05/12/2016 - 16:46

ហ៊ីបហ្វា គិតគូរជីវភាពជូនជនរួមជាតិខ្មែរ

ប៉ុន្មាន​ឆ្នាំ​កន្លង បក្ខ​ភាគ​និង​ប្រ​ជា​ជន​ឃុំ​ហ៊ីប​ហ្វា ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ តែង​ជម្នះ​ការ​លំ​បាក​ខិត​ខំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គោល​ន​យោ​បាយ​របស់​រដ្ឋ ដើម្បី​អ​ភិ​វឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ សុ​ខុ​មាល​ភាព​សង្គម ម៉្លោះ​ហើយ​ទើប​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​តែង​បាន​លំ​នឹង និង​លើក​ស្ទួយ​មុខ​មាត់ ជន​បទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្រស់​បំ​ព្រង​។

គណៈកម្មាធិការបក្សឃុំតែងយកចិត្តទុកដាក់ជំនួយកសិករ ខ្មែរបុលទុនដាំដំណាំ។

លោក​ត្រឹង​ក្វឹក​ផុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ៊ីប​ហ្វា ឲ្យ​ដឹងៈ​" រយៈ​កាល​កន្លង រដ្ឋ​អំ​ណាច​ឃុំ​តែង​ផ្តុំ​កម្លាំង​ដឹក​នាំ​ប្រ​ជា​ជន បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​សម​ស្រប​និង​ជំ​នួយ​ដើម​ទុន  ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស បើក​ទូ​លាយ​ទម្រង់​រូប​ភាព​អភិ​វឌ្ឍសេដ្ឋ​កិច្ច​គំ​រូ​។ ទន្ទឹម​នឹង​នោះ បរិ​មាណ​ផល​ចិញ្ចឹម​និង​នេ​សាទ​ជល​ផល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​គុណ​ភាព និង​ទិន្ន​ផល​ស្រូវ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ខ្ពស់​។ ចំ​នួន​គ្រួ​សារ​ចិញ្ចឹម​បង្កង​វិ​បុល​វប្ប​កម្ម ចិញ្ចឹម​គោ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​មក​ដល់​នឹង​បច្ចុប្បន្ន ចំ​នួន​ហ្វូង​គោ​សម្រេច​បាន​១០៧%​ភាគ​កម្រិត​នៃ​សេចក្តី​សម្រេច​ចិត្ត​ឆ្នាំ​២០១៦។ ការ​ដាំ​បន្លែ​បង្ការ ក៏​រីក​ចម្រើន​ដែរ ដូច​ជា ត្រ​សក់ ម្រះ សណ្តែក​ដី ម្ទេស​។ល។ ឆ្លង​តាម​រយៈ​នោះ បង្កើត​បាន​ក្លឹប​ក្រុម​សហ​ការ​ផលិត ចិញ្ចឹម​សត្វ​ចំ​នួន​២៥ ដោយ​មាន​ស​មា​ជិក​ជិត​៧០០​នាក់​ចូល​រួម ដើម្បី​អភិឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ លំ​នឹង​ជីវ​ភាព​" ។   

​ឆ្នាំ​២០១៥ ដោយ​បាន​ប្រ​ភព​ទុន​ផ្សេង​ៗ​ពី​គ្នា ឃុំ​បាន​កសាង​សម្រេច​រួច​រាល់ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​កៅ​ស៊ូ​ចូល​ទៅ​កាន់​ភូមិ​ភៀវ និង​សំ​ណង់​ផ្សេង​ៗ​ទៀត​ដែល​កំ​ពុង​ដំ​ណើរ​ការ ដូច​ជា​ផ្លូវ​ធ្លក​បណ្តោយ​និង​ផ្លូវ​អ៊ុង កីម​នៅ​ភូមិ​ហ្វា​លុក​។ ប្រ​ព័ន្ធ​អគ្គិ​ស​នី​ក៏​បាន​បើក​ទូ​លាយ​បង្កើន​កម្រិត បច្ចុប្បន្ន​មាន​គ្រួសារ​ប្រ​ជា​ជន​ប្រើ​ប្រាស់​អគ្គិសនី​និង​ផលិត​កម្ម​៩៩,២​% គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អ​នា​ម័យ​៩៩​% និង​សា​លា​រៀន​ដំ​ណាក់​សុ​ខា​ភិ​បាល​ត្រូវ​បាន​កសាង​សម្រេច​ជា​ស្ថា​ពរ​។ ទន្ទឹម​នឹង​នោះ ក្រោយ​ពី​អនុ​វត្តន៍​កម្ម​វិ​ធី​ទិស​ដៅ​ស្តី​ពី​ដោះស្រាយ​ផ្ទះ​នៅ ដី​ផលិត​កម្ម ជូន​ជន​រួម​ជាតិ​ខ្មែរ ដំ​ណាក់​កាល​២០១៣-២០១៥ ឃុំ​ហ៊ីប​ហ្វា បាន​ជំ​នួយ​ទិញ​ដី​ធា​រផ្ទះ​ឲ្យ​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​២១​/២១​គ្រួ​សារ លោះ​ដី​ផលិត​កម្ម​ឲ្យ​១២​/១២​គ្រួ​សារ និង​ទិញ​ដី​ផលិត​កម្ម​ឲ្យ​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន១​គ្រួ​សារ។ ឆ្លង​តាម​រយៈ​នោះ មាន​គ្រួ​សារ​ជា​ច្រើន​ខិត​ខំ​រក​ស៊ី​ឈាន​ឡើង ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។

លោក​ថាច់​ខាញ់ លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ធ្លក​បណ្តាយ​ឲ្យ​ដឹងៈ​"  ភូមិ​មាន​គ្រួ​សារ​ខ្មែរ​ជាង​៦០%  អនុ​វត្ត​គោល​ន​យោ​បាយ​ជំ​នួយ ជូន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ ដូច​ជាៈ គ្រួ​សារ​ពូ​ថាច់​ឌើ អ្នក​មីង​ថាច់​ធី​ឌីប ថាច់​ង៉ុក​ចូវ​។ល។ ដោយ​បាន​ជំ​នួយ​លោះ​ដី​ផលិត​កម្ម​ឡើង​វិញ និង​សង់​ផ្ទះ​មេត្តា​ធម៌​ជា​សន្សឹម​ៗ លំ​នឹង​ជីវ​ភាព​ខិត​ខំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ឃុំ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ ឆ្លង​តាម​រយៈ​ការ​ជំ​នួយ​បុល​ទុន  ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស ជូន​គ្រួសារ​ក្រី​ក្រ​ជាង​១០០​គ្រួ​សារ ជា​រៀង​រាល់​ឆ្នាំ​។ល។ ដើម្បី​លំ​នឹង​ជីវ​ភាព កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ ក្នុង​ទូ​ទាំង​ឃុំ​ទៀត​ផង​។

លោក​ត្រឹង​ក្វឹក​ផុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ៊ីប​ហ្វា ឲ្យ​ដឹង​បន្ថែមៈ​"  ​អា​ស្រ័យ​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​ចំ​ពោះតំ​​បន់​ជន​រួម​ជាតិ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ​មាន​ការ​ផ្លាស់​ថ្មី ច្បាស់​ក្រ​ឡែត រៀង​រាល់​ឆ្នាំ ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​ខ្មែរ​ប្រ​មាណ​១០​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ បច្ចុប្បន្ន​ឃុំ​សម្រេច​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​បាន​១១/​១៩​​។ ព្រម​​ទាំ​ង​ផ្តុំ​កម្លាំង​លើក​កម្ពស់​គុណ​ភាព ភូមិ​វប្ប​ធម៌​ខិត​ខំ​សម្រេច​ភូមិ​វប្ប​ធម៌​៧/៧​នៅ​ចុង​ឆ្នាំ​២០១៦​នេះ​" ៕ 

 

សេីុងម៉ាល័យ-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកថាច់ខាញ់