01/11/2016 - 08:58

គំរូលេខាសាខាបក្សភូមិជនជាតិខ្មែរ

"ក្នុង​នាម​ជា​លេ​ខា​សា​ខា​បក្ស​ភូមិ ជា​ច្រើន​ឆ្នាំ​កន្លង សមមិត្ត​ដាវ​ពិ​សិដ្ឋ​បាន​ដឹក​នាំ​ប្រ​ជា​ជន​ជម្រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច លើក​ស្ទួយ​ជីវ​ភាព​សុខ​ដុម​រម​នា ភូមិ​សម្រេច​បទ​ដ្ឋាន​វប្ប​ធម៌ អ​នុ​វត្ត​បាន​ល្អ​ការ​ងារ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។ល។"។ នោះ​គឺ​ជា​ការ​វាយ​តម្លៃ​របស់​សមមិត្ត​យ័ញ​ថាញ់ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ថើយ​ស្វឹង ស្រុក​កើ​-ដ ពេល​និ​យាយ​ដល់​សមមិត្ត​ដាវ​ពិ​សិដ្ឋ លេ​ខា​សា​ខា​បក្ស​ភូមិ​ថើយ​ទ្រឿង​១​ជា​បក្ខ​ជន​ជន​ជាតិ​ខ្មែរ​គំ​រូ​។

ពូដាវពិសិដ្ឋ (ខាងឆ្វេង) ចលនាប្រជាជនទប់ផ្លូវតាមមាត់ ព្រែកឡុងអ៊ុង
ដើម្បីបង្ការបាកស្រុត។ 
 

សមមិត្ត​ដាវ​ពិ​សិដ្ឋ​ឆ្នាំ​នេះ​អា​យុ​៦២​ឆ្នាំ មាឌ​ខ្ពស់​ស្រ​ឡះ សំ​ដី​សុ​ភាព​រាប​សា រួស​រាយ​។ សម​មិត្ត​ដាវ​ពិ​សិដ្ឋ​ឲ្យ​ដឹងៈ​"ថើយ​ទ្រឿង​១​ជា​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ជាង​៨៥​%។ មុន​នេះ អា​ស្រ័យ​ដី​ផលិត​កម្ម​តិច​តួច ប្រ​ជា​ជន​មួយ​ចំ​នួន​សំ​អាង​ទៅ​លើ​ការ​ជំ​នួយ​របស់​រដ្ឋ ម្ល៉ោះ​ហើយ​ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​ច្រើន​"។ ចំ​ពោះ​មុខ​ស្ថាន​ភាព​ដ៏​លំ​បាក​នោះ ក្នុង​នាម​ជា​លេ​ខា​សា​ខា​បក្ស ជា​រៀង​រាល់​ឆ្នាំ​សម​មិត្ត​ដាវ​ពិ​សិដ្ឋ បាន​ដាក់​ចេញ​សេច​ក្តី​សម្រេច​លើប​ធាន​បទ ស្តី​ពី​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​កិច្ច បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ ប្រើ​ពូជ​ស្រូវ​មាន​ទិន្ន​ផល​ខ្ពស់ បង្កើន​គុណ​​ភាព​នី​ហរ័ណ ជម្រុញ​យ៉ាង​ខ្លាំង​ក្លា ការ​ចិញ្ចឹម​ជ្រូក មាន់ ទា​ ត្រី​។ល។ អា​ស្រ័យ​ហេតុ​នោះ ប៉ុន្មាន​ឆ្នាំ​កន្លង​ប្រ​ជា​ជន​ក្នុង​ភូមិ​សុទ្ធ​តែ​ផលិត​​ស្រូវ​​គុណ​ភាព​ខ្ពស់​ក្នុង​ភូមិ​មាន​ប្រ​ជា​ជន​ចំ​នួន​១៥០​គ្រួសារ ពង្រីក​របរ​ចិញ្ចឹម​ជ្រូក​ប្រ​ជា​ជន​ចំ​នួន​១០០​គ្រួ​សារ ពង្រីក​របរ​ចិញ្ចឹម​ត្រី​ផ្ទក់​ក្នុង​សំ​​ណាញ់ និង​ប្រ​ជា​ជន​ចំ​នួន​២០​គ្រួ​សារ​ប្រ​កបរ​បរ​ដាំ​បន្លែ​ជ្រះ​តាម​ភ្លឺ​ប្រ​ឡាយ។ល។

ចាប់​តាំង​ពី​ឆ្នាំ​២០០៥ មក​ទល់​នឹង​បច្ចុប្បន្ន ពូ​បាន​ស្នើ​សុំ​រដ្ឋ​ជំ​នួយ​កសាង​លំ​នៅ​ឋាន​តាម​កម្ម​វិ​ធី​១៣៥,១៦៧ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ជូន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​១៨៣ និង​ស្នើរ​ណសិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​ជំ​នួយ​កសាង​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៤០​។ ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​ពូ  មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ ភូមិ​មាន​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ចំ​នួន​១៥​គ្រួសា​រ ជីវ​ភាព​របស់​មា​មីង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​ស្ទួយ កូន​ចៅ​ក្នុង​ភូមិ​គ្រប់​អា​យុ​​ចូល​រៀន​តែង​បាន​ទៅ​សា​លា​គ្រប់​ៗ​គ្នា ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ភូមិ​រក្សា​កិត្តិ​នាម​ជា​ភូមិ​វប្ប​ធម៌​និង​គ្មាន​គ្រួ​សារ​កើត​កូន​ទី​៣។​

​ធ្វើ​ជា​ប្រ​ធាន និង​លេ​ខា​សា​ខា​បក្ស​ភូមិ​ជាង​៣០​ឆ្នាំ​ប្លាយ ពូ​ដាវ​ពិ​សិដ្ឋ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ចលនា​មា​មីង ខ្លួន​ទី​ពឹង​ខ្លួន​មិន​សំ​អាង​ទៅ​លើ​ការ​ជំ​នួយ​របស់​រដ្ឋ​។ ឧទា​ហរណ៍​ដូច​ឆ្នាំ​២០១២ ពូ​និង​សា​ខា​បក្ស​បាន​ចល​នា​ប្រ​ជា​ជន​បរិច្ចាគ​ដី​៤.៥០០​ម៉ែត្រ​កា​រ៉េ រួម​វិ​ភាគ​ទាន​១៥០​លាន​ដុង​និង​កម្លាំង​ពល​កម្ម​៧៥០​ថ្ងៃ រួម​ជា​មួយ​នឹង​រដ្ឋ​ចាក់​បេតុង​ផ្លូវ កណ្តាល​ភូមិ​ប្រ​វែង​១.៣០០​ម៉ែត្រ​។ កាល​ពី​ដើម​ឆ្នាំ ពូច​លនា​បាន​ប្រាក់​១០០​លាន​ដុង សម្រាប់​ទប់​ទំ​នប់​ប៉ះ​មាត់​ព្រែក​ឡុង​អ៊ុង​ដែល​កំ​ពុង​បាក់​ស្រុត​ធ្ងន់​ធ្ងរ។ ពូ​លី​សាញ់ ប្រ​ជា​ជន​នៅ​ភូមិ​នេះ ឲ្យ​ដឹង​៖ "ពូ​សិដ្ឋ​តែង​គិត​គូរ​ជូន​ប្រ​ជា​ជន​អស់​ពី​ចិត្ត​ពី​ថ្លើម ដូច្នោះ​រាល់​កិច្ច​ការ​ដែល​ពូផ្ស​ព្វផ្សាយ ចលនា​យើង​ខ្ញុំ​តែង​ស្តាប់​និង​ធ្វើ​តាម​"។

​ពូ​ដាវ​ពិ​សិដ្ឋ ជា​គំ​រូ​ភ្លឺ​ស្វាង​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ ដំ​ណាក់​កាល​២០១១​-២០១៦ បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​​ស្ងើច​ស​សើរ  និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ជូន​ប័ណ្ណ​សរ​សើរ​៕

ភឿងណាម-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ពូ​ដាវ​ពិ​សិដ្ឋ