ការអនុវត្តន៍បង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ក្នុងប៉ុន្មានឆ្នាំកន្លង មានផ្ទៃដីផលិតស្រូវមិនសូវមានប្រសិទ្ធភាពជាច្រើន នៅឃុំប៊ិញភូ (ស្រុកកាងឡុង ខេត្តត្រាវិញ) ត្រូវបានកសិករប្តូរមកដាំដំណាំរួមផ្សំហើយបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ឈានមុខក្នុងចលនានេះ មានគ្រួសារបងស្រីថាច់ធីម៉ាញ នៅភូមិង្វៀតឡាងB ឃុំប៊ិញភូ។
ជីវភាពរបស់មាមីងខ្មែរនៅក្រុងវ៉ីថាញ់ (ខេត្តហូវយ៉ាង) មានការរីកចម្រើនយ៉ាងខ្លាំង អាស្រ័យគោលនយោបាយវិនិយោគដោយឡែករបស់រដ្ឋកំពុងមានប្រសិទ្ធភាព។
លោកក្វាត់វុាំងហោម នៅទីប្រជុំជនថាញ់ទ្រី ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង ជាអ្នកសិក្សាស្រាវជ្រាវកែច្នៃនូវម៉ាស៊ីនកសិកម្ម សម្រាប់បម្រើផលិតកម្មដោយប្រសិទ្ធភាព។
ហ្វាតឹងជាឃុំមួយក្នុងចំណោមឃុំទាំងឡាយ ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកកូវកែ (ត្រាវិញ) ស្រូបអត្រាជិត៥០%នៃចំនួនប្រជាជនក្នុងឃុំ។
ឆ្លងរយៈពេល៥ឆ្នាំអនុវត្តកម្មវិធីទិសដៅជាតិ ស្ដីពីកសាងជនបទថ្មី ឃុំបាងថាច់ ស្រុកយ៉ុងរៀង (កៀងយ៉ាង) មានការផ្លាស់ថ្មីយ៉ាងច្រើន។ ផ្លូវជនបទមានការបើកទូលាយ ជីវភាពរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយ; អត្រាគ្រួសារក្រីក្រថយចុះបង្គួរ។
សមាគមអតីតយុទ្ធជនឃុំតឹបសើុង ស្រុកថ្កូវ ខេត្តត្រាវិញ បានផ្សព្វផ្សាយច្បាប់ និងចូលរួមការងារសម្របសម្រួលដោយផ្ទាល់ រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយនៅភូមិស្រុក។
បងស្រីលីធីអ៊ុក នៅភូមិមណ្ឌល២ ឃុំថាញ់ភូ ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង ខិតខំឧស្សាហ៍ព្យាយាម ពលកម្មផលិតនិងប្រឹតសំចៃ ដើម្បីគ្រួសារឈានឡើងចាកផុតពីភាពក្រីក្រ។ បច្ចុប្បន្ន ដោយភាពប៉ិនប្រសប់ក្នុងការគិតគូររកទទួលទាន ម្ល៉ោះហើយជីវភាពគ្រួសារបងកាន់តែមានភាពធូរធារឡើង។
អនុវត្តការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករជនបទ រៀងរាល់ឆ្នាំ ខេត្តកៀងយ៉ាង មានជនរួមជាតិភាគតិចប្រមាណ៤.៦០០នាក់ ភាគច្រើនគឺជនរួមជាតិខ្មែរចូលរៀនវិជ្ជាជីវៈនៅកម្រិតអនុមហាវិទ្យាល័យ មធ្យមសិក្សានិងរៀនរបរ។
ដើម្បីអភិរក្សនិងអភិវឌ្ឍរបរតម្បាញហូល គណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក បានប្រកាសឲ្យប្រើប្រាស់សេចក្តីសម្រេចចិត្តលេខ២៩៨ ៩/QĐ-UBND ស្តីពីផ្តល់សច្ចាប័នលើគ្រោងការ "អភិរក្សនិងអភិវឌ្ឍរបរតម្បាញហូលប្រពៃណីរបស់ជនជាតិស្ទៀង លើភូមិសាស្រ្តស្រុកហើុងក្វាង ដំណាក់កាល២០១៦-២០២០"។
សាខាបក្សភូមិយ៉ោងកៅ (ភូមិព្រះប្រាង្គ) ឃុំង៉ុកបៀង ស្រុកថ្កូវ ខេត្តត្រា វិញ បានខ្នះខ្នែងឧបត្ថម្ភកំណត់ទិស ជំនួយប្រជាជនក្នុងភូមិអភិវឌ្ឍ សេដ្ឋកិច្ច រួមចំណែកកសាងជនបទថ្មី។
អាស្រ័យកំណត់ទិសវិជ្ជាជីវៈឲ្យកូនបានល្អ និងខិតខំរកស៊ីផងនោះ បានជាគ្រួសារពូដាវសុខ នៅភូមិឌិញខាញ់ ឃុំឌិញម៉ូង ស្រុកថើយឡាយ ក្រុងកឹងធើ បានចាកផុតពីភាពក្រីក្រឈានឡើងធូរធារ។
ប៉ុន្មានឆ្នាំជិតៗនេះ មានគ្រួសារប្រជាជននៅសង្កាត់៧ ក្រុងត្រាវិញ ខេត្តត្រាវិញ វិនិយោគទុនចិញ្ចឹមប្រភេទសត្វព្រៃតែងនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទម្រង់ចិញ្ចឹមសំពោចដំណើបរបស់គ្រួសារបងលីវថាញ់ធ្វឹង នៅអនុសង្កាត់៨ សង្កាត់៧ ជាគ្រួសារគំរូមួយរូប។