02/09/2025 - 08:17

គោល​នយោ​បាយ​ជំ​រុញ​ការ​អភិវឌ្ឍ​តំ​បន់​ជន​បទ 

ប៉ុន្មាន​ឆ្នាំ​កន្លង ខេត្ត​កា​ម៉ាវ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ជន​ជាតិ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ជន​បទ​អភិ​វឌ្ឍន៍ ជីវ​ភាព​បាន​លើក​ស្ទួយ​ជន​ជាតិ​ភាគ​តិច​កាន់​តែ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស​និង​ការ​គ្រប់​គ្រង​របស់​រដ្ឋ។

អត្តសញ្ញាណ​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ បាន​ខេត្ត​កា​ម៉ាវ​អភិ​រក្ស​និង​ពង្រីក។

ជា​ច្រើន​ឆ្នាំ​មក ខេត្ត​កា​ម៉ាវ​បាន​ផ្សព្វ​ផ្សាយ មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ កម្ម​វិធី​និង​គម្រោង​ជា​ច្រើន ជំ​រុញ​ការ​អភិវឌ្ឍន៍​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ពិ​សេស​គឺ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​ទី ១ ឆ្នាំ ២០២១ - ២០២៥ ខេត្ត​បាន​វិនិ​យោគ​ទុន​ជិត ៤៤៦ ពាន់​លាន​ដុង ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ចំ​នួន ១០។ ហេតុ​នេះ មក​ដល់​បច្ចុប្បន្ន ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​បាន​វិនិ​យោគ​សព្វ​គ្រប់ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផលិត​របស់​ប្រ​ជា​ជន ដូច្នេះ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​បាន​កើន​ឡើង។ ទិដ្ឋ​ភាព​ជន​បទ​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​មាន​ភាព​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កម្រិត​ប្រ​ជា​បញ្ញា​បាន​លើក​កម្ពស់; អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​បាន​អភិ​រក្ស​និង​ពង្រីក; កង​ជួរ​បក្ខ​ជន កម្មា​ភិបាល បុគ្គ​លិក ជា​ជន​ជាតិ​ខ្មែរ កើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទាំង​បរិ​មាណ​និង​គុណ​ភាព; ប្រ​ពៃ​ណី​សាមគ្គី​រវាង​បណ្តា​ជន​ជាតិ សាសនា​បាន​ពង្រឹង​និង​ពង្រីក; ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​តំ​បន់​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​បាន​រក្សា​រឹង​មាំ​និង​ពង្រឹង…។

ព្រះ​ឧបជ្ឈាយ៍ តាំង​សា​វង្ស ព្រះ​ចៅ​អធិ​ការ​វត្ត​បុប្ផា​រាម​ខ្វែង​បបែល​ចាស់ ឃុំ​ហឹង​ហោយ មាន​ថេរ​ដី​កា៖ “ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ​គ្រប់​លំ​ដាប់​ថ្នាក់ ចាប់​ពី​មជ្ឈិម​ដល់​មូល​ដ្ឋាន ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី គម្រោង​ជា​ច្រើន ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច ដូច្នេះ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​ជាតិ​ខ្មែរ បាន​កែ​លម្អ​និង​កើន​ឡើង​លើ​គ្រប់​វិស័យ។ ឥឡូវ​នេះ តំ​បន់​ជន​ជាតិ​ភាគ​តិច​លែង​មាន​ផ្ទះ​ស្លឹក បាន​ជំ​នួស​ដោយ​ផ្ទះ​ឥដ្ឋ​យ៉ាង​សម​រម្យ យុវ​ជន​គ្រប់​អា​យុ​ពល​កម្ម​បាន​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​លំ​នឹង ម៉្លោះ​ហើយ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​បាន​រក្សា​រឹង​មាំ។ ជា​ពិ​សេស លក្ខណៈ​វប្ប​ធម៌​និង​ពិធី​បុណ្យ​ទាន​ផ្សេងៗ របស់​ជន​ជាតិ​ភាគ​តិច បាន​យក​ចិត្ត​ទុក​ដាក់​និង​ចាត់​តាំង​ត្រឹម​ត្រូវ​តាម​ពិធី​កិច្ច ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ។ ពុទ្ធ​បរិ​ស័ទ​ខ្មែរ​តែង​សាមគ្គី​ឯក​ភាព​រួម​វិភាគ​ទាន​កសាង​មាតុ​ភូមិ​កា​ម៉ាវ​កាន់​តែ​ស៊ី​វិល័យ និង​សម្បូរ​សប្បាយ”។

ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រ​យាល​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ
បានវិនិយោគកសាងសមរម្យ។

លោក​ថាច់​កឹង អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហ​គមន៍​ជន​ជាតិ​ខ្មែរ​នៅ​ឃុំ​ហឹង​ហោយ ឱ្យ​ដឹង៖ “អា​ស្រ័យ​បក្ស រដ្ឋ មាន​គោល​នយោ​បាយ​ពិ​សេស ដោយ​ឡែក​ជា​ច្រើន​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ ទើប​ឥ​ឡូវ​នេះ នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ។ ជាក់​ស្តែង ផ្លូវ​គមនា​គមន៍​ជន​បទ​បាន​ចាក់​បេ​តុង​រួច​រាល់ គ្រួ​សារ​ក្រី​ក្រ បាន​ឧបត្ថម្ភ​សង់​ផ្ទះ បុល​ទុន​អា​ទិភាព​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច លំ​នឹង​ជីវ​ភាព; អគ្គិ​សនី ទឹក​ស្អាត​បាន​អូស​ចូល​ដល់​ផ្ទះ​និង​សា​លា​រៀន​នីមួយៗ ដំ​ណាក់​សុខា​ភិបាល​បាន​វិនិ​យោគ​កសាង​យ៉ាង​រឹង​មាំ កូន​ចៅ​មា​មីង​ខ្មែរ​បាន​ទៅ​រៀន​សូត្រ​គ្រប់​គ្នា។ អា​ស្រ័យ​ហេតុ​នេះ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ បាន​កើន​ឡើង​ ទិដ្ឋ​ភាព​ជន​បទ​ផ្លាស់​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស ព្រួត​ដៃ​បញ្ចេញ​កម្លាំង​កសាង​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ”។

តាម​ប្រ​សាសន៍​លោក ង៉ោ​វ៉ូវ​ថាំង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ផ្តើម​ពី​លទ្ធ​ផល​ខាង​លើ បង្ហាញ​ឱ្យ​ឃើញ​ថា ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ​លើ​ភូមិ​សាស្ត្រ​ខេត្ត​កា​ម៉ាវ បាន​ទទួល​ផល​គ្រប់​សព្វ​ពី​គោល​នយោ​បាយ​ជន​ជាតិ ម៉្លោះ​ហើយ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​មា​មីង​បាន​កើន​ឡើង​យ៉ាង​ច្បាស់។ ទិដ្ឋ​ភាព​ភូមិ​ស្រុក បំ​ផុត​គឺ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​របស់​ខេត្ត​កាន់​តែ​រីក​ចម្រើន។ ជីវ​ភាព​សេដ្ឋ​កិច្ច​នៅ​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​កាន់​តែ​អភិវឌ្ឍន៍ ៕

យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ