|
លោក ត្រឹងផាកមិញ គឺជាគំរូឆ្នើមធ្វើបទបង្ហាញក្នុងពិធីទទួលស្គាល់ឃុំដាយតឹមសម្រេចបទដ្ឋានជនបទថ្មីខ្នាតគំរូ។ |
ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ លោកត្រឹងផាកមិញ នៅភូមិដាយជី ឃុំដាយតឹម ស្រុកមីស្វៀង ខេត្តសុកត្រាំង តែងអនុវត្តល្អតួនាទីជា “ស្ពានចម្លង” ពាំនាំគោលការណ៍ គោលមាគា៌របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ។
ចាប់តាំងពីឆ្នាំ ២០១៧ មកទល់បច្ចុប្បន្ន លោកមិញ ជាអ្នកសម្របសម្រួលគំរូរាល់ករណីវិវាទ ប្តឹងផ្តល់នៅភូមិដាយជី។ មកទល់ពេលនេះ លោកមិញ រួមជាមួយក្រុមសម្របសម្រួលក្នុងភូមិ ធ្វើការសម្របសម្រួលបានជាង១០០ ករណីដែលពាក់ព័ន្ធដល់ប្តឹងផ្តល់ដីធ្លី អាពាហ៍ពិពាហ៍គ្រួសារ និងបញ្ហាផ្សេងៗទៀត។ ក្នុងនោះ មានជាង៨០% ករណីសម្របសម្រួលជោគជ័យ រួមចំណែកកសាងចំណងសាមគ្គី ភូមិផងរបងជាមួយ ពិសេសគឺកាត់បន្ថយស្ថានភាពបណ្ដឹងតវ៉ារំលងថ្នាក់។ ទន្ទឹមនឹងនោះ លោកមិញ ថែមទាំងសកម្មផ្សព្វផ្សាយ ចលនាប្រជាជន ខ្នះខ្នែងចូលរួមកសាងជនបទថ្មី អភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតភាពក្រីក្រ; មិនចូលរួមក្នុងបាបគ្រោះសង្គម មិនប្រព្រឹត្តល្មើសច្បាប់នៅភូមិភាគ។ រយៈពេលជាង ៣ ឆ្នាំមកនេះ លោកមិញ បានចលនាប្រជាជននិងសប្បុរសជនរួមវិភាគទានជាទឹកប្រាក់បានជាង៣ពាន់លានដុង ដើម្បីកសាងពហុកីឡដ្ឋានឃុំដាយតឹម; បង្កើនកម្រិតផ្លូវបេតុងប្រវែងជាង ១,៧ គ.ម នៅភូមិដាយជី- ដាយថាញ់ និងកសាងស្ពានជនបទ៘ ជួយប្រជាជនធ្វើដំណើរទៅមកងាយស្រួលក្នុងការដោះដូរពាណិជ្ជកម្មទំនិញ។ លោកមិញ ឱ្យដឹង៖ “បើចង់ឱ្យមាមីងខ្មែរជឿទុកចិត្តដំបូងគឺខ្លួនយើងនិងគ្រួសារត្រូវធ្វើជាគំរូ។ អាស្រ័យហេតុនោះ ខ្ញុំខ្នះខ្នែងពលកម្មផលិតគំរូ អនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ម្យ៉ាងទៀត កូនៗខ្ញុំលក់សម្ភារៈកសិកម្ម ម្ល៉ោះហើយខ្ញុំដាស់តឿនកូនក្នុងការជួញដូរ ត្រូវតែស្មោះត្រង់ រក្សាកិត្តិយសនិងបង់ពន្ធត្រូវតាមការកំណត់របស់ច្បាប់ ហេតុនោះការរកស៊ីរបស់កូនៗតែងមានភាពងាយស្រួល។ ផ្តើមពីនោះ ខ្ញុំនិងកូនៗតែងជួយដល់អ្នកក្រ រួមជាមួយរដ្ឋអំណាចកសាងភូមិស្រុក ភ្លឺ បៃតង ជ្រះ ស្អាតនិងសុវត្ថិភាព ដូច្នេះទើបមាមីងខ្មែរមានទំនុកចិត្ត អនុវត្តត្រូវតាមការកំណត់របស់ច្បាប់”។
លោក ត្រឹងផាកមិញ (ខាងស្ដាំ) ទទួលប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ដែលមានស្នាដៃឆ្នើមក្នុងការកសាងឃុំដាយតឹម សម្រេចបទដ្ឋានជនបទថ្មីខ្នាតគំរូ។
រៀងរាល់ឆ្នាំ លោកមិញ ថែមទាំងចលនាញាតិមិត្តនិងសប្បុរសជនរួមវិភាគទានជាទឹកប្រាក់បានជាង ១៥០ លានដុង និងអង្ករជាង ២ តោន ដើម្បីជូនជាអំណោយដល់មាមីងខ្មែរក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទៀតផង។ លោក ត្រឹងជីនតឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយតឹម ឱ្យដឹង៖ “លោកត្រឹងផាកមិញ ជាអ្នកមានប្រជាប្រិយគំរូនិងសកម្មរួមវិភាគទានជួយភូមិភាគអនុវត្តល្អការងារគិតគូរដល់អ្នកក្រនិងកសាងជនបទថ្មីខ្នាតគំរូ។ ជាពិសេស គាត់តែងឈានមុខរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងភូមិភាគ អនុវត្តល្អការងារសម្របសម្រួល វិវាទ ប្តឹងផ្តល់ក្នុងផ្ទៃក្នុងប្រជាជន និងចូលរួមការងារគ្រប់គ្រង អប់រំមុខសញ្ញាប្រព្រឹត្តល្មើសច្បាប់ក្នុងសហគមន៍ ចលនាមុខសញ្ញាប្រព្រឹត្តខុស ងាកមកប្រកបកិច្ចការរកស៊ីវិញ។ ឆ្នាំ២០២៣ លោកមិញ ជាបុគ្គលឆ្នើមក្នុងការរួមចំណែកកសាងឃុំដាយតឹម សម្រេចបទដ្ឋានជនបទថ្មី ខ្នាតគំរូ ហើយបានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ”៕
លីធាន- លីសៀ