ការអនុវត្តន៍បង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ក្នុងប៉ុន្មានឆ្នាំកន្លង មានផ្ទៃដីផលិតស្រូវមិនសូវមានប្រសិទ្ធភាពជាច្រើន នៅឃុំប៊ិញភូ (ស្រុកកាងឡុង ខេត្តត្រាវិញ) ត្រូវបានកសិករប្តូរមកដាំដំណាំរួមផ្សំហើយបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ឈានមុខក្នុងចលនានេះ មានគ្រួសារបងស្រីថាច់ធីម៉ាញ នៅភូមិង្វៀតឡាងB ឃុំប៊ិញភូ។
បងស្រីថាច់ធីម៉ាញកំពុងថែទាំដំណាំននោងប្រហើរ។
ក្នុងរដូវដាំដំណាំឆ្នាំ២០១៥-២០១៦ បងស្រីថាច់ធីម៉ាញ គ្មានអល់អែកបង្វែរផ្ទៃដីផលិតស្រូវ២,៥កុងមកដាំដំណាំរួមផ្សំឆ្លាស់នឹងដូងជាមួយ គោលលំនាំ "យកខ្លីចិញ្ចឹមវែង"។ ដំណាំរួមផ្សំទាំងឡាយ ត្រូវបានបងស្រីម៉ាញ់ជ្រើសដាំ មានដូច៖ ស្ពៃហាងស្បៃ ចង្កឹះ សាឡាតសង និងននោងប្រហើរ។ បងស្រីថាច់ធីម៉ាញ ឲ្យដឹង៖ "មានប្រភេទដំណាំខ្លីថ្ងៃមួយចំនួនដាំក្នុងរយៈពេលពី១ដល់២ខែ ក៏អាចប្រមូលផលមានននោងប្រហើរជាដើម អាចផ្តល់ផលអូសបន្លាយជាង២ខែ តម្លៃលក់ចាប់ពី៥.០០០ដល់៦.០០០ដុង/គីឡូក្រាម។ រដូវដំណាំលើកនេះ មធ្យមភាគគ្រួ សារខ្ញុំរកបានប្រាក់ចំណូលជាង១៨លានដុង ក្រោយពីគិតគូរចំណូលចំណាយរួចនៅចំណេញប្រហែល១៦លានដុង/រដូវ។ រៀងរាល់ឆ្នាំ គ្រួសារខ្ញុំដាំដំណាំរួមផ្សំចាប់ពី៥ដល់៦រដូវ។ ប្រសិនបើប្រៀបធៀបនឹងការផលិតស្រូវដាំដំណាំផ្ដល់ប្រាក់ចំណូលខ្ពស់លើស២-៣ដង។ អាស្រ័យដាំដំណាំរួមផ្សំទើបគ្រួសារខ្ញុំធូរធារជាងមុន"។
តាមបទពិសោធន៍របស់បងស្រីម៉ាញ មានប្រភេទដំណាំរួមផ្សំខ្លីថ្ងៃនានា ដូចជា៖ស្ពៃហាង ស្ពៃចង្កឹះននោងប្រហើរងាយស្រួលដាំយ៉ាងខ្លាំងទុន វិនិយោគទាប សមស្របនឹងគ្រួសារក្រីក្រមានដើមទុនតិច។ ថ្វីបើដូច្នោះក្ដី ដើម្បីដំណាំសម្រេចបានទិន្នផលខ្ពស់និងលក់បានផ្លៃ កសិករគប្បីស្វែងយល់ទីផ្សារជាពិសេសឆាប់ចុះពូជនារដូវវស្សាដើម្បីជៀសវាង" ផ្សារទំនិញច្រើនដូចគ្នាលក់មិនដាច់"។ ក្រៅពីការដាំដំណាំរួមផ្សំ បងស្រីថាច់ធីម៉ាញនៅទាំងជាសមាជិកានៃក្រុមសហការដាំដំណាំសុវត្ថិភាពដ៏សកម្មម្នាក់ក្នុងចំណោមសមាជិកាចូលរួមទាំង១២រូប នៅភូមិង្វៀតឡាង។ បងស្រីតែងអស់ពីចិត្តពីថ្លើម ជួយដល់សមាជិកាទាំងឡាយ ក្នុងក្រុមជ្រើសរើសពូជដំណាំពូជសត្វចិញ្ចឹមនិងអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសក្នុងការផលិតដែលនាំមកនូវទិន្នផលខ្ពស់។
លោកថាច់សាផាត អនុប្រធានគណៈកម្មការប្រជាជនភូមិង្វៀតឡាងB ឲ្យដឹង៖ "បងស្រីថាច់ធីម៉ាញមិនត្រឹមតែធ្វើមានដោយខ្លួនឯងប៉ុណ្ណោះទេ នៅទាំងជួយបង្ហាញមាមីងឯទៀតក្នុងភូមិចេះរបៀបរកស៊ីអភិវឌ្ឍសេដ្ឋកិច្ច រួមគ្នាឈានឡើងចាកផុតពីភាពក្រីក្រទៀតផង"៕
សឺនម៉ាល័យ - សេរី