29/11/2016 - 13:45

ចាកផុតភាពក្រីក្រផ្តើមពីទម្រង់រូបភាពចិញ្ចឹមមាន់

រយៈ​ពេល​កន្លង មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ​ជា​ច្រើន​នៅ​ក្រុង​កឹង​ធើ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន ផ្តើម​ពី​ទម្រង់​រូប​ភាព​ចិញ្ចឹម​មាន់​។

 ហ្វូងមាន់របស់គ្រួសារបងដាវវុាំងយ្វៀក។

គ្រួ​សារ​បង​ដាវ​វុាំង​យ្វៀក នៅ​មណ្ឌល​១២ សង្កាត់​ចូវ​វុាំង​លីម ខណ្ឌ​អ៊ូ​ម៉ូង ជា​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​កាល​ពី​ឆ្នាំ​២០១៤។ បង​យ្វៀក ឲ្យ​ដឹង​៖ "ឆ្នាំ​២០១១ ខ្ញុំ​បាន​រដ្ឋ​ឲ្យ​បុល​ទុន​៣០​លាន​ដុង ខ្ញុំ​ទិញ​ជ្រូក​ចិញ្ចឹម ប៉ុន្តែ​មិន​សូវ​បាន​ចំ​ណេញ​ប៉ុន្មាន​ទេ។  ​ឆ្នាំ​២០១៣​ខ្ញុំ​ចាប់​ផ្តើម​ងាក​មក​ចិញ្ចឹម​មាន់​ស្រុក​វិញ  ដោយ​សារ​តម្លៃ​មាន់​បាន​លំ​នឹង​  ម្ល៉ោះ​ហើយ​គ្រួ​សារ​ខ្ញុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​ធូ​រ​ធារ កូន​ចៅ​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ​ក៏​ដោយ​សារ​រក​បាន​ប្រាក់​ចំ​ណូល​មក​ពី​ចិញ្ចឹម​មាន់​នេះ​ដែរ​"។ លក្ខណៈ​ពិ​សេស​នៃ​ការ​ចិញ្ចឹម​មាន់​គឺ​បង្វិល​ដើម​ទុន​បាន​ឆាប់​រហ័ស​ចំ​ណាយ​ទុន​តិច ហើយ​ងាយ​លក់​ផង​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី កាល​ពី​មុន​នេះ អា​ស្រ័យ​ដោយ​មាន​រោគ​ឆ្លង​រាល​ដាល​ស្មុគ​ស្មាញ ដូច្នេះ​មិន​សូវ​មាន​អ្នក​ណា​ចិញ្ចឹម​ទេ​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ រោគ​ឆ្លង​រាល​ដាល​លើ​សត្វ​ស្លាប​ត្រូវ​បាន​បង្ការ​បង្រ្កាប​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ម្ល៉ោះ​ហើយ​មា​មីង​មិន​អល់​អែក​ចិញ្ចឹម​មាន់​ឡើង​វិញ ទ្រង់​ទ្រាយ​ចិញ្ចឹម​ក៏​កើន​ឡើង​ផង​ដែរ​។ មិន​តែ​ប៉ុណ្ណោះ ដោយ​គ្មាន​រោគ​ឆ្លង​រាល​ដាល ម្ល៉ោះ​ហើយ​អ្នក​ប្រើ​ប្រាស់​ក៏​មិន​បា​រម្ភ​ពេល​ទិញ​សាច់​មាន់​យក​មក​ទទួល​ទាន​ដែរ​។ អា​ស្រ័យ​ហេតុ​នោះ ទី​ផ្សារ​មាន់​ជា​សន្សឹម​ៗ​បាន​ឈាន​ឡើង​អ្នក​ចិញ្ចឹម មាន់​ក៏​មាន​ភាព​ងាយ​ស្រួល​ផង​ដែរ​។

បច្ចុ​ប្បន្ន តម្លៃ​មាន់​ស្រុក​ចាប់​៨៥​-៩៥​ពាន់​ដុង​/គ.ក ទៅ​តាម​ភូមិ​ស្រុក​និង​ពូជ​មាន់​ចិញ្ចឹម​លែង​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី ជា​មធ្យម​ភាគ​អ្នក​ចិញ្ចឹម​ចំ​ណេញ​ចាប់​ពី​៣០​-៤០​ពាន់​ដុង​/គ.ក បាន​ន័យ​ថា​លក់​ក្នុង​មួយ​លើក​ចំ​នួន​១.០០០ក្បាល អ្នក​ចិញ្ចឹម​ចំ​ណេញ​ពី​៣០-៤០​លាន​ដុង។ គិត​ជា​មធ្យ​ម​ភាគ​ចិញ្ចឹម​ក្នុង​មួយ​លើក​ៗ​រយៈ​ពេល​ជិត​៤​ខែ ដើម្បី​មាន់​មាន​ទម្ងន់​គ្រប់​១,២គ.ក គឺ​មួយ​ឆ្នាំ​មា​មីង​អាច​នឹង​ចិញ្ចឹម​បាន​ពី​២​-៣​លើក​។ ប្រ​សិន​បើ​ពិ​និត្យ​អំ​ពី​ការ​ចំ​ណេញ​លើ​ផ្ទៃ​ដី​បង្ក​បង្កើន​ផល នោះ​គឺ​ការ​ចិញ្ចឹម​មាន់​ក៏​មាន​ភាព​សម​ស្រប​សម្រាប់​គ្រួ​សារ​មាន​ដី​តិច​។ ពូ​យ័ញ​សុ​ខា នៅ​ភូមិ​ដុង​ថាំង ឃុំ​ដុង​ថាំង ស្រុក​កើ​ដ ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "អា​ស្រ័យ​ដោយ​ទម្រង់​រូប​ភាព​ចិញ្ចឹម​មាន់​ស្រុក​នេះ បាន​ជា​មា​មីង​ជា​ច្រើន​នៅ​ភូមិ​ដុង​ថាំង​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ ដូច​រូប​ខ្ញុំ​ផ្ទាល់​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ បច្ចុប្បន្ន គ្រួ​សារ​ច្រើន​តែ​ចិញ្ចឹម​គោ​បន្ត​ពូជ ប៉ុន្តែ​នៅ​តែ​រក្សា​ការ​ចិញ្ចឹម​មាន់​នេះ​ដែរ​។ នេះ​គឺ​ជា​វិធី​យក​រយៈ​ពេល​ខ្លី​ចិញ្ចឹម​រយៈ​ពេល​វែង មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ពេល​រង់​ចាំ​គោ​ផ្តល់​ប្រាក់​ចំ​ណូល​"។

លោក​ង្វៀន​ត្រុង​ធ្វី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាំង ឲ្យ​ដឹង​៖ "ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​មាន​ដី​បង្ក​បង្កើន​ផល​តិច​ដូច​ជា​ឃុំ​ដុង​ថាំង ការ​ចិញ្ចឹម​មាន់ គឺ​ជា​ទម្រង់​រូប​ភាព​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​។ ជា​ពិ​សេស​ឃុំ​ដុង​ថាំង បាន​រៀប​ចំ​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ចិញ្ចឹម​មាន់​ជូន​មា​មីង​។ ក្រោយ​ពី​ពេល​មាន​លិ​ខិត​បញ្ជាក់​ខាង​ការ​ចិញ្ចឹម​មាន់ មា​មីង​នឹង​ទទួល​បាន​ជំ​នួយ​ដើម​ទុន និង​មាន​កម្មា​ភិ​បាល​ក​សិ​កម្ម​ចុះ​ទៅ​ដល់​ផ្ទះ​ផ្តល់​ប​ទ​ពិ​គ្រោះ​ជាក់​ស្តែង​។ ទន្ទឹម​នឹង​នោះ ទម្រង់​រូប​ភាព​ចិញ្ចឹម​សត្វ បង្ក​បង្កើន​ផល​ផ្សេង​ៗ ឃើញ​ថា​ការ​ចិញ្ចឹម​មាន់​គឺ​ជា​ដំ​ណោះ​ស្រាយ​មួយ ដើម្បី​កសិ​ករ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​៕

ថាច់ថាញ់ភូ-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកង្វៀនត្រុងធ្វី