មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/03/2024 - 16:30

ស្តារ​ឡើង​វិញ​របរ​ត្បាញ​ហូលរបស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​អា​ង​យ៉ាង​

មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈនិង​អប់រំ​ប្រ​ចាំ​ស្រុក​ថ្វយ​សើុង ខេត្ត​អាង​យ៉ាង​ បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីប្រ​ជុំ​អុក​អែវ ស្រុក​ថ្វយ​សើុង រៀប​ចំ​បើក​វគ្គ​សិក្សា​ត្បាញ​ហូល​ខ្មែរ​ កម្រិត​បឋម​ដល់​សិក្ខា​កាម​ជាជន​ជាតិ​ខ្មែរ​ ៣០ នាក់។​

  ដើម្បី​ត្បាញ​បាន​ផលិត​ផល​សំ​ពត់​ហូល​មួយ​ក្បិន​ ត្រូវ​ចំ​ណាយ​ពេល​និង​កម្លាំង​ច្រើន។​

“វគ្គ​សិក្សា​នេះ​ សំ​ដៅ​ស្តារ​ឡើង​វិញ​រ​បរ​ត្បាញ​ហូល​របស់​ជន​រួម​ជាតិ​ខ្មែរ​កំ​ពុង​រស់​នៅ​លើ​ភូមិ​សាស្ត្រ។​ ក្នុង​រយៈ​ពេល​ ៤ ខែ​ សិក្ខា​កាម​នឹង​បាន​សិក្សា​ពី​ចំ​ណេះ​ដឹង​និង​បំ​ណិន​នៃ​ការ​ត្បាញ​ហូល​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​បង្កើត​បាន​ផលិត​ផល​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា។​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ ព្រម​ជា​មួយ​នោះ​ រក​បាន​ប្រាក់​ចំ​ណូល​ស្រប​ច្បាប់​សម្រាប់​ខ្លួន​ឯង​និង​គ្រួ​សារ​” - លោក​ម៉ាយ​ស្វឹង​ធ្វី ប្រ​ធាន​គណៈ​កម្ម​ការ​អនុសង្កាត់​តឹង​ដុង​ (ទីប្រ​ជុំ​ជន​អុក​អែវ) បាន​ឱ្យ​ដឹង​ដូច្នេះ។​

របរ​ត្បាញ​ហូល ផ្តើម​ពី​តម្រូវ​ការ​ដេរ​សម្លៀក​បំ​ពាក់​ ដូច​ជា​ សារុង អាវ កា​បូប ។​ល។​ ប៉ុន្តែ​ ដើម្បី​បង្កើត​បាន​ផលិត​ផល​ ជាង​តម្បាញ​ត្រូវ​មាន​ព្យា​យាម​និង​អត់​ធ្មត់។​ បង​ស្រី​ នាង​ចន្ធី (គ្រូ​បង្រៀន​ត្បាញ​ហូល នៅ​ទីរួម​ខេត្ត​ទិញ​បៀង) ចែក​រំលែក៖ “ទម្រាំ​បាន​ហូល​មួយ​ក្បិន​ គឺត្រូវ​ឆ្លង​កាត់​ជា​ច្រើន​ដំ​ណាក់​ការ​តាំង​ពី​ការ​ជ្រ​លក់​ពណ៌​ល័ក្ដ ចង​គាត​ លើក​គោម​បែង​ក្រ​ឡា​បង្កើត​ ជា​ក្បាច់​រចនា​វិចិត្រ​ផ្សេង​ៗ។ល។​ អំ​បោះ​សូត្រ​ បន្ទាប់​ពី​ “ចង​គាត​” ត្រូវ​បាន​ជ្រ​លក់​ពណ៌​ល័ក្ដ​ឡើង​វិញ​តាម​បែប​គំរូ​យ៉ាង​សម្បូរ​បែប។​ ដើម្បី​ត្បាញ​បាន​ហូល​មួយ​ក្បិន​ ត្រូវ​ឆ្លង​កាត់​ ១៧ ដំ​ណាក់​ការ​ ហើយ​ដំ​ណាក់​ការ​នីមួយ​ៗ​មាន​សារៈ​សំ​ខាន់​ដូច​គ្នា​ គ្រាន់​តែ​ធ្វើ​ខុស​ដំ​ណាក់​ការ​ណា​មួយ​គឺត្រូវ​ធ្វើ​ឡើង​វិញ​ពី​ដំ​បូង”។​

សំ​ពត់​ហូល​របស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​វិស័យ​ផ្សេង​ៗ​ ដូច​ជា៖ សម្លៀក​បំ​ពាក់​ កន្សែង​ វាំង​នន កាបូប ។ល។​ ផលិត​ផល​មិន​ត្រឹម​តែ​ជា​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ក្នុង​ជីវ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​គ្រឿង​អលង្ការ​ដ៏​ពិសេស​ បង្ហាញ​ពី​លក្ខណៈ​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ដើម្បី​ក្រេប​យក​ចំ​ណេះ​ដឹង​បាន​ឆាប់​ សិក្ខា​កាម​ម្នាក់ៗ​តាំង​ចិត្ត​សិក្សា​ឱ្យ​បាន​ល្អ​ បង្កើត​ផលិត​ផល​ហូលដ៏​ប្រ​ណីត។​ សម្រាប់​ពួក​គេ ដំ​បូង​គឺថែ​រក្សា​វប្បធម៌​របស់​ជន​ជាតិ​ខ្លួន​ បន្ទាប់​មក​គឺ​រំពឹង​ថា​នឹង​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រតាម​រយៈ​ការ​លក់​នៅ​ផលិត​ផល​ហូល​ដែល​ពួក​គាត់​ផលិត។​

“ត្បាញ​ហូល​ជា​របរ​មួយ​ទាម​ទារ​ត្រូវ​មាន​ភាព​ប៉ិន​ប្រ​សប់​ ព្យា​យាម​និង​អត់​ធ្មត់។​ អ្នក​តម្បាញ​ត្រូវ​តែ​ស្ទាត់​ជំ​នាញ​បច្ចេក​ទេស​ត្បាញ​ ទន្ទឹម​នឹង​នោះ​ ត្រូវ​មាន​សមត្ថ​ភាព​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ត្បាញ​ ដើម្បី​បង្កើត​បាន​ជាផលិត​ផល​ហូល​ដ៏​ប្រ​ណីត។​ ការ​រវៃអន្ទង​ផ្ទៃ​សូត្រ​ ចង​គាត​ លើក​គោម​ជាក្រ​ឡា​ក្បាច់។ល។​ សម្រាប់​ខ្ញុំ​គឺពិបាក​ទាំង​អស់​ ព្រោះ​ខ្ញុំ​ទើប​តែ​ចាប់​ផ្តើម​រៀន​” បង​ស្រី​ម៉ាយ​ធី​សង​ (ស្នាក់​នៅ​អនុសង្កាត់​តឹង​ដុង​) បាន​ឱ្យ​ដឹង​ដូច្នេះ។​

កំ​ពុង​ចាប់​ផ្តើម​ត្បាញ​ ប៉ុន្តែ​បង​ស្រី​ ចៅ​កឹម​ហ៊ុង (កើត​ឆ្នាំ​ ១៩៨៤ នៅ​អនុសង្កាត់​តឹង​ដុង​) ឱ្យ​ដឹង​៖ នាង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គ្រូ​បង្រៀន​ណែ​នាំ ដើម្បី​ធ្វើ​តាម​ឱ្យ​បាន​ល្អ​។​ “ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់​ ពី​ព្រោះ​បាន​ចូល​រួម​វគ្គ​សិក្សា​ត្បាញ​ហូល។​ ក្រោយ​ពី​បញ្ចប់​វគ្គ​សិក្សា​ នាង​ខ្ញុំ​មាន​អា​ជីព​ត្បាញ​ហូល​ប្រ​ពៃណី​ដើម្បី​ប្រ​កប​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិតក្នុង​ការ​ត្បាញ​និង​លក់​ផលិត​ផល​ ហូលរបស់​ជន​ជាតិ​ខ្លួន។​ នាង​ខ្ញុំ​អរ​គុណ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ ដើម្បី​ខ្ញុំ​បាន​ចូល​រួម​វគ្គ​សិក្សា​នេះ”- បង​ស្រី​កឹម​ហ៊ុង បាន​ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ។​

របរ​ត្បាញ​ហូល​របស់​ជន​រួម​ជាតិ​ខ្មែរ​ គឺជា​របរ​ប្រ​ពៃណី​ប្រ​កប​ដោយ​លក្ខណៈ​វប្បធម៌​និង​មាន​តម្លៃ​សេដ្ឋ​កិច្ច​ដ៏​សំ​ខាន់។​ តាម​សម្តី​បង​ស្រី​នាង​ចន្ធី សំ​ពត់​ហូល​មួយ​ក្បិន​ ថ្លៃ​លក់​ចាប់​ពី​៣០០.០០០​ដុង​ឡើង​ទៅ។​ ចំ​ពោះ​ផលិត​ផល​ហូល​មាន​ខ្នាត​ធំ​ អាច​លក់​ក្នុង​តម្លៃ​ពី​១ ដល់​ ៣ លាន​ដុង​ក្នុង​មួយ​ក្បិន។​ “បញ្ចប់​វគ្គ​សិក្សា​ត្បាញ​ហូល នាង​ខ្ញុំ​នឹង​តភ្ជាប់​ផលិត​ផល​របស់​សិក្ខា​កាម​ដល់​គ្រប់​កន្លែង​ទេស​ចរណ៍​លើ​ភូមិ​សាស្ត្រ​ទីរួម​ខេត្ត​ទិញ​បៀង​បង្ក​លក្ខណ​សម្បត្តិ​ប្រើ​ប្រាស់​ផលិត​ដល់​អតិថិ​ជន”- បង​ស្រី​នាង​ចន្ធី បាន​ឱ្យ​ដឹង​ដូច្នេះ។​

ដោយ​មាន​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ​ ឃើញ​ថា​របរ​ត្បាញ​ហូល​របស់​ជន​រួម​ជាតិ​ខ្មែរ​ ទាមទា​រត្រូវ​មាន​ការ​អភិរក្ស​និង​ពង្រីក៕​

                 យោង៖ កាសែត​អាង​យ៉ាង-មុនី​

ចែករំលែកអត្ថបទ