ហេតុនោះ មិនត្រឹមតែជាកន្លែងបួសរៀន គោរពប្រតិបត្តិពុទ្ធសាសនាប៉ុណ្ណោះទេ វត្តនៅទាំងជាកន្លែងទេសចរណ៍ខាងផ្លូវចិត្តដ៏ល្បី ទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។ល។
មកកាន់រមណីយដ្ឋានវត្តអង្គររាជបូរី មិត្តនឹងបានគយគន់ទិដ្ឋភាពគំនូរចម្លាក់ល្អប្រណីតប្រកបដោយលក្ខណវប្បធ៌របស់ខ្មែរណាមបូ។ ទន្ទឹមនឹងនោះ មិត្តនៅទាំងបានគយគន់ទិដ្ឋ ភាពធម្មជាតិស្រស់ត្រកាល គ្របដណ្ដាប់ដោយម្លប់ឈើដ៏ត្រឈឹងត្រឈៃ ហើយថែមទាំងមានស្រះព័ទ្ធជុំវិញបរិវេណវត្តទៀតផង។ល។ វត្តអង្គររាជបូរី បានទទួលស្គាល់ជាកេរដំណែលវប្បធម៌ប្រវត្តិសាស្រ្តថ្នាក់ជាតិកាលពីឆ្នាំ១៩៩៤៕
កម្រងរូបថត៖ ទីទុយ
ខ្លោងទ្វារវត្តអង្គររាជបូរី ។ ជ្រុងមួយនៃព្រះវិហារវត្តអង្គររាជបូរី ។
ស្រះព័ទ្ធជុំវិញបរិវេណវត្ត។
ភ្ញៀវទេសចរមកពីប្រទេសកម្ពុជា ។
ភ្ញៀវទេសចរដើរទស្សនាកម្សាន្ត។