សម្ព័ន្ធសមាគមនារីឃុំថាញ់អៀង ស្រូកអ៊ូមិញថឿង ខេត្តគៀងយ៉ាង តែងយកចិត្តទុកដាក់ដល់សកម្មភាពឧបត្ថម្ភនារី ជួយដល់បងប្អូននារីក្រីក្រនិងប្រកៀកបន្ទាត់ក្រ។ ពិសេសគឺឧបត្ថម្ភបង្កលក្ខណសម្បត្តិដល់នារីជនជាតិភាគតិចអភិវឌ្ឍផលិតកម្ម។ ផ្តើមពីនោះ មានបងប្អូនជាច្រើន បានឈានឡើងចាកផុតពីភាពក្រីក្រដោយសារការដាំដុះ ចិញ្ចឹមសត្វ ក្នុងនោះ មានបងស្រីយ័ញធីម៉ូយជាដើម។
បងស្រីម៉ូយនិងទម្រង់ចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំរបស់គ្រួសារ។
បងស្រីយ័ញធីម៉ូយ កើតឆ្នាំ ១៩៨៨ ជាជនជាតិខ្មែរ នៅភូមិកាងវ៉ាម A ឃុំថាញ់អៀង។ មុននេះ គ្រួសារបងស្រីស្ថិតក្នុងក្របខណ្ឌ គ្រួសារក្រីក្រ។ ដោយសារគ្រួសារបងស្រីមានកូនតូច ២ នាក់កំពុងនៅរៀន។ ប្រភពចំណូលសំខាន់គឺពឹងលើការងារកម្មករសំណង់របស់ប្តី ខណៈពេលការងាររបស់ប្តីបងស្រីម៉ូយ មិនបានជាប់លាប់សេដ្ឋកិច្ចគ្រួសារក៏កាន់តែខ្វះខាត។
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បងស្រីម៉ូយបានស្វែងយល់រៀនសូត្រពីវិធីដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វជាដើម។ លុះដល់ខែមេសា ឆ្នាំ២០១៩ បងស្រីចូលរួមសកម្មភាពសមាគមហើយទទួលបានបទពិគ្រោះពីរបៀបធ្វើការរកស៊ី ក៏ដូចជាទទួលបានជំនួយទុនដោះស្រាយការងារធ្វើពីធនាគារ គោលនយោបាយសង្គម។ ចាប់ពីបានធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីការដាំដុះ ចិញ្ចឹមសត្វ បងស្រីមិនអល់អែក ក៏ចុះឈ្មោះបុលទុន ២០ លានដុងដើម្បីវិនិយោគចិញ្ចឹមជ្រូកបន្តពូជ និងប្រើប្រាស់អស់ពីលទ្ធភាពដីទំនេរជុំវិញផ្ទះដើម្បីដាំបន្លែគ្រប់ប្រភេទ និងចិញ្ចឹមត្រី។ ឆ្នាំដំបូងអនុវត្តទម្រង់ចិញ្ចឹមជ្រូក ត្រី និងដាំដំណាំរួមផ្សំ គ្រួសារបងស្រីរកបានប្រាក់ចំណូល ១២០ លានដុង ទូទាត់រួចស្រេចនៅចំណេញបាន ៤០ លានដុង កូនជ្រូក ៥ ក្បាល និងសងបំណុលធនាគារ គោលនយោបាយសង្គមដាច់ស្រឡះ។
លុះដល់ឆ្នាំ ២០២២ ដើម្បីមានដើមទុនវិនិយោគបើកពង្រីកទម្រង់របស់គ្រួសារ បងស្រី បានធនាគារគោលនយោបាយសង្គម បន្តឱ្យបុលទុន ៤០ លានដុងដើម្បីវិនិយោគចិញ្ចឹមសត្វ បង្កបង្កើនផល។ អស់រយៈពេលជាច្រើនឆ្នាំ ខិតខំបន្តរក្សានិងអភិវឌ្ឍល្អទម្រង់សេដ្ឋកិច្ចរបស់គ្រួសារ មធ្យមភាគក្នុងមួយឆ្នាំបងស្រីលក់ជ្រូកសាច់ពី ១០ ដល់ ១៥ ក្បាល គួបផ្សំនឹងប្រភពចំណូលផ្សេងៗពីដំណាំរួមផ្សំនិងចិញ្ចឹមត្រីរកបានប្រាក់ចំណូលជាង ១៨០ លានដុង ទូទាត់រួចស្រេចចំណេញបានជាង ១១០ លានដុង/ឆ្នាំ។ ជាពិសេស ឆ្នាំ២០២៣ គ្រួសារបងស្រីបានថ្នាក់ដឹកនាំភូមិកាងវ៉ាម A ឃុំថាញ់អៀង ទទួលស្គាល់ចាកផុតពីភាពក្រីក្រ។ ទន្ទឹមនឹងនោះ គ្រួសារបងស្រីតែងអនុវត្តល្អគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ខ្នះខ្នែងចូលរួមរាល់ចលនាដែលសមាគមនារីគ្រប់លំដាប់ថ្នាក់បំផុស។ ម្យ៉ាងទៀត បងស្រី គឺជាគំរូឆ្នើមអំពីស្មារតីព្យាយាមក្នុងពលកម្មផលិត ចេះឈានឡើងធ្វើមានដោយខ្លួនឯង សក្តិសមដើម្បីបងប្អូននារីជាច្រើនរៀនសូត្រនិងយកតម្រាប់តាម៕
យោង៖ សម័្ពន្ធសមាគមនារីឃុំថាញ់អៀង- ប្រែសម្រួល៖ លីសៀ