សិល្បៈល្ខោនយូរកេរ្តិ៍ គឺជាផលិតផលបញ្ញា វប្បធម៌ស្មារតីរបស់ជនរួម ជាតិខ្មែរណាមបូ។ ជាពិសេសល្ខោនយូរកេរ្តិ៍ ទាមទារកងជួរធនធាន មនុស្សមានទេពកោសល្យខាងច្រៀង រាំ ផ្តោតអារម្មណ៍ទៅលើសិល្បៈ និងដឹកនាំការសម្តែង។ល។
បងហូវុាំងឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវុាំងយ៉ាវ (ស្រុកតិញបៀង ខេត្តអាងយ៉ាង) អំណួតជាមួយនឹងយើងខ្ញុំ" ភូមិរបរតម្បាញសំពត់ចរបាប់ខ្មែរវុាំងយ៉ាវ សព្វថ្ងៃមានការវិវឌ្ឍន៍បង្គួរហើយ"។
ខេត្តបាកលីវមានសក្ដានុពល និងឧត្តមភាពសម្រាប់អភិវឌ្ឍវិស័យ ទេសចរណ៍ ពិសេសគឺទេសចរណ៍ផ្លូវចិត្ត ត្បិតអីនៅទីនេះជាតំបន់ពោរពេញដោយអត្តសញ្ញាណវប្បធម៌ជនជាតិកិញ ខ្មែរ ចិន មួយអន្លើមានកេរដំណែលសាសនាគោលជំនឿនិងបុណ្យប្រពៃណីផ្សេងៗ។
ទូកគែហ៊ៅ (ទូកសម្រាប់ដឹកព័ស្តុភារឬហៅថាទូកបញ្ជាការក្រុមទូក-ង) ទូកនេះ មានតួនាទីសំខាន់និងជាមធ្យោបាយជំនួយការនៅក្នុងពិធីប្រ ណាំងទូក-ង។
នៅខេត្តសុកត្រាំង ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ប្រពៃណីរបស់ជនរួមជាតិខ្មែរ កំពុងប្រព្រឹត្តឡើងនូវសកម្មភាពដ៏អស្ចារ្យជាច្រើន ដែលប្រកបដោយអត្តសញ្ញាណវប្បធម៌ជាតិ។ នេះគឺជាពិធីបុណ្យធំមួយក្នុងចំណោមកម្មវិធីបុណ្យធំៗ មានភាពអធិកអធមបំផុត ហើយទាក់ទាញ ជនរួមជាតិខ្មែរចូលរួមកុះករបំផុត។
ពិធីបុណ្យអកអំបុកប្រណាំងទូក-ង ប្រពៃណីរបស់ជនរួមជាតិខ្មែរសុកត្រាំង នឹងប្រព្រឹត្តឡើងក្នុងអំឡុង២ថ្ងៃ (១៣និង១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៤និង១៥កើត ខែកត្តិក ឆ្នាំវក អដ្ឋស័ក)។ ដើម្បីត្រៀមបម្រុង ឲ្យពិធីប្រណាំងទូក-ង វត្តនានាក្នុងខេត្តសុកត្រាំង កំពុងរៀបចំការហ្វឹកហាត់ ប៉ងបំណងដណ្តើមបានពានរង្វាន់ខ្ពស់ក្នុងពិធីប្រណាំងឆ្នាំនេះ។
ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោចខែអស្សុជដល់ថ្ងៃពេញបូណ៌មីខែកត្តិក (ឆ្នាំនេះ ចាប់ពីថ្ងៃ១៧ខែតុលាទល់នឹងថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៦) ជនរួមជាតិខ្មែរណាមបូ និយាយរួមនិងខេត្តសុកត្រាំងនិយាយដោយឡែក តែងប្រារព្ធធ្វើពិធីបុណ្យកឋិនទាន។
បងឡេហ្វាងលៀក អនុប្រធានការិយាល័យជនជាតិស្រុកចូវថាញ់A ខេត្តហូវយ៉ាង ឲ្យដឹង៖ ទម្រង់រូបភាពទូសៀវភៅច្បាប់របស់ការិយាល័យជនជាតិ បានប្រគេនវត្តអារញ្ញិក និងវត្តបទុមវង្សី ឃើញថាពង្រីកបានប្រសិទ្ធភាព។
វត្តអម្ពាវ័ន ស្ថិតនៅភូមិឌិញខាញ់ A ឃុំឌិញម៉ូង ស្រុកថើយឡាយ ក្រុង កឹងធើ មិនត្រឹមតែជាកន្លែងសម្រាប់ពុទ្ធបរិស័ទ ធ្វើបុណ្យសុន្ទរ៍ទាន ថែមទាំងជាកន្លែងគិតគូរជីវភាពស្មារតី ជូនមាមីងពុទ្ធបរិស័ទខ្មែរ។ មិនតែប៉ុណ្ណោះ វត្តនៅទាំងជួយរដ្ឋអំណាចភូមិភាគអនុវត្តល្អគោលនយោបាយជនជាតិទៀតផង។
វត្តសិរីវង្សា (ចេកមាស) នៅភូមិថាញ់សើុង ឃុំវិញប៊ិញ ស្រុកហ្វាប៊ិញ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ចាត់ចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌ថ្នាក់ខេត្តកាលពីឆ្នាំ២០១២។
វត្តបទុមវង្សាសំរោង ស្ថិតនៅសង្កាត់៥ ក្រុងសុកត្រាំង ជាវត្តមួយក្នុងចំ ណោមវត្តដែលមានស្ថាបត្យកម្មដ៏ល្អវិចិត្ររបស់ខេត្តសុកត្រាំង។ ព្រោះហេតុនោះ ពេលភ្ញៀវទេសចរមកដល់ទីនេះ មិនត្រឹមតែល្ហែល្ហើយ ស្ងប់រំងាប់ខាងផ្លូវចិត្តប៉ុណ្ណោះទេ នៅទាំងបានទស្សនារមណីយដ្ឋានវប្បធម៌ជនជាតិទៀតផង។
"របររបស់ខ្ញុំគឺកាត់សក់ ប៉ុន្តែខ្ញុំចូលចិត្តនឹងវិស័យសិល្បៈ។ រយៈកាលជាង៤០ឆ្នាំកន្លង ខ្ញុំចាប់អាជីពកាត់សក់ ប៉ុន្តែនៅតែចិញ្ចឹមក្តីប្រាថ្នា សិល្បៈ" -សិល្បករដាវស៊ិនរំភើបចិត្តពេលរំលឹកដល់ជីវិតសិល្បៈរបស់ខ្លួន។
បងកៀងកើន ស្រុកកំណើតនៅខេត្តត្រាវិញ ប្រកបរបរចម្លាក់និងគំនូរ ក្បូរក្បាច់រចនានៅតាមវត្តខ្មែរបានជិត១០ឆ្នាំហើយ។ ផ្ទាំងគំនូររូបភាព ដែលបងគូរនៅតាមវត្តមើលទៅមានភាពរស់រវើកនិងល្អវិចិត្រ។
ផ្ដើមកសាងបានជាង៣៤០ឆ្នាំ វត្តចំប៉ាវនារាម (ចំប៉ា) នៅឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង ត្រូវបានចាត់ទុកជាអារាមដ្ឋានមួយដែលមានសោភណភាព និងទូលំទូលាយជាងវត្តនានាក្នុងស្រុក។ សព្វថ្ងៃវត្តគឺជាកន្លែងទេសចរណ៍មួយកំពុងតែទាក់ទាញភ្ញៀវមកទស្សនាយ៉ាងកុះករ។
វត្តគម្ពីរសាគរព្រែកជ្រៅ បានកសាងនៅឆ្នាំ១៨៨៧ ស្ថិតនៅឃុំហ៊ីបថាញ់ ចម្ងាយពីក្រុងបាកលីវ (ខេត្តបាកលីវ) ជាង១០គីឡូម៉ែត្រ ដែលជាវត្តខ្មែរមួយក្នុងចំណោមវត្តខ្មែរនានា មានសោភណភាពស្រស់ស្អាតនៅណាមបូ។
ក្រោយពីដង្ហែគម្ពីរយកមកពីប្រទេសថៃ គណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តថឿថៀង-ហ្វេ គណៈពុទ្ធសាសនាទក្ខិណនិកាយនៅហ្វេ បានរៀបចំតាំងពិព័រណ៍ "ព្រះត្រៃបិដក -ចារលើស្លឹករឹត មានអាយុកាល២.០០០ឆ្នាំ" នៅវត្តហ្វៀងខុង សង្កាត់ហឿងហូ ក្រុង ហឿងត្រា។
ទន្ទឹមនឹងមុខជំនាញខាងគ្រប់គ្រងរដ្ឋផ្នែកការងារជនជាតិ បងថាច់មុនី អនុប្រធាននាយកដ្ឋានជនជាតិ និងសាសនានៃគណៈចង្អុលការតីណាមបូ តែងបានទស្សនិកជន សិល្បករ-ការិនីខ្មែរនៅណាមបូដឹងស្គាល់ច្រើន ដោយបងមានទេពកោសល្យនិពន្ធកំណាព្យ និពន្ធរឿងនិងដឹកនាំរឿង។
ស្របឱកាសអនុស្សាវរីយ៍៧០ឆ្នាំ ទិវាបង្កើតស្ថាប័នគ្រប់គ្រងរដ្ឋ ស្ដីពីការ ងារជនជាតិ (ថ្ងៃ៣ ឧសភា ឆ្នាំ១៩៤៦- ថ្ងៃ៣ ឧសភា ឆ្នាំ២០១៦) អ្នកយក ព័ត៌មានកាសែតកឹងធើភាសាខ្មែរ មានបទដោះដូរជាមួយនឹងសមមិត្ត លឿងវុាំងទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ។
យើងខ្ញុំធ្វើដំណើរស្វែងរកដល់វត្តកំពង់ស្ពាន ទីប្រជុំជនកូវកែ ស្រុកកូវកែ ខេត្តត្រាវិញ គាប់ជួនបងថាយស៊ីនកំពុងផ្ចិតផ្ចង់ឆ្លាក់ក្បូរក្បាច់រចនាចេតិយ ដើម្បីសម្រេចរួចរាល់នៅមុនពេលបុណ្យចូលឆ្នាំថ្មីជិតចូលដល់។
ឆ្នាំនេះឆាប់អស់ភ្លៀង ហេតុនោះមាមីងនៅឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង បានប្រមូលផលដំណាំមុនតេតង្វៀនដាងដើម្បីបម្រុងប្រមូលផលត្នោតវិញ។ នេះជាសកម្មភាពនាំមកនូវប្រាក់ចំណូលបន្ថែម ក្រោយពេលទំនេរពីស្រែចម្ការ ដើម្បីលើកស្ទួយជីវភាពសេដ្ឋកិច្ចជូនមាមីងនៅភូមិភាគ។