អនុវត្តបទបញ្ជាលេខ 10-CT/TW របស់គណៈលេខាមជ្ឈិមស្ដីពី" ការ លើកកម្ពស់គុណភាពសកម្មភាពសាខាបក្ស" សាខាបក្សភូមិដូងជ្រំ ចំណុះបក្ខភាគឃុំតឹងសើុង ស្រុកថ្កូវ ខេត្តត្រាវិញ មានរបៀបអនុវត្តជាក់ស្តែងជាច្រើន ដើម្បីលើកកម្ពស់គុណភាពសកម្មភាព។ អាស្រ័យហេតុនោះ បានជា៥ឆ្នាំបន្តបន្ទាប់ (ចាប់ពីឆ្នាំ២០១០-២០១៥) សាខាបក្សភូមិដូងជ្រំត្រូវបានទទួលស្គាល់ជាសាខាបក្សស្អាតស្អំ រឹងមាំ។
បងហឿថាញ់ហៀង បក្ខជនវ័យក្មេងខំធ្វើការឈានឡើង ចាកផុតពីភាពក្រីក្រ។
សាខាបក្សភូមិដូងជ្រំមានបក្ខជន៧រូប ក្នុងនោះជនជាតិខ្មែរ៦រូប។ ចាប់តាំងពីដើមឆ្នាំរហូតមក សាខាគណៈកម្មាធិការបក្សយោងលើសេចក្ដីសម្រេចចិត្ត ផែនការរបស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនឃុំកសាងផែនការហ្មត់ចត់ ដើម្បីអនុវត្តភារកិច្ចនយោ បាយ សមស្របជាមួយនឹងលក្ខណសម្បត្តិជាក់ស្ដែង។ ពិសេសគឺ សេចក្ដីសម្រេចចិត្តស្ដីពីការងារកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគកសាងជនបទថ្មី។ ដើម្បីអនុវត្តសម្រេចលក្ខឋាននៃសេចក្ដីសម្រេចចិត្តបានដាក់ចេញសាខាបក្សបានចាត់ឲ្យ បក្ខជនម្នាក់ៗរ៉ាប់រងនូវចំណែកការងារជាក់ស្ដែង។ កម្មាភិបាលបក្ខជនគ្រប់គ្នា បន្ទាប់ពីបានទទួលភារកិច្ច មិនបង្អង់ពង្រីកសមត្ថភាពជំនួយគ្រួសារក្រីក្រចាកផុតពីភាពក្រីក្រ ចលនាប្រជាជនបរិច្ចាគដីកសាងផ្លូវធារាសាស្រ្ដ នៅវាលស្រែចូលរួមអនាម័យបរិស្ថាន និងផ្សព្វផ្សាយនូវគោល ការណ៍ គោលមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ រក្សាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។
សមមិត្ត គឹមសាខែន លេខាសាខាបក្ស និងជាប្រធានភូមិដូងជ្រំ ឲ្យដឹង៖ "អនុវត្តតាមកិច្ចចង្អុលការរបស់ថ្នាក់លើស្កីពី" ការលើកកម្ពស់គុណភាព សកម្មភាពរបស់សាខាបក្ស" សាខាបក្សភូមិដូងជ្រំយកចិត្តទុកដាក់យ៉ាងសំខាន់ដល់ការពង្រីកតួនាទីរបស់កម្មាភិបាលបក្ខជនរាល់រូប ។ ការដែលបែងចែកការងារជាក់ស្ដែងដូច្នោះ បានធ្វើឲ្យបក្ខជនដឹងកាន់តែ ច្បាស់នូវភារកិច្ចខ្លួន ដើម្បីបំពេញបានល្អនូវការងារដែលសាខាបក្ស បានប្រគល់ជូន"។ ភូមិដូងជ្រំមានប្រជាជន២០២ ក្នុងនោះជនជាតិខ្មែរមាន១៨២គ្រួសារ មានគ្រួសារខ្មែរក្រីក្រ២២គ្រួសារ។ សាខាបក្សបានចាត់កម្មាភិបាលបក្ខជនស្វែងយល់ និងណែនាំគ្រួសារក្រីក្រនូវរបៀបធ្វើការងាររកស៊ីដើម្បីចាកផុតពីភាពក្រីក្រ។ ផ្ដើមពីរបៀបធ្វើនោះ ក្នុងឆ្នាំ ២០១៥ សាខាបក្សបានជួយគ្រួសារជាច្រើន ចាកផុតពីភាពក្រីក្រចីរភាព ប្រាក់ចំណូលគិតមធ្យមភាគរបស់មនុស្សម្នាក់ៗ ក្នុងភូមិសម្រេច១៩,៥ លានដុង/ឆ្នាំ។
ក្រៅពីអនុវត្តបានល្អនូវការងារកាត់បន្ថយភាពក្រីក្រ សាខាបក្សភូមិដូងជ្រំ នៅទាំងផ្សព្វផ្សាយ ចលនាប្រជាជនលើភូមិសាស្រ្តបរិច្ចាគដី ដំណាំ រួមផ្សំបំពេញល្អការងារ រៀបចំដីសម្រាប់កសាងសំណង់គមនាគមន៍ជនបទ អនុវត្តតាមគោលលំនាំ" រដ្ឋនិងប្រជាជនរួមគ្នាធ្វើ"។ អាស្រ័យអនុវត្តបានល្អការងារផ្សព្វផ្សាយ ម្ល៉ោះហើយប្រជាជនស្ម័គ្រចិត្តគាំទ្រ ផ្លូវមួយខ្សែចាប់ពីក្បាលផ្លូវជាតិ៥៤ ចូលជ្រៅក្នុងភូមិបានកសាងសម្រេច។ តាមប្រសាសន៍របស់សមមិត្ត គឹមសាខែន ឲ្យដឹង៖ កិច្ចការធ្វើដោយហ្មត់ចត់ ចុះទៅផ្ទាល់និងជិតដិតជាមួយប្រជាជនស្ដាប់ និងស្វែងយល់បំណង ប្រាថ្នារបស់ប្រជាជន គឺជាកិច្ចការដ៏សំខាន់ដែលសាខាបក្សភូមិដូងជ្រំ ប្ដេជ្ញាចិត្តរួមគ្នាអនុវត្តដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លង។ ផ្ដើមពីនោះ ចលនាប្រជាជនរួមគ្នាអនុវត្តបានល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស។ អាស្រ័យហេតុនោះ ភូមិដូងជ្រំត្រូវបានរដ្ឋទទួលស្គាល់ជាភូមិជនបទថ្មីឆ្នាំ២០១៤៕
សឺនម៉ាល័យ-សេរី