មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/03/2024 - 09:40

កសិករ​ម្ចាស់​ការ​ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ

បច្ចុប្បន្ន ស្ថាន​ភាព​គ្រោះ​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃ​កំ​ពុង​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ។ ដើម្បី​ធា​នា​មាន​ប្រ​ភព​ទឹក​ស្រោច​ស្រព​ដំ​ណាំ កសិករ​នៅ​ខេត្ត​សុក​ត្រាំង បាន​អនុវត្ត​វិធាន​ការ​ជា​ច្រើន​ដើម្បី​សម្រប​នឹង​ការ​បម្រែ​បម្រួល​អា​កាស​ធាតុ។

កសិករ​ខេត្ត​សុក​ត្រាំង បាន​បង្វែរ​មក​ដាំ​ដំ​ណាំ​នៅ​វាល​ស្រែ​ដើម្បី​សម្រប​នឹង​ការ​បម្រែ​បម្រួល​អា​កាស​ធាតុ ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋកិច្ច​ខ្ពស់។

តាម​ប្រសាសន៍​លោក ឡឹម​វ៉ាន់​វ៉ូវ ប្រ​ធាន​ការិ​យា​ល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​ឡុង​ភូ ដើម្បី​សម្រប​នឹង​ស្ថាន​ភាព​គ្រោះ​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃ ផ្នែក​កសិកម្ម​ស្រុក​បាន​ផ្សព្វ​ផ្សាយ​វិធាន​ការ​ជា​ច្រើន ដូច៖ ផ្តល់​យោ​បល់​ដល់​កសិករ​ប្រើ​ប្រាស់​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ធន់​នឹង​គ្រោះ​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃ; បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​មក​ដាំ​ដំ​ណាំ​រយៈ​ពេល​ខ្លី ស្ដុក​ទឹក​សាប​ក្នុង​ស្រះ អណ្ដូង​សម្រាប់​បម្រើ​ការ​ផលិត។ល។ ឆ្លង​តាម​រយៈ​នោះ ទម្រង់​ស្ដុក​ទឹក​សាប​ក្នុង​ស្រះ​អណ្ដូង ស្រោច​ស្រព​ដោយ​ប្រិត​សំ​ចៃ​ទឹក កំពុង​នាំ​មក​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន។ លោក​ឡេវ៉ាន់​ឌឹក នៅ​ឃុំ​តឹង​ថាញ់​ ស្រុក​ឡុង​ភូ ឱ្យ​ដឹង៖ “ខ្ញុំ​បាន​ជី​កស្ដារ​ស្រះ​ប្រ​ហែល​១.០០០​ម២ សម្រាប់​ស្ដុក​ទឹក​សាប​បម្រើ​ការ​ស្រោច​ស្រព​ដំ​ណាំ​ជិត១​ហិក​តា។ ដើម្បី​ប្រិត​សំ​ចៃ​ប្រ​ភព​ទឹក គ្រួ​សារ​ខ្ញុំ​បាន​វិនិយោគ​បន្ថែម​ប្រ​ព័ន្ធ​ស្រោច​ស្រព​តំ​ណក់ បច្ចុប្បន្ន បន្លែ​បង្ការ​និង​ឈើ​ហូប​ផ្លែ​កំ​ពុង​ផ្ដល់​ទិន្ន​ផល​ល្អ។ អា​ស្រ័យ​ហេតុ​នោះ បាន​ជួយ​គ្រួសារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង ស្វាយ​ផ្លែ​​ច្រើន បន្លែ​បង្ការ​លូត​លាស់​ល្អ”។

កម្មា​ភិបាល​ផ្នែក​កសិកម្ម តែង​ចុះ​វាស់​កម្រិត​ប្រៃ​នៅ​តាម​ព្រែកប្រ​ឡាយ​ជា​ប្រ​ចាំ។

រៀង​រាល់​ឆ្នាំ ស្ថាន​ភាព​គ្រោះ​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃ​កើត​មាន​ញឹក​ញាប់ បាន​ធ្វើ​ឱ្យ​ខ្វះ​ទឹក ផលិត​កម្ម​ក្នុង​រដូវ​ប្រាំង។ អា​ស្រ័យ​ហេតុ​នោះ ក្រោយ​ពី​ផលិត​ស្រូវ​បាន​២​រដូវ​/ឆ្នាំ ភូមិ​ភាគ​នានា​តែង​លើក​ទឹក​ចិត្ត​ប្រ​ជា​ជន បង្វែរ​ពី​ការ​ផលិត​ស្រូវ​មក​ដាំ​ឪឡឹក​ ត្រ​សក់ ល្ពៅ​ ត្រ​ឡាច ពោត​នៅ​តាម​វាល​ស្រែ​ដើម្បី​ប្រិត​សំ​ចៃ​ប្រ​ភព​ទឹក ធា​នា​ការ​ដាំ​ដំ​ណាំ​សម្រេច​ទិន្ន​ផល និង​កាត់​បន្ថយ​ស្ថាន​ភាព​ជំងឺ​ឆ្លង​រាល​ដាល​ផង។ លោក​ថាច់​យ៉ាវ នៅ​ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង ឱ្យ​ដឹង៖ “ឆ្នាំ​នេះ ខ្ញុំ​មិន​ធ្វើ​ស្រូវ​៣​រដូវ​ទេ តែ​បង្វែរ​ផ្ទៃ​ដី​៦​កុង​មក​ដាំ​ឪឡឹក។ ឪឡឹក​ងាយ​ស្រួល​ដាំ ផ្ដល់​ទិន្ន​ផល​ខ្ពស់ ហើយ​សម​ស្រប​នឹង​រដូវ​ប្រាំង ការ​ស្រោច​​ទឹក​ត្រឹម​តែ​២​ លើក​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ប្រិត​សំ​ចៃ​ទឹក​បាន​ជាង​៨០% បើ​ប្រៀប​នឹង​ការ​ធ្វើ​ស្រូវ។ ក្រោយ​ពី​ដាំ​បាន​២​ខែ ខ្ញុំ​ប្រ​មូល​ផល​ឪឡឹក ទូទាត់​រួច​នៅ​ចំណេញ​ជិត​៥០ លាន​ដុង”។

តាម​លោក ហ្វិញ​ង៉ុក​ញ៉ា នា​យក​មន្ទីរ​កសិ​កម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​សុក​ត្រាំង បាន​ឱ្យ​ដឹង បច្ចុប្បន្ន ខេត្ត​កំ​ពុង​បង្កើន​ព័ត៌​មាន​អំពី​ស្ថាន​ភាព​ប្រ​ភព​ទឹក ជ្រាប​ទឹក​ប្រៃ តាម​រយៈ​មធ្យោ​បាយព័ត៌​មាន​មហា​ជន ដើម្បី​ប្រ​ជា​ជន​ទប់​ស្កាត់​បាន​ទាន់​ពេល; លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​ប្រើ​ប្រាស់​ទឹក​សាប​ប្រិត​សំ​ចៃ ប្រ​សិទ្ធ​ភាព ចែក​រំ​លែក​ប្រ​ភព​ទឹក​ក្នុង​សកម្ម​ភាព​ផលិត​កម្ម​នៅ​នឹង​ភូមិ​ភាគ។ ភូមិ​ភាគ​នានា​បាន​​ម្ចាស់​ការ​ត្រួត​ពិនិត្យ​ប្រ​ភព​ទឹក មុន​នឹង​ប្រើ​ប្រាស់​ទឹក​សម្រាប់​បូម​ស្រោច​ស្រព​ក្នុង​ផលិត​កសិកម្ម។ ទន្ទឹម​នឹង​នោះ កសិ​ករ​គប្បី​អនុវត្ត​តាម​ការ​ណែ​នាំ​បង្ការ ទប់​ស្កាត់​គ្រោះ​រាំង​ស្ងួត និង​ថែ​ទាំ​ដំ​ណាំ សត្វ​ចិញ្ចឹម ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ល្អ​បំ​ផុត សម្រប​បន្តិច​ម្តងៗ​ជា​មួយ​នឹង​ការ​បម្រែ​បម្រួល​អា​កាស​ធាតុ ដែល​កំ​ពុង​តែ​កើត​មាន​ធ្ងន់​ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

                                     យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ