04/10/2016 - 08:20

ភាពផ្លាស់ថ្មីនៅវ៉ីថាញ់

ជីវ​ភាព​របស់​មា​មីង​ខ្មែរ​នៅ​ក្រុង​វ៉ី​ថាញ់​ (ខេត្ត​ហូវ​យ៉ាង​) មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង អាស្រ័យ​គោល​ន​យោ​បាយ​វិ​និ​យោគ​ដោយ​ឡែក​របស់​រដ្ឋ​កំ​​ពុង​មាន​ប្រ​សិទ្ធ​ភាព​។ 

យន្តូបនីយកម្មសម្រាប់ផលិតកម្មនៅវាលស្រែវ៉ីថាញ់។

តាម​ប្រ​សាសន៍​រប​ស់អ្នក​ស្រីង្វៀ​ន​ធី​កេវ​នឿង អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ក្រុង​វ៉ី​ថាញ់ ឲ្យ​ដឹង ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មូល​ផ្តុំ​ច្រើន​បំ​ផុត​នៅ​សង្កាត់​៣ ឃុំ​វី​តឹង ឃុំ​ហ្វាលូ​​វ​។ រយៈ​កាល​កន្លង ក្រុង​បាន​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទី​នេះ។  ក្រៅ​ពី​កម្ម​វិ​ធី​វិ​និ​យោគ​ទុន​រួម កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែ​រ​រស់​នៅ​កុះ​ករ​នៃ​តំ​បន់​នេះ នៅ​ទាំង​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​ស្ពាន​វ​ត្ត​នៅ​មណ្ឌល​៤ សង្កាត់​៣ និង​វិ​និ​យោគ​កសាង​ផ្លូវ កៅ​ស៊ូ​ពី​ផ្លូវ​ចូល​វត្ត​សម្រាប់​យាន​យន្ត បើក​បរ​បាន​ងាយ​ស្រួល​។ ផ្លូវ​ចូល​ទៅ​កាន់​ភូ​មិ​៧ ឃុំ​វី​តឹ​​ង​ក៏​បាន​ចាក់​បេ​តុង ក្រាល​កៅ​ស៊ូ​តាំង​ពី​ក្បាល​ភូមិ​រហូត​ដល់​ចុង​ភូមិ ដង​ផ្លូវ​នៅ​ឃុំហ្វា​លូវ ក៏​បាន​វិ​និ​យោគ​កសាង​តាម​កម្ម​វិ​ធី​១៣៥ ហើយ​បាន​ក្រាល​ដាន​ចូល​ទៅ​ដល់​ខ្លោង​ទ្វារ​វត្ត​។ ពូ​យ័ញ​សឺង នៅ​ភូមិ​៧ ឃុំ​វ៉ី​តឹង​ ឲ្យ​ដឹង​៖ "ពី​មុន​មា​មីង​​ធ្វើ​ដំ​ណើរ​ដោយ​ទូក​។ សព្វ​ថ្ងៃ នរ​ណាក៏​ទិញ​បាន​ម៉ូតូ ពី​ព្រោះទៅ​ផ្សារ​ដោយ​ម៉ូតូ​មាន​ភាព​ងាយ​ស្រួល​ណាស់​។ ហើយ​ឌុប​កូន​ទៅ​រៀន​ក៏​បាន​ឆាប់​រហ័ស​ដែរ ពី​ព្រោះផ្លូ​វ​ស្ពាន​ធ្វើ​ដោយ​បេតុង ម៉្លោះ​ហើយ​ម៉ូតូ​រត់​បាន​យ៉ាង​ឆាប់​រហ័ស​"។ ក្រៅ​ពី​នោះ មាមីង​នៅ​ទាំង​យក​កំ​ណាត់​ឈើចង​ពី​ក្រោយ​ម៉ូ​តូ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ផ្លែ​ឈើ និង​ផលិត​ផល​យក​ទៅ​ផ្សារ​លក់​ទៀត​ផង​។ល។ បង​គឹម​ទ្រុង​យុង អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំហ្វា​លូវ អំ​ណួត​៖ "ហ្វាលូវ​កំ​ពុង​ជំ​រុញ​ខ្លាំង​ក្លា​ការ​កសាង​ជន​បទ​ថ្មី ដូច្នេះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គម​ន៍​តែង​បាន​ផ្តុំ​កម្លាំង​កសាង​។ ក្នុង​នោះ អាទិ​ភាព​កសាង​ផ្លូវ​ចូល​ភូមិ​ដែល​មានជ​នរួម​ជាតិ​ខ្មែរ​ស់នៅ​កុះ​ករ​។ មក​ដល់​នឹង​បច្ចុប្បន្ន ផ្លូវ​បាន​ក្រាល​កៅ​ស៊ូ​ចាក់​បេ​តុង ហើយ​មាន​ទឹក​ស្អាត អគ្គិ​សនី​ប្រើ​ប្រាស់​សម្រាប់​រាល់​គ្រួសារ​ខ្មែរ​"។

តាម​ប្រ​សាសន៍​របស់​អ្នក​ស្រី​នឿង កា​រិ​យា​ល័យ​ជន​ជាតិ​ក្រុង ទើប​តែ​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ពាក់​ព័ន្ធ​រៀប​ចំ​អនុ​វត្ត​ផែន​ការលេខ​១០៩ /KH-UBND ​របស់​គណៈកម្មា​ធិកា​រ​ប្រ​ជាជ​ន​ខេត្ត​ហូវ​យ៉ាង ស្តី​ពី​ការ​ជំ​នួយ​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​តាម​សេចក្តី​សម្រេច​ចិត្ត​លេខ ៥៤/QĐTTg​ រប​ស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ចំ​ពោះ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​កំ​ពុង​ជួប​ការ​លំ​បាក​។ ទន្ទឹម​នឹង​នោះ នៅ​ទាំង​បន្ត​ការ​អនុវត្តន៍​ជំ​នួយ​ដោយ​ផ្ទាល់​ជូន​ដល់​គ្រួសា​រ​ចំ​នួន​២៦៧ តាម​សេច​ក្តីស​ម្រេច​ចិត្ត​លេខ​១០២​របស់​នា​យក​រដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបា​ល​។ ក្រៅ​ពី​នោះ ការិ​យា​ល័យ​ជន​ជាតិ​នៅ​ទាំង​សហ​ការ​ជាមួ​យ​នឹង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​៣ គណៈ​កម្មា​ធិ​ការ​ប្រ ជា​ជន​ឃុំ​​ហ្វា​លូ​​វ និង​វី​តឹង​ឧទ្ទេស​នាម​ពល​ករ​ជា​ជន​ជាតិ​ភាគ​តិច​ចូល​ធ្វើ​ការនៅ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​បេ​តុង​លី​តឹម​ហូវ​យ៉ាង​។ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច កា​រិ​យា​ល័យ​ជន​ជាតិ​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​សា​លា​មធ្យម​សិក្សា​ច្បាប់​ហូវ​យ៉ាង រៀប​ចំ​ជម្រើស​សិស្ស​នៅ​តាម​សាលា​សកល ព្រះ​សង្ឃ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​​ក្រុង​វ៉ី​ថាញ់​ទៀត​ផង​៕

ហា​​ថាញ់​ -សុ​ផល

ចែករំលែកអត្ថបទ