ដើម្បីជំនួយកសិករ ពិសេសគឺគ្រួសារក្រលំបាកមានលក្ខណៈបុលទុនសម្រាប់វិនិយោគ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសអភិវឌ្ឍការផលិត បង្កើនប្រាក់ចំណូលរួមចំណែកកែលម្អជីវភាព ប៉ុន្មានឆ្នាំកន្លង មូលនិធិជំនួយកសិករបានពង្រីកមានប្រយោជន៍យ៉ាងជាក់ស្តែងជួយកសិករលំនឹងជីវភាព និងមានកសិករជាច្រើនឈានឡើងធ្វើមាន។

ប្តីប្រពន្ធបងថាច់អ៊ុក កំពុងប្រមូលផលសណ្តែកកួរ។
លោកថាច់សារី ប្រធានសមាគមកសិករ ឃុំចូវថាញ់ ខេត្តវិញឡុង ឱ្យដឹង៖ “កន្លងហើយ ដោយប្រភពទុនមូលនិធិជំនួយកសិករ ខេត្ត ឃុំជំនួយដល់កសិករ ១៥ រូប ជាសមាជិករបស់ក្រុមសហការដាំបន្លែនៅភូមិខ្នាច ជាមួយទឹកប្រាក់ ៤០០ លានដុងដើម្បីអនុវត្តគម្រោងដាំបន្លែសុវត្ថិភាព រយៈពេលបុលគឺ ៣៦ ខែ។ មូលនិធិជំនួយកសិករដែលដំណើរការបានឆ្ពោះទៅរកទិសដៅថ្មីដល់កសិករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ការផ្សព្វផ្សាយប្រភពទុនមិនត្រឹមតែជួយកសិករមានលក្ខណៈវិនិយោគការផលិត ថែមទាំងបានទទួលយកពីវិទ្យាសាស្រ្ត-បច្ចេកទេសថ្មី ដើម្បីអនុវត្តចូលក្នុងការផលិតសមស្របជាមួយលក្ខណៈគ្រួសារ រួមចំណែកបង្កើនប្រាក់ចំណូល កែលម្អជីវភាព ជំរុញអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។ សំខាន់ជាងទៀត នេះគឺជាមូលដ្ឋានដើម្បីទម្រង់សេដ្ឋកិច្ចគ្រួសារកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ បង្កក្តីទំនុកចិត្តក្នុងសមាជិកកសិករជាមួយនឹងការងារសមាគម។ ឆ្លងតាមរយៈការពិនិត្យ វាយតម្លៃការប្រើប្រាស់ទុន សមាជិកគ្រប់រូបប្រើប្រាស់ដើមទុនចំគោលដៅ។ សព្វថ្ងៃ សមាជិកដែលចូលរួមទម្រង់ ទទួលបានប្រាក់ចំណូលលំនឹង ជាជំហានអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”។

ទស្សនាទម្រង់ដាំបន្លែរបស់គ្រួសារបងថាច់អ៊ុក (ឈរទី១រាប់ពីឆ្វេង)។
ជាគ្រួសារដែលបានទទួលទុនជំនួយកសិករ បងថាច់អ៊ុក ឱ្យដឹង៖ “គ្រួសារខ្ញុំមានដីចម្ការ ២ កុង សម្រាប់ដាំបន្លែ កន្លងហើយ បានសមាគមកសិករឃុំជំនួយបុលទុនពីប្រភពទុនមូលនិធិជំនួយកសិករ ខេត្តចំនួន ២៥ លានដុង សម្រាប់ទិញគ្រាប់ពូជ សម្ភារៈកសិកម្ម ម៉ាស៊ីនជ្រួយដីដើម្បីដាំបន្លែ។ ថ្វីដ្បិតដើមទុនមិនច្រើនក៏ពិតមែន ប៉ុន្តែគឺជាការលើកទឹកចិត្តដើម្បីសមាជិកក្នុងក្រុមពង្រីកផ្ទៃដីដាំបន្លែ បង្កើនប្រាក់ចំណូល កែលម្អជីវភាពគ្រួសារ។ សព្វថ្ងៃ គ្រួសារខ្ញុំកំពុងដាំម្រះ ពោតបារាំងនិងសណ្តែកកួរ ២ កុង។ល។ រាល់ខែអាចរកបានប្រាក់ចំណូលប្រមាណ ៨ លានដុង”។
ផ្ដើមពីប្រសិទ្ធភាពជំហានដំបូង សមាគមកសិករឃុំនឹងបន្តតាមដាននិងជំនួយដើម្បីទម្រង់ពង្រីកបានដោយចីរភាព លោកថាច់សារី ប្រធានសមាគមកសិករឃុំចូវថាញ់ ឱ្យដឹងបន្ថែម៖ “ក្រៅពីជំនួយទុន សមាជិកកសិករនៅទាំងបានសមាគមគ្រប់ថ្នាក់ជួយណែនាំពីបច្ចេកទេសនិងផែនការផលិត។ សព្វថ្ងៃ សមាជិកទាំងអស់ក្រោយពីបានឧបត្ថម្ភបុលទុនតែងពង្រីកបានប្រសិទ្ធភាព ជួយកសិករជាច្រើនបង្កើនប្រាក់ចំណូល ជាជំហានឈានឡើងធ្វើមាន។ អាចនិយាយបានថា មូលនិធិជំនួយកសិករ ពិតជាមានអត្ថន័យចំពោះគ្រួសារកសិករក្រ រួមចំណែកក្នុងការអនុវត្តកសាងជនបទថ្មីនៅភូមិភាគ។ នៅពេលខាងមុខ សមាគមនឹងបន្តឆ្លៀតយកប្រភពទុន បំផុតគឺប្រភពទុនមូលនិធិជំនួយកសិករ ដើម្បីសមាជិកកសិកររបស់ឃុំចូវថាញ់ កសាងនិងពង្រីកបន្ថែមទម្រង់ដាំដុះ ចិញ្ចឹមសត្វមានប្រសិទ្ធភាព៕
សើុងម៉ាល័យ-ដាលីន