាប់តាំងពីផ្ទៃដីបរិមាណ តាមទិសដៅបង្កើតផលិតផលបម្រើដល់ការនាំចេញ រួមចំណែកបង្កើនប្រាក់ចំណូលដល់កសិករ។
លោកថាច់សឿ នៅភូមិកញ្ចោងត្បូង ឃុំហីវទឺ ស្រុកទីវកឹង ខេត្តត្រាវិញ គឺជាបក្ខជនគំរូក្នុងតំបន់ជនរួមជាតិខ្មែរ។ គាត់មិនត្រឹមខ្នះខ្នែងក្នុងការផ្សព្វផ្សាយគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងជាគំរូលេចធ្លោក្នុងការពង្រីកសេដ្ឋកិច្ច ចិញ្ចឹមកូនរៀនសូត្រសម្រេចជោគជ័យ។
ប្រចាំការនៅវត្តតាមុំ ឃុំឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ជាប្រធានគណៈកម្មការវត្ត- យ័ញសាង។ ពិសេសគឺក្នុងថ្ងៃបុណ្យប្រពៃណី ឬនៅពេលវត្តមានកសាងនូវសំណង់ផ្សេងៗជាដើម។
តាមប្រសាសន៍លោក លឺវវ៉ាន់យ៉ូវ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងវ៉ីថាញ ខេត្តហូវយ៉ាង ក្រុងអនុវត្តល្អបណ្តាកម្មវិធី និងគម្រោងវិនិយោគកសាងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ។ ផ្តើមពីនោះ ជនរួមជាតិភាគតិចបានលំនឹងជីវភាព មានឱកាសអភិវឌ្ឍផលិតកម្ម កាត់បន្ថយភាពក្រីក្រដោយចីរភាព។
មានកសិករខ្មែរជាច្រើននៅខេត្តសុកត្រាំង បានប្រើប្រាស់ប្រព័ន្ធស្រោចស្រពដោយក្បាលបាញ់ចំហាយទឹក ដើម្បីកាត់បន្ថយប្រាក់ចំណាយក្នុងការផលិតសំចៃទឹក និងកម្លាំងពលកម្ម។ល។ ប៉ុន្តែដំណាំនៅតែសម្រេចទិន្នផលខ្ពស់។ បច្ចុប្បន្ន ទម្រង់នេះកំពុងបានកសិករអនុវត្តយ៉ាងទូលំទូលាយ។