មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

18/03/2024 - 08:58

ចលនា​កសិករ​បង្វែរ​ដី​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ

ប៉ុន្មាន​ឆ្នាំ​មក​នេះ គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ភឿក​ហាវ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​ផែន​ការ​បង្វែរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផលិត​កម្ម ចលនា​កសិករ​បង្វែរ​ដី​ផលិត​ស្រូវផ្តល់​ទិន្ន​ផល​ទាប ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​វិញ។

  ទម្រង់​ដាំ​ម្ទេស​ខ្មាំង​របស់​គ្រួ​សារ ពូគឹម​យ៉ាន។

ដើម្បី​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​បង្វែរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ ដោយកំ​ណត់​ច្បាស់​នេះ​គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់ ដូច្នេះ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ បាន​ចង្អុល​ការ​ដល់​គណៈ ផ្នែក អង្គ​ការ​មហា​ជន​ឃុំ និង​សា​ខា​បក្សភូមិ​នានា​ច្បាម​លើ​សេចក្តី​សម្រេច ផ្តុំ​កម្លាំង​ដឹក​នាំ ចង្អុល​ការ​បង្វែរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផលិត​កម្ម ឱ្យ​បាន​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ភូមិ​ស្រុក ជា​សន្សឹមៗ​ជំ​រុញ​ការ​អភិវឌ្ឍ​ដំ​ណាំ​ដាំ​ដុះ​លើ​តំបន់​ដី​ដែល​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប។ ម្យ៉ាង​ទៀត ចលនា​កសិករ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស នាំ​ពូជ​ថ្មី​ផ្សេងៗ​ក្នុង​ការ​ដាំ​ដុះ​បង្កើន​ទិន្ន​ផល។ បច្ចុប្បន្ន ទូទាំង​ឃុំ​មាន​ប្រ​មាណ​៨០​ហិកតា​ដី​ដែល​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប​ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ ប្រ​មូល​ផ្តុំ​នៅ​ភូមិ​ដា​ហ្វា ង៉ាយ​ហ្វា វ៉ាង​ញ៉ឹក និង​ដី​មួយ​ចំនួន​ទៀត​នៅ​ភូមិ​ត្រា​កួង។

  កម្មា​ភិបាល​ឃុំ​ភឿក​ហាវ មក​ទស្សនា​ទម្រង់​ដាំ​ម្ទេស​ខ្មាំង​របស់​គ្រួ​សារ​ពូគឹម​យ៉ាន។

ពូគឹម​យ៉ាន នៅ​ភូមិ​ដា​ហ្វា ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​មាន​ដី​ស្រែ​តិច​តួច កន្លង​ហើយ ដោយ​សារ​បាន​ចូល​រួម​វគ្គ​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ដាំ​ដំ​ណាំ​រួម​ផ្សំ ខ្ញុំ​មិន​អល់​អែក​បង្វែរ​ដី​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប ៤,៥ កុង ងាក​មក​ដាំ​ដំ​ណាំ រួម​ផ្សំ​ដំ​ណាំ​ដែល​ខ្ញុំ​ដាំ​ភាគ​ច្រើន​គឺ​ម្ទេស និង​ប្រ​ភេទ​បន្លំ​ស្ពៃ ជី​វ៉ាន់​ស៊ុយ​ជា​ដើម ៘ ដំ​ណាំ​រួម​ផ្សំ​រដូវ​ប្រាំង​ឆ្នាំ​នេះ ខ្ញុំ​ដាំ​ម្ទេស​ខ្មាំង​៤,៥​កុង ចាប់​ពី​ខែ​មក​រា​មក​ទល់​ពេល​នេះ ប្រ​មូល​ផល​ម្ទេស​បាន​ជាង​ ១​ តោន​ លក់​ក្នុង​តម្លៃ​ពី​ ១៣.០០០​ -២៥.០០០​ដុង/គ.ក ចំ​ណេញ​បាន​ ២០​ លាន​ដុង​ តាម​ការ​ប៉ាន់​ស្មាន​ចាប់​ពីពេ​ល​នេះ​រហូត​ដល់​ចុង​រដូវ​ ចំ​ណេញ​បន្ថែម​បាន ១០​ លាន​ដុង​ទៀត។ ដើម្បី​កាត់​បន្ថយ​កម្លាំង​ថែ​ទាំ ខ្ញុំ​បាន​វិនិយោគ​ប្រ​ព័ន្ធ​ស្រោច​ស្រព ប្រិត​សំ​ចៃ​ទឹក ប្រើ​ប្រាស់ជី​ល្មាក់​ល្មម កាត់​បន្ថយ​ប្រាក់​ចំ​ណាយ។ តាម​គំ​និត​របស់​ខ្ញុំ ដាំ​ដំ​ណាំ​រួម​ផ្សំ​ផ្តល់​ប្រាក់​ចំ​ណូល​ខ្ពស់​ជាង​ការ​ផលិត​ស្រូវ​មធ្យម​ភាគ​ដាំ ដំ​ណាំ​រួម​ផ្សំ​ក្នុង​មួយ​កុង​ចំ​ណេញ​ប្រ​មាណ​ ១២ លាន​ដុង​/ឆ្នាំ ខ្ពស់​ជាង​ទ្វេ​ដង​បើ​ប្រៀប​ធៀប​នឹង​​ការ​ផលិត​ស្រូវ”។ ពិសេស ដំ​ណាំ​នាំ​មក​ប្រ​ភព​ចំ​ណូល​ខ្ពស់​ដល់​កសិករ​មួយ​ចំនួន​នៅ​ឃុំភឿក​ហាវ​ផង​ដែរ។ ដើម្បី​ដំ​ណាំ​រួម​ផ្សំ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព លោកភុង​ថាញ​ត្រេវ ប្រ​ធាន​សមា​គម​កសិករ​ឃុំ​ភឿក​ហាវ ឱ្យ​ដឹង៖ “ឃុំ​កំ​ពុង​បង្កើន​កិច្ច​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ​ ផ្ទេរវិទ្យា​សាស្ត្រ​បច្ចេក​ទេស​ដល់​កសិករ។ ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​នូវ​ប្រ​ភព​ទុន​ជំនួ​យ​ដល់​កសិករ ដាំ​ដុះ ចិញ្ចឹម​សត្វ​មាន​ប្រ​សិទ្ធ​ភាព”។

លោក ង្វៀង​វ៉ាន់​សឿល លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ភឿក​ហាវ ឱ្យ​ដឹង៖ “ឃុំ​កំ​ណត់​ច្បាស់​បន្ត​ការ​បង្វែរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដំ​ណាំ សត្វ​ចិញ្ចឹម​ ចាត់​ទុក​នេះ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់ ក្នុង​នោះ ផ្តុំ​កម្លាំង​ផ្ដោត​ទៅ​លើ​ធន​ធាន​ បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​ចិញ្ចឹម​ជល​ផល។ បង្កើន​កិច្ច​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ​ហ្វឹក​ហាត់​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស បង្កើត​ក្រុម​សហ​ការ​ សហ​​ករណ៍​​ចង​សម្ព័ន្ធ​រក​ច្រក​ចេញ​សម្រាប់​ផលិត​ផល សំ​ដៅ​ផ្លាស់​ប្ដូរ​ការ​យល់​ដឹង​និង​ផ្លាស់​ប្តូរ​ការ​ដាំ​ដុះ​តាម​ទម្លាប់​ចាស់”៕

                       សើុងម៉ាង​ល័យ- លី​សៀ

ចែករំលែកអត្ថបទ