ពិធីបុណ្យសែនដូនចួសឺភ្នំស្វាម ក្រុងចូវដុក ខេត្តអាងយ៉ាង គឺជាពិធីបុណ្យវប្បធម៌មួយដ៏ធំ នៅខេត្តអាងយ៉ាង ត្រូវបានប្រារព្ធជារៀងរាល់ ឆ្នាំនៅខែ៤ (ចន្ទគតិវៀតណាម)។ ឆ្នាំនេះ នាខួបអនុស្សាវរីយ៍១៩ឆ្នាំនៃពិធីបុណ្យសែនដូនចួសឺភ្នំស្វាម ក៏ត្រូវបានបង្កើនកម្រិតទៅជាពិធីបុណ្យថ្នាក់ជាតិ ក្រុងចូវដុកបានរៀបចំកម្មវិធីជាច្រើនដិតដាមដោយលក្ខណៈប្រពៃណីផងសម័យផង។
វិហារដូនចួសឺភ្នំស្វាម ទាក់ទាញភ្ញៀវទេសចរចូលទៅកម្សាន្ត គោរពបូជាច្រើនកុះករ។
លោកត្រឹងក្វឹកត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងចូវដុក ឲ្យដឹង៖ លក្ខណៈនៃកម្មវិធីបុណ្យនៅតែរក្សាពិធីកិច្ចបែបប្រពៃណីដដែល ប៉ុន្តែខ្លឹមសារនិងទ្រង់ទ្រាយត្រូវបានវិនិយោគបង្កើនកម្រិតតាមទិសសំដៅបង្កលក្ខណៈឲ្យភ្ញៀវទេសចរនិងប្រជាជនបានចូលរួមទាំងអស់គ្នា។
ឆ្លងតាមរយៈនោះ ពិធីបុណ្យនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៩ (ត្រូវនឹងថ្ងៃ២២ ខែ៤ ចន្ទគតិវៀតណាម) ពិធីបុណ្យបញ្ចប់នៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៩ (ត្រូវនឹងថ្ងៃ ២៧ ខែ៤ ចន្ទគតិវៀតណាម)។ ក្នុងកំឡុងប៉ុន្មានថ្ងៃនេះ នឹងមានសកម្មភាពជាច្រើន ដូច៖ រៀបចំក្បួនដង្ហែបដិមាដូនចួសឺ ចាប់ពីផែនថ្មលើកំពូលភ្នំស្វាម រួចបញ្ចប់នៅមុខទីលានវិហារពិធីស្រង់សុគន្ធវារីនៅកណ្តាលអធ្រាត្រថ្ងៃ២៧ ខែឧសភា ឆ្នាំ ២០១៩ (ត្រូវនឹងថ្ងៃ២៣ ខែ៤ ចន្ទគតិវៀតណាម) មានពិធីអញ្ជើញវិញ្ញាណក្ខន្ធ ដូច៖ អញ្ជើញវិញ្ញាណក្ខន្ធថ្វ័យង៉ុកហូវពីផ្នូររបស់លោកមកសណ្ឋិតក្នុងវិហារដូនចួសឺ នៅវេលាម៉ោង១៥ ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៩ (ត្រូវនឹងថ្ងៃ២៥ ខែ៤ ចន្ទគតិវៀតណាម); ពិធីជូនវិញ្ញាណក្ខន្ធដូច៖ ជូនវិញ្ញាណក្ខន្ធថ្វ័យង៉ុកហូវពីវិហារដូនចួសឺ ត្រឡប់ទៅកាន់ផ្នូរវិញនៅវេលាម៉ោង១៥ ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៩ (ត្រូវនឹងថ្ងៃ២៧ ខែ៤ ចន្ទគតិវៀតណាម)។ល។ ទន្ទឹមនឹងនោះ មានសកម្មភាពកម្សាន្តសប្បាយ ជាច្រើនសម្រាប់បម្រើភ្ញៀវទេសចរ ដូច៖ រៀបចំតាំងពិព័រណ៍ វិចិត្រសិល្បៈមានរៀបចំកម្មវិធីមហោស្រពដែលសម្តែងដោយក្រុមសិល្បៈជំនាញនិងមិនជំនាញមកពីក្នុងនិងក្រៅខេត្ត ប្រកបដោយលក្ខណៈវប្បធម៌ទាំង៤ជនជាតិ។ រៀបចំល្បែងប្រជាប្រិយនៅវីថីភ្នំស្វាម ដូច៖ ទាញព្រ័ត្រ រុញឈើ បង្ហោះខ្លែងជាលក្ខណៈសិល្បៈ ល្បែងអុកចត្រង្គ ពិធីប្រឡងសត្វស្លាប លម្អ ប្រជល់មាន់ និងល្បែងអុកមនុស្សពិត រៀបចំស្ដង់ដាក់តាំង ផលិតផលពិសេសក្នុងភូមិស្រុក និងនំប្រពៃណីណាមបូ។ល។
លោកត្រឹងក្វឹកត្វឹង ឲ្យដឹង៖ ក្នុងមួយឆ្នាំក្រុងចូវដុក នឹងទទួលភ្ញៀវទេសចរជាង៤លានលើកនាក់ ក្នុងនោះ ច្រើនបំផុតគឺក្នុងឱកាសពិធីបុណ្យសែនដូនចួសឺភ្នំស្វាម។ ឆ្លងតាមរយៈសកម្មភាពនៃពិធីបុណ្យ បង្កលក្ខណៈសម្រាប់ភូមិភាគផ្សព្វផ្សាយ ឧទ្ទេសនាមពីកេរដំណែលរមណីយដ្ឋាន ឧត្តមភាព សក្តានុភាព ពីសេវាទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីទាក់ទាញការវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលម្អទីក្រុងជាដើម។ ព្រមជាមួយនោះ សំដៅលើកតម្កើងនូវតម្លៃវប្បធម៌ មនុស្សធម៌ ទេសភាពធម្មជាតិក្រុងចូវដុកផង។ អាស្រ័យហេតុនោះ ក្រៅពីការរៀបចំសម្បូរបែបនូវសកម្មភាពកម្សាន្តសប្បាយជូនភ្ញៀវទេសចរ ក្រុងចូវដុកក៏បង្កើនការធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរនៅមុន ក្នុងនិងក្រោយពីពិធីបុណ្យទៀតផង៕
ភីដេប-លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។