16/08/2016 - 09:11

ហ្វាតឹង ជំរុញល្បឿនកសាងជនបទថ្មី

ហ្វា​តឹង​ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ទាំង​ឡាយ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​កូវ​កែ (ត្រា​វិញ) ស្រូប​អត្រា​ជិត​៥០​%​នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ឃុំ។​ រយៈ​ពេ​ល​ជិត​៥​ឆ្នាំ អនុ​វត្ត​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​កសា​ង​ជន​បទ​ថ្មី មុខ​មាត់​ជន​បទ​ឃុំហ្វា​តឹ​ង​កាន់​តែ​មាន​សោភ​ណភាព ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ត្រូវបាន​លើក​ស្ទួយ​ដោយ​ឥត​ឈប់​ឈរ​។

 ផ្លូវជនបទភូមិចុងផ្នោ៣។

 

រយៈ​ពេល​កន្លង នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ហ្វាតឹ​ង មាន​ទម្រង់​រូប​ភាព​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ ក្នុង​ឆ្នាំ​២០១៥​ជាង២៩​លាន​ដុង​/ម្នាក់​/ឆ្នាំ​។ លោក​ថាច់​សល លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រធា​ន​ភូមិ​ចុង​ផ្នោ៣​ឲ្យ​ដឹង​៖"ចាប់​ពី​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​កសាង​ជន​បទ​ថ្មី ប្រជា​ជន​ក្នុង​ភូមិ​ពិសេស​គឺ​ជន​រួម​ជាតិ​ខ្មែរ បាន​ទទួល​ផល​ច្រើន​ពី​គោល​ន​យោ​បាយ​ជំ​នួយ​របស់​រដ្ឋ ជា​ពិ​សេស​គឺជំ​នួយ​ខាង​វិ​ទ្យាសាស្រ្ត​បច្ចេក​ទេស កែ​ប្រែ​ដំ​ណាំ​ដាំ​ដុះ សត្វ​ចិញ្ចឹម​ចំ​ទិស​ដៅ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ តួ​យ៉ាង​ដូច​គ្រួសា​រ​បង​ថាច់ សេន​សា​រឿន នៅ​ភូមិ​ចុង​ផ្នោ​៣ មាន​ដី​ស្រែ​មួយ​កុង​កន្លះ​ធ្វើ​ស្រែ​មិន​សូវ​បាន​ផល​។ មុន​នេះ​មួយ​ឆ្នាំ បង​បា​ន​បង្វែរ​ផ្ទៃ​ដី​ស្រែទាំ​ង​នោះ ​មក​ដាំ​ខ្ទឹម ជំ​ហាន​ដំ​បូង​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់​ផ្ដល់​ផល​ជាង​៨០​លាន​ដុង​/ឆ្នាំ​ ជួយ​ឲ្យជីវ​ភាព​គ្រួ​សារ​បង​លំ​នឹង​"។

រួម​ជាមួ​យ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លើក​ស្ទួយ​ជីវ​ភាព​ប្រជា​ជន​ឃុំ​បាន​យក​ចិត្ត​ទុក​ដាក់​ពិ​សេស ដល់​ការ​វិ​និ​យោគ​ក​សាង​សំ​ណង់​ហេដ្ឋារ​ចនា​សម្ព័ន្ធ​គម​នា​គមន៍​ជន​បទ​រហូត​មក​ទល់​ពេល​នេះ ទូ​ទាំង​ឃុំ​មាន​ផ្លូវ​ជន​ប​ទ​ជាង​៣០​គី​ឡូម៉ែត្រ​ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ឬ​ចាក់​បេ​តុង​រឹង​មាំ ត​ភ្ជាប់​ពី​មជ្ឈ​មណ្ឌល​ឃុំ​ទៅ​ភូមិ​នា​នា លើ​ភូមិ​សាស្រ្ត​និង​ឃុំ​ជិត​ខាង​ជួយ​ឲ្យ​ប្រ​ជាជន​ធ្វើ​ដំ​ណើរ​ទៅ​មក ដឹក​ជញ្ជូន​ក​សិ​ផល​មាន​ភាព​ងាយ​ស្រួល​ទាំង​ប្រាំ​ងវស្សា។​ ទន្ទឹម​នឹង​នោះ សុ​ខា​ភិ​បាលអប់​រំ វប្ប​ធម៌​-សង្គម​កិច្ច​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​វិវឌ្ឍន៍​ច្រើន​។ មក​ទល់​បច្ចុ​ប្បន្ន ឃុំ​មាន​ដំ​ណាក់​សុ​ខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​ជាតិ អ​ត្រាសិ​ស្សប្រ​​ឡង​ជាប់​រៀង​រាល់​ឆ្នាំ​សម្រេច​៩៨% មាន​គ្រួ​សារ​ជាង​៩១%​បាន​ប្រើ​ប្រាស់​​ទឹក​ស្អាត គ្រួ​សារ​ជាង​៩៥​%​បាន​ប្រើប្រា​ស់​អគ្គិ​ស​នី​  និង​ប្រ​ព័ន្ធ​ព័ត៌​មាន​ត្រូវ​បាន​បើក​ទូលា​យ​ចុះ​ទៅ​តាម​ភូមិ​។ ចលនា "ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ផ្នត់​រស់​នៅ​វប្ប​ធម៌​នៅ​តំ​បន់​តាំ​ង​ទី​លំ​នៅ"​ ត្រូវ​បាន​ឃុំ​អនុ​វត្ត​ល្អ មាន​គ្រួ​សារ​ជាង​៩១​% ត្រូវ​បាន​ទទួល​ស្គាល់​ជា​គ្រួ​សារ​វប្ប​ធម៌​។ ស្ថាន​ភាព​សន្តិ​សុខ​ន​យោ​បាយ​សណ្ដាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គ​ម​ត្រូវ​បាន​​រក្សាខ្ជា​ប់​។ ផ្ដើម​ពី​លទ្ធ​ផល​ខាង​លើ​រហូត​មក​ទល់​ពេល​នេះ ឃុំ​ហ្វា​តឹង អនុ​វត្ត​បាន​សម្រេច​១២​/១៩​លក្ខ​ឋាន​ជន​ប​ទ​ថ្មី។

លោក​ឡេ​ក្វឹក​ធ្វឹង  អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​កា​រ​ប្រ​ជាជ​ន​ឃុំ​ហ្វាតឹ​ង ឲ្យ​ដឹង​៖ "ឃុំ​កំ​ពុង​ផ្ដុំ​កម្លាំង​អនុ​វត្ត​សម្រេច​លក្ខ​ឋាន​ដែល​នៅ​សេស​សល់ ដើម្បី​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ក្នុង​ឆ្នាំ​២០២០​"៕

សេីុង​ម៉ា​ល័យ​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេ​ក្វឹក​ធ្វឹង