មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/03/2024 - 08:58

អ្នក​អស់​ពីចិត្ត​ដើម្បី​ភូមិ​ស្រុក

លោក​ឡឹម​អ៊ូន នៅ​ភូមិ​ត្រា​កាន់ B ឃុំ​ធ្វឹង​​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច កសាង​គ្រួ​សារ​វប្ប​ធម៌ និង​រួម​ចំ​ណែក​ជា​ច្រើន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី ។

ទោះ​ជា​អា​យុ ៨២ ឆ្នាំ​ក៏​ដោយ ជា​រៀង​រាល់​ថ្ងៃ លោក​ឡឹម​អ៊ូន​តែង​តែ​ទៅ​ថែ​ទាំ​
ចម្ការ​ផ្កា​អង្គា​សីល ៣ កុង​របស់​គ្រួ​សារ។

កាល​ពី​នៅ​ក្មេង លោក​ឡឹម​អ៊ូន តែង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដើម្បី​ចាក​ផុត​ពី​ភាព​ក្រីក្រ ឈាន​ឡើង​ធូរ​ធារ និង​ចិញ្ចឹម​កូន​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ។ នៅ​ពេល​ជីវ​ភាព​បាន​ធូរ​ធារ​ កូនៗ​មាន​ការ​ងារ​ធ្វើ​និង​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង លោក​ឡឹម​អ៊ូន ក៏​បាន​ចូល​រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ដើម្បី​កសាង​ភូមិ​ស្រុក។ បច្ចុប្បន្ន លោក​ឡឹម​អ៊ូន មាន​អា​យុ ៨២ ឆ្នាំ ហើយ​រយៈ​ពេល​ជាង ១៣ ឆ្នាំ ដែល​គាត់​ចលនា​កសាង​ស្ពាន ផ្លូវ​ជន​បទថ្មី​នៅ​ភូមិ​ត្រា​កាន់​និង​នៅ​តាម​មូល​ដ្ឋាននានា។  លោកឡឹម​អ៊ូន មាន​ប្រ​សាសន៍៖ “ផ្លូវ​និង​ស្ពានជន​បទ​ធំៗ​គឺ​ទុក​ឱ្យ​រដ្ឋ​វិនិយោគ​កសាង ចំ​ណែក​ផ្លូវ​ជន​បទ​និង​ស្ពាន​តូចៗ​នៅ​តំបន់​តាំង​ទីលំ​នៅ ទើប​ខ្ញុំ​ចលនា​មាមីង​ខ្មែរ​និង​សប្បុ​រស​ជន ចូល​រួម​ចំ​ណែក​កសាង​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ ជួញ​ដូរ បង្ក​លក្ខណៈ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ចដល់​ភូមិ​ស្រុក។ ចំណែក​ប្រាក់​ដែល​រៃ​អង្គាស បាន​មក​តែង​ប្រ​កាស​ច្បាស់​លាស់​ជា​សា​ធារ​ណៈ ជា​រៀង​រាល់​ខែ​នៅ​សាលា​ទាន ដើម្បី​ឱ្យ​មាមីង​​បាន​ដឹង​ឮ។

លោក​ឡឹម​អ៊ូន មាន​មោទ​នភាព ពេល​ដែល​ធ្វើ​ដំ​ណើរ​លើផ្លូ​វ​អា​ស្រ័យ​ខ្លួន​លោក​
ចលនា​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង។

ជា​ច្រើន​ឆ្នាំ​មក​នេះ ជា​មួយ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​លោក​ឡឹម​អ៊ូន ​ដង​ផ្លូវ​​ក្នុង​ភូមិ​នានា​បាន​ចាក់​បេតុង​ជាង​ ៩០% មាន​ប្រ​វែង​សរុប​ជាង​ ២០ គីឡូ​ម៉ែត្រ មាន​ស្ពាន​ជន​បទ​ចំនួន ១៥ ខ្សែ បាន​កសាង​នៅ​ក្នុង​ភូមិ​និង​ភូមិ​ជិត​ខាង ថវិកា​ជា​មធ្យម​អស់​ជិត​ ៥០០ លាន​ដុង​/ឆ្នាំ បាន​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​សម្រេច​លក្ខឋាន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។ ក្រៅ​ពី​នោះ លោក​ឡឹម​អ៊ូន តែង​ខ្នះ​ខ្នែង​កៀរ​គរ​មាមីង​ខ្មែរ អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។ លោក​នៅទាំង​ចូល​រួម​សម្រុះ​សម្រួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ទំ​នាស់​វិវាទ​ផ្ទៃ​ក្នុង​ប្រ​ជា​ជន។ ផ្តើម​ពី​នោះ មាមីង​ខ្មែរ​រស់​នៅ​សាមគ្គី រួម​ចិត្ត​រួម​គំនិត​កសាង​ភូមិត្រា​កាន់​ B ឱ្យ​កាន់​តែ​រីក​ចម្រើន​និង​ស្រស់​ស្អាត។  លោក​ឡឹម​អ៊ូន ចែក​រំលែក៖ “តាំង​ពី​មុន​មក ខ្ញុំ​និយាយ​គឺ​ធ្វើ ពេល​ឮ​ថា​គ្រួ​សារ​ណា​មាន​វិវាទ ខ្ញុំ​តែង​ទៅ​ដល់​ផ្ទះ​ចលនា​លើក​ទឹក​ចិត្ត​ដើម្បី​ឱ្យ​ចុះ​សម្រុង​នឹង​គ្នា ទើប​គ្រួសារ​មាន​សុភ​មង្គល។ ការ​រស់​នៅ​ភូមិ​ផង​របង​ជា​មួយ ត្រូវ​តែ​មាន​ភាព​ជិត​ស្និទ្ធ​គ្នា។ ជាង​១០​ឆ្នាំ​មក​នេះ ខ្ញុំ​ចាំ​មិន​អស់​ថា​បាន​កសាង​ស្ពាន​និង​ផ្លូវ​ជន​បទ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ពេល​ឃើញ​ផ្លូវ​ជន​បទ​និង​ស្ពាន​សម្រេច​រួច​រាល់ ដោយ​មាន​យាន​យន្ត​ចរាចរ​ទៅ​មក​ទាំង​រដូវ​ប្រាំង​និង​វស្សា  ខ្ញុំ​កាន់​តែ​សប្បាយ​រីក​រាយ សុភ​មង្គល”។

លោក​ស្រី ដាំង​ធី​យ៉ីម​ភឿង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា មាន​ប្រ​សាសន៍៖ “លោក​ឡឹម​អ៊ូន គឺ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​ក្នុង​ការ​ចលនា​កសាង​ភូមិ​ស្រុក។ ចំ​ណុច​ល្អ​របស់​គាត់ និយាយ​គឺ​ធ្វើ ចំ​ណែក​ថវិកា​ចលនា​បាន​មក​គាត់​តែង​ប្រ​កាស​ជា​សា​ធារ​ណៈ ទើប​មា​មីង​ខ្មែរ​មាន​ទំនុក​ចិត្ត។ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​លោក​ឡឹម​អ៊ូន ក្នុង​ការ​ឃោសនា ចលនា បាន​ជា​មាមីង​ខ្មែរ​យល់​ច្បាស់​ពី​ប្រ​យោជន៍​នៃ​ការ​កសាង​ជន​បទ​ថ្មី​និង​ព្រួត​ដៃ​គ្នា​អ​នុវត្ត​ល្អ រួម​ចំ​ណែក​ដល់​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី ត្រូវ​តាម​ផែន​ការ”៕

                                     យ្វី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ