ជាច្រើនឆ្នាំមកនេះ បងហ្វិញវុាំងភឿង ប្រធានគណៈប្រជាជនភូមិតាមសុក C១ ឃុំមីទូ ក្រុងកឹងធើ តែងចងចាំនូវដំបូន្មានរបស់អ៊ំ “យកប្រជាជនជាស្នូល” ហេតុនោះ រាល់កម្មវិធី សកម្មភាពរបស់ភូមិភាគដែលបានដាក់ចេញតែងជិតដិតប្រជាជននិងមូលដ្ឋាន រួមចំណែកកសាងតំបន់ជនបទមីទូ កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

បងហ្វិញវុាំងភឿង (ខាងស្តាំ) កំពុងសំណេះសំណាលជាមួយប្រជាជន។
បងហ្វិញវុាំងភឿង ចែករំលែក៖ “ឆ្នាំ២០២២ ខ្ញុំបានប្រជាជនជឿទុកចិត្តបោះឆ្នោតធ្វើជាប្រធានភូមិតាមសុក C១ ។ ជាមួយនឹងតួនាទីថ្មីនេះ ខ្ញុំតែងកំណត់ច្បាស់ការងារផ្សព្វផ្សាយពីគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ការបំផុសចលនានៅភូមិភាគ ដើម្បីបង្កបានការស្របចិត្តខ្ពស់ក្នុងប្រជាជន។ ពិសេស គឺការផ្សព្វផ្សាយក្នុងប្រជាជនអនុវត្តល្អគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” តាមរយៈនោះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជន”។ ជាក់ស្តែងដូច៖ ក្នុងការចលនាកសាងជនបទថ្មី បងតែងធ្វើសេនាធិការជូនគណៈកម្មាធិការបក្សឃុំ គណៈកម្មាធិការប្រជាជន ឃុំសហការជាមួយអង្គការមហាជននានាក្នុងភូមិអនុវត្តល្អភារកិច្ច មានដូច៖ ចលនាថវិកាបានជិត ២ ពាន់លានដុង សាងសង់ស្ពានជនបទបានចំនួន ២៥; ក្នុងមួយឆ្នាំចលនាឧបត្ថម្ភអំណោយរាប់រយចំណែកដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានស្ថានភាពលំបាកលើភូមិសាស្ត្រឃុំក្នុងឱកាសបុណ្យទានផ្សេងៗ...។
ទន្ទឹមនឹងអនុវត្តល្អការងារសង្គមូបនីយកម្ម បងភឿង នៅទាំងអនុវត្តល្អការងារគិតគូរជីវភាពជូនប្រជាជន។ ដោយដឹងភូមិតាមសុក C១ ជាភូមិមួយដែលមានជនរួមជាតិខ្មែររស់នៅកុះករ មានប្រជាជន ២៨៩ គ្រួសារ ក្នុងនោះ គ្រួសារខ្មែរមាន ២៤៤ គ្រួសារ។ ធ្លាប់ជាភូមិលំបាកខ្លាំង អត្រាគ្រួសារក្រីក្រមានកម្រិតខ្ពស់ ដូច្នេះ ចាប់តាំងពីទទួលភារកិច្ច បងតែងខ្នះខ្នែងសហការជាមួយអង្គការមហាជននានា ដាក់ចេញភារកិច្ចនិងដំណោះស្រាយជាក់ស្តែងជាច្រើន។
“ចំពោះករណីគ្រួសារក្រីក្រដែលខ្វះដីផលិត ឬមធ្យោបាយផលិត គឺសហការជាមួយធនាគារគោលនយោបាយសង្គម ឧបត្ថម្ភបុលទុនអាទិភាពដល់មាមីង ចំណែកគ្រួសារដែលលំបាកខាង លំនៅឋានគឺចលនាសប្បុរសជន ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនឃុំពិនិត្យឧបត្ថម្ភសាងសង់ផ្ទះថ្មី ជួសជុល។ល។ ដោយឡែកករណីគ្រួសារក្រតែមិនសូវខិតខំធ្វើការ។ បងតែងចុះទៅដល់ផ្ទះ ចលនាដើម្បីដាស់ស្មារតីខ្លួនទីពឹងខ្លួន ដល់មាមីង” បងភឿង បានចែករំលែកដូច្នេះ។ ជាមួយនឹងដំណោះស្រាយជាក់ស្តែងនិងមានប្រសិទ្ធភាពជាច្រើន មកទល់បច្ចុប្បន្ន ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានលើកស្ទួយ មានប្រជាជនជាច្រើនគ្រួសារ បង្កើតទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព លំនឹងជីវភាព។ ឆ្នាំ ២០២៤ ទូទាំងភូមិតាមសុក C១ នៅតែ១គ្រួសារក្រីក្រប៉ុណ្ណោះ។ គាត់ធ្វើការដោយអស់ពីចិត្ត ចេះគិតគូរជូនប្រជាជន ម៉្លោះហើយ បងហ្វិញវ៉ាន់ភឿង តែងបានប្រជាជនស្រឡាញ់រាប់អានគ្រប់គ្នា។
លោកវ៉មិញលឹ្វង ប្រធានគណៈកម្មាធិការប្រជាជនឃុំមីទូ ឱ្យដឹង៖ “ក្នុងការងារបងភឿង តែងខិតខំអនុវត្តសម្រេចល្អភារកិច្ច គិតគូរ ស្តាប់និងឆ្លុះបញ្ចាំងបានទាន់ពេលពីគោលបំណងរបស់ប្រជាជនដល់គណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនោះ បងនៅទាំងខ្នះខ្នែងចលនាប្រជាជនរួមវិភាគទានជាទឹកប្រាក់ កម្លាំងពលកម្ម ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ រួមចំណែកជាមួយរដ្ឋអំណាចអនុវត្តជោគជ័យ ភារកិច្ចសេដ្ឋកិច្ចនយោបាយ។ បងភឿង គឺជាគំរូល្អក្នុងការរស់នៅនិងរៀនសូត្រធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ដើម្បីមិត្តរួមអាជីពរៀនសូត្រយកតម្រាប់តាម”៕
អត្ថបទនិងរូបថត៖ ថាញវ៉ាង-មុនី